ភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ចប់ការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងបានត្រៀមផ្ញើជូនទៅគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញ រដ្ឋសភាថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,៩០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៦០០រៀល ក្នុង១លីត្រ៕
បរទេស ៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថា អវកាសយានិកចំនួន ៤ នាក់ បានត្រៀមនឹងត្រូវបានបញ្ជូល ចេញទៅជាមួយនឹងយានអវកាស Crew Dragon របស់ក្រុមហ៊ុនSpaceX ទៅកាន់ស្ថានីយ៍ អវកាសអន្ដរជាតិ នៅថ្ងៃអាទិត្យជាលើកដំបូង ហើយវាគឺបានក្លាយទៅអ្វីដែលសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានបេសកកម្មជាប្រចាំ ជាច្រើនបន្ទាប់ពីការហោះហើរសាកល្បង ប្រកបដោយជោគជ័យ នៅចុងនិទាឃរដូវមួយនេះ។ អវកាសយានិកដែលមានជនជាតិអាមេរិកបីនាក់គឺលោក...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសប៉ាគីស្ថាន បានធ្វើការសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ប្រទេសឥណ្ឌាគឺជាអ្នកឧបត្ថម្ភគាំទ្រ ពីក្រោយទៅលើសកម្មភាពភេរវកម្មដែលមានគោលបំណងធ្វើឱ្យ ប្រទេសរបស់ខ្លួនមានអស្ថិរភាព និងផ្តោតសំខាន់ទៅលើភាពជាដៃគូ សេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិន។ គួរឲ្យដឹងដែរថា កន្លងមកប្រទេសប៉ាគីស្ថាន និងឥណ្ឌាតែងតែចោទប្រកាន់គ្នា ទៅវិញទៅមកអំពីការដាក់គោលដៅ លើគ្នាប៉ុន្តែនេះគឺជាពេលវេលា ដ៏កម្រមួយដែលក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយថាពួកគេបានរៀបចំ ភស្តុតាងជាច្រើនដើម្បីធ្វើយ៉ាងណា ចោទប្រកាន់ប្រឆាំងនឹងគូប្រជែង នៅអាស៊ីខាងត្បូងរបស់ពួកគេ មួយនេះឲ្យបាន។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ...
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថាលោក Mike Pompeo អ្នកការទូតកំពូលរបស់អាមេរិក បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស ហើយតាំងតែពីថ្ងៃសៅរ៍ គឺជាការចាប់ផ្តើមនៃ បេសកកម្មនិងទស្សនកិច្ច ៧ ប្រទេសរបស់លោក។ តាមផែនការរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ នឹងជួបពិភាក្សាគ្នាជាមួយមន្ត្រីជាន់ខ្ពស់ នៅប្រទេសបារាំង តួកគី ហ្សកហ្ស៊ី អ៊ីស្រាអែល អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអ៊ូឌីតក្នុងរយៈពេល ១០...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកអំណោយម៉ាស និងបរិក្ខារពេទ្យរបស់កម្ពុជា មកដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយ នៅម៉ោងជិត១១ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមជម្រាបថា គណៈប្រតិភូកម្ពុជា ដែលធ្វើដំណើរតាមយន្តហោះពិសេស...
កម្មវិធីប្រកួតប្រជែង សមត្ថភាពរបស់ប្អូនៗកុមារ តូច ខ្លឹម ខ្លាំង ដែលកំពុងតែមានវត្តមាន ចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន បាននឹងកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ជាពិសេស អាណាព្យាបាលប្អូនៗ ដែលជាបេក្ខជន ទៀតផង។ បេក្ខជន ប្អូនៗកុមារជាច្រើន បានប្រកួតប្រែង បញ្ចេញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន ដែលទទួលបាន នូវប្រាក់រង្វាន់ជ័យលាភី...
បរទេស៖ កាលពីចុងសប្តាហ៍មុនលោកស្រី ហ៊ីលឡារីគ្លីនតុន បានជជែកក្នុងសារធ្វីតថ៍ថា ការឈ្នះឆ្នោតរបស់លោកចូបៃដិន នៃគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី៣ខែវិច្ឆិកា គឺការបោះឆ្នោតជាប្រវត្តិសាស្ត្រដែលអាចបើកទំព័រថ្មីសម្រាប់អាមេរិក។ ការរាប់សន្លឹកឆ្នោតជាផ្លូវការនៅក្នុងការបោះឆ្នោតនេះមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ខណៈដែលប្រធានាធិបតីដូណាល់ត្រាំ ធ្វើការតតាំងតាមច្បាប់ប្រឆាំងនឹងការលួចបន្លំសន្លឹកឆ្នោត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការរំពឹងទុកអំពីលោកស្រីហ៊ីលឡារីគ្លីនតុនដែលត្រូវបានគេចាត់ទុកថា ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនៅក្នុងក្រុមលោក ប៊ីដិន គឺជារឿងគួរឱ្យអស់សំណើចណាស់ដែលអតីតប្រេសិតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Susan...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានណែនាំទៅដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ខណៈបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់នៃរដូវរងារក៏បានមកដល់។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់នៃរដូវរងារបានមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់អាចកើតមានជាយថាហេតុ បណ្តាលមកពីអាកាសធាតុប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករស់នៅក្នុងតំបន់មានអាកាសធាតុចុះត្រជាក់ខ្លាំង ត្រូវការពារសុខភាព និងបង្ការជំងឺផ្សេងៗ។ ក្រសួងបន្តថា...
ប្រវត្តិសាស្ត្រ:នៅថ្ងៃទី២២ខែវិច្ឆិកាកាលពីក្នុងឆ្នាំ១៩០០រថយន្ត ដំបូងដែលត្រូវបានផលិតក្រោមឈ្មោះយីហោMercedesត្រូវបានគេយក គំរូទី១បផុតសម្រាប់ការបើកសម្ពោធទីផ្សាររបស់ខ្លួននៅទីក្រុង Cannstatt ប្រទេសអាល្លឺម៉ង់។ រថយន្តនេះត្រូវបានផលិតឡើងជាពិសេសសម្រាប់អ្នកទិញ ម្នាក់ដែលមានឈ្មោះEmil Jellinek គឺជាសហគ្រិនដែលមានចំណង់ចំណូលចិត្តចំពោះ រថយន្តដែលមានល្បឿនលឿននិងឆើតឆាយ។ កាលពីដំបូងឡើយនៅឆ្នាំ ១៨៨៦ ក្រុមវិស្វករអាល្លឺម៉ង់២នាក់ គឺលោក Gottlieb Daimler និង Wilhelm Maybach បានផលិត បាននូវរថយន្ដមុនដំបូងគេបង្អស់របស់ពិភពលោកប៉ុន្តែមិនទាន់មាន ប្រើប្រាស់ម៉ាស៊ីនប្រភេទFour...
បរទេស៖ប្រធានប្រតិបត្តិនៃក្រុមហ៊ុន អាម៉ាហ្ស៊ូនលោក Jeff Bezos នៅសប្តាហ៍នេះបានបញ្ជាក់ថាក្រុមហ៊ុនអាវកាសរបស់ លោកដែលមានឈ្មោះថា Blue Origin បាននឹងកំពុងចាប់ផ្តើមធ្វើការងារ ទៅលើប្រព័ន្ធចុះចត របស់ខ្លួនរួចហើយដើម្បីអាចដឹកជញ្ជូន ក្រុមអ្នកអាវកាសយានិកទៅដល់ភពព្រះច័ន្ទឲ្យបាននាឆ្នាំ២០២៤។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក Bezos ក៏បានធ្វើការលើកឡើងនូវជម្រើសមួយផងដែរនៅមុនការងារនេះមកដល់ គឺជាបេសកកម្មដឹកជញ្ជូនទំនិញប្រមាណជា១តោនទៅកាន់ភពនេះនៅមួយឆ្នាំមុនដែលវា គឺជាបេសកកម្មលើកដំបូងរបស់ខ្លួន។ យោងតាមការបញ្ជាក់បន្ថែមដោយ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Blue Origin លោក...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ម៉ាស និងបរិក្ខាពេទ្យ ជូនរដ្ឋាភិបាល និងប្រជាជនឡាវ គឺជាទឹកចិត្តមួយធំសម្បើមណាស់ ក្នុងការជួយគ្នា ទៅវិញ ទៅមក សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។...
បរទេស៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក ដើម្បីទាមទាររយៈពេល ៤ ឆ្នាំទៀតសម្រាប់គណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាចនេះ ហើយបន្ទរការអះអាងរបស់លោកថា ជ័យជំនះនៃការបោះឆ្នោតត្រូវបានលួចពីគាត់ (ដូណាល់ ត្រាំ) នៅក្នុងគ្រោងការក្លែងបន្លំដ៏ធំមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នាភាគច្រើនគឺមានសន្តិភាព ប៉ុន្តែការប្រទូសរ៉ាយគ្នាដោយអំពើហិង្សាបានចាប់ផ្តើមនៅពេលដែលក្រុមសកម្មជនប្រឆាំងលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នានៅចម្ងាយរាប់រយហ្វីតពីសេតវិមាន និង...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកើតឡើងនៅភាគពាយព្យនៃប្រទេសហ្វីលីពីន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅចម្ងាយ១៩គីឡូម៉ែត្រស្ថិតនៅភាគពាយព្យក្រុង Almeria ប្រទេសហ្វីលីពីន នៅវេលាម៉ោង០៦និង៣៥នាទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។ ចំណុចកណ្តាលនៃរញ្ជួយដីនេះ មានជម្រៅ៩៣,១៦គីឡូម៉ែត្រ ហើយបើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់១១.៧៤៩៦ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់១៦៥.៦៥៨នាក់ គិតត្រឹមថ្ងៃសៅរ៍ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៩២១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ទន្ទឹមនឹងនេះដែរ ប្រទេសអាមេរិកឡាទីន បានចុះក្នុងបញ្ជីចំនួន ៣៨.៣០៧នាក់ ដែលឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ វិច្ឆិកា ខាងមុខនេះ ក្រោមអធិបតីភាព...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Maxym Stepanov រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសៅរ៍ថា គាត់បានធ្វើតេស្តឃើញថា វិជ្ជមានសម្រាប់ជំងឺកូវីដ១៩ ។ លោក Stepanov បានលើកឡើងនៅលើទំព័រ ហ្វេសប៊ុករបស់គាត់ឲ្យដឹងថា “ទោះបីជាមានការប្រុងប្រយ័ត្ន និងអង្កេតតាមវិធានសុវត្ថិភាពទាំងអស់ នៅថ្ងៃនេះ ខ្ញុំមានលទ្ធផលជាវិជ្ជមាននៃជំងឺកូវីដ១៩”...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា មកដល់សប្តាហ៍នេះ មន្ទីរពេទ្យជាច្រើនរបស់ ប្រទេសកាណាដាជាច្រើន កំពុងតែមានការប្រឈមមុខទៅនឹងសំពាធកើនឡើង ដោយសារករណីឆ្លងកូវីដ១៩ គឺមានចំនួនច្រើនឡើង នៅក្នុងប្រទេស។ យោងតាមការបញ្ជាក់ របស់ប្រធានផ្នែកសុខាភិបាល របស់ប្រទេសកាណាដាលោក Theresa Tam បានបញ្ជាក់កាលពីថ្ងៃសៅរ៍ទៀតដែរថា ស្ថានភាពនៅពេលនេះជាពិសេសនៅភាគខាងលិច នៃប្រទេសដូចជារដ្ឋ Quebec និង Ontario...
បរទេស៖ ប្រទេសអាហ្សង់ទីន បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួននឹងរឹតបន្តឹងសន្តិសុខ នៅតាមព្រំដែន ជាប់ប្រទេសប៉ារ៉ាហ្គាយ ក្រោយស្ថានទូតខ្លួន នៅអង់គ្លេស ទទួលបានព័ត៌មាន ដែលជូនដំណឹងដល់អាជ្ញាធរ អំពីការអាចមានវត្ថុធាតុ សម្រាប់ផលិតគ្រាប់បែក ត្រូវគេនាំចូល ដោយឆ្លងតាមព្រំដែន ភាគខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសន្តិសុខអាហ្សង់ទីន បាននិយាយប្រាប់ថា ព័ត៌មាននោះបានព្រមាន អំពីមនុស្សម្នាក់កំពុងតែស្វះស្វែង បញ្ជូនសារធាតុ អាម៉ូញ៉ូមនីត្រាត...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយប្រាប់ ប្រធានាធិបតី អាហ្ស៊ែបៃហ្សង់ លោក Ilham Aliyev នៅថ្ងៃសៅរ៍ ឲ្យថែរក្សាទីសក្ការៈបូជា សាសនាគ្រីស្ត នៅក្នុងផ្នែកនៃតំបន់ Nagorno-Karabakh ដែលអាហ្ស៊ែបៃហ្សង់ ទទួលបានក្រោមកិច្ចព្រមព្រៀង បទឈប់បាញ់គ្នានាសប្ដាហ៍នេះ។ លោក...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការអមដំណើរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូ នាំយកអំណោយម៉ាស និងបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំ ពាវនាវទៅដល់អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ៣ វិច្ឆិកា មេត្តាព្យាយាមអត់ធ្មត់ ក្នុងការបន្ដធ្វើចត្តាឡីស័ករបស់ ខ្លួនឲ្យគ្រប់ចំនួនថ្ងៃ ដែលបានកំណត់ដោយក្រសួងសុខាភិបាល ជាពិសេស មកធ្វើតេស្ដរកវិរុសកូវីដ-១៩ ជាលើកទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ...
ទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០៖ នៅក្នុងសន្និសីទកាសែត រវាងសាខាក្រុមហ៊ុនChina Unicom ប្រចាំទីក្រុងប៉េកាំង និង ក្រុមហ៊ុនHuawei 5G Capital ភាគីទាំងពីរ បានប្រកាសអំពីសមិទ្ធិផល នៃគម្រោងច្នៃប្រឌិតថ្មី 5G Capital ក្រោមប្រធានបទ “ឆ្ពោះទៅកាន់ ភាពឆ្លាតវៃទាំងអស់គ្នា” ។ ពួកគេក៏បានដាក់ចេញផងដែរនូវ “5G Capital Cube” រួមគ្នាជាមួយដៃគូឧស្សាហកម្មដូចជា Yitong Century និង Tencent Games ដើម្បីបង្កើតសមត្ថភាពបណ្តាញE2E និង ប្រព័ន្ធអេកូឡូស៊ីឈ្នះឈ្នះ។ លោក Yang Lifan អនុប្រធាន គ្រប់គ្រងទូទៅ នៅសាខាក្រុមហ៊ុនChina Unicom ប្រចាំទីក្រុងប៉េកាំង លោក Wang Chuanbao អនុប្រធានគ្រប់គ្រងទូទៅ នៃសាខាក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង លោក Ritchie Peng ប្រធាន5G Product Lineនៃក្រុមហ៊ុន Huawei លោក Liu Wei អនុប្រធាន គ្រប់គ្រងទូទៅ និងជាប្រធានមន្ត្រីបច្ចេកវិទ្យា នៃEASTONE CREATIVE និង លោក Fu Yabin ប្រធានក្រុមប្រតិបត្តិការបច្ចេកវិទ្យា Cloud...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានសរសេរថាកងកម្លាំងនៅក្នុងតំបន់ Tigray ភាគខាងជើងនៃប្រទេសអេត្យូ ពីបានឈានទៅដលើការបាញ់គ្រាប់រ៉ូកែតផង នៅឯព្រលានយន្តហោះក្នុងការបង្កើន ជម្លោះរបស់ពួកគេជាមួយរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាភាពតានតឹង រវាងរដ្ឋាភិបាលនិងរណសិរ្សរំដោះប្រជាជនរបស់ Tigray ដែលហៅកាត់ថាTPLFដែលកំពុងមានវត្តមាននៅ Tigray បានកំពុងកើនឡើងកំដៅព្រមទាំងការប៉ះទង្គិចយោធាផងនៅខែនេះ។ ក្រុមមន្រ្តីបាននិយាយថា នៅតំបន់ព្រលានយន្តហោះ ត្រូវបានខូចខាតនៅក្នុងការវាយប្រហាររ៉ូកែតផងហើយTPLF បានបញ្ជាក់ពីការទទួលខុសត្រូវ ដោយនិយាយថាវាគឺជាការសងសឹករបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានសរសេរថារដ្ឋ Oregon និង New Mexico របស់សហរដ្ឋអាមេរិកបានប្រកាស ពីវិធានការតឹងរឹងសាជាថ្មីដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ ក្រុមមន្រ្តីរដ្ឋាភិបាលបានបញ្ជាឱ្យអាជីវកម្មដែលមិនចាំបាច់ភាគច្រើនបិទនិងជំរុញឱ្យប្រជាជនកំណត់គម្លាតសង្គមរបស់ពួកគេឡើងវិញផងដែរ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រ រដ្ឋកាលីហ្វ័រញ៉ាបានក្លាយជារដ្ឋទី ២ ដែលបានវាយប្រហារករណី Covid-19 ចំនួន ១ លានករណីបន្ទាប់ពីរដ្ឋតិចសាស់ហើយជាមធ្យមមនុស្សជាង ៩០០...
ប៊ូឆារ៉ស្ត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Nelu Tataru បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ចំនួន១០នាក់ ដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានសម្លាប់ដោយសារអគ្គីភ័យកើតឡើង កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងអង្គភាពថែទាំជំងឺ (ICU) នៅតំបន់ Piatra Neamt ដែលជាមន្ទីរពេទ្យនៅភាគឦសានប្រទេសរ៉ូម៉ានី ។ រដ្ឋមន្តីបានពន្យល់ថា “អ្នកជំងឺចំនួន០៨នាក់បានស្លាប់...
បរទេស៖ នៅថ្ងៃសៅរ៍នេះក្រសួងការបរទេស អ៊ីរ៉ង់ បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលធ្លាប់បានចេញផ្សាយ អំពីការធ្វើឃាតមេដឹកនាំអាល់កៃដាម្នាក់ នៅក្នុងរដ្ឋធានីរបស់ខ្លួន។ កន្លងមកកាលពីថ្ងៃសុក្រម្សិលមិញ កាសែតញូវយ៉កថែមស៍ បានរាយការណ៍ថាមេបញ្ជាការទី ២ របស់អាល់កៃដាត្រូវបានសម្លាប់ ដោយក្រុមប្រតិបត្តិអ៊ីស្រាអែលនៅតេហេរ៉ង់កាលពីខែសីហា។ ជាការឆ្លើយតបអ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថារឿងរ៉ាវ របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច គឺជាសេណារីយ៉ូនិងការប្រឌិតព័ត៌មានបង្កើតឡើង ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
តូក្យូ៖ ប្រធានហិរញ្ញវត្ថុនៃក្រុមសេដ្ឋកិច្ចធំទាំង ២០ ហៅកាត់ថា G-20 បានឯកភាពគ្នាកាលពីថ្ងៃសុក្របដើម្បីកាត់បន្ថយបំណុល ដែលប្រទេសកំពុងអភិវឌ្ឍន៍ជាជំហានបន្ថែម ដើម្បីគាំទ្រពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ G-20 រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន និងបណ្តាប្រទេសអឺរ៉ុប បានពិភាក្សាពីវិធានការណ៍ផ្តល់ជំនួយសង្គ្រោះ ដែលហួសពីការផ្អាកសេវាកម្មបំណុល ដែលបានដាក់ចេញកាលពីខែឧសភាដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានមូលនិធិ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ និងងាយស្រួលជួយដល់ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G-២០ និងអភិបាលធនាគារកណ្តាល...