ភ្នំពេញ៖ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងប្រទេសកម្ពុជា កំពុងនិងបានដំណើរការយ៉ាងរលូន និងទទួលបានការសាទរ ពីសំណាក់បណ្ដាប្រទេសជាច្រើននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់និងស្នើឲ្យប្រជាពលរដ្ឋរក្សាភាពនឹងនរ កុំភ័យខ្លាចចំពោះមតិលើកឡើង បែបអកុសលថា ការចាក់វ៉ាក់សាំងនឹងបង្កើតឲ្យមានបញ្ហាទៅថ្ងៃខាងមុខ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨...
គៀវ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែន ឲ្យដឹងថា ប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងសម្លឹងមើលពីការបំបែកអ៊ុយក្រែន ជាពីរដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង អញ្ចឹងដែរនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ កងពលតូច ឧត្តមសេនីយ៍ លោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា ប្រតិបត្តិការរបស់រុស្ស៊ីនៅជុំវិញទីក្រុងគៀវ បានបរាជ័យ ហើយឥឡូវនេះវាមិនអាចទៅរួចទេ...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់តំណាងអង្គការ អន្តរជាតិខាងការងារ (ILO)ថា ការគោរពសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈនៅកម្ពុជា ត្រូវបានធានានិងគោរពខ្ពស់ មិនដូចជាការលើកឡើង របស់មនុស្សចំនួនតូចនោះទេ ។ ការអះអាងនេះ ធ្វើឡើង ក្នុងឱកាស លោក អ៊ិត សំហេង អនុញ្ញាតឲ្យលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នឹងមិនតែងតាំង មុខតំណែង ចំពោះមន្រ្តីរូបណា ដែលមិនចេះប្រើប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ទំនាក់ទំនង ដូចជា Whats App, Telegram, Wechat, Line ឬប្រើ ZOOM សម្រាប់ប្រជុំ...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ផ្ទន្ទាទោស កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿង ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២ឥ១៨ នៅ ផ្លូវជាតិលេខ៥...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា និង តម្កល់ទោស បុរសជាប់ចោទ ចំនួន ៤ នាក់ ដោយត្រូវជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី៣ទៅ ១២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ...
ភ្នំពេញ៖ កូន«អង្កត់ខ្មៅ ឬដំបងក្រញូង» ចំនួនពីរក្បាល បានញាស់ដោយជោគជ័យ បន្ទាប់ពីអ្នកជំនាញបានបង្កាត់ នៅក្នុងសួនសត្វភ្នំតាម៉ៅ នៅខែមីនា ឆ្នាំ២០២២។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន នៅថ្ងៃទី២៨ មីនា ។ លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកឡើងថា នេះជាលើកទីមួយដែលសត្វប្រភេទនេះអាចបង្កាត់បាន នៅក្នុងមជ្ឈមណ្ឌលថែរក្សា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្នមានយានជំនិះចំនួន ៤៩០ពាន់គ្រឿង មិនទាន់យកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ដូច្នេះ អំពាវនាវដល់ម្ចាស់យានជំនិះទាំងនោះ ប្រញាប់យកមក ឆៀក ឲ្យទាន់ពេលវេលា។ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលត្រួត ឆៀក សាខាពោធិ៍សែនជ័យ-អូរដឹម...
CNN៖ ត្រឹមតែជាងមួយខែបន្ទាប់ពីកាំជ្រួចផ្លោងដំបូងបានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងគៀវ យុទ្ធនាការរបស់រុស្ស៊ីត្រូវបានរំខាន និងបង្អាក់ដោយការតស៊ូរបស់អ៊ុយក្រែនដ៏រឹងមាំ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយការវាយលុករបស់អ៊ុយក្រែន យ៉ាងស្វាហាប់លើជួរមុខជាច្រើនរបស់រុស្ស៊ីវិញផងដែរ។ កងកម្លាំងរុស្ស៊ី រក្សាបានច្រើន ប៉ុន្តែមិនលើសលប់ពេកនោះទេ ក្រុមពាសដែករបស់ពួកគេ បានតស៊ូប្រឆាំងនឹងអាវុធប្រឆាំងរថក្រោះ ដែលផ្គត់ផ្គង់ដោយលោកខាងលិច និងយន្តហោះគ្មានមនុស្សបើកដែលផលិតដោយតួកគី។ ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានវាយលុកលើសពីទម្ងន់របស់ពួកគេដែលមាន ហើយឥឡូវនេះត្រូវបានពង្រឹងដោយកាំជ្រួច Stinger ដែលផលិតដោយសហរដ្ឋអាមេរិក រាប់ពាន់គ្រាប់ថែមទៀត។ ការគាំទ្រផ្នែកភស្តុភារមិនល្អ កលល្បិចគួរឱ្យសង្ស័យ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់លោកខាងលិចអំពីភាពកំសាកកាលពីថ្ងៃអាទិត្យ ខណៈដែលមន្ត្រីកំពូលម្នាក់ទៀតបាននិយាយថា រុស្ស៊ីកំពុងព្យាយាមបំបែកប្រទេសជាពីរ ដូចជាកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានធ្វើការអង្វរករយ៉ាងទទូចសម្រាប់យន្តហោះចម្បាំង និងរថក្រោះ ដើម្បីទ្រទ្រង់ការការពារ ខណៈដែលប្រទេសអ៊ុយក្រែននៅតែបន្តប្រយុទ្ធជាមួយកងទ័ពឈ្លានពានរបស់រុស្ស៊ី។...
រ៉ង់ហ្គោន៖ ប្រមុខយោធាមីយ៉ាន់ម៉ា បានប្តេជ្ញាថា នឹង “បំផ្លាញ” កងកម្លាំងប្រឆាំងរបបយោធា និងអ្នកគាំទ្ររបស់ពួកគេ ដោយលើកឡើងថា មិនមានកន្លែង សម្រាប់ការចរចាជាមួយក្រុមបែបនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ។ ថ្លែងនៅចំពោះមុខកងទ័ពជាង ៨៦០០នាក់ដែលបានប្រមូលផ្តុំគ្នា សម្រាប់ព្យុហយាត្រាយោធាប្រចាំឆ្នាំ ដែលប្រារព្ធខួបលើកទី៧៧ នៃទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំ ឧត្តមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing បានលើកឡើងថា...
ភ្នំពេញ៖ ក្នុងនាមជាប្រទេសធ្លាប់ទទួលការឈ្លានពាន លើឯករាជ្យនិងអធិបតេយ្យភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ក្ដីសង្ឃឹមថា មិត្តរុស្ស៊ី នឹងយល់អំពីថាហេតុអ្វី ទើបបានជាកម្ពុជា បោះឆ្នោតប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី ទៅលើអ៊ុយក្រែន។ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារនៃមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំនៅតែរក្សាជំហររបស់ខ្ញុំ ទោះបីមានការសម្រេចចិត្ត...
ភ្នំពេញ៖ ខណៈយុទ្ធនាការឃោសនា បោះឆ្នោតខិតជិតមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចំអកឲ្យគណបក្ស នយបាយមួយចំនួន ដែលតែងតែអះអាងថា នឹងទាមទារយកទឹកដីកម្ពុជាក្រោម និងកោះត្រល់មកវិញ នៅពេលឈ្នះឆ្នោត។ ថ្លែងក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥២នាក់ទៀត ខណៈ ជាសះស្បើយចំនួន៤៦នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ៥១៣នាក់ អ្នកជាសះស្បើយចំនួន ១៣១ ៤៥៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៤នាក់ ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុននិងជនបរទេសដឹងថា ការស្នើសុំពន្យារសុពលភាព បណ្ណឬសៀវភៅការងារជនបរទេស ឆ្នាំ២០២២ ត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមិនតម្រូវឲ្យធ្វើការផាកពិន័យ សម្រាប់ជនបរទេស ដែលធ្លាប់មានបណ្ឌ ឬសៀវភៅការងារជនបរទេស ឆ្នាំ២០២១ឡើយ ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននេះ គ្មានតម្រូវការទិញនាវាមុជទឹក ឬយន្ដហោះចម្បាំងអ្វីនោះទេ ដោយសម្ដេចអះអាងថា ទុកលុយសម្រាប់កសាងមន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់ជាដើមវិញ។ ការលើកឡើងរបស់សម្ដេចតេជោ បែបនេះ បន្ទាប់ពីមានការអត្ថាធិប្បាយថា កម្ពុជាបោះឆ្នោត ប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែន ធ្វើឡើងដោយសារកម្ពុជា មិនទាន់មានវិស័យការពារជាតិខ្លាំង។...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានគាំទ្រ និងភាពឯកភាព ឲ្យប្រើប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោត នាពេលខាងមុខ ដោយបណ្ដុះបណ្ដាលពួកគាត់ទាំងច្បាប់ អក្បកិរិយា សីលធម៌ មិនមែនសម្រាប់ការពារ គណបក្សនយោបាយណាមួយនោះទេ។ សម្ដេច ស ខេង...
ប៉េកាំង៖ មុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់អឺរ៉ុប ដែលជាការបង្ហាញនៃ “ការរួបរួម” សហភាពអឺរ៉ុបបានដាក់ចេញនូវ “ត្រីវិស័យយុទ្ធសាស្ត្រ” ជាការណែនាំ ដើម្បីពង្រឹងគោលនយោបាយសន្តិសុខ និងការពាររបស់ប្លុកនេះ។ ផែនការសកម្មភាពដែលត្រូវបានផ្តល់សច្ចាប័នកាលពីថ្ងៃចន្ទ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាចលនាមួយ សម្រាប់សហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើទីក្រុងវ៉ាស៊ីនតោន សម្រាប់វិស័យការពារជាតិ និងសម្រេចបាននូវស្វ័យភាពជាយុទ្ធសាស្រ្ត ចំពេលបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន ខណៈដែលជម្លោះកំពុងផ្ទុះឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី។...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយគុយវ៉ែត លើការអភិវឌ្ឍតំបន់ឧស្ម័ន Arash / Al-Durra រួមគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បណ្តាញព័ត៌មានថាមពល ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងអ៊ីរ៉ង់បានឲ្យដឹងថា “យើងជឿជាក់ថា ការកេងប្រវ័ញ្ចពីវិស័យរួមគួរតែត្រូវបានធ្វើឡើងក្នុងលក្ខណៈរួមបញ្ចូលគ្នា ហើយនេះនឹងនាំឱ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។ អនុរដ្ឋមន្ត្រីក្រសួងប្រេង សម្រាប់កិច្ចការអន្តរជាតិ និងពាណិជ្ជកម្មលោក Ahmad Asadzadeh...
តេអេរ៉ង់៖ លោក Kamal Kharazi ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនឆ្លងកាត់បន្ទាត់ក្រហមរបស់ខ្លួន ក្នុងការចុះចាញ់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែននោះទេ ការសន្និដ្ឋាន ដែលតម្រូវឱ្យមាន “ឆន្ទៈនយោបាយ” របស់សហរដ្ឋអាមេរិក។ ថ្លែងសុន្ទរកថានៅឯសន្និសីទអន្តរជាតិវេទិកាដូហា លោក Kharazi បានលើកឡើងថា “យើងចង់ឈានដល់កិច្ចព្រមព្រៀងមួយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា ប្រទេសរបស់លោក មាន “ការប្តេជ្ញាចិត្តដោយដ៏រឹងមាំបំផុត” ចំពោះអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការលើកឡើងនេះត្រូវ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន រួមបន្ទាប់ពីជំនួបរបស់ លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett នៅ ក្រុង យេរ៉ូសាឡឹម។ លោក Blinken បានលើកឡើងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ខណៈអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ មីនា សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ហើយខ្ញុំក៏នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង...
ម៉ូស្គូ៖ ប្រធានក្រុមចរចាររុស្ស៊ីលោក Vladimir Medinsky បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើការចរចាទល់មុខគ្នាថ្មីមួយនៅថ្ងៃទី២៩-៣០ ខែមីនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ដែលជាជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “ថ្ងៃនេះការចរចាមួយផ្សេងទៀតជាមួយអ៊ុយក្រែនតាមរយៈតំណភ្ជាប់វីដេអូ បានកើតឡើង។ ជាលទ្ធផល ភាគីទាំងពីរបានសម្រេចចិត្តជួបដោយផ្ទាល់នៅថ្ងៃទី២៩-៣០ ខែមីនា” ។ ទន្ទឹមនឹងនេះដែរ...
ម៉ូស្គូ៖ ប្រភពព័ត៌មានពីប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី របស់លោកគឺលោក វ្លាឌីមៀ ពូទីន បានយល់ព្រម រៀបចំការចរចារ បន្ទាប់រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី។ ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរ បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ និងបានពិភាក្សា...
បរទេស៖ រដ្ឋាភិបាលក្រុងគៀវរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសស្នើសុំ ឲ្យមានការដកបេក្ខភាព និងតំណាងរបស់រុស្ស៊ី ចេញពីទីភ្នាក់ងារអាតូមិកអន្តរជាតិ ដែលហៅកាត់ថា IAEA ហើយបញ្ជាក់ថា បច្ចុប្បន្នកំពុងបន្តធ្វើការងារនេះ ជាមួយនឹងបណ្តាប្រទេស លោកខាងលិចទៀតផង។ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងទៀតដែរថា ខណៈដែលដំណើរការស្នើសុំ កំពុងបន្តនោះរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានធ្វើសកម្មភាពភេវរកម្ម ទៅលើវិស័យថាមពលនុយក្លេអ៊ែររបស់ខ្លួន ដោយក្នុងនោះយោធារុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កន្លងមកបានបញ្ជាក់ហើយថា ប្រទេសឥណ្ឌា តែងតែបានបដិសេធ មិនព្រមស្ថិតនៅទីតាំង ជាមួយនឹងលោកខាងលិចឡើយ ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងមិត្តជិតស្និទ្ធរុស្ស៊ី ជុំវិញបញ្ហាលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិក លោកស្រី Mira Rapp-Hooper បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា សកម្មភាពឆ្លើយតបរបស់ឥណ្ឌា ចំពោះប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ គឺមិនទាន់អាចទទួលយកបាននៅឡើយ...
ភ្នំពេញ៖ និយាយទុកជាមុន ទៅកាន់ក្រុមណបក្សនយោបាយផ្សេងទៀត សម្រាប់ការឃោសនា រកសំឡេងរបស់ពួកគេ ក្នុងគ្រាជិតដល់ថ្ងៃបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញសារថា រដូវកាលសម្រាប់ការនិយាយបញ្ចុះថ្លៃសាំង ក្នុងការទាញសំឡេងគាំទ្រនោះ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែសម្តេចថា ក្នុងនាមជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន អត់មានសមត្ថភាព ដោះស្រាយថ្លៃសាំងបានទេ ព្រោះសាំងកំពុងតែឡើងថ្លៃ...
បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក Ibrahim Kalin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងអត្ថន័យព្រមាន និងប្រឆាំងទៅនឹងគោលការណ៍ របស់លោកខាងលិច ដែលចង់ដាក់ឲ្យរុស្ស៊ី ក្លាយជាប្រទេសនៅដាច់ដោយឡែក ពីអន្តរជាតិនោះ គឺជាកិច្ចការងារ ដែលមិនគួរធ្វើឡើងនោះឡើយ។ លោក Kalin បានថ្លែងជាសំណួរបែបនេះថា៖ប្រសិនបើគ្រប់គ្នា នាំគ្នាដុតបំផ្លាញស្ពានទាំងឡាយ ដែលតភ្ជាប់ជាមួយនឹងរុស្ស៊ីហើយនោះ តើពួកយើងនឹងអាចធ្វើការចរចា ជាមួយរុស្ស៊ីដោយរបៀបណា...
បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការពារជាតិរបស់រុស្ស៊ី កាលពីចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថាប្រទេសអាស៊ែបៃហ្សង់ បានរំលោភទៅលើបទឈប់បាញ់គ្នា កាលពីឆ្នាំ២០២០ និងបានបើកការវាយប្រហារ ទៅលើតំបន់ Nagorno-Karabakh ដែលជាតំបន់ផ្តាច់ខ្លួន។ តំបន់ផ្តាច់ខ្លួននេះបច្ចុប្បន្នកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងនិងថែរក្សាសន្តិភាព ដោយកងកម្លាំង នៃប្រទេសរុស្ស៊ី ប៉ុន្តែគឺជាតំបន់ ដែលទទួលស្គាល់ ជាអន្តរជាតិថា ជាទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ និងជាតំបន់ ដែលមានពលរដ្ឋ ជនជាតិដើមអាមេនី...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ថា លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស លើកឡើងថា ទណ្ឌកម្មដែលដាក់លើបុគ្គល និងក្រុមហ៊ុនរុស្ស៊ី អាចត្រូវបានដកចេញ ប្រសិនបើរុស្ស៊ីដកខ្លួន ចេញពីអ៊ុយក្រែន ហើយប្តេជ្ញាបញ្ចប់ការឈ្លានពាន នេះបើយោងតាមការចុះផ្សាយ របស់កាសែត Telegraph...