ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង និងព្រៃវែង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្ដល់ជំនួយបឋម ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រសួង បានរកករណីវិជ្ជមាន វីរុសកូវីដ-១៩ចំនួន១នាក់ថ្មីទៀត លើស្ត្រីជនជាតិបារាំង អាយុ៣៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង ដោយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០២០ និងមិនមានករណីជាសះស្បើយនោះទេ ។...
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង កំពុងវាយប្រហារ ខេត្តចំនួន៣ នៅប្រទេសកម្ពុជា គឺខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ នៅក្នុងចំណោមខេត្តទាំងបីនេះ ជំនន់ទឹកភ្លៀង ក៏បានឆក់យកជីវិតមនុស្ស ក្មេង-ចាស់ ចំនួនពីរនាក់ផងដែរ។ បើតាមមន្រ្តីយោធភូមិភាគទី៥ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មានករណីលង់ទឹកស្លាប់ចំនួនពីរផ្សេងគ្នា ដោយមាននៅក្នុងខេត្តបាត់ដំបងនិងបន្ទាយមនាជ័យ៖ ករណីទី១៖ នៅថ្ងៃទី០៩...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ក្រីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានណែនាំ ឱ្យកងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នះថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់...
ប៉ាតានី៖ លោក Veerasak Suwannakhom អនុប្រធានស៊ើបអង្កេតសម្រាប់ស្រុក Sai Buri ខេត្ត ប៉ាតានី បាននិយាយថា ប្រហែលម៉ោង ៧ និង ៥០ នាទីព្រឹក នៅតំបន់ Bang Bang នៃស្រុក Sai Buri ខេត្ត...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសលុបចោលទណ្ឌកម្ម លើធនាគារអ៊ីរ៉ង់ចំនួន១៨ ដោយធ្វើយុទ្ធនាការជាថ្មី ដើម្បីដាក់សម្ពាធ អតិបរិមារបស់ខ្លួន ដោយកម្ទេចវិស័យហិរញ្ញវត្ថុ នៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ រដ្ឋមន្រ្តីក្រសួងរតនាគារលោក Steven Mnuchin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ សកម្មភាពថ្ងៃនេះ ដើម្បីកំណត់វិស័យហិរញ្ញវត្ថុ និងការដាក់ទណ្ឌកម្មរបស់ធនាគារធំៗ ចំនួន ១៨ របស់ប្រទេសអ៊ីរ៉ង់ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់យើង ក្នុងការបញ្ឈប់ការទទួលបាន...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាមនុស្សអាមេរិកលោក Alex Azar បានលើកឡើងថា សហរដ្ឋអាមេរិក អាចមានវ៉ាក់សាំងការពារជំងឺកូវីដ – ១៩ គ្រប់គ្រាន់ សម្រាប់ជនជាតិអាមេរិកទាំងអស់ នៅដើមខែមីនាឆ្នាំក្រោយ។ លោក Azar បានឲ្យដឹងក្នុងសុន្ទរកថា សំខាន់មួយនៅឯព្រឹត្តិការណ៍ Goldman Sachs Healthcare ស្តីអំពីជំងឺរលាកស្រោមខួរក្បាលថា“ យើងមានគម្រោង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងមិនចូលរួម ក្នុងការជជែកវែកញែក ជាក់ស្តែង ជាមួយបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden នៅឆ្នាំ២០២០ នោះទេបន្ទាប់ពីអ្នករៀបចំ ផែនការគ្រោងប្រឈមមុខ នឹងគូប្រជែងស្ទើរតែ ដើម្បីការពារសុខភាព និងសុវត្ថិភាព របស់អ្នកដែលពាក់ព័ន្ធ។ នៅក្នុងបទសម្ភាសន៍ជាមួយ...
(ភ្នំពេញ) ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០៖ យ៉! អីដល់ម្ល៉ឹងម៉ឹងហ្ន៎…!! ប្រូម៉ូសិនបុណ្យអុំទូកឆ្នាំ 2020 នេះក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូនកំពូលមហាប្រូម៉ូសិនដ៏អស្ចារ្យបំផុតមិនធ្លាប់មានទាល់តែសោះតែម្តងចំពោះអតិថិជនទាំងអស់ដោយគ្រាន់តែទិញទូរទស្សន៍ QLED 8K ទំហំ 85” ឬ 75” ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 ខែវិច្ឆិកា...
ភ្នំពេញ៖ នៅវេលាម៉ោង ២១:០០នាទីយប់ថ្ងៃសុក្រ ៧រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង លោកស៊ុយ សែម...
វ៉ាស៊ីនតោន៖ តាមការលើកឡើង របស់គ្រូពេទ្យបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មិនបានបង្ហាញ រោគសញ្ញាណាមួយនៃជំងឺកូវីដ-១៩ នោះទេក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ហើយស្ថានភាពរបស់លោក មានស្ថេរភាពល្អ។ គ្រូពេទ្យលោក Conley បានឲ្យដឹងនៅក្នុងអនុស្សារណៈ មួយថាប្រធានាធិបតីវ័យ ៧៤ ឆ្នាំឥឡូវនេះ“ មិនមានគ្រុនក្តៅអស់រយៈពេលជាង ៤ ថ្ងៃ...
វ៉ាស៊ីនតោន៖ គ្រូពេទ្យលោក Sean Conley បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងស្ថានភាព មានស្ថេរភាព ក្នុងការជាសះស្បើយពីជំងឺកូវីដ-១៩ ហើយលោកអាចវិលត្រឡប់ ទៅរកការទាក់ទង ជាសាធារណៈវិញនៅថ្ងៃសៅរ៍។ លោក Conley បានឲ្យដឹងនៅក្នុង អនុស្សរណៈមួយដែលបាន ចេញផ្សាយថា“ ថ្ងៃសៅរ៍ នឹងជាថ្ងៃទី១០ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ...
បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបារាំង និងអាល្លឺម៉ង់ បាននិយាយថា សហភាពអឺរ៉ុប ត្រូវតែឈប់ប្រឆាំងរុស្ស៊ី នៅពេលដែលប្រទេសនេះ បំពានទំនៀបអន្តរជាតិ ហើយការសម្រេចចិត្ត ជំរុញឲ្យដាក់ទណ្ឌកម្ម ជុំវិញការបំពុលលោក Alexei Navalny មិនបានបញ្ចប់កិច្ចពិភាក្សាគ្នានោះទេ។ បារាំងនិងអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធថា ពួកគេនឹងស្នើឲ្យមានទណ្ឌកម្មសហភាពអឺរ៉ុប លើបុគ្គលរុស្ស៊ី ក្រោយទទួលបានចម្លើយដ៏គួរឲ្យជឿទុកចិត្តបាន ពីទីក្រុងមូស្គូ ជុំវិញការប្រើប្រាស់ធាតុគីមីពុលដ៏សាហាវ...
ភ្នំពេញ៖ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២០ បានអះអាងថា ទំនាក់ទំនងរឹងមាំ រវាងម៉ាឡេស៊ីនិងកម្ពុជា ត្រូវបានគាំទ្រដោយផលប្រយោជន៍ទៅវិញទៅមក និងទំនាក់ទំនងប្រជាជន និងប្រជាជន។ ថ្លែងនៅក្នុងពិធីទទទួលទានអាហារ ដល់សមាជិកអតីតនិស្សិតកម្មវិធី កិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី ហៅកាត់ថាជាភាសាអង់គ្លេស...
បរទេស៖អាហ្ស៊ែបៃហ្សង់និងជនជាតិភាគតិចអាមេនី នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើករប្រយុទ្ធគ្នាថ្មីមួយ នៅមុនពេលកិច្ចពិភាក្សាដែលសហរដ្ឋអាមេរិក បារាំងនិងរុស្ស៊ី នឹងពិភាក្សាគ្នាអំពីវិធីរក្សាសន្តិសុខបទឈប់បាញ់គ្នា និងបញ្ចៀសមិនឲ្យមានសង្គ្រាមកាន់តែធំ នៅតំបន់ South Caucasus។ តាមសេចក្តីរាយការណ៍ អាហ្ស៊ែបៃហ្សង់ បាននិយាយប្រាប់ថា ជនស៊ីវិលមួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងតំបន់ Goranboy ហើយភូមិនិងទីក្រុងដទៃផ្សេងទៀត បានរងការបាញ់ប្រហារពីកងកម្លាំងរបស់ជនជាតិ ភាគតិចអាមេនី។ គួរបញ្ជាក់ថា...
លោក ដុះ ឡុង អ្នកឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្រេច ក្តីប្រាថ្នាតបស្នង សងគុណលោកយាយ តាមរយៈការប្រើប្រាស់ ទឹកប្រាក់៥លានរៀល ដែលឈ្នះពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជួយដោះទាល់ នាគ្រាលំបាកមួយ។ លោក ឡុង បញ្ជាក់ថា៖ «លោកយាយខ្ញុំ ស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវឲ្យខ្ញុំសម្រេចចិត្តថា ឈប់ធ្វើការសំណង់ឆ្ងាយ...
បរទេស៖ប្រទេសចិនត្រូវតៃវ៉ាន់ចោទថា កំពុងព្យាយាមដាក់ការរិះគន់ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីស្ថានទូតនៅទីក្រុងញូដេលី បានណែនាំអ្នកសារព័ត៌មាន ពិនិត្យមើលគោលការណ៍ “ប្រទេសចិនតែមួយ” បន្ទាប់ពីកាសែតនានាធ្វើការផ្សព្វផ្សាយ សម្រាប់ទិវាជាតិរបស់ តៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីផ្សព្វផ្សាយរបស់កាសែតឥណ្ឌានោះ មានរូបថតរបស់លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន និងបានសរសើរឥណ្ឌាជាមិត្តកាន់លទិ្ធប្រជាធិបតេយ្យ...
ភ្នំពេញ ៖ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកលេង តាមបណ្តាញ សង្គមហ្វេសបុក ខណៈការលេង របស់ជនអគតិមួយក្តាប់តូច បានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុល ឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាព ប្រទេសជាតិ ដែលកំពុងមានសព្វថ្ងៃ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសអញ្ជើញជាអធិបតី...
ភ្នំពេញ៖ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅ ព្រឹកថ្ងៃ ទី ០៩ ខែតុលានេះ បានដាក់បញ្ជា ទៅ កាន់អភិបាលខេត្តទាំងអស់ ជាពិសេស ខេត្តបាត់ដំបង ត្រូវត្រៀមដោះស្រាយឆ្លើយតប នឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ខណៈដែលប្រទេសកម្ពុជា បាននឹងកំពុងរងឥទ្ធិពល...
កោះកុង ៖ តំបន់តារាសាគនរ ដែលមានទំហំផ្ទៃដីជាច្រើនហិកតា នឹងធ្វើការអភិវឌ្ឍ ដើម្បីទាក់ទាញ ភ្ញៀវទេចរជាតិ-អន្តរជាតិកាន់ច្រើនឡើង បន្ទាប់ពីគម្រោងទាំងនោះ ត្រូវបានសាងសង់បញ្ចប់ជាស្ថារព នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍។ លោក ប៉ាក់ សុខុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើង ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការ នៃគម្រោង តារាសាគនស្តាឌ្រឹម ឡេកធូរីសឹម ថោន...
ភ្នំពេញ៖ អង្គការយូណេស្កូ បានចាប់ផ្តើមយុទ្ធនាការ បែបសិល្បៈមួយ ដើម្បីលើកកម្ពស់ នូវកិច្ចសន្ទនាជាលក្ខណៈ អន្តរវប្បធម៌ការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីជំទាស់ នឹងការរើសអើង ជនបរទេស ការមាក់ងាយ និងព័ត៌មានមិនពិត ហើយពង្រឹងការរួបរួម ក្នុងសង្គម និងការផ្សះផ្សា ដើម្បីជម្នះពេលវេលា ដ៏លំបាកក្នុងអំឡុង នៃការរីករាលដាល ដោយជំងឺកូវីដ ១៩ នៅជុំវិញពិភពលោកនេះ។ “បើកបេះដូងអ្នក” ជាយុទ្ធនាការបែបសិល្បៈ ដោយប្រើប្រាស់ គំនូរដោយដីស ជាមធ្យោបាយ ក្នុងការចាប់ផ្តើមនូវកិច្ចសន្ទនា ក្នុងសង្គមកម្ពុជា។ យោងទៅតាមតំណាងរបស់អង្គការយូណេស្កូ លោក Sardar Umar Alam បានលើកឡើងថា ៖ «ជំងឺកូវីដ ១៩ បានប៉ះពាល់ ដល់មនុស្សជាតិទាំងមូល និងធ្វើឱ្យធ្លាក់ចុះនូវសីលធម៌ និងវិសមភាព នៅក្នុងសហគមន៍ របស់យើង។ ជំងឺនេះមិនបានប្រកាន់ ពូជសាសន៍នោះទេ ប៉ុន្តែវាមានផលប៉ះពាល់ជាច្រើន។ យើងឃើញមានការលេចឡើង នូវពាក្យសម្តីដែលបង្កប់ ដោយភាពស្អប់ខ្ពើម និងការកំណត់គោលដៅ មិនស្មើគ្នាទៅលើក្រុមងាយរងគ្រោះ និងសហគមន៍មួយចំនួន។ ក្នុងដំណាក់កាល ដ៏លំបាកនេះសាមគ្គីភាព និងការទទួលខុសត្រូវ ដោយស្មើភាព គឺជាកត្តាដ៏សំខាន់ ក្នុងការពង្រឹងនូវសង្គម ដ៏រឹងមាំមួយ ដើម្បីប្រឆាំង នឹងសត្រូវរួមរបស់មនុស្សជាតិ តាមរយៈការយោគយល់ សហការ និងទំនុកចិត្ត ដែលចាំបាច់ គិតពីសិទ្ធិមនុស្សជាចម្បង»។ អង្គការយូណេស្កូ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ ផ្នែកសូសល ប៊ីស៊ីណេស យូនីត (Social Business Unit) បានសម្រេចជ្រើសរើសសិល្បករជនជាតិខ្មែរ-បារាំងពីស្ទូឌីយោបាសាក់ គឺលោកស្រី អេននី (Annie) និងលោកថមមី (Thommy) ដើម្បីបង្កើត សិល្បៈគំនូរដីស នៅមុខការិយាល័យ អង្គការយូណេស្កូ ជាប់ព្រះបរមរាជវាំង។ លោក Thommy បានឱ្យដឹងថា៖ «នេះជាកិត្តិយសរបស់យើង ក្នុងការអញ្ជើញឱ្យចូលរួម ជាមួយយុទ្ធនាការ ដ៏មានសារៈសំខាន់នេះ។ យើងជឿជាក់ថាសិល្បៈ ជាការផ្សារភ្ជាប់មនុស្ស និងមនុស្ស មិនថាពួកគេជាជនជាតិអ្វី មានសាវតារ ឬជំនឿបែបណានោះទេ។ យើងសង្ឃឹមថា ទម្រង់នៃសិល្បៈដីសនេះនឹងជួយមនុស្ស ឱ្យនិយាយដោយបើកចំហជាមួយគ្នា ថាពួកយើងមានបេះដូង និងទឹកចិត្តតែមួយ។ ចំណែកលោកអ៊ុង ដាណិត ជានាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបញ្ជាក់ថា៖ «យើងគ្រប់គ្នាសុទ្ធតែចង់រស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ហើយពិតណាស់គឺយើង ចង់កម្ចាត់វីរុសមួយនេះ ចេញពីពិភពលោក។ មិនត្រឹមតែវីរុសកូរ៉ូណាទេ តែយើងក៏ចង់កម្ចាត់នូវវីរុសនៃសេចក្តីស្អប់ និងការរើសអើង មិនថាពីប្រទេសកម្ពុជា ឬក៏ទូទាំងពិភពលោកនោះទេ»។ សិល្បៈនៃគំនូរ ដោយដីសនៅលើដី មានអមដោយរូបផ្កា និងពាក្យពេចន៍មួយចំនួន ទាំងភាសាខ្មែរ និងអង់គ្លេស រួមទាំងស្លាកសញ្ញាមួយចំនួនផងដែរ។ ពាក្យពេចន៍ដែលយើងជ្រើសយកមក គឺដើម្បីបង្ហាញ ពីផលវិបាក សកម្មភាព ឬអាកប្បកិរិយា បែបវិជ្ជមាន។ចំពោះអត្ថន័យ នៃរូបផ្កាវិញ គឺយើងចង់បង្ហាញ ពីភាពផុយស្រួយនៃជីវិត និងការរីកសាយភាយនៃវីរុសនៅក្នុងខ្យល់។ ផ្ទៃជារង្វង់ និងគ្រាប់ពូជផ្កា គឺបង្ហាញ ពីធាតុសំខាន់ពីរ នៃស្លាកសញ្ញា របស់យុទ្ធនាការរបស់យើង ដោយក្នុងនោះមានរូបតំណាងឱ្យបេះដូង ដើម្បីបង្កើតឈ្មោះយុទ្ធនាការ “បើកបេះដូងអ្នក” ។ យើងសង្ឃឹមថាពាក្យពេចន៍សាមញ្ញៗ និងងាយស្រួយ រួមទាំងស្លាកសញ្ញា រូបតំណាងនឹងផ្តល់ភាពងាយស្រួលដល់សហគមន៍ ក្នុងការឈ្វេងយល់បន្ថែម និងចូលរួមជាមួយនឹងយុទ្ធនាការនេះ។ ធម្មជាតិរបស់ដីស គឺងាយនឹងរលុប ដូច្នេះយើងសង្ឃឹមថា ផលប៉ះពាល់ អវិជ្ជមានចំពោះសង្គម ដែលបណ្តាលមកពី ជំងឺកូវីដ ១៩ នឹងរសាត់បាត់ទៅ នៅចុងបញ្ចប់ នៃរដូវវស្សានេះ។ ជាមួយនឹងយុទ្ធនាការ បែបសិល្បៈ ដើម្បីពង្រឹងនូវការរួបរួមសង្គម និងការផ្សះផ្សាសហគមន៍ អង្គការយូណេស្កូ ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបង្កើតនូវយុទ្ធនាការលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម #DontGoViral ដោយក្នុងនោះបានអញ្ជើញ សិល្បការិនីកម្ពុជា ចំនួន ៤រូប និងក្រុមសិល្បៈ ដែលកំពុងពេញនិយម-ចំនួន១ក្រុម ដើម្បីចែករំលែក ទៅកាន់សាធារណជន អំពីការកើនឡើង នូវព័ត៌មានមិនពិតជាច្រើននៅលើអ៊ីនធឺណិត ក្នុងអំឡុងពេលកូវីដ១៩នេះ។ តាមរយៈយុទ្ធនាការ របស់អង្គការយូណេស្កូ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមកម្ពុជា ជាង ៣០ម៉ឺននាក់ បានចូលរួម ក្នុងការឈ្វេងយល់ ពីការទទួលបាននូវព័ត៌មានពិត ដែលអាចជឿទុកចិត្ត បានទាន់ពេលវេលា ហើយប្រើប្រាស់ និងចែករំលែកព័ត៌មានទាំងនោះ ប្រកបដោយការពិចារណា។ គំនិតផ្តួចផ្តើមទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការដែលអង្គការ យូណេស្កូកំពុងធ្វើ ដើម្បីពង្រឹងនូវសេរីភាព នៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីផ្នែកអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា៕
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូងបានផ្សាយថា ក្រុមពន្លត់អគ្គីភ័យនៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមពន្លត់ភ្លើង នៅប្លុកប៉ម របស់អគារដែលមាន កម្ពស់៣៣ជាន់ នៅភាគខាងត្បូង នៃទីក្រុងអ៊ូលសាន របស់ប្រទេស កូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សរាប់រយនាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញ ហើយមនុស្សជាង៨០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារការស្រូបផ្សែង។...
បរទេស៖ លោក Derek Chauvin អតីតមន្រ្តីប៉ូលិសនៅទីក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ ពីបទសម្លាប់លោក George Floyd ដែលជាជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវបានដោះលែងវិញ បន្ទាប់ពីបានបង់ប្រាក់ធានា ចំនួន ១ លានដុល្លារ។ មរណភាពរបស់ Floyd បានបង្កឱ្យមានកុបកម្មជាច្រើនខែ នៅមីនីសូតា និងនៅទូទាំងសហរដ្ឋអាមេរិក។...
បរទេស៖ មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងទីក្រុងតៃប៉ិថា កោះតៃវ៉ាន់ ត្រូវតែចាំបាច់បង្កើនកញ្ចប់ថវិការ ការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់ នឹងការគម្រាមកំហែងយោធាណាមួយ ពីប្រទេសចិន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា...
បរទេស៖ ក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង អាចបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី ដូចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងអំឡុងពេលព្យុហយាត្រាយោធា ដែលរំពឹងថា នឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចំពេលមានការលំបាកផ្នែកសេដ្ឋកិច្ច។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងក្រសួងបង្រួបបង្រួម បាននិយាយនៅក្នុងរបាយការណ៍មួយ...
បរទេស៖ ខេត្ត Quang Nam, ខេត្ត Quang Tri, Hue, និង ខេត្ត Da Nang បានរងគ្រោះ ដោយសារទឹកជំនន់យ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយតំបន់លំនៅដ្ឋានជាច្រើន ត្រូវបានកាត់ផ្តាច់។ តំបន់កណ្តាលទាំងមូល បានរងការបំផ្លាញដោយព្យុះភ្លៀង ចាប់តាំងពីថ្ងៃអង្គារ ជាមួយនឹងអាកាសធាតុត្រជាក់។ យោងតាមសារព័ត៌មាន...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ The New York Times បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលានេះ ថា ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងដើរសាបព្រួស វីរុសCovid-19 នៅទូទាំងប្រទេសនេះ នៅពេលខាងមុខ ក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោត ។...