ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរ ឬកងកម្លាំ ងអនុវត្តច្បាប់ទាំងអស់ បន្ដយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ត្រូវចៀសវាងប្រើប្រាស់អំពើហិង្សា ក្នុងពេលអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកបែបនេះ ក្រោយពីមានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានកាន់រំពាត់ដើរគំរាមប្រ ជាពលរដ្ឋ ដែលដើរចេញក្រៅផ្ទះ...
អាជ្ញាធរ សម្រេច បិទផ្សារអូឡាំពិក ១៤ថ្ងៃ
បរទេស៖ ក្រុមការងាររដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនកំពុងតែ បង្កើនវត្តមានរបស់ខ្លួន នៅដែនសមុទ្រចិនខាងត្បូង ហើយនិងបញ្ជូននាវានិងយន្តហោះបន្ថែមទៅការពារអធិបតេយ្យភាព និងធនធាននៅដែនសមុទ្ររបស់ខ្លួន។ ហ្វីលីពីន បានបង្កើនវោហារសាស្ត្រខ្លួនក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងដំណើរប្រឆាំងនឹងអ្វីដែលខ្លួននិយាយថា ជាឥរិយាបថគម្រាមកំហែងធ្វើឡើងដោយនាវាចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រវែង២០០ម៉ាយរបស់ខ្លួន បើទោះជាមានការផ្សះផ្សារគ្នាអស់រយៈពេល៤ឆ្នាំជាមួយចិនក៏ដោយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមការងារទទួលបន្ទុកកិច្ចការដែនសមុទ្រចិនខាងត្បូងរបស់ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយដូច្នេះថា “យើងកំពុងតែប្រើអស់មធ្យោបាយដែលមាន ដើម្បីការពារទឹកដីនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង”។ គួរបញ្ជាក់ថា ការបញ្ជូននាវានិងយន្តហោះរបស់ហ្វីលីពីននេះ គឺជាទង្វើដ៏ថ្មីបំផុតមួយ...
បរទេស៖ យោងតាមការចេញផ្សាយទូរទស្សន៍ CNN នៅថ្ងៃពុធនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ មួយរូបរបស់អាមេរិក ដែលទទួលបន្ទុកកិច្ចការងារ គ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរ បានធ្វើការលើកឡើងអំពីក្តីបារម្ភរបស់គាត់ថា ចិននិងរុស្សីបច្ចុប្បន្នគឺ បានធ្វើទំនើបកម្មក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេលឿន ជាងអ្វីដែលអាមេរិកកំពុងមាននាពេលនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារ ម្សិលមិញនេះមន្ត្រីកំពូលរូបនេះបានបន្តទៀតថា អាមេរិកមិនបានធ្វើការចាប់ផ្តើមវិនិយោគឲ្យបានច្រើនគ្រប់គ្រាន់ ទៅលើវិស័យការពារជាតិ របស់ខ្លួនជាពិសេសក្បាលគ្រាប់នុយក្លេអ៊ែរ ឡើយដែលវានឹងធ្វើឲ្យខ្លួននឹង អាចបាត់បង់កេរ្ត៍ឈ្មោះ និងកត្តិនាមនៅក្នុងករសែភ្នែកសត្រូវរបស់អាមេរិកទាំងឡាយ។ លោក Charles Richard...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងអំពីការប៉ុនប៉ងមួយរបស់ សហរដ្ឋអាមេរិក ដើម្បីបន្ថយឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ និងពិភពលោកនៃមហាអំណាចអាស៊ី ដោយសង្កត់ធ្ងន់ទៅលើ“ សង្រ្គាមត្រជាក់ថ្មី” នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចពិភពលោក។ លោកស៊ី បានឲ្យនៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតនៅវេទិកា Boao សម្រាប់អាស៊ីថា ជាការជំនួសតំបន់នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស បានលើកឡើងថា ការស្ថាបនាសិប្បនិម្មិតនៃជញ្ជាំង គឺផ្ទុយនឹងច្បាប់សេដ្ឋកិច្ចនិងទីផ្សារហើយវានឹងធ្វើឱ្យអ្នកផ្សេងខកចិត្ត។ លោកស៊ី បានអះអាងថា...
Takeuchi Ryo គឺជាផលិតករជនជាតិជប៉ុនមួយរូបដែលទទួលបានប្រជាប្រិយភាពគួរជាទីកត់សម្គាល់ខ្លាំងកាលពីឆ្នាំ២០២០ បន្ទាប់ពីការ ផលិតវីដេអូឯកសាររបស់លោកចំនួន២គឺ “Nanjing’s Anti-epidemic Scene” និង “Long Time No See, អ៊ូហាន” ដែលបានផ្ដិតយក តថភាពនិងរបៀបដែលជនជាតិចិន ឆ្លើយតបនិងរំដោះខ្លួនពីការរីករាលដាលនៃជម្ងឺ -១៩។ វីដេអូនេះបានទាក់ទាញអ្នកទស្សនារាប់លាននាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ។ លោក Takeuchi ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសចិន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយ ជាថវិកា និងសម្ភារៈ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។ អំណោយដែលបានប្រគល់...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៨នាក់ ថែមទៀត ដែលជាករណីឆ្លង នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ៕
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីណែនាំ ស្ដីពីការបន្តអនុវត្តនូវវិធានការ រដ្ឋបាល និងការផ្តាកទីតាំងរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ កែច្នៃ ដេប៉ូលក់ចែកចាយស្រាបៀរ គ្រប់ប្រភេទ ការលក់ដូរ និងការទទួលទានគ្រឿង ស្រវឹងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩...
តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃពុធនេះថា ប្រទេសជប៉ុនរំពឹងថា នឹងទទួលបាននូវវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ បន្ថែមចំនួន ៥០ លានដូស របស់ក្រុមហ៊ុន Pfizer Inc បន្ទាប់ពី លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានអំពាវនាវឲ្យក្រុមហ៊ុន ឱសថមួយនេះ បង្កើនការផ្គត់ផ្គង់។ រួមគ្នាជាមួយកិច្ចព្រមព្រៀង ដែលមានស្រាប់សម្រាប់...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងចរចា នៅទីក្រុងវីយែន តាមវិធី “មានឥទ្ធិពល” ជាងមុន ដែលបង្ហាញពីការបរាជ័យ នៃយុទ្ធនាការអាមេរិក “សម្ពាធអតិបរមា” លើអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ តាមការដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការលោក...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី ការអភិវឌ្ឍកម្មវិធី...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ការអនុវត្តច្បាប់មិនមែនជាស្វ័យប្រវត្តិភ្ជាប់ ជាមួយអំពើហិង្សាឡើយ បើអ្នកប្រព្រឹត្តខុស មិនប្រតិកម្មដោយអំពើហិង្សា។ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លើកឡើងបែបនេះ ក្រោយពីមានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានកាន់រំពាត់ដើរគំរាមប្រជាព ពលរដ្ឋ ដែលដើរចេញក្រៅផ្ទះ ក្នុង ពេលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក...
អគ្គលេខាធិការរង រដ្ឋបាលចំណីអាហារ និងឪសថថៃ (FDA) លោកវេជ្ជបណ្ឌិត Surachoke Tangvivat បាននិយាយថា វ៉ាក់សាំងចិន សុីណូវ៉ាក់ មានប្រសិទ្ធភាពរហូតដល់ ៩៥,៦% ។ លោកបានធ្វើការបកស្រាយថា ការធ្វើតេស្តរកប្រសិទ្ធភាព នៃវ៉ាក់សាំង តាមបែប Rapid Test គឺមិនអាចជឿបានដូចការ យកទៅពិនិត្យ នៅមន្ទីរពិសោធទេ...
ភ្នំពេញ៖ លោក កៅ សុវណ្ណតារា អ្នកជំនាញចិត្តសាស្រ្ត និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ (RUPP) នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានបង្ហាញសារចែករំលែក ចំណេះដឹង និងពិសោធន៍ទាក់ទងនឹងជំងឺផ្លូវចិត្ត ក្នុងអំឡុងពេល កូវីដ១៩ និងលើកទឹកចិត្តឱ្យធ្វើរឿងល្អៗ ដើម្បីបង្ការជំងឺនេះ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកសាស្រ្តាចារ្យ សុវណ្ណតារា...
បរទេស ៖ ប្រទេសថៃ កំពុងរង់ចាំការដកស្រង់ តម្លៃពីក្រុមហ៊ុន Pfizer ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក មុនពេលប្រទេសនេះ អាចទិញវ៉ាក់សាំង Pfizer / BioNTech ចំនួនពី ៥ ទៅ ១០ លានដូស ដែលត្រូវដឹកជញ្ជូន ចាប់ពីខែកក្កដាដល់ខែធ្នូឆ្នាំនេះ ។ យោងតាមសារព័ត៌មាន...
យេរ៉ូសាឡឹម៖ ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល បានរកឃើញថាជំងឺកូវីដ-១៩ទម្រង់ថ្មី បានរកឃើញនៅក្នុងចក្រភព អង់គ្លេស និងបណ្តាប្រទេសដទៃទៀត គឺមានចំនួន ៤៥ ភាគរយ ដែលងាយចម្លង ច្រើនជាងមេរោគដើម នេះបើតាមប្រភពព័ត៌មាន របស់សាកលវិទ្យាល័យ Tel Aviv នៅអ៊ីស្រាអែល។ នៅក្នុងការសិក្សា ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Cell Reports Medicine ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបចំនួនបន្តពូជ...
ព្រុចសែល ៖ ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានឲ្យដឹងថា ខ្លួនបានរកឃើញ ទំនាក់ទំនង ដែលអាចកើតមាន រវាងវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Johnson&Johnson និងករណីមានកំណកឈាម ប៉ុន្តែបានទទូចថា អត្ថប្រយោជន៍ របស់វាមានច្រើន ជាងហានិភ័យ។ ប្រធានគណៈកម្មាធិសុវត្ថិភាព EMA បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “ ការពិនិត្យឡើងវិញ ដោយយកចិត្តទុកដាក់លើករណី និងភស្តុតាង...
ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងពីការរកឃើញ អ្នកប្រមូលសេវាថ្លៃ សំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅផ្សារដើមគ ឆ្លងជំងឺកូវីដ១៩ ។ ជាមួយគ្នានោះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាអ្នក រត់រថយន្តឈ្នួល ទាំងអស់ នៅចំណតរថយន្តផ្សារដើមគ និងអ្នកពាក់ព័ន្ធ ជាមួយអ្នកប្រមូលសេវាថ្លៃ...
យូអិន៖ មេដឹកនាំពិភពលោក ត្រូវបានគេជូនដំណឹង អំពីវិសមភាពយ៉ាងជ្រាលជ្រៅ ក្នុងការទទួលបាន វ៉ាក់សាំងជំងឺកូវីដ- ១៩ រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ ហើយបានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹង ប្រែងជាបន្ទាន់ ដើម្បីធានាការទទួលបានវ៉ាក់សាំង ប្រកបដោយ សមធម៌ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិស្តីពី សមធម៌វ៉ាក់សាំងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការ សហប្រជាជាតិ ECOSOC។ នៅក្នុងសេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ លោក សយ សុភាព បានលើកឡើងថា ៣០ មេសា ២០២១ ខួប ឆ្នាំទី៤៦ នឹងមកដល់ឆាប់ៗ ។ ក្នុងន័យនេះ លោកចង់លើកសំដៅ ដល់ប្រវត្តិសាស្រ្ត របស់ខ្មែរនិងយួន ។ លោកបានលើកពីប្រវត្តិសាស្រ្តថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ វេលាម៉៧គត់...
បរទេស៖ទន្ទឹមនឹងការស្នើឲ្យមានទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចបន្ថែមលើទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីកំពុងតែប្រមូលផ្តុំកងទ័ពជើង ១២០.០០០នាក់ នៅតាមព្រំដែនអ៊ុយក្រែន។ លោក Dmytro Kuleba បាននិយាយប្រាប់សន្និសីទព័ត៌មានអនឡាញជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដូច្នេះថា “កងទ័ពរុស្ស៊ីបន្តមកដល់ក្នុងតំបន់ស្ថិតនៅក្បែរព្រំដែនរបស់យើង នៅភាគឦសាន ភាគខាងកើតនិងភាគខាងត្បូង ហើយក្នុងពេលប្រហែលមួយសប្ដាហ៍ទៀត ពួកគេត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួនកងកម្លាំងសរុបមានទ័ពជាង ១២០.០០០នាក់”។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ រដ្ឋទូតអាមេរិក ប្រចាំប្រចាំទីក្រុងមូស្គូលោក John Sullivan នៅថ្ងៃអង្គារ បានប្រកាសថា លោកនឹងធ្វើដំណើរត្រឡប់ទៅកាន់ ប្រទេសអាមេរិកវិញនៅសប្តាហ៍នេះ ដើម្បីធ្វើកិច្ចពិភាក្សាគ្រោះយោបល់ មួយចំនួនរយៈពេល៤ថ្ងៃ។ លោកបន្តថាការវិលត្រឡប់ ដើម្បីជួបជាមួយនឹងអ្នកជំនាញ របស់រដ្ឋាភិបាលអាមេរិក ដើម្បីពិភាក្សាគ្នារកដំណោះស្រាយខណៈ ដែលភាពតានតឹង រវាងទំនាក់ទំនងការទូតនៃ ប្រទេសទាំងពីរកំពុងជួបបញ្ហា រកាំរកូសខ្លាំងឈានទៅដល់ ការបណ្តេញមន្ត្រីការទូតអាមេរិកមួយចំនួនផង។ រំលឹកដែរថា កាលពីខែមុននេះរុស្សី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥នាក់ បន្ថែមទៀត សរុបទាំងអស់៥៩នាក់គិតមកត្រឹមថ្ងៃ២១ មេសានេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា អ្នក ស្លាប់ទាំង ៥នាក់នោះរួមមាន៖ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ, ស្ត្រីជនជាតិខ្មែរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣០៣នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំងអស់ និងមានអ្នកជាសះស្បើយ ២៣៩នាក់ ។ ចំនួនរកឃើញអ្នកឆ្លងថ្មីនេះ បានថយចុះជាងថ្ងៃម្សិលមិញប្រហែលជាង១០០នាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៣០៣នាក់ មាននៅភ្នំពេញ ២៤៨នាក់...
Takeuchi Ryo is a Japanese director who rose to fame in 2020 for his hit documentary series “Nanjing’s Anti-epidemic Scene” and “Long...
កណ្ដាល៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរ មូលដ្ឋាន បានធ្វើការណែនាំប្រជាពលរដ្ឋ និងអាជីវករផ្សារ ព្រែកតាមាក់ ឲ្យចេះការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈការពាក់ម៉ាស់និងវិធានការមួយចំនួនទៀត ព្រមទាំងបដិសេធចោល ចំពោះការផ្សព្វផ្សាយថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ចូលផ្សារព្រែកតាមាក់។ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថា...
បរទេស៖ មន្ត្រីអ៊ីរ៉ង់បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បានធ្វើឲ្យមានភាពរីកចម្រើនខ្លះៗ ស្តីពីមធ្យោបាយស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ហើយកិច្ចព្រមព្រៀងបណ្ដោះអាសន្ន អាចនឹងជាផ្លូវមួយ ដើម្បីទទួលបានពេលវេលា សម្រាប់ដំណោះស្រាយយូរអង្វែង។ ទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោកនានា បានជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែន ចាប់តំាំងពីដើមខែមេសាមក ដើម្បីធ្វើការងារលើវិធានការ ដែលត្រូវធ្វើឡើងទាក់ទងនឹងទណ្ឌកម្មអាមេរិក និងការបំពានរបស់អ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនោះ ដើម្បីនាំឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់វិលអនុវត្តទាំងស្រុង តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ។...
ហាណូយ៖ អាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất ក្នុងទីក្រុងហូជីមិញ បានបន្ថែមបុគ្គលិក ដោយបើកបញ្ជរចូលឆែកឆេរ ឬ Check in និងប្រើប្រាស់ម៉ាស៊ីនស្កេន សុវត្ថិភាពដែលមានទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ របស់អ្នកដំណើរកាន់តែខ្លាំងនៅទីតាំងនោះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា...