ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយ:JICAបានផ្ដល់ ឥណទានសម្បទានសរុប ចំនួន ២៣៤,៦ លានដុល្លារ ដល់កម្ពុជា សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩។ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ JICA នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ការផ្ដល់ឥណទានសម្បទាន នាពេលនេះគឺក្នុងគោលបំណង លើកកម្ពស់ស្ថភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែង...
បើទោះបីជាស្ថានភាពកូវីដ-១៩ នៅតែបន្តអូសបន្លាយមនៅលើពិភពលោក មិនទាន់ផុតនៅឡើយក្តី រួមទាំងប្រទេសកម្ពុជា យើងផងដែរនោះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម កាន់តែបង្កើន ការយកចិត្តទុកដាក់ខ្ពស់ និងបន្តជំរុញបន្ថែមទៀត ទៅដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិក ក្រោមឱវាទទាំងអស់ ធ្វើយ៉ាងណារួមគ្នាចូលរួមទប់ស្កាត់ការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ។ ស្ថានភាពវីរុសកូវីដ១៩ បានបន្តរាតត្បាត ស្ទើតែពេញមួយឆ្នាំទៅហើយ នៅលើប្រទេសទាំងឡាយ ក្នុងពិភពលោក រហូតមកដល់ខែវិ ច្ឆិកា ចុងឆ្នាំ២០២០នេះ មិនទាន់បានបង្ហាញពីភាពធូស្រាល ទាំងស្រុងនៅឡើយ ។ លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ប.ស.ស. ឆ្លើយតបនិងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា លោកអគ្គនាយកតែងតែមានការ យកចិត្តទុកដាក់ខ្ពស់ និងបានក្រើនរំលឹក ដល់មន្ត្រីបុគ្គលិក ក្នុងស្ថាបន័របស់ខ្លួន ឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធាន សុខាភិបាលជាមួយគ្នា និងតួនាទីបំរើអត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិតប្រកបដោយ ស្មារតីទទួលខុសត្រូវ ។ ប.ស.ស. ជាស្ថាប័នមួយ ដែលប្រមុខដឹកនាំ រាជរដ្ឋាភិបាលមានទំនុកចិត្ត ហើយបានប្រគល់ភារកិច្ច ជាប្រតិបត្តិករណ៍តែមួយគត់ ក្នុងការផ្តល់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. ទាំងក្នុងនិងក្រៅប្រពន្ធ័ ។ បើយោងតាមរបាយការណ៍ របស់ការិយាល័យតាវកាលិក នៃ ប.ស.ស. បានឱ្យដឹងថា គ្រាន់តែក្នុងខែតុលា កន្លងទៅថ្មីៗនេះ ថវិកាសរុបប្រមាណជាង ២.៨ ពាន់លានរៀល ហើយរបស់រាជរដ្ឋាភិបាល ត្រូវបានបើកផ្តល់ជូនស្ត្រី សម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៧២០៦ នាក់ តាមរយៈបេឡាជាតិសន្តិសុខសង្គម ។ បើទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ ប.ស.ស. នៅតែបន្តក្រើនរំលឹកដល់ មន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ រួមចំណែក ក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាពពបំផុត ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេច តែងតែគិតគួរ និងយកចិត្តទុកដាក់ ខ្ពស់បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា៕
តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានថ្លែងថា កងទ័ពអាកាសរបស់តៃវ៉ាន់ បានឲ្យរក្សាការហោះហើរ សម្រាប់យន្តហោះចម្បាំង F-16 បន្ទាប់ពីបាត់បង់យន្តហោះចំនួន០១គ្រឿង នៅគ្រាដែលបំពេញ...
បរទេស៖ អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង គឺលោកស្រី Kathleen Stephens បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីទើបជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក ចូបៃដិន និងមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន គឺអាចមានកិច្ចប្រជុំ កំពូលជាមួយគ្នាបាន ប៉ុន្តែប្រសិនបើអ្នកទាំងពីរមើលឃើញការប្រជុំបែបនេះនឹងបង្កើតលទ្ធផល “ច្បាស់លាស់” ។ យោងតាមសារព័ត៌មាន Korean Times...
ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលនឹងមិនដកច្បាប់ពិសេសដើម្បីរារាំងការប៉ះទង្គិចគ្នារវាងក្រុមបាតុករដែលជាគូប្រជែងនឹងគ្នានោះទេ ប៉ុន្តែនឹងបង្កើនការអនុវត្តច្បាប់ជាប្រចាំ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើមិនចាំបាច់នោះទេ រដ្ឋាភិបាលនឹងប្រើច្បាប់ពិសេស។ ទោះយ៉ាងណាការអនុវត្តច្បាប់ ជាទៀងទាត់នឹងត្រូវបង្កើនឡើង។ លោក ប្រាយុទ្ធ បានឆ្លើយតបនឹងសំណួរអំពីការប្រយុទ្ធ...
បរទេស៖មន្ត្រីសុខាភិបាល នៃប្រទេសអាមេរិក នៅថ្ងៃនេះបាននិយាយថា ពិធីមង្គលការមួយនៅក្រុងវ៉ាស៊ីនតោន ដែលមានការចូលរួម ដោយមនុស្សជាង ៣០០ នាក់ត្រូវបានគេសង្ស័យថាមានការផ្ទុះឆ្លងកូវីដ១៩ ទាំងអស់គ្នាខណៈដែលមកដល់ថ្ងៃនេះ គេរកឃើញថា មានចំនួនជិត ៤០ ករណីទៅហើយ ។ មន្ត្រីសុខាភិបាល ក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានទៀតថា នៅត្រឹមថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ គេបានរកឃើញករណី វិជ្ជមានចំនួន ១៧ករណីមកហើយ នៃក្រុមមនុស្ស ដែលបានចូលរួមពិធីរៀបការនោះ...
ភ្នំពេញ៖លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសា ធារណៈ បានស្នើដល់អាស៊ាន ឲ្យបន្តការផ្លាស់ប្តូរព័ត៌មាន ជាមួយប្រទេសសមាជិក អាស៊ាន-ចិន-កូរ៉េ និងជប៉ុន ទាក់ទងទៅនឹង ការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា ។ ក្នុងកិច្ចប្រជុំប្រមុខដឹកនាំ មុខងារសាធារណៈ អាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំមុខងារ សាធារណៈអាស៊ានបូក បី (ចិន កូរ៉េ...
ភ្នំពេញ ៖កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័តកាលបរិច្ឆេទបន្ត សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តី ព្រាងច្បាប់ចំនួន៧ ដែលទាក់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួន តាមផ្លូវអាកាស ។ សេចក្តីព្រាងច្បាប់ទាំង៧ ដែលកិច្ចប្រជុំគណៈកម្មាធិការ...
ភ្នំពេញ ៖ ក្រោយពីព្រឹត្តិការណ៍ ៣ វិច្ឆិ កា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការ សូមអភ័យទោសដែលយកថ្ងៃធ្វើការ មកវាយកូនគោល តែសម្ដេចបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនានារួចហើយ ខណៈ ពេល ល្ងាចសម្ដេចបន្តការងារដដែល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០បានឲ្យដឹង ថា...
បរទេស៖ នៅថ្ងៃនេះប្រទេសចិន បានធ្វើការរិះគន់ចំៗ ថាអូស្ត្រាលី ត្រូវតែបន្ទោសចំពោះ ការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ដោយក្នុងនោះ អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានបញ្ជាក់ថាការទទួលខុសត្រូវ ទាំងអស់ គឺគួរតែទំលាក់ទៅលើបុគ្គលមួយចំនួន នៅក្នុងប្រទេសអូស្រ្តាលី ដែលនៅតែមាននិន្នាការចាត់ទុកការអភិវឌ្ឍរបស់ចិន ថាជាការគំរាមកំហែង របស់គេ។ ទំនាក់ទំនង រវាងអូស្រ្តាលីនិងចិន មានភាពត្រជាក់អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថានការណ៍...
បរទេស៖ យោធាអ៊ីស្រាអែល បាននិយាយប្រាប់ថា ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារ តាមអាកាស ទៅលើកងទ័ពស៊ីរី និងកងកម្លាំងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី នាថ្ងៃពុធនេះ ក្រោយមានគ្រាប់បែកគេលួចដាក់ នៅក្នុងតំបន់ Golan Heights ដែលអ៊ីស្រាអែលគ្រប់គ្រង។ ចំណែក ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសស៊ីរី បានរាយការណ៍ថា មានបុគ្គលិកយោធា ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត...
បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េដ្រា ម៉ូឌី នៅពេលថ្មីៗនេះ បានពិភាក្សាគ្នា តាមទូរស័ព្ទ ជាមួយប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ដើម្បីសម្តែងការអបអរជ័យជំនះ លើការបោះឆ្នោត ដែលលោកនិយាយថា បានបង្ហាញនូវភាពខ្លាំង របស់លទ្ធិប្រជាធិបតេយ្យ សហរដ្ឋអាមេរិក ហើយលោកប្តេជ្ញាថា នឹងធ្វើចំណងមិត្តភាព យុទ្ធសាស្ត្រឲ្យកាន់តែ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ព្រមទាំង អភិបាលរាជធានី-ខេត្តទាំងអស់ បើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តទាំងអស់នៅកម្ពុជា ។ សូមជម្រាបថា សម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ចាប់ ពេលនេះតទៅ គ្រាន់តែប្រជាពលរដ្ឋរស់នៅដោយមាន អនាម័យ រក្សាគម្លាត និងពាក់ម៉ាស ជាដើម ដែលហៅថា «រស់នៅធម្មតា តាមរបៀបថ្មី»។ តាមរយៈសារសំឡេងផ្ញើរទៅ កាន់អភិបាលរាជធានី...
នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានប្រកាសលទ្ធផលតេស្តកូវីដ១៩ គឺខ្ញុំគ្មានមេរោគកូវីដ១៩ទេ។ សុខភាពខ្ញុំល្អតាំងពីមុននឹងមកដល់ពេលនេះ គឺមិនមានឆ្លងកូវីដ១៩ទេ (ធ្វើតេស្ត៤ដងមកហើយ)។ ចំពោះបងប្អូនដែលបានជួបខ្ញុំកន្លងមក សូមកុំមានការសង្ស័យអ្វី មកលើខ្ញុំទៀតទាំងនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត។ អរគុណបងប្អូនអ្នកសារព័ត៌ទាំងអស់ដែលបានផ្សាយព័ត៌មានពិតពីខ្ញុំ និងផ្សាយព័ត៌ពិតដែលមានប្រយោជន៍ ដល់សង្គមជាតិ នឹងអរគុណសារព័ត៌មាន ដែលបានកែតម្រូវព័ត៌មានមិនពិតមកជាព័ត៌មានពិតប្រាកដ កុំអោយប្រជាពលរដ្ឋភ័យព្រួយច្របូកច្របល់ចលាចល។ ថ្ងៃស្អែកនេះ ខ្ញុំនឹងអញ្ជើញបងប្អូនអ្នកាសែតជាង២០នាក់ ញាំអាហារគុណធម៍ជាមួយខ្ញុំ ដើម្បីមានឱកាសបានស្គាល់រាប់អានបងប្អូន អោយកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា។ យើងចូលរួមកសាងអំពើល្អ...
ភ្នំពេញ: សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាឱ្យ អាជ្ញាធរមូលដ្ឋានទាំងអស់ សម្របសម្រួលអនុញ្ញាតឱ្យប្រជាជន អាចរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីឡើងវិញ។
ភ្នំពេញ៖ ក្រោយទទួលបានលទ្ធផលតេស្ដអវិជ្ជមានកូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធព្រឺត្តិការណ៍៣វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអោយសាលារៀននៅរាធានីភ្នំពេញ និងពហុកីឡដ្ឋានអូឡាំពេក បើកដំណើរការឡើងវិញ នៅថ្ងៃទី២៣ វិច្ឆិកា ខាងមុខ។
ភ្នំពេញ៖ លទ្ធផលធ្វើតេស្តរកកូវីដ១៩ ជាលើកទី៤ និងជាលើកចុងក្រោយលើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣ វិច្ឆិកា ទាំង ផ្ទាល់ និងប្រយោលចំនួន ១,៤២២នាក់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា អវិជ្ជមានទាំងអស់។តេស្តទាំងអស់នេះ នៅក្នុងរាជធានីភ្នំពេញ ១,៣៤៥នាក់ ក្រៅពីនោះនៅតាមបណ្តាខេត្តពាក់ព័ន្ធ។នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។ លទ្ធផលនេះ ជាដំណឹងល្អបំផុត និងបានក្លាយជាសញ្ញាមួយដែលបញ្ជាក់ប្រាប់ថា ព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ...
កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា គិត ចាន់ថា អគ្គនាយកក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd លោកជំទាវ ចាន់ គន្ធា លោកជំទាវ ទិត សុខុម លោកស្រី ផង់ ស្រីមុំ...
បរទេស៖សមាជិករដ្ឋសភាថៃ នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានបោះឆ្នោតពាក់ព័ន្ធនឹងជម្រើសសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដោយភាគច្រើនបានបង្ហាញនូវការជំទាស់ចំពោះសំណើទាមទាររបស់ក្រុមអ្នកតវ៉ា ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរចំពោះតួនាទីនៃរបបរាជានិយម។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលថៃនាពេលថ្មីៗនេះបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប៉ុន្តែនឹងមិនឲ្យប៉ះពាល់ដល់របបរាជានិយមនោះឡើយ។ គួរបញ្ជាក់ថា ការបោះឆ្នោតនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីថ្ងៃមានអំពើហិង្សាខ្លាំងបំផុត...
បរទេស៖ សម្ពាធកំពុងកើនឡើងនៅលើសភា ដើម្បីទទួលយកច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស ដែលគាំទ្រដោយការសន្ទនាគ្នាស្តីពីការកែទម្រង់ច្បាប់អ៊ីនធ័រណេត (iLaw) បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្ររាជានិយម និងក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដែលបានផ្ទុះឡើងកាលពីថ្ងៃអង្គារដែលបណ្តាលឱ្យមនុស្សជាច្រើនរងរបួស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានប្រើកាណុងបាញ់ទឹកដើម្បីបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែលបានព្យាយាមទម្លាយខ្សែលួសបន្លាដែលប៉ូលីសបានដាក់ពង្រាយ និងរនាំង ដើម្បីទៅដល់ច្រកចូលសភា។ ក្រុមបាតុករមួយក្រុមដែលពាក់មួកសុវត្ថិភាពនិងឧបករណ៍ការពារផ្សេងៗបានទៅដល់ផ្លូវរបាំងបេតុង និងខ្សែលួស នៅជិតចំនុចផ្លូវប្រសព្វ...
អ្នកចម្ការមួយរូបមក ពីភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានសំណាង គាស់ឈ្នះ៥លានរៀល ពីវើកWURKZ ទាំងមិនទាន់ ចេញផុតពីផ្ទះអ្នកលក់ផង នាំក្តីរំភើប រីករាយផ្អើលអស់អ្នកភូមិ។ លោក តុញ ប៉ុនធឿន អាយុ ៣០ឆ្នាំ បានរៀបរាប់ថា៖ «ដោយសារអស់កម្លាំងពេក ក្រោយត្រឡប់ ពីចម្ការត្រប់ខ្ញុំក៏ជិះទៅទិញ វើក WURKZ ១កំប៉ុងហូប ដូចរាល់ដង ពីអ្នកលក់លើផ្លូវធំ។ ដល់តែគាស់ភ្លាម ស្មានឈ្នះបាន ៥ពាន់អី ខ្ញុំក៏អរបន្តិចដែរ ដល់តែមើលឲ្យច្បាស់ ឃើញ៥លាន អរស្ទើរ លោតចេញពីម៉ូតូ ផ្អើលអស់ទាំង អ្នក លក់ទៀត»។ សម្រាប់គ្រួសារលោក ទឹកប្រាក់នេះ ពិតជាមានន័យណាស់ ព្រោះវាមកទាន់ពេលល្មម ដែលអាចដោះស្រាយ បញ្ហាជីវភាពជាពិសេស គម្រោងទិញម៉ាស៊ីនបូមទឹក ទុកសម្រាប់ប្រើនៅចម្ការពេល រដូវប្រាំងមកដល់ ព្រមទាំងទិញ គ្រាប់ពូជបន្ថែមព្រោះថា មានហើយអ្នកចាំម៉ៅយក ភោគផលរបស់គាត់ ឲ្យតែគាត់មានគ្រប់គ្រាន់សម្រាប់ឈ្មួញ។ អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សុទ្ធតែអាចមានឱកាស គាស់ឈ្នះទឹកប្រាក់សំណាងដែលមានច្រើន សន្ធឹកសន្ធាប់ចរាចរណ៍ នៅលើទីផ្សារ មានដូចជារង្វាន់ ៥០លានរៀល ៥ លានរៀល ១ លានរៀល ១ ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ រាប់ លាន កំប៉ុងទៀត៕
Mសេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉ែខាងត្បូង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣១៣នាក់ គិតត្រឹមម៉ោង០០និង០០នាទី ព្រឹកថ្ងៃពុធនេះម៉ោងក្នុងស្រុក បើធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៩.៣១១នាក់ ។ ក្នុងចំណោមករណីថ្មី មាន៩១នាក់គឺអ្នកស្រុកនៅក្រុងសេអ៊ូល និង៨១នាក់ជាពលរដ្ឋដែលរស់នៅខេត្ត Gyeonggi ។ ចំនួន៦៨នាក់ ជាអ្នកដែលមកពីខាងក្រៅមកពីបរទេស ដែលមិនបានរាប់តួលេខនៃការរួមបញ្ជូលគ្នាចំនួន៤.២៦២នាក់ឡើយ ។...
ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអោយដឹងថា នៅព្រឹកមិញលោកបានទៅផ្តល់សំណាកបំពង់ក និងច្រមុះដល់មន្រ្តីសុខាភិបាលនៅវិមានមិត្តភាពដេីម្បីពិនិត្យរកមេីលជំងឺកូវីដ១៩។ លោកបញ្ជាក់ថា លទ្ធផលផ្លូវការនឹងចេញឆាប់ៗនេះ។ លោកបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ខ្ញុំបានធ្វេីតេស្ត COVID-19 លេីកទី៤ហេីយ នៅព្រឹកមិញខ្ញុំ បានទៅផ្តល់សំណាកបំពង់ក និងច្រមុះដល់មន្រ្តីសុខាភិបាល នៅវិមានមិត្តភាព ដេីម្បីពិនិត្យរកមេីលជំងឺកូវីដ១៩។ លទ្ធផលផ្លូវការនឹងចេញឆាប់ៗនេះ។ ចំពោះបងប្អូនដែលជាប់ធ្វេីចត្តាឡីស័កសូមទៅធ្វេីតេស្តអោយបានគ្រប់៤លេីក...
ភ្នំពេញ៖ ទោះបីជាកំពុងប្រឈម នឹងវិបត្តិជំងឺកូវីដ១៩ ដូចគ្នា ប៉ុន្តែកម្ពុជា និងដាណឺម៉ាក បានសន្យាបន្តពង្រឹង វិស័យការទូតសេដ្ឋកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ខណៈដែលទឹកប្រាក់ នៃការដោះដូរពាណិជ្ជកម្ម កាលពីឆ្នាំ២០១៩ សម្រេចបានជាង ៣០០លានដុល្លារ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជំនួបរវាងលោកអ៊ូក សោភ័ណ...
ភ្នំពេញ ៖ លោកឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក មេញ្ជាការទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គកលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៨ ខែវិច្ឆិកា...