ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២០នេះ បានបង្ហាញវីដេអូដ៏កម្រមួយ ក្នុងអំឡុងពេលអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៨១ ដែលពេលនេះសម្ដេចមានអាយុទើបតែ ២៩ឆ្នាំ និងកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស។ សម្ដេចតេជោ ហ៊ុន សែនបានសរសេរលើ...
ភ្នំពេញ៖ ទំបំផុតគម្រោងដ៏ធំអស្ចារ្យ LEEDON HEIGHTS បានចាប់ផ្តើម បើកការដ្ឋានសាងសង់ និងសម្ពោធដំណើរការហើយ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ ការសម្ពោធនេះ ជាថ្ងៃដែលទន្ទឹមរង់ចាំ របស់អតិថិជនទិញ និងកក់គម្រោងខុនដូ LEEDON HEIGHTS បានមកដល់ហើយ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីសម្ពោធ ការិយាល័យលក់...
ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ២៤០ ១៧៥ដុល្លារអាមេរិក ក្នុងនោះថវិកាជាខ្មែរមានចំនួន ៤៤៧ ២២៤ ៥០០ រៀល និងដុល្លារមានចំនួន ១២៨ ៣៦៩ ដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជាចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថាថវិកា ជាង២៤ម៉ឺនដុល្លារនេះ ទទួលបានពីសប្បុរសជន...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹ កចិត្តឲ្យ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងបង្កើន ការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កម្ពុជា ឲ្យមានការរីកចម្រើនថែមមួយ កម្រិតទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Zhou Yong...
ភ្នំពេញ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន និងស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូន កុំផ្ទុកទំនិញលើសទម្ងន់ បណ្ដាលឲ្យផ្លូវឆាប់ខូច មុនអាយុកាល។ ក្នុងឱកាសចុះត្រួតពិនិត្យគុណភាពផ្លូវ ជាតិលេខ៥១ នាពេលថ្មីៗនេះ លោក ខាន់ ម៉ាណេរ បានថ្លែងថា «សូមអំពាវនាវដល់...
ម៉ូស្គូ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសលោក Mikhail Murashko បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផលិតវ៉ាក់សាំង COVID-១៩ របស់ខ្លួនក្នុងរយៈពេល ពីរសប្តាហ៍ទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Murashko បានឲ្យដឹង នៅក្នុងសន្និសីទកាសែតមួយថា “ដំបូងបង្អស់កន្លែងផលិត នៅប្រទេសរុស្ស៊ី នឹងត្រូវបានតម្រង់ទិស ឆ្ពោះទៅរកទីផ្សារក្នុងស្រុក...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្ម របស់ប្រទេសថៃឡង់ដ៍ បានឲ្យដឹងកាលពីថ្ងៃពុធថា រោងចក្រផលិតម៉ាស់ ត្រូវបានអនុញ្ញត ឲ្យលក់ផលិតផលជាច្រើន ដោយផ្ទាល់នៅលើទីផ្សារក្នុងស្រុក ជំនួសការបញ្ជូនម៉ាស់ ទៅកាន់រដ្ឋដែលមានតម្រូវការ នៅមុនពេលអំឡុងការផ្ទុះឡើងខ្លាំង នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃឡង់ដ៏ ។ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ចំណុះឲ្យក្រសួងខាងលើ បានបញ្ជាក់ថា រោងចក្រផលិតម៉ាស់វះកាត់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បាននិងកំពុងអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំរួមមាន ៖១-សេចក្តីព្រាងគោលនយោបាយជាតិ...
គៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានលើកឡើងថា មានតែសហគ្រាស ចំនួន ៣០០ ក្នុងចំណោមសហគ្រាស ដែលគ្រប់គ្រងដោយរដ្ឋ ចំនួន ៣០០០ ប៉ុណ្ណោះ ដែលត្រូវស្ថិតក្នុងការគ្រប់គ្រងរដ្ឋ ខណៈសហគ្រាសដទៃទៀត នឹងត្រូវធ្វើឯកជនភាវូបនីយកម្ម។ លោកថា “ មានសហគ្រាសរដ្ឋជាង ៣.០០០ នៅអ៊ុយក្រែន...
ពោធិសាត់៖ អភិបាល នៃគណះអភិបាលខេត្តពោធិសាត់ លោកម៉ៅ ធនិន នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនក្មេងប្រុស ៤ នាក់ ដែលរងរបួស ដោយសាររើស កាកសំណល់គ្រាប់មិនទាន់ផ្ទុះ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងកិច្ចការបរទេសបានចេញ សេចក្តីប្រកាសមួយថា រដ្ឋាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ា បាននាំយកពលរដ្ឋចំនួន ១០.៤៨២នាក់ ឲ្យធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញតាមជើងហោះហើរ និងជើងហោះហើរពិសេស កាលពីយប់ថ្ងៃពុធ ។ ដោយការដាក់ការសង្ស័យទៅលើជើងហោះហើរអន្តរជាតិ ក្នុងអំឡុងពេលជំងឺកូវីដ ១៩ ឆ្លងរាលដាលខ្លាំង រដ្ឋាភិបាលបាននាំយកពលរដ្ឋរបស់ខ្លួនត្រឡប់មកវិញ ពីបណ្តាប្រទេសមួយចំនួន និងតំបន់ជាច្រើនទៀត ។...
តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នៅថ្ងៃពុធនេះ បានឲ្យដឹងថាការដេញថ្លៃសហរដ្ឋអាមេរិក ដើម្បីបន្តការហាមឃាត់អាវុធរបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់ ខ្វះមូលដ្ឋាន “ស្របច្បាប់” ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំង ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់ រូហានីបានលើកឡើងថាសហរដ្ឋអាមេរិក គ្មានសិទ្ធិក្នុងការប្រើប្រាស់យន្តការនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) សម្រាប់ គោលបំណងរបស់ខ្លួននោះទេ។ លោករូហានី បាននិយាយសំដៅដល់ការដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨...
សេអ៊ូល៖ ប្រភពពីការទូតបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន កំពុងពិភាក្សាគ្នាលើមធ្យោបាយនានា ដើម្បីបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ សម្រាប់អ្នកធ្វើដំណើរអាជីវកម្ម។ កាលពីខែមុនទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានចាប់ផ្តើមកិច្ចពិភាក្សាការទូត ស្តីពីការបន្ធូរបន្ថយការរឹតត្បិតដោយផ្អែកលើទស្សនៈរួមគ្នាថា ប្រទេសទាំងអស់គួរតែអនុញ្ញាតឱ្យមានការចូលរបស់អ្នកជំនួញដរាបណា ពួកគេមិនធ្វើឱ្យអន្តរាយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។ ប្រភពនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកថា“ កិច្ចពិភាក្សាបច្ចុប្បន្នស្ថិតនៅដំណាក់កាលដំបូង ដែលបណ្តាប្រទេសនានាកំពុងពិនិត្យលើអង្គហេតុពាក់ព័ន្ធដែលជាដំណើរការមួយ ដែលអាចចំណាយពេលខ្លះ”៕ ដោយ ឈូក...
ភ្នំពេញ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអះអាងពីការប្តេជ្ញា គោរពតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីការពារជាតិ មាតុភូមិ ។ នេះជាប្រសាសន៍ របស់លោកក្នុងពិធីបិទវគ្គបណ្ដុះ...
សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ចំនួន១.១៧៥នាក់ ដោយសារវីរុសកូរ៉ូណា (កូវីដ១៩) នៅក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យអ្នកស្លាប់កើនឡើងដល់១០៤.២០១នាក់ ។ ក្រសួងសុខាភិបាល របស់ប្រទេសប្រេស៊ីល បានចេញរបាយការណ៍ នៃការឆ្លងជំងឺប្រចាំថ្ងៃ ដោយបានធ្វើតេស្តរកឃើញថា មានករណីថ្មីចំនួន៥៥.១៥៥នាក់...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា វិទ្យាស្ថានតាមដានគ្រោះ រញ្ជួយដី និងបន្ទុះភ្នំភ្លើង (Phivolcs)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៥រ៉ិចទ័រ បានកើតឡើងនៅខេត្ត Batanes ស្ថិតនៅភាគខាងជើង ប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ ។ វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៦និង៣២នាទីព្រឹក ម៉ោងក្នុងស្រុក ។ គ្រោះរញ្ជួយដីមានជម្រៅ១៤គីឡូម៉ែត្រ...
The Bloomberg នៅថ្ងៃពុធនេះ បានឲ្យដឹងថា អ្នកចរចាភាគីអាមេរិកនិង ចិនគ្រោងនឹងពិភាក្សា អំពីវឌ្ឍនភាព នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ម របស់ពួកគេនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយទីក្រុងប៉េកាំងជំរុញឱ្យមានរបៀបវារៈបន្ថែម ដើម្បីរួមបញ្ចូលទាំងបញ្ហា អាជីវកម្មរបស់ TikTok និង WeChatផងដែរ ។ ការប្រជុំតាមរយៈវិដេអូខល ទំនងជានឹងធ្វើឡើងឆាប់ៗនៅសប្តាហ៍នេះ ទោះបីកាលបរិច្ឆេទមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។ ប្រធានទីប្រឹក្សាសេដ្ឋកិច្ច របស់ប្រធានាធិបតីដូណាល់ត្រាំ...
បរទេស៖ នៅថ្ងៃពុធនេះប្រធានាធិបតីអ៊ីរ៉ង់ លោកRouhani បានសម្តែងនូវក្តីសង្ឃឹមយ៉ាងខ្លាំងក្លា អំពីការព្យាយាម របស់សហរដ្ឋអាមេរិក ដើម្បីពង្រីកការដាក់ទណ្ឌកម្មអាវុធ លើប្រទេសរបស់គាត់នឹងបរាជ័យ ហើយព្រមានអំពីផលវិបាក ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងគាំទ្រអាមេរិក។ ការថ្លែងការណ៍ របស់លោក Rouhani ធ្វើឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា សហរដ្ឋអាមេរិកនឹងត្រូវរៀបចំ សេចក្តីព្រាងដំណោះស្រាយ ដែលបានស្នើឡើងរបស់ខ្លួន...
បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ បាននិយាយថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar បានសម្តែង ចេញយ៉ាងអាក្រក់បំផុត ក្នុងពិភពលោក ពាក់ព័ន្ធការគ្រប់គ្រងមេរោគកូរ៉ូណា និងបានច្រានចោលការរិះគន់ របស់លោក Alex Azar ចំពោះប្រទេសចិន នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅតៃវ៉ាន់ រយៈពេល៣ថ្ងៃ នៅក្នុងសប្ដាហ៍នេះ។ លោក Alex...
ភ្នំពេញ៖ លោក ម៉ាក សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការប្ដេជ្ញាចិត្ត ជម្រុញការផលិត ស្បៀងឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ក្នុងស្រុកគ្រប់គ្រាន់ និងនាំចេញទៅក្រៅប្រទេសច្រើនឡើង ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលនឹងប្រែក្លាយវិបត្តិកូវីដ១៩ ឲ្យទៅជាឱកាស សម្រាប់វិស័យកសិកម្ម ។ កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរ បាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន ក្រោយបង្កបញ្ហាអាស្រូវផ្លូវភេទ ជាមួយបុគ្គលិកបម្រើការនៅ ស្នងការខេត្តនេះ។ ក្រៅពីផ្អាការលោក អ៊ុក កុសលនេះហើយ សម្តេច ស...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ក្រសួងរបស់លោក បានធ្វើគ្រប់យ៉ាងតាមច្បាប់ ពាក់ព័ន្ធការលក់ អាវុធឲ្យទៅប្រទេស អារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០១៩ ក្រោយក្រុមឃ្លាំមើល របស់រដ្ឋាភិបាលរកឃើញថា ហានិភ័យ នៃជនរងគ្រោះស៊ីវិល ក្នុងប្រទេសយេម៉ែន ត្រូវមិនបានវាយតម្លៃ ឲ្យពេញលេញនោះទេ ។ នៅក្នុងអំឡុងសន្និសីទ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមតួនាទី និងភារៈកិច្ចរបស់ខ្លួន គឺជាកិច្ចការដ៏សំខាន់បំផុត ពោលមានទីតាំងកន្លែង ការងារល្អហើយ ចាំបាច់ត្រូវធ្វើការងារបម្រើពួកគេឲ្យបានល្អដែរ។ សម្ដេច ស ខេង មានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការវិនិយោគប្រាក់ ជាង២៥០ពាន់លានដុល្លារ ក្នុងប្រព័ន្ធការពារមីស៊ីល និងនាវាមុជទឹកថ្មី ដើម្បីជួយទប់ស្កាត់ការ គម្រាមកំហែងយោធា របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។ យោងតាមកម្មវិធីការពារជាតិ មានរយៈពេល៥ឆ្នាំ របស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឲ្យផ្អាក ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ ។ នេះបើយោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ៕
មូស្គូ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ ប្រទេសរុស្ស៊ីលោក Mikhail Murashko បាននិយាយនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Murashko បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ដំបូងបង្អស់កន្លែងផលិតនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានតម្រង់ឆ្ពោះទៅរក ទីផ្សារក្នុងស្រុកដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនរបស់យើង” ។...
បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិកនិងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងជួបគ្នាក្នុងទីក្រុងវីយែន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីភាពតានតឹងនៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ស្របពេលមានជម្លោះរវាងទីក្រុងអាតែននិងទីក្រុងអង់ការ៉ា ជុំវិញធនធានអ៊ីដ្រូកាបូន។ ជំនួបគ្នារវាងរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសតួកគី បញ្ជូននាវាស្ទង់ការរញ្ជួយដី Oruc Reis ទៅកាន់តំបន់សមុទ្រមួយកន្លែង ដែលប្រទេសទាំងពីរអះអាងកម្មសិទ្ធិ ដោយនិយាយថា...
កោះកុង ៖ដើម្បីការពារសុវត្តិភាពពីជំងឺរាតត្បាតកូវីដ19 និងពង្រឹងច្បាប់ចរាចណ៍ឲ្យកាន់ប្រសើរ នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍ លោកស្រី មឹន មាណវី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ19 និងសុខសុវត្ថិភាពចរាចរណ៍ក្នុងឱកាស ដែលរដ្ឋាភិបាលឲ្យឈប់សម្រាកស ៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ។ រដ្ឋលេខាធិការក្រសួងសាធារណៈការណ៍បានថ្លែងឲ្យដឹងថា ជំងឺឆ្លងកូវិដ១៩ កំពុងបង្កើនហានិភ័យខ្ពស់ លើសកលលោក ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ការពារទាំងជំងឺនេះ...