BELGRADE ៖ នាយករដ្ឋមន្រ្តីប្រទេសក្រូអាស៊ី លោក Andrej Plenkovic នឹងផ្តាច់ខ្លួនដោយខ្លួនឯង ឬធ្វើចត្តាឡីស័ក រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីភរិយារបស់លោកបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Marko Milic អ្នកនាំពាក្យរដ្ឋាភិបាល និយាយនៅលើ Twitter ថា «បន្ទាប់ពីការចាប់ផ្តើមក្តៅខ្លួនបន្តិចបន្តួចភរិយារបស់នាយករដ្ឋមន្រ្តីបានធ្វើតេស្ត៍វិជ្ជមានវីរុសកូវីដ១៩...
បរទេស៖ សេវាកម្មប៉ូលីសក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា មនុស្សជាង ១៥០ នាក់ត្រូវបានឃុំខ្លួនក្នុងទីក្រុងឡុងដ៍ ក្នុងការតវ៉ាប្រឆាំងនឹងការរឹតត្បិតដើម្បីការពារជំងឺឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទ ឬហៅថា ចាក់សោរនៅទូទាំងប្រទេស បានចូលជាធរមាននៅចក្រភពអង់គ្លេសនៅថ្ងៃទី ៥ ខែវិច្ឆិកា ខណៈដែលប្រទេសនេះ បានធ្វើតេស្តិ៍ រកឃើញអ្នកវិជ្ជមានវីរុសចំនួន ២៥...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមការងារបច្ចេកទេស អន្តរក្រសួង ៩ក្រុម ត្រូវសហការគ្នាឲ្យជិតស្និទ្ធ មានជំហររឹងមាំ និងមានទិសដៅតែមួយក្នុងការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប បញ្ចប់តាមផែនការ។ ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារបច្ចេកទេស អន្តរក្រសួង ៩ក្រុម ដើម្បី...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលមិនមានការពាក់ព័ន្ធ ជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធគារ ត្រូវបន្ដបំពេញ ភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់ វិធានការអនាម័យ ជាប់ជាប្រចាំ។ សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានធ្វេីការអំពាវនាវទៅដល់ប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ជំងឺកូវីដ-១៩ ដែលកំពុងកេីតមានឡេីងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរ សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយណែនាំប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។...
បរទេស៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ចទីតាំងអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំងឈានមុខគេនានាក្នុងប្រទេស នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពលដែលករណីឆ្លងមេរោគកូរ៉ូណា នៅតែបន្តកើនឡើងជាលំដាប់។ លោក ម៉ូ ឌី បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៣ និងបានធ្វើទស្សនកិច្ចទីតាំងក្រុមហ៊ុនផលិតឱសថ Zydus Cadila នៅក្នុងទីក្រុង Ahmedabad ស្ថិតនៅភាគខាងលិចប្រទេស ទីតាំងរោងចក្រផលិតឱសថ Bharat Biotech...
បរទេស៖ នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បាននិយាយនៅថ្ងៃសៅរ៍ថា ប្រតិបត្តិការយោធា នៅក្នុងតំបន់ Tigray បានបញ្ចប់ហើយ ហើយកងទ័ព សហព័ន្ធធ្វើការគ្រប់គ្រង រដ្ឋធានីរបស់តំបន់ ដែលជាកន្លែង អភិវឌ្ឍដ៏ចម្បងមួយ នៅក្នុងសង្គ្រាម រយៈពេល៣សប្ដាហ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានមានប្រសាសន៍ យ៉ាងដូច្នេះថា “ខ្ញុំមានក្តីសោមនស្សរីករាយ នឹងធ្វើការចែករំលែកថា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានក្រុមគ្រូពេទ្យ យកសំណាក ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ រួចហើយ ខណៈសម្ដេច ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល ប៉ុន្តែនៅបន្តបំពេញ ភារកិច្ចពិនិត្យសម្រេច លើសំណើរ និងសំណូមពរនានា ពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិជាធម្មតា។ តាមរយៈសារផ្ញើជូន...
ភ្នំពេញ៖ក្នុងរដូវប្រមូលផលស្រូវនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានកត់សម្គាល់ឃើញថា ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន កំពុងសស្រាក់សស្រាំធ្វើការប្រមូលផលស្រូវសែនក្រអូប និងស្រូវ – ម្លិះ ឱ្យទាន់ពេលវេលា ក៏ប៉ុន្តែព្រមពេលជាមួយគ្នានេះ នៅតំបន់មួយចំនួន ការប្រមូលផលស្រូវទាំងពីរប្រភេទនេះ កំពុងប្រឈមមុខនិងការខ្វះខាតនូវកំលាំងពលកម្មដើម្បីច្រូតកាត់ ក៏ដូចជាខ្វះខាតម៉ាស៊ីនច្រូតកាត់ស្រូវធ្វើឱ្យការ ច្រូតកាត់មិនបានទាន់ពេលវេលា ដោយមូលហេតុការប្រមូលស្រូវក្នុងរដូវប្រមូលផលឆ្នាំនេះមានភាពសម្រុកខ្លាំងផ្ទួនគ្នា ហេតុដូចនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមធ្វើការអំពាវនាវដល់អ្នកដែលមានម៉ាស៊ីនច្រូតកាត់ស្រូវ សូមមេត្តាកុំដំឡើងថ្លៃឈ្នួល...
ថៃ៖ មន្ត្រីសន្តិសុខផ្ទៃក្នុងបានវាយតម្លៃថា ការប្រមូលផ្តុំ ប្រឆាំងនឹងរដ្ឋាភិបាល នឹងឈានដល់ខែបន្ទាប់ ខណៈដែលថ្ងៃជានិមិត្តរូប នៅលើប្រតិទិន ត្រូវបានកំណត់ ដើម្បីជំរុញចលនានេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់លោក Thanakorn Wangboonkongchana មន្រ្តីជាន់ខ្ពស់របស់ថៃ កាលពីថ្ងៃសៅរ៍ថា...
ថៃ៖ ការហាមឃាត់ ការលក់ភេសជ្ជៈ មានជាតិអាល់កុល តាមអ៊ិនធរណេត នៅក្នុងប្រទេសថៃនេះ គឺនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែធ្នូ។ កាសែត Royal Gazette បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី ៨ ខែកញ្ញា ពីការិយាល័យ នាយករដ្ឋមន្ត្រី ដោយហាមឃាត់ ការលក់ភេសជ្ជៈ មានជាតិអាល់កុល តាមរយៈបណ្តាញ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសចិន នៅថ្ងៃអាទិត្យបានរាយការណ៍ ឲ្យដឹងថា ករណីនៃវីរុសកូរ៉ូណា មានករណីថ្មីចំនួន១១នាក់ នៅប៉េកាំង គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ធៀបនឹង០៦នាក់ដែលបានឆ្លងកាលពីថ្ងៃមុន ។ ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងដូច្នេះ ។...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ ប្រទេសឈីលី បានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានករណីថ្មីចំនួន១.៧១៨នាក់ ដោយសារវីរុសកូរ៉ូណា (កូវីដ១៩) និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៤នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩បានកើនឡើងដល់១៥.៣២២នាក់ ទន្ទឹមនឹងនេះដែរ មានករណីឆ្លងកើនឡើងដល់៥៤៨.៩៤១នាក់...
បរទេស៖កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក David Frost ប្រធាននៃក្រុមចរចា Brexit របស់អង់គ្លេសបាននិយាយ ថាចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប EU នឹងចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មទល់មុខគ្នាសាជាថ្មីនៅទីក្រុងឡុងដ៍នៅថ្ងៃសៅរ៍នេះ។ លោក Frost បានសរសេរនៅលើបណ្តាញសង្គម Twitter ថាពួកយើងបានទន្ទឹងរង់ចាំស្វាគមន៍ លោក Michel Barnier ប្រធានក្រុមអ្នកចរចាសហភាពអឺរ៉ុបលោក និងក្រុមរបស់លោកមកកាន់ ទីក្រុងឡុងដ៍ហើយនិងបន្តកិច្ចពិភាក្សាទល់មុខ។ រំលឹកដែរថាការអត្ថាធិប្បាយរបស់...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្នុងដំណាក់កាល ជំងឺកូវីដ-១៩ មិនមែនជាពេលវេលារកត្រូវ រកខុស ឡើយ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នា គឺរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏ស្មុគស្មាញថ្មីមួយនេះ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី២៩ វិច្ឆិកានេះ លោកស្រីឱ វណ្ណឌីន បន្ដថា «ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែ វិច្ឆិកា នេះ បានកំណត់យកបរិវេណ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្រាប់ធ្វើតេស្ត ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធនឹងករណី ស្ត្រីភរិយារបស់លោក ឆែម សាវិធ អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ។ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាល បានបញ្ជាក់ថា ”...
ភ្នំពេញ៖ ក្រោយពី លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានធ្វើតេស្តរកឃើញ ឆ្លងជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ដល់មន្រ្តីគ្រប់ជាន់ថ្នាក់ ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយលោក ឆែម សាវុធ ត្រូវទៅធ្វើតេស្ត រកមេរោគកូវីដ១៩...
បរទេស៖ នាវាផ្ទុកយន្តហោះ សហរដ្ឋអាមេរិក USS Nimitz តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ ត្រូវបានបញ្ជូនទៅកាន់ តំបន់ឈូងសមុទ្រ គឺតែប៉ុន្មានថ្ងៃមុន មានការសម្លាប់ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែអ៊ីរ៉ង់ ប៉ុន្តែទ័ពជើងទឹកអាមេរិក បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបញ្ជូនទៅនេះ គឺមិនពាក់ព័ន្ធ នឹងការគម្រាមកំហែង ជាក់លាក់ណាមួយនោះទេ។ លោកស្រីមេបញ្ជាការ Rebecca Rebarich...
ហ្សឺណែវ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសនានា ដែលមានការថយចុះ ចំនួនករណីឆ្លង នៃជំងឺកូវីដ-១៩ នៅតែត្រូវយកចិត្តទុកដាក់ខ្ពស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព៏ត៌មាន ចិនស៊ិនហួ។ លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេស នៃសុខភាពរបស់អង្គការ សុខភាពពិភពលោក បានលើកឡើងថា“ ទោះបីជាចំនួនករណី...
អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា មន្ត្រីសន្តិសុខមួយរុប បានប្រាប់ដល់ស៊ិនហួ ថា កងទ័ពរដ្ឋាភិបាលយ៉េមិន បានប៉ះទង្គិចគ្នាជាមួយ អង្គភាពយោធា នៃក្រុមប្រឹក្សាអន្តរ (STC) នៅខេត្តភាគខាងត្បូង Abyan កាលពីព្រឹកថ្ងៃសៅរ៍ ។ ប្រភពពីសន្តិសុខក្នុងស្រុក បានឲ្យដឹងដោយសុំ មិនបញ្ចេញឈ្មោះ បានលើកឡើងថា “ការប្រយុទ្ធគ្នា...
បរទេស៖ នាយករដ្ឋន្ត្រីអង់គ្លេស លោក Boris Johnson តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Taoiseach Micheal Martin នៅថ្ងៃល្ងាចថ្ងៃសុក្រ ស្តីពីការវិវត្តនានា ក្នុងកិច្ចចរចាជំនួញ រវាងអង់គ្លេស និងសហភាពអឺរ៉ុប ស្របពេលដែលការខ្វែងគំនិតគ្នា ជាមួយសហភាពអឺរ៉ុប នៅតែមានលើកិច្ចព្រមព្រៀង ជំនួញ Brexit។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បាន ប្រកាសពីការបិទសណ្ឋាគារ ភ្នំពេញ រយៈពេល ២ថ្ងៃដោយសារ អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងហែលទឹកនៅទីនោះ។ តាមរយៈហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ” តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ...
តូក្យូ៖ មន្រ្តីទីភ្នាក់ងារ អវកាសបាននិយាយថា យានអវកាសរបស់ប្រទេសជប៉ុន ជិតដល់ផែនដី បន្ទាប់ពីធ្វើដំណើរចម្ងាយមួយឆ្នាំ ពីផ្ទះអាចម៍ផ្កាយ ដែលនៅឆ្ងាយជាមួយ នឹងគំរូដី និងទិន្នន័យ អាចផ្តល់ជាតម្រុយ ដល់ប្រភពដើម នៃប្រព័ន្ធព្រះអាទិត្យ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ យានអវកាស Hayabusa2 បានចាកចេញពីអាចម៍ផ្កាយ Ryugu មានចម្ងាយប្រហែល៣០០ លានគីឡូម៉ែត្រ ពីផែនដី...
បរទេស៖ ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ ប្រទេសអ៊ីស្រាអែល ពីបទសម្លាប់កំពូលអ្នកវិទ្យាសាស្ត នុយក្លេអ៊ែក្នុងប្រទេស ដែលលោកខាងលិចជឿថា ជាស្ថាបត្យករ កម្មវិធីនុយក្លេអ៊ែ យោធាសម្ងាត់ របស់ទីក្រុងតេអេរ៉ង់ ។ នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រច បិទសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ក្រោយសាលានេះ មានសិស្សពាក់ព័ន្ធ ជាមួយអ្នកឆ្លងជំងឺកូវីដ១៩ ។
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ ស្តីទីសហរដ្ឋអាមេរិក លោក Christopher Miller បានធ្វើដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសសូម៉ាលី នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្របពេលដែលលោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិចារណាកាត់បន្ថយ ចំនួនកងទ័ព ប្រឆាំងអំពើភេរវកម្ម នៅក្នុងប្រទេសនោះ។ លោក Christopher Miller ដែលឡើងកាន់តំណែង...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសបេឡារុស នៅពេលថ្មីៗនេះ បានរាយការណ៍ថា លោកប្រធានាធិបតី Alexander Lukashenko ទើបបានមានប្រសាសន៍ប្រាប់ថា លោកនឹងចុះចេញពីតំណែង បន្ទាប់ពីប្រទេសលោក អនុម័តនូវរដ្ឋធម្មនុញ្ញថ្មី។ លោកប្រធានាធិបតី បេឡារុសរូបនេះ ត្រូវបានគេដកស្រង់សម្តីលោក ដែលនិយាយដូច្នេះថា “ខ្ញុំនឹងមិនកំណត់រូបរាងរដ្ឋធម្មនុញ្ញ ឲ្យសមតាមតម្រូវការរបស់ខ្ញុំនោះទេ។ ខ្ញុំនឹងមិនមែនជាប្រធានាធិបតីទៀតទេ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មី ដាក់ប្រើជាធរមាន ហើយនេះជាមូលហេតុ...
បរទេស៖ អ្នកស្រាវជ្រាវ ក្នុងប្រទេសថៃ នាពេលថ្មីៗនេះ បានរកឃើញគ្រោងឆ្អឹង ត្រីបាឡែន ដែលនៅរក្សារូបរាងដើម បានល្អស្ទើរតែទាំងស្រុង និងត្រូវគេជឿជាក់ថា មានអាយុកាល ចន្លោះពី៣.០០០ទៅ៥.០០០ឆ្នាំ នេះបើតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ គ្រោងឆ្អឹងត្រីបាឡែន មានប្រវែង៣៩ហ្វីតនោះ គឺត្រូវបានគេរកឃើញ នៅលើតំបន់ចម្ងាយ ៧,៥ម៉ាយ ជិតទីក្រុងបាងកក...
ភ្នំពេញ:ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ វិច្ឆិកានេះ បានប្រកាសឱ្យដឹងថា រកឃើញអ្នកប៉ះពាល់ ០៥នាក់ទៀត មាន «វិជ្ជមានកូវីដ» ក្នុងនោះមានលោក ឆែម សាវុធ ត្រូវជាស្វាមី និង អ្នករស់នៅជាមួយ ០៤នាក់ទៀត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុុជា បានថ្លែងថា សម្តេច ស ខេង លោក ប៊ិន ឈិន លោក កើត រិទ្ធ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវធ្វើចត្តាឡីស័កដោយសារ ជាប់ពាក់ព័ន្ធប្រជុំជាមួយ លោក ឆែម សាវុធ ដែលជាប្រធាន នាយកដ្ឋានពន្ធនាគារ ហើយប្រពន្ធឆ្លងកូវីដ១៩។ សម្តេចបន្តថា ជាមួយគ្នានេះ សម្តេច ស ខេង ក៏បានធ្វើដំណើរ ទៅខេត្តមណ្ឌលគិរីផងដែរ ដូច្នេះក្រសួងសុខាភិបាល ក៏ត្រូវពិនិត្យស្រាវជ្រាវដែរ៕