បរទេស ៖ មន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់មួយរូប នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តី រាយការណ៍ បាននិយាយថា ទីក្រុងមូស្គូបានប្រើប្រាស់ កងកម្លាំងជើងទឹក និងជើងអាកាសរបស់ខ្លួន បណ្តេញនាវាចម្បាំងអង់គ្លេស HMS Dragon មួយគ្រឿង ចេញពីទីតាំង ដែលលោកនិយាយថា ជាដែនទឺកកម្មសិទ្ធិរុស្ស៊ី នៅជិតតំបន់គ្រីមា កាលពីខែតុលាឆ្នាំមិញ ។ លោក Vladimir...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើការជាបន្ទាន់ជាមួយ អង្គការសុខភាពពិភពលោក (WHO) ស្តីពីប្រភពដើមនៃវីរុសកូវីដ- ១៩ ក្នុងលក្ខណៈវិទ្យាសាស្ត្រ ដូចប្រទេសចិនដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសលោក ចាវលី ជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ចាប់តាំងពីសហរដ្ឋអាមេរិក បានស្នើសុំម្តងហើយម្តងទៀតឱ្យប្រទេសចិន ជាផ្នែកមួយនៃការស៊ើបអង្កេតអន្តរជាតិ ដែលមានតម្លាភាព និងផ្អែកលើភស្តុតាងនោះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា ចំនួនប្រជាជនអាមេរិក ដែលកំពុងស្វែងរកអត្ថប្រយោជន៍ ពោលគឺគ្មានការងារធ្វើបានធ្លាក់ចុះ កាលពីសប្តាហ៍មុនមកនៅត្រឹម ៤០៦.០០០នាក់ ដែលអត្រារាតត្បាតរាតត្បាតថ្មី និងជាភស្ដុតាងថ្មីបន្ថែមទៀតដែលថា ទីផ្សារការងារកំពុងតែពង្រឹង ខណៈដែលវីរុសថយចុះ ហើយសេដ្ឋកិច្ចចាប់ផ្តើមដំណើរការឡើងវិញ ។ របាយការណ៍ចេញនៅថ្ងៃព្រហស្បតិ៍នេះ ពីក្រសួងការងារបានបង្ហាញថា ពាក្យសុំបានធ្លាក់ចុះ...
ស្វាយរៀង៖ យោងតាមលោកស្រី ហួត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ ដែលបានបង្ហោះតាមអាក់ខោន ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមអរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំគោកព្រីងចុះឃាត់ខ្លួន ជនដែលមានវិជ្ជមានវីរុសកូវីវីដ-១៩ម្នាក់ ដែលបានព្យាយាមរត់គេច ពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះ នៅស្រុកស្វាយជ្រំបានទាន់ពេលវេលា។ លោកស្រីបន្តថា ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន បាននៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំស្តីពី វិធានការជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ បន្តចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ម៉ូស្គូ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា តុលាការរបស់ប្រទេសរុស្ស៊ី បានពិន័យជាប្រាក់ ចំនួន១,៥លានរូប្លិ៍ (roubles) ដល់ក្រុមហ៊ុន Tiktok ។ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានពិន័យដល់ក្រុមហ៊ុន Tiktok ដែលមានទឹកប្រាក់ ចំនួន១,៥លានរូប្លិ៍ ស្មើនឹង២០.៤២៥...
បរទេស ៖ ប្រធានសិទ្ធិមនុស្សយូអិន បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ីស្រាអែល អាចបានធ្វើឧក្រិដ្ឋកម្ម សង្គ្រាម នៅក្នុងសង្គ្រាម រយៈពេល១១ថ្ងៃ ជាមួយពួកសកម្មប្រយុទ្ធ ហាម៉ាស់ ដែលគ្រប់គ្រងតំបន់ ហ្គាហ្សាស្ទ្រីប ហើយ លោក Michelle Bachelet ក៏បានអំពាវនាវឲ្យអ៊ីស្រាអែល អនុញ្ញាតឲ្យមានការស៊ើបអង្កេត ឯករាជ្យ ចំពោះទង្វើរបស់យោធា...
ភ្នំពេញ ៖ ក្រសយងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ ករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៩៩នាក់ទៀត ជាសះស្បើយចំនួន៥០២នាក់ និងស្លាប់២នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៥៩៩នាក់ មានករណីឆ្លងសហគមន៍៥៧៤នាក់ និងអ្នកដំណើរ ពីបរទេស២៥ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៨២៣៧ នាក់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២១៦នាក់ ដែលមានប្រភពមកពីក្រុមប្រដាប់ អាវុធផ្សេងគ្នា និងបានពាក់ព័ន្ធនឹង សកម្មភាពភេវរកម្មគិត ចាប់ពីខែមករា ដល់ខែឧសភានេះ ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារ ប្រយុទ្ធប្រឆាំងនឹង ភេវរកម្មបានបញ្ជាក់ទៀតថាក្នុងនោះ៧១នាក់ មកពីក្រុមអ៊ីស្លាម Jemaah Islamiyah និង១៤៤នាក់មកពីក្រុម...
ភ្នំពេញ៖ សែលកាត សួមចូលរួមអបអរសាទរ អ្នកភ្នំពេញ និងអ្នកតាកែវ ដែលឈ្នះលុយសុទ្ធ មហាសាលដល់ទៅ 17ម៉ឺនដុល្លារ ពីកម្មវិធី “ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពី សែលកាត។ អថិតិជនមហាសំណាងទី1 មានឈ្មោះថា ឈុន ថុន ជាអ្នកចូលនិវត្តន៍រស់នៅភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកបានឈ្នះរង្វាន់...
ភ្នំពេញ ៖ មានករណីផ្ទុះមីនតោន នៅចំណុចជើងភ្នំប្រផេះ ក្នុងភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានបណ្តាល ឱ្យប្រជាពលរដ្ឋស្លាប់ ១នាក់ របួស ១នាក់ និងខូចខាតគោយន្ត ១គ្រឿងខណៈជនរងគ្រោះ កំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោ ។ តាមរយៈគេហទំព័រ...
រីយ៉ូឌឺចាណេរ៉ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ ប្រេស៊ីល ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន២.៣៩៨នាក់ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនៅទូទាំងប្រទេស កើនឡើងដល់៤៥៤.៤២៩ នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបន្ថែមទៀត ចំនួន៨០.៤៨៦នាក់ត្រូវបានគេរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ...
អាប់ឌីស អាបាបា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងត្រួតពិនិត្យជំងឺ ប្រចាំទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទ្វីបអាហ្វ្រិក បានកើនឡើងដល់៤.៧៨៨.២១៦នាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ។ ទ្វីបអាហ្វ្រិក CDC ទីភ្នាក់ងារថែទំាសុខភាព នៃសហភាពអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺ រាតត្បាតមាន១២៩.៣៤៥នាក់...
ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់លោក មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និង គោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រោយមានការលើកឡើងថា ប្រជាពលរដ្ឋដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ជាសេណារីយោ នយោបាយនោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជន កម្ពុជា បានតបទៅវិញថា អ្នកនិយាយបែបនេះ គឺចេញចរឹកមក ប្រមាថអាយុជីវិត អ្នកដែលរងគ្រោះ ដោយកូវីដ១៩ហើយ ។ អ្នកដែលអ្នកនាំពាក្ យគណបក្សប្រជាជនកម្ពុជា...
បាត់ដំបង ៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់ពាន់ហិកតា កំពុងរងការកាប់បំផ្លាញឥតឈប់ឈរ ទាំងរដូវប្រាំង និងរដូវវស្សា ពីសំណាក់ជនខិលខូច ជាបន្តបន្ទាប់ ខណៈលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ហាក់គ្មានវិធានការ ទប់ស្កាត់និង ចុះបង្រ្កាបសោះឡើយ ។ ពលរដ្ឋរស់នៅជិតតំបន់ព្រៃលិចទឹក កំពុងរងការកាប់ទន្ទ្រាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ និងសហប្រតិបត្តិការ ក្នុងដំណើរដោះស្រាយភាពលំបាក ក្នុងតំបន់និងក្នុងពិភពលោក។ នៅថ្ងៃព្រហស្បតិ៍នេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ច តំបន់មជ្ឈិមបូព៌ា...
បរទេស៖ មន្ត្រីតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា កោះតៃវ៉ាន់មិនជឿថា ប្រទេសចិន មានភាពស្មោះត្រង់ ក្នុងការផ្តល់ឲ្យខ្លួន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ តាមត្រូវការ និងគិតថា ចិន កំពុងតែធ្វើការងារដើម្បីរារាំងតៃវ៉ាន់ មិនឲ្យទទួលបានថ្នាំវ៉ាក់សាំង ដោយសារហេតុផលនយោបាយ ស្របពេលដែលករណី ឆ្លងជំងឺកូវីដ១៩ មានការកើនឡើង នៅលើកោះតៃវ៉ាន់។ ប្រទេសចិន និងកោះតៃវ៉ាន់ បានធ្វើការថ្កោលទោសគ្នា...
បរទេស៖ អគ្គនាយករង នៃនាយកដ្ឋានកែប្រែ របស់ប្រទេសថៃ បាននិយាយថា អ្នកទោសចំនួន ១ ២២៨ នាក់ផ្សេងទៀត នៅពន្ធនាគារចំនួន ១៤ នៅទូទាំងប្រទេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញថា បានឆ្លងវីរុសកូវីដ-19 ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១...
មូស្គូ៖ របាយការណ៍របស់ក្រុមហ៊ុន ដែលទទួលបានដោយ Sputnik កាលពីថ្ងៃពុធបានបង្ហាញថា អត្រាមរណភាពបន្ទាប់ ពីការប្រើប្រាស់វ៉ាក់សាំង Pfizer នៅក្នុងប្រទេសចំនួន ៦ នៅអឺរ៉ុបគឺខ្ពស់ ជាងការចាក់វ៉ាក់សាំង AstraZeneca ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យរបស់ក្រុមហ៊ុន ផលិតវ៉ាក់សាំង...
ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡាគួរចេញគោលការណ៍ណែនាំ ដល់សាលាឯកជនទាំងអស់ ឲ្យបញ្ចុះតម្លៃសិក្សាយ៉ាងតិចបំផុត៥០ភាគរយ ដើម្បីជួយសម្រួលដល់ពលរដ្ឋដែលបាត់បង់ប្រាក់ចំណូល ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៨ ឧសភានេះ លោក ប៉ាវ ស៊ីណា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារជំនាញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ដែលជាទីតាំងដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៧នាក់ ក្នុងនោះនៅស្រុកស្ទោងចំនួន១នាក់ ស្រុកតាំងគោក ចំនួន១៥នាក់ និងស្រុកបារាយណ៍ចំនួន១នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៤នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់មានរាយនាមខាងក្រោម៖១- ឈ្មោះ កែ ស៊ីនលាង ភេទប្រុស អាយុ៥៤ឆ្នាំ...
ភ្នំពេញ៖ មន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញប្រកាស ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត (ស្រី៤នាក់) មកពីរាជធានីភ្នំពេញ ៣នាក់ ខេត្តកំពង់ស្ពឺ ១នាក់ និងថៃ ១នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដី្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន៣នាក់ និងជាពលករវិលត្រឡប់ មកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយ ចំនួន២នាក់។
ភ្នំពេញ ៖ សូមចូលរួម បរិច្ចាគដល់គន្ធបុប្ផា ទោះតិចក្តី ច្រើនក្តី! មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១ បានជួយសង្រ្គោះនិងធ្វើការវះកាត់ បានដោយជោគជ័យ នូវទារក២នាក់ វិជ្ជមានកូវីដ-១៩។ នេះបើយោងតាមហ្វេសប៊ុកផេក របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ទារកតូចស្ទើរគីឡូ អាយុ១៤ថ្ងៃ មានជំងឺស្ទះគល់ពោះវៀន កៀបដោយសង្វារ ស្បៃពោះវៀនពីកំណើត និងបានឆ្លងកូវីដ-១៩ ពីក្រុមគ្រួសារ...
នាល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ ពន្ធនាគារព្រៃស (ម១) តាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ...
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនមានសមត្ថភាពសម្រាប់ជាលើកដំបូង ក្នុងការធ្វើប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រហោះហើរ ចម្ងាយឆ្ងាយសមត្ថភាពនុយក្លេអ៊ែ ពីមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយនេះជាករពង្រីកសមត្ថភាព និងអនុញ្ញាតឲ្យយន្តហោះប្រភេទនេះ ត្រូវបានហ្វឹកហាត់ក្នុងតំបន់ថ្មី។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Journal Beat នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រុស្ស៊ីធ្វើប្រតិបត្តិការមូលដ្ឋាន Hmeymim ស្ថិតនៅលើតំបន់ឆ្នេរមេឌីទែរ៉ានេ របស់ប្រទេសស៊ីរី ដែលធ្លាប់បានប្រើធ្វើការវាយប្រហារ...
បរទេស៖ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នៅពេលថ្មីៗនេះ នូវផែនការសម្រាប់ប្រតិបត្តិការសមុទ្រប៉ាល់ទិក លើកទី៥០ ដែលជាសមយុទ្ធពហុជាតិរយៈពេល ១៣ថ្ងៃ នៅក្នុងតំបន់នៃសមុទ្រប៉ាល់ទិក ថានឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែមិថុនា។ សេចក្តីថ្លែងការណ៍ទ័ពជើងទឹកមួយបាននិយាយថា សមយុទ្ធ BALTOPS នោះ នឹងមានការចូលរួមដោយប្រទេសជាសមាជិក និងដៃគូណាតូចំនួន១៨ប្រទេស ធ្វើឲ្យមានអង្គភាពដែនសមុទ្រទាំងអស់ចំនួន៤០ យន្តហោះ៦០គ្រឿង និងបុគ្គលិក ចំនួន៤.០០០នាក់ ហើយនេះជាសមយុទ្ធមួយ...