ភ្នំពេញ៖ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីតឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) តាំងពីឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីប្រកួតត្រេត Squid Game វគ្គផ្តាច់ព័្រត្រ ក្នុងនោះបានរកឃើញអ្នកឈ្នះចុងក្រោយចំនួន ៣ រូប ដោយអ្នកឈ្នះលេខ១ ទទួលបាន...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានចេញផ្សាយការប៉ាន់ប្រមាណ ការខូចខាតថ្មីក្រោមសេណារីយ៉ូ នៃការរញ្ជួយដីកម្រិត ៩រ៉ិចទ័រដែលបានវាយប្រហារ នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគឦសាន និងភាគខាងជើង ប្រទេសជប៉ុនដោយ ព្រមានមនុស្សរហូតដល់ ១៩៩០០០នាក់នៅក្នុងខេត្តចំនួន ៧ រួមទាំង ហុកកៃដូ និង អាអូម៉ូរិ អាចស្លាប់បាត់បង់ជីវីត។ ក្រុមប្រឹក្សាគ្រប់គ្រងគ្រោះ មហន្តរាយកណ្តាលបានព្យាករណ៍ថា អ្នកស្លាប់ភាគច្រើននឹងបណ្តាល មកពីរលកយក្សស៊ូណាមិ ហើយអគារអតិបរមា...
រ៉ង់ហ្គូន៖ មនុស្សរាប់សិបនាក់ត្រូវបាន គេភ័យខ្លាចថាបាត់ខ្លួនបន្ទាប់ពី ការបាក់ដីកាលពីព្រឹកថ្ងៃពុធ នៅឯអណ្តូងរ៉ែ Jade ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ។ យ៉ាងហោច ៧០នាក់បាត់ខ្លួន ស្លាប់១នាក់ ក្រោយការបាក់ដីនៅអណ្តូងរ៉ែ នៅភាគខាងត្បូងមីយ៉ាន់ម៉ា។ សមាជិកម្នាក់នៃ ក្រុមជួយសង្គ្រោះបានប្រាប់ AFP ថា មនុស្សយ៉ាងហោចណាស់ ៧០នាក់បានបាត់ខ្លួន និងមនុស្សម្នាក់បានស្លាប់នៅថ្ងៃពុធនេះ បន្ទាប់ពីការរអិលបាក់ដីនៅឯអណ្តូងរ៉ែ...
“不要人夸颜色好,只留清气满乾坤” ឃ្លាបុរាណនេះមានប្រភពមកពី ស្នាដៃកំណាព្យរបស់លោក Wang Mian កវីនៅរាជវង្ស Yuan របស់ប្រទេសចិន ។ ឃ្លានេះមានន័យថា ផ្កាអង្គាសីល មិនដែលបង្អួតពីពណ៌ឆើតរបស់វា ដើម្បីទទួលការកោតសរសើរទេ គឺគ្រាន់តែចង់ចោលក្លិនក្រអូប របស់វានៅលើផែនដីតែប៉ុណ្ណោះ ។ ឃ្លាបុរាណមួយនេះ ក៏ពាក់ព័ន្ធនឹងការ«លត់ដំចរិត»។ ក្នុងវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់ បានយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះការលត់ដំចរិតខ្លួនឯង ។ ការលត់ដំចរិតខ្លួនឯងក៏មានសារៈសំខាន់ ជាពិសេសក្នុងជីវភាពសង្គម និងការអភិវឌ្ឍសង្គម នាពេលបច្ចុប្បន្ននេះផងដែរ ។ ជាបន្តទៅនេះ យើងមកស្វែងយល់អំពី កម្មករសាមញ្ញមួយរូប ។ លោក Li Wanjun គឺជាជាងផ្សារនៃក្រុមហ៊ុន CRRC Changchun Rail Bus ។ លោក Li Wanjun ជាជាងផ្សារBogieរបស់ផ្លូវដែកល្បឿនលឿន ។ Bogie ប្រៀបបាននឹងជើងទាំងពីរនៃផ្លូវដែក ល្បឿនលឿនដែលពាក់ព័ន្ធនឹងល្បឿន និងសុវត្ថិភាពនៃផ្លូវដែកល្បឿនលឿន ។ នៅក្នុងការបើកបរដោយល្បឿនលឿន ទោះបីជាកម្ទេចអាចម៍ដែកតូចមួយ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍មួយរូប ជាជនបរទេស ដែលបានដួលសន្លប់ នៅមុខបន្ទប់ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម...
ភ្នំពេញ៖ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណ ចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបន្តឧបត្ថម្ភគាំទ្រ និងការអនុវត្ត ដោយគ្មានការរើសអើង ចំពោះប្រជាជន មានដើមកំណើតវៀតណាម រស់នៅប្រទេសកម្ពុជា នាពេលកន្លងមក ។ យោងតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសនៃដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ្វ៊ុក...
ភ្នំពេញ ៖ លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជូនពរកម្ពុជា ឲ្យសម្រេចបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងបោះឆ្នោតសកល ។ យោងតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា-វៀតណាម ក្រោយបញ្ចប់ដំណើរ ទស្សនកិច្ចលោក ង្វៀន សួនហ្វ៊ុនៅកម្ពុជា២ថ្ងៃ(២១-២២)នាថ្ងៃ២២ ធ្នូនេះបានឲ្យដឹងថា “ឯកឧត្តមបានជូនពរដោយស្មោះចំពោះកម្ពុជា ឲ្យសម្រេចបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោតឃុំ-សង្កាត់...
ភ្នំពេញ ៖ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងថា ការដាក់ឱ្យដំណើរ ការជាផ្លូវការនូវ “គោលនយោបាយ ធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការពង្រឹង ការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ ធនធាន មនុស្សក្នុងវិស័យកសិកម្ម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម បានបញ្ជាក់ជាថ្មី នូវជំហររួមរបស់អាស៊ាន ចំពោះសារៈសំខាន់ នៃការថែរក្សាសន្តិភាព និងសេរីភាពនាវាចរណ៍ ព្រមទាំង ការហោះហើរលើសមុទ្រចិនខាងត្បូង ។ យោងតាមសេចក្តីថ្លែងការណ៍រួមរវាង កម្ពុជា-វៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់...
បរទេស ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ តាមសេចក្តី រាយការណ៍ បានធ្វើការរិះគន់ ចំពោះបណ្ដាប្រទេសលោក ខាងលិច សម្រាប់ភាពតានតឹង ដែលកំពុងតែកើនឡើង នៅក្នុងតំបន់អឺរ៉ុប ដោយនិយាយថា វាបានធ្វើការវាយ តម្លៃមិនត្រឹមត្រូវ ចំពោះលទ្ធផល នៃសង្គ្រាមត្រជាក់ ។ យោងតាមការ...
បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan បានជំរុញឲ្យប្រទេសរុស្ស៊ី កាត់បន្ថយការបង្កើនកម្លាំងទ័ព នៅតាមតំបន់ព្រំដែន ជាប់នឹងប្រទេស អ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយសហភាគីរបស់រុស្ស៊ី នាថ្ងៃចន្ទសប្ដាហ៍នេះ នេះបើតាមការចេញ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Yahoo News ។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដាន និង ឆ្លើយតបនឹងជំងឺកូវីដ-១៩ បានឲ្យដឹងនៅថ្ងៃអង្គារថា រុស្ស៊ី បានកត់ត្រាអ្នក ដែលឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៥.៩០៧នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលស្ថិតក្រោម២៦.០០០នាក់ សម្រាប់លើកដំបូងចាប់តាំងពីថ្ងៃទី៦ ខែតុលា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១០.២៦៧.៧១៩នាក់ ។ ទន្ទឹមនឹងនេះដែរ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានប្ដេជ្ញាបន្តជំរុញ ឲ្យគណៈកម្មការព្រំដែនចម្រុះ កម្ពុជា-វៀតណាម (JBC) ស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបាន ទៅវិញទៅមកចំពោះ ព្រំដែនគោក ដែលនៅសេសសល់ ១៦% មិនទាន់ខណ្ឌសីមា...
ភ្នំពេញ ៖ ជនជាតិថៃប្រុស ស្រីចំនួន ២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែន មកស្នាក់នៅនិងធ្វើការខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ។ តាមរយៈគេហទំព័រស្នងការដ្ឋាន នគរបាលខេត្ដបន្ទាយមានជ័យ បាន ឲ្យដឹងថា ពិធីប្រគល់ទទួលភាគីកម្ពុជា-ថៃ បានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត...
ភ្នំពេញ ៖ លោក យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសមហាអំណាច គួរផ្ដល់ឱកាសឲ្យកម្ពុជា ចូលរួមដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើង នៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា ។ ក្នុងសន្និសីទអន្តរជាតិស្ដីពី តួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិន ជាមួយអាស៊ាន នៅថ្ងៃទី២២ ធ្នូនេះ លោក...
ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រុស្ស៊ី បានបាញ់សាកល្បងគ្រាប់ មីស៊ីល ចេញពីនាវាមុជទឹក Petropavlovsk-Kamchatsky បានទទួលជោគ ជ័យទាំងស្រុង ចេញពីនាវាដែលគ្រាប់មីស៊ីល Kalibr ផ្ទុះចេញពីសមុទ្រជប៉ុន ។ ក្រសួងបានឲ្យដឹងថា គ្រាប់មីស៊ីល បានបាញ់ចេញពីក្រោមផ្ទៃទឹក...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigi បាននិយាយថា ក្រុមហ៊ុនយោធាឯកជន របស់សហរដ្ឋអាមេរិក កំពុងរៀបចំផែនការ បង្កហេតុនៅភាគខាងកើត អ៊ុយក្រែន ដែលនឹងពាក់ព័ន្ធ នឹងសមាសធាតុគីមី ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើង...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ នៅថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងត្រូវគេស្តីបន្ទោស ចំពោះការកើនឡើង នៃភាពតានតឹងនៅក្នុងទ្វីបអឺរ៉ុប ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងអំឡុងសុន្ទរកថា របស់លោក...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកា ចំនួន២៨០,៣៧៨ដុល្លារ ដល់អង្គភាព ទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខ មនុស្សជាតិ (ជំនួយឥតសំណង គូសាណូណិ)។ កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខា នាពេលថ្មីៗនេះ ដោយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៩នាក់ និងស្លាប់ម្នាក់ដោយមិនបានចាក់វ៉ាក់សាំង។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤៣០នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៨២៤នាក់ និងអ្នកស្លាប់ចំនួន៣ ០០៦នាក់៕
ភ្នំពេញ៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជា ប្តេជ្ញាចិត្តឥតងាករេដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-វៀតណាម តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង»។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក (Nguyen...
បរទេស ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយប្រាប់ អ្នកសារព័ត៌មានថា ទីប្រឹក្សាសន្តិសុខ សេតវិមាន លោក Jake Sullivan នឹងជួបជាមួយមន្ត្រី អ៊ីស្រាអែលនានា នៅថ្ងៃពុធ សប្ដាហ៍នេះ ដែលរួមមានទាំងលោកនាយករដ្ឋមន្ត្រី Naftali Bennett ផង ដោយមានប្រទេស អ៊ីរ៉ង់ ស្ថិតនៅលើរបៀបវារៈ ។...
បរទេស ៖ កងកម្លាំងការពារ បដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានធ្វើការបាញ់មីស៊ីល នៅក្នុងអំឡុងធ្វើសមយុទ្ធយោធា ដ៏ធំមួយ នៅទូទាំងភាគខាងត្បូង របស់ប្រទេស នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្ដាលផ្លូវការអ៊ីរ៉ង់ Tasnim...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
“សម្ព័ន្ធ Five Eyes”ដែលបានបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលីនិងនូវែលហ្សេឡង់បានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីការបរទេសនៅថ្ងៃទី ២០ ខែធ្នូ ដោយបាននិយាយថាអ៊ីចេះថាអ៊ីចុះចំពោះការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី ៧ នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិនដែលទើបបិទបញ្ចប់ដោយរលូនកាលពីថ្មីៗកន្លងទៅនេះ ហើយបានមួលបង្កាច់ថា ការបោះឆ្នោតលើកនេះបាន”កាត់កម្សោយនូវសិទ្ធិនិងផលប្រយោជន៍ សេរីភាពនិងស្វ័យភាពរបស់ហុងកុង ក៏ដូចជាលើកឡើងម្តងទៀតនូវ《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》ផងដែរ ។ ការបោះឆ្នោតលើកនេះគឺជាការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិលើកដំបូងបន្ទាប់ពីប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងបានមានសុក្រឹត្យភាពរួចហើយ ។ បើមើលពីក្បួនច្បាប់បោះឆ្នោតអាចឃើញថា បានធ្វើឱ្យអាសនៈមានការកើនឡើងផង ហើយក៏បានកែសម្រួលជាថ្មីឡើងវិញនូវវិធីបែងចែកអាសនៈផងដែរ ក្នុងគោលបំណងគាំពារយ៉ាងប្រាកដប្រជានូវផលប្រយោជន៍ទាំងមូលរបស់សង្គមហុងកុងនិងផលប្រយោជន៍របស់គ្រប់មជ្ឈដ្ឋានស្រទាប់ ។ បើមើលពីដំណើរការបោះឆ្នោតអាចឃើញថា ការបោះឆ្នោតលើកនេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវលក្ខណៈតំណាងជាទូទៅ ភាពបរិយាប័ន្នខាងនយោបាយ ការចូលរួមប្រឹក្សាកិច្ចការនយោបាយប្រកបដោយតុល្យភាពនិងការប្រកួតប្រជែងដោយយុត្តិធម៌ ។ អ្វីដែលគួរឱ្យអស់សំណើចនោះ គឺ សេចក្តីថ្លែងការណ៍នេះបែរជាបានទាមទារម្តងទៀតឱ្យប្រទេសចិនគោរពតាម《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》។ ទាក់ទឹននឹងរឿងនេះ សៀវភៅសស្តីពី《ការអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុងក្រោមគោលនយោបាយ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ”》ដែលបានចេញផ្សាយដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ២០ ខែធ្នូ បានលើកឡើងយ៉ាងច្បាស់ថា 《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》មានគោលបំណងដោះស្រាយបញ្ហាដែលអង់គ្លេសបានប្រគល់ហុងកុងឱ្យប្រទេសចិនវិញ តែមិនមែនដោះស្រាយបញ្ហាអំពីការអនុវត្តប្រព័ន្ធនយោបាយយ៉ាងណា ក្នុងនោះបូករួមទាំងប្រព័ន្ធបោះឆ្នោតបន្ទាប់ពីហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញនោះទេ ។ មិនត្រឹមតែប៉ុណ្ណឹង អង់គ្លេសគ្មានអធិបតេយ្យភាព សិទ្ធិគ្រប់គ្រងនិងសិទ្ធិត្រួតពិនិត្យទៅលើតំបន់ហុងកុងដែលបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញឡើយ ហើយក៏គ្មានសិទ្ធិធ្វើការជ្រៀតជ្រែកកិច្ចការហុងកុងទោះតាមទម្រង់ណាមួយផងដែរ ។ អង់គ្លេសបានប្រើបញ្ហា”ប្រជាធិបតេយ្យ”ធ្វើជាលេសប៉ុនប៉ងជ្រៀតជ្រែកម្តងហើយម្តងទៀតទៅលើកិច្ចការហុងកុង គឺជាការមួលបង្កាច់ដោយចេតនាចំពោះគោលនយោបាយ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ” ហើយក៏ជាការរំខាននិងការបផ្លិចបំផ្លាញយ៉ាងកម្រោលចំពោះការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុងផងដែរ ។ តាមពិតទៅ បើនិយាយអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បណ្តាប្រទេស”សម្ព័ន្ធ Five Eyes ”គ្មានលក្ខណៈសម្បត្តិអ្វីធ្វើជា”គ្រូបង្រៀនប្រដៅ”ទាល់តែសោះ ។ អ្វីដែលពួកគេគួរតែធ្វើបំផុតគឺ ឆ្លុះកញ្ចក់ដើម្បីពិចារណាពីកំហុសរបស់ខ្លួន ពោលគឺ ភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្នុងប្រទេសខ្លួន បញ្ហាជ្រុលនិយមខាងនយោបាយនិងការរើសអើងពូជសាសន៍ជាដើម ។ ការពិតជាក់ស្តែងដ៏ច្រើនរាប់មិនអស់បានបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួនតូចដែលតែងតែឃោសនាបំប៉ោងពី”ការគោរពសិទ្ធិមនុស្សនិងសេរីភាពរបស់ក្រុងហុងកុង” ទើបជាឧបសគ្គនិងជាអ្នកបំផ្លាញធំបំផុតក្នុងការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុង ។ ហុងកុងជាទឹកដីរបស់ប្រទេសចិន ហើយប្រព័ន្ធបោះឆ្នោតនៃហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ រដ្ឋាភិបាលមជ្ឈិមចិននឹងបន្តគាំទ្រហុងកុងឱ្យដើរតាមផ្លូវអភិវឌ្ឍន៍ប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ។ សូមដាស់តឿនសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនតូចកុំលូតបាតដៃខ្មៅទៅកាន់ហុងកុងទៀត !
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មី នៃ ជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃអង្គារនេះ មានចំនួន១៦.៣២៥នាក់ ក្នុងនោះរាប់ទាំង អ្នកឆ្លងក្នុងស្រុក ចំនួន១៦.៣១៦នាក់ និងអ្នកនាំចូលពី ខាងក្រៅចំនួន៩នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺ...
បរទេស ៖ កម្លាំងជំនាញបានរឹបអូសថ្នាំញៀនប្រភេទ សំយោគចំនួន ៥០គីឡូក្រាម ពីរថយន្តមួយគ្រឿង ដែលក្លែងធ្វើជារថយន្តដឹកអន្ទង់ ពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលរថយន្តនេះ ចូលផ្សារលក់ដុំ Binh Dien ក្នុងសង្កាត់៨...
ភ្នំពេញ ៖ លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ «កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ» ដើម្បីធ្វើឲ្យការបែងចែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរ និងប៉ុនប៉ងបំបែកពិភពលោក ទៅជាប្លុកជាថ្មីម្តងទៀត ។ ក្នុងសន្និសីទអន្តរជាតិ ស្ដីពីតួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិន ជាមួយអាស៊ាន នៅថ្ងៃទី២២ ធ្នូ...
ដើម្បីជាការអបអរ បុណ្យចូលឆ្នាំសកលខាងមុខនេះ ចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្មានថ្ងៃខាងមុខនេះ គម្រោងផ្ទះល្វែង ណាវ៉ាត់ត្រា ខ្នាតយក្ស ដែលមានទីតាំងស្ថិតនៅ ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នឹងបើកទទួលប្រាក់កក់ ពីអតិថិជន ព្រមជាមួយការបញ្ចុះតម្លៃពិសេស និងការថែមជូនសម្ភារៈក្នុងផ្ទះ ជាច្រើនសន្ទឹកសន្ទាប់មិនធ្លាប់មាន។ ក្រុមហ៊ុននឹងលក់បញ្ចុះតម្លៃចាប់ពី 10,000$...
អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមហ៊ុនបានរចនារូបភាព កំពូលតារាបាល់ទាត់លំដាប់ពិភពលោក របស់ក្រុមដ៏ល្បីនៅចក្រភពអង់គ្លេស Manchester City នៅលើសំបកវេចខ្ចប់កំប៉ុងស្រាបៀរ កម្ពុជា ដើម្បីផ្តល់អារម្មណ៍ពិសេសអស្ចារ្យ ជូនដល់អ្នកគាំទ្រនៅកម្ពុជា។ អ្នកស្រី គង់ កុសល បានមានប្រសាសន៍ថា៖...