ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តាំទៅកាន់អភិបាលខេត្ត ជាពិសេសអភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកសាលា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរជំនាញ ដូចជាមន្ទីរអប់រំ ឱ្យជ្រើសរើស ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា...
កំពង់ធំ: នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនដល់កងកម្លាំងចម្រុះដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការបរិស្ថានព្រះអាទិត្យ ឃុំមានរឹទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាពង្រឹងលើចំណេះវិជ្ជា ដល់កូនសិស្សសាលាតាំងពីនៅថ្នាក់បឋមសិក្សា ដើម្បីឈានទៅដល់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ។ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជននិងកីឡា នារសៀលថ្ងៃ២៦ កុម្ភៈ សម្ដេចធិបតី បានមានប្រសាសន៍ថា ការបន្តពង្រឹងលើវិស័យអប់រំគឺជាវិធានគន្លឹះមួយដ៏សំខាន់មិនអាចខ្វះបានឡើយ ហើយគោលដៅរបស់សម្ដេចមានតាំងពីមុនពេលបោះឆ្នោតអាណត្តិទី៧មកម្លេះ ពីព្រោះការអប់រំនេះ គឺត្រូវតែមានគ្រឹះរឹងមាំតាំងពីថ្នាក់មូលដ្ឋានមក ដើម្បីឈានទៅចាប់យកសញ្ញាបត្រ កុំឲ្យដូចពាក្យគេនិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកបានជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (ICC) ស៊ើបអង្កេតអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមន្ត្រីកំពូលនៃរដ្ឋបាលរបស់គាត់ដោយចោទប្រកាន់ ពួកគេថាបានដើរតួសំខាន់សម្រាប់ ឧក្រិដ្ឋកម្មសង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា។ អង្គការដែលមានឈ្មោះ ប្រជាធិបតេយ្យសម្រាប់ពិភពអារ៉ាប់ឬ DAWN បានដាក់សំណើរបស់ខ្លួនជាមួយរដ្ឋអាជ្ញា ICC លោក Karim Khan កាលពីខែមុននេះបើយោងតាម សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទ...
ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ នាថ្ងៃ២៦ កុម្ភៈថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងឆ្នាំ២០២៤ មានចំនួន ២ ៨៤៤លើក ថយចុះ១៤% (ថយចុះ៤៧៣លើក) ប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤នេះ មានគ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក ,...
ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាចំនួន៥៥រូប នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលបានឯកភាពទាំងស្រុងដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ នេះបើយោងតាមលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សេចក្តីព្រាងច្បាប់ថ្មីនេះ រៀបចំឡើងដើម្បីកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើង ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្ម ទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មានចេញពីកាសែតThe Telegraph បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសបារាំងបានត្រៀមខ្លួន ដើម្បីពង្រីកការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ទៅកាន់ប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ហើយបញ្ជូនយន្តហោះចម្បាំងដែលបំពាក់ ដោយអាវុធនុយក្លេអ៊ែរទៅឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់តែម្តង។ របាយការណ៍នេះកើតឡើងនៅពេលដែលលោក Friedrich Merz ដែលសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) បានឈ្នះការបោះឆ្នោតសភា របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យចក្រភពអង់គ្លេស និងបារាំងពង្រីកការការពារនុយក្លេអ៊ែរ របស់ពួកគេទៅកាន់ប្រទេសអាល្លឺម៉ង់។...
បរទេស៖ ឧបនាយករដ្ឋមន្រ្តីរបស់ថៃ លោក Phumtham Wechayachai បានសម្តែងការព្រួយបារម្ភអំពីការដោះលែងជនបរទេសជាច្រើននាក់ដែលអាចកើតមាន ចេញពីមជ្ឈមណ្ឌលបោកប្រាស់ដែលត្រូវបានបិទនៅ Myawaddy ក្នុងប្រទេស មីយ៉ាន់ម៉ា ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai បាននិយាយនៅថ្ងៃអង្គារថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងការបើកចំហចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដោយរំពឹងលើវឌ្ឍនភាពក្នុងការចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតដែរថាលោក Trump បានថ្លែងដូច្នេះក្នុងអំឡុងពេលសន្និសីទកាសែតរួមជាមួយប្រធានាធិបតីបារាំង Emmanuel Macron ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។ នៅពេលអ្នកសារព័ត៌មានសួរអំពីផែនការរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូ លោក Trump បានឆ្លើយតបថា ៖ប្រសិនបើអ្វីៗទាំងអស់ត្រូវបានដោះស្រាយ ដែលខ្ញុំគិតថាវានឹងប្រាកដ ខ្ញុំនឹងទៅទីនោះ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារថា លោកគ្រោងនឹងផ្តល់ទិដ្ឋាការ “កាតមាស” ជាមួយនឹងផ្លូវទៅកាន់សញ្ជាតិក្នុងតម្លៃ ៥ លានដុល្លារ ដោយជំនួសទិដ្ឋាការដែលមានអាយុ ៣៥ ឆ្នាំសម្រាប់អ្នកវិនិយោគ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សន្និបាតអប់រំ យុវជន និងកីឡាឆ្នាំនេះ បានដំណើរការចាប់ពីថ្ងៃទី២៤...
បរទេស៖ យោងតាមក្រសួងពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចដកទណ្ឌកម្មលើការផ្គត់ផ្គង់ ឧបករណ៍វេជ្ជសាស្ត្រដល់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយនៅលើគេហទំព័រផ្លូវការ របស់ខ្លួនកាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល (MOTIE) របស់កូរ៉េខាងត្បូង បាននិយាយថា...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវបានយល់ព្រមចំពោះ កិច្ចព្រមព្រៀងរ៉ែរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, នេះបើតាមសារព័ត៌មាន Financial Times, Bloomberg និង AFP បានរាយការណ៍កាលពីថ្ងៃអង្គារ។ បើយោងតាម AFP ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនអនាមិក គឺឯកសារនៃកិច្ចព្រមព្រៀងនេះអាចនឹង ត្រូវបានចុះហត្ថលេខានៅដើមថ្ងៃសុក្រនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន Total Energies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រ ដល់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព ។ ការបង្ហាញចំណាប់អារម្មណ៍របស់អនុប្រធានក្រុមហ៊ុន Total Energies ខាងលើនេះ...
ភ្នំពេញ ៖ ក្នុងឱកាសទទួលបានការ អនុញ្ញាតចូលជួបពិភាក្សា ការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៦ កុម្ភៈនេះ លោកលីវ ចុងអ៉ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈចិន បានថ្លែងកោតសរសើរ សម្ដេចបវរធិបតី ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្រ, គោលនយោបាយ...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្រចាំកម្ពុជា បានប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ។ ក្នុងឱកាសនៃជំនួប លោកស្រី វីចាយ៉ានធី...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍ នយោបាយបានមើលឃើញថា ក្នុងដំណើរទស្សនកិច្ច របស់មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិកនៅកម្ពុជា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនង រវាងប្រទេសទាំង២កាន់តែ ល្អប្រសើរបន្ថែមទៀត ។ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោក...
ភ្នំពេញ ៖ តាមការណែនាំ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង, លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV បានចុះពិនិត្យការដ្ឋានរួមគ្នា ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដី ដែលមានបច្ចុប្បន្ន ហើយរងប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រព្រឹត្តចំពោះលោកដោយ “ការគោរពដ៏ខ្ពង់ខ្ពស់” ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយគ្នាកាលពីដើមខែនេះ។ យោងតាមលោក ត្រាំ លោក ពូទីន បានបង្ហាញនូវបំណងច្បាស់លាស់ ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែន និងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ឱ្យមានលក្ខណៈធម្មតា។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា នឹងបន្ដ “ឆ្ពោះទៅមុខ” ដោយមិនមានការបន្ធូរបន្ថយណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ ។ នៅពេលត្រូវបានសួរអំពីកាលបរិច្ឆេទកំណត់ នាពេលខាងមុខសម្រាប់ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចដែលព្រាង ដោយសហរដ្ឋអាមេរិក អំពាវនាវឱ្យបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស និងជំរុញឱ្យមានសន្តិភាពយូរអង្វែងរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលពិភពលោកបានប្រារព្ធខួបលើកទីបី ចាប់តាំងពីការកើនឡើងពេញលេញ នៃវិបត្តិសង្គ្រាមនៃប្រទេសទាំងពីរ។ សេចក្តីសម្រេចនេះ ទទួលបានសំឡេងគាំទ្រ ១០សំឡេង និង៥សំឡេង អនុប្បវាទ រួមមាន បារាំង អង់គ្លេស ដាណឺម៉ាក ក្រិក និងស្លូវេនី។ ឯកសារនេះបញ្ជាក់ជាថ្មីថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទកោះហៅជនស្លៀកពាក់ស៊ីវិល ដែលប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាលជាតិ (ន.ប) ដឹកឈើល្មើសច្បាប់មកធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែមទៀត។ ការដាក់បទបញ្ជាហៅមកសួរនាំនេះ បន្ទាប់ពីមានបណ្តាញព័ត៌មានផ្សព្វផ្សាយថា “មានជនស្លៀកពាក់ស៊ីវិល ប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាលជាតិ កាងបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង”។ ក្រោយមានការផ្សាយបែបនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការបញ្ជាក់អំពីគុណភាពចំណីអាហារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់នូវសេចក្ដីទុកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាព ជាលក្ខខណ្ឌចាំបាច់មួយ។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert របស់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ ក្នុងវិស័យកសិកម្ម ដូចនេះក្នុងនាមបញ្ញវន្ត ត្រូវមានការយល់ដឹង ពិចារណាច្បាស់លាស់ មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ។ ក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី២៥ កុម្ភៈ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ – សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) បានរៀបចំកម្មវិធី “ជំនួបសមាជិកប្រចាំឆ្នាំ ២០២៥ និងគម្រប់ខួប ១៥ឆ្នាំ – 2025 JCI Phnom Penh General Membership...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា តាមរយៈការបិទសហគ្រាសចិន និងទីផ្សារចិន សហរដ្ឋអាមេរិកនឹងមើលឃើញពីការប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន និងភាពជឿជាក់ពីអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើអនុស្សរណៈដែលចេញដោយសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដែលបង្ហាញពីការរឹតបន្តឹងបន្ថែមទៀតលើការវិនិយោគពីរផ្លូវជាមួយប្រទេសចិន។ លោកបានលើកឡើងថា អនុស្សរណៈនេះបានរាយបញ្ជីប្រទេសចិនថាជា “សត្រូវបរទេស” លើមូលដ្ឋានសន្តិសុខជាតិ និងបានដាក់វិធានការរើសអើងផ្សេងៗ។ «យើងសូមថ្កោលទោស...
ប៉េកាំង៖ នៅពេលដែលវិបត្តិអ៊ុយក្រែន ឈានចូលដល់ឆ្នាំទី ៤ របស់ខ្លួន ការដោះស្រាយដ៏ទូលំទូលាយនៅតែពោរពេញដោយបញ្ហាប្រឈម ដែលជំរុញដោយការបែងចែកភូមិសាស្ត្រនយោបាយដែលចាក់ឫសយ៉ាងជ្រៅ និងផលប្រយោជន៍ប្រកួតប្រជែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំពេលមានការបែកបាក់គ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប និងជាមួយមេដឹកនាំអ៊ុយក្រែន និងអឺរ៉ុប ដែលអវត្តមានពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នាពេលថ្មីៗនេះនៅទីក្រុងរីយ៉ាដ ផលប៉ះពាល់ដែលអាចកើតមាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីលើជម្លោះមិនទាន់អស់នៅឡើយ។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១២ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា តែងតាំងថ្មី ប្រចាំនៅកម្ពុជា ។ ជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៥...