ប្រមុខការពាជាតិ ជំរុញឲ្យមេទ័ពទាំងអស់ យកចិត្តទុកដាក់ ចំពោះកងទ័ពកំពុងឈរជើង នៅតាមបណ្តោយព្រំដែនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញ ថ្នាក់ដឹកនាំនៃកងយោធពល ខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ព ដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា គ្រាដែលរដូវវស្សានឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ។ សម្ដេចពិជ័យសេនា...
ភ្នំពេញ៖ ដោយសារសភាពការណ៍ នៃការីករាលដាលជំងឺឆ្លងកូវីដ១៩ នៅលើពិភពលោក នៅមិនទាន់បានថមថយនៅឡើយ លោក ប្រាយុទ្ធ ចាន់អូចារ នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានសម្រេច ប្រកាសដាក់ប្រទេសរបស់ខ្លួន ក្នុងគ្រាមានអាសន្ន រយៈពេល ១ខែបន្ថែមទៀត ។ យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៨ មេសា បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល...
ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ចូលរួមសហការដោយក្រុមប្រឹក្សាផ្សព្វផ្សាយ ទេសចណ៍ម៉ាឡេស៊ី បានបង្កើតកម្មវិធី“យើងយកចិត្តទុកដាក់យើងចែករំលែក” ដើម្បីបង្ហាញពីភាពសាមគ្គីគ្នា រវាង ស្ថាប័នសុខាភិបាល និងសហគមន៍នៅកម្ពុជា ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ តាមរយៈកម្មវិធីនេះ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានឧបត្ថម្ភសម្ភារៈ មួយចំនួនជូនដល់ស្ថាប័នជាតិចំនួន៥ រួមមាន៖មណ្ឌលជាតិផ្ដល់ឈាម មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ក្រសួងសុខាភិបាល មន្ទីរពេទ្យគន្ធបុប្ផាជាតិ២និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ កម្មវិធីនេះ...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៤១,៩០៥នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ១០,៣៥៣នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៤៧៥នាក់។...
ភ្នំពេញ៖ ជំងឺឆ្លង កូវីដ១៩ គឺជាជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន និងត្រូវបានគេដាក់ឈ្មោះពេញថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (ហៅកាត់ COVID-19) ដែលបានមកពីពាក្យ ៖ – “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) – “VI” តំណាងឱ្យពាក្យ virus (វីរុស)...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងការរីករាយក្រោយពីជួយសង្គ្រោះជីវិត សត្វឈ្លូសមួយក្បាល ទទួលជោគជយ័ ហើយនាំយកទៅព្រលែង ចូលក្នុងព្រៃធម្មជាតិវិញ ដោយសុវត្ថិភាព ក្រោយពីទទួលបាន ពីនគរបាលទេសចរណ៍ នឹងប្រជាពលរដ្ឋ រស់នៅម្តុំអូត្រះ ។ សត្វឈ្លូសមួយក្បាលនេះ ត្រូវបាននគរបាលទេសចរណ៍ នៃស្នងការនគរបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋ រស់នៅម្តុំអូត្រះ ប្រទះឃើញនៅអាងទឹកមួយកន្លែង ក៏ដេញស្ទាក់ចាប់បាន...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា លក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកា ប្រមាណ ១១,៦ លានដុល្លារ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងឱកាសចុះត្រួតពិនិត្យការងារគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រាកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី...
ភ្នំពេញ: មានករណីស្រីម្នាក់ស្លាប់ ទាំងអាក្រាតកាយសង្ស័យរំលោភសម្លាប់នៅក្នុងបន្ទប់ ជួលមួយកន្លែង នៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាអញ្ជើញ ទទួលសម្ភារពេទ្យ ទប់ស្កាត់កូវីដ១៩ ពីក្រុមហ៊ុនPernod Ricard Cambodge ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ សម្ភារដែលក្រុមហ៊ុនផ្តល់ជូន ក្រសួងសុខភិបាល រួមមាន៖ ខ្សែវីដេអូអប់រំជំងឺកូវីដ១៩ចំនួន ពីរទាក់ទងនឹងរបៀបលាងដៃជាមួយទឹកអាល់កុល និងការបង្ការកូវីដ១៩ពេល ធ្វើដំណើរតាមមធ្យោបាយសាធារណៈ ម៉ាស់ចំនួន៥០០០ អាល់កុលលាងដៃ៥០០០ដប ។...
ទីក្រុងឡុង៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសទើបតែប្រកាសអំពីគ្រោងការណ៍ ខ្ចីប្រាក់ថ្មីមួយសម្រាប់ជូនដល់អាជីវកម្មខ្នាតតូចទាំងឡាយដែល រងប៉ះពាល់ដោយសារកូវីដ១៩។ យោងតាមគ្រោងការណ៍ ថ្មីដែលប្រកាសដោយអធិការបតីនៃគណកម្មាការExchequerលោក Rishi Sunak អាជីវកម្មខ្នាតតូចអាចដាក់ពាក្យ ស្នើសុំប្រាក់កម្ចីសាជាថ្មីក្នុងទំហំ អតិបរមាដល់ទៅ ៥ ម៉ឺនផោន ឬប្រហែលជា ៦២០៧៣ ដុល្លារអាមេរិកឬស្មើនឹង ២៥ ភាគរយនៃប្រាក់ចំណេញហើយដោយក្នុងនោះរដ្ឋាភិបាលជាអ្នកទទួល រ៉ាបរង់បង់ការប្រាក់ជំនួស សំរាប់ ១២...
វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថា សប្តាហ៍នេះរដ្ឋជាច្រើនរបស់អាមេរិកត្រូវបានគេមើលឃើញ ថាបានបើកសេដ្ឋកិច្ចរបស់ខ្លួនបន្តិចម្តងៗឡើងវិញហើយ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានវាយប្រហារសេដ្ឋកិច្ច អាមេរិកពលរដ្ឋរបស់ខ្លួនស្លាប់ជាង៥៦០០០នាក់មនុស្សផ្ទុក កូវីដ១៩ដល់ទៅ៩៨៧០០០នាក់និងមនុស្សរាប់លាននាក់បាត់បង់ការងាររួចមក។ ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានអ្នកអះអាងទេថាការបោះឆ្នោតនៅអាមេរិកនាខែវិច្ឆិកាខាងមុខនេះនឹងប៉ះពាល់ទំហំណានោះទេ។រដ្ឋColorado, Minnesotaនិង Montanaមានផែនការបន្ថូរបន្ថយការ ដាក់បម្រាមប៉ុន្តែឲ្យដំបូន្មានដល់ពលរដ្ឋរបស់ខ្លួនថាបើមិនចាំបាច់ទេគួរតែបន្តស្នាក់នៅក្នុងផ្ទះខណៈដែលរដ្ឋLowaនឹងចាប់ផ្តើមដំណើរការផ្សារកសិកម្មដូចជាបន្លែសាច់ផ្លែឈើរបស់ខ្លួនវិញហើយកាលពីថ្ងៃចន្ទម្សិលមិញ។ នៅរដ្ឋTennesseeវិញភោជនីយដ្ឋាននិងហាងលក់វត្ថុប្រើប្រាស់តួចៗត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញប៉ុន្តែត្រឹមកម្រិតពាក់កណ្តាលប៉ុណ្ណោះហើយចាប់ពីថ្ងៃពុធ។រដ្ឋHawaiiបើកឲ្យមានដំណើរការឆ្នេរខ្សាច់ដ៏ល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៍របស់ខ្លួននោះឡើងវិញផងដែរប៉ុន្តែលើកលែងតែការដេកអាំងថ្ងៃប៉ុណ្ណោះដែលមិនអាចឲ្យធ្វើបានចំណែកនៅរដ្ឋTexasវិញកាលពីថ្ងៃសុក្រសប្តាហ៍មុនហាងលក់រាយនានាត្រូវបានអនុញ្ញាតិឲ្យដំណើរការផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ ទទួលបន្ទុកសាសនាគ្រឹស្ត បាន ឲ្យដឹងថា ប្រសិនបើជំងឺ កូវីដ-១៩ អូសបន្លាយពេលយូរ គ្រីស្តបរិស័ទនៅកម្ពុជាទាំងអស់ នឹង មិនប្រារព្ធពិធីបុណ្យណូអែល ប៉ុន្ដែពួកគាត់អាចរៀបចំពិធីបុណ្យណូអែល នៅតាមគេហដ្ឋាន បាន ជាលក្ខណៈគ្រួសារ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ...
កាលពីថ្ងៃទី២៥ ខែមេសា យន្តហោះដឹកអីវ៉ាន់ របស់កងទ័ពជើងអាកាសប្រទេសចិន បានចុះចតនៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញម្តងទៀត ដោយបំពាក់នូវសម្ភារៈបរិក្ខារពេទ្យ សំរាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងគ្នា បាននាំមកនូវមនោសញ្ចេតនា និងមិត្តភាពដ៏ជ្រាលជ្រៅ និងការជូនពរល្អប្រសើរ ពីប្រជាជនចិនជាង ១៤០០លាននាក់ និងពីយោធិនចិនចំនួន ២លាននាក់។ នេះគឺជាជំនួយលើកទី៣ ដែលក្រសួងការពារជាតិចិន បានផ្តល់សម្ភារពេទ្យ សំរាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនចំពោះក្រសួងការពារជាតិកម្ពុជា ហើយបានបង្ហាញច្បាស់លាស់ថែមទៀត...
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកប្រកាស ការផ្ទេរក្របខណ្ឌមន្រ្តីរាជការនិងផ្អាកការជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឲ្យចូលបម្រើការងារ នៅតាមក្រសួង ស្ថាប័ន អង្គភាព ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាបណ្ដោះអាសន្ន សម្រាប់ឆ្នាំ២០២០នេះ។ យោងតាមលិខិត របស់ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា ការផ្អាកបណ្ដោះអាសន្ន នៃការនៃការជ្រើសរើសមន្រ្តីរាជការថ្មី សម្រាប់ឆ្នាំ២០២០នេះដែល នឹងធ្វើឲ្យវិស័យអប់រំ យុវជននិងកីឡា...
វ៉ាស៊ីនតោន៖ លោក Eliot Engel ប្រធានគណៈកម្មាធិការ នៅសភាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា គណៈកម្មាធិការកិច្ចការ បរទេសរបស់សភា សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេត លើការសម្រេចចិត្ត របស់រដ្ឋបាល Trump ចំពោះការបញ្ឈប់ការផ្តល់ថវិកា ដល់អង្គការសុខភាពពិភពលោក (WHO) ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា...
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ឆ្លើយតបនឹងការព្រួយបារម្ភ របស់ប្រជាជនខ្លួន និងសហគមន៍អន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស លោក Geng Shuang បានធ្វើការកត់សម្គាល់ នៅពេលត្រូវបានស្នើ ឱ្យធ្វើអត្ថាធិប្បាយអំពីការពិតដែលថា...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ របស់សហគមន៍ គ្រីស្ដសាសនា ដែលប្រព្រឹត្តទៅ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី។ សន្និសីទសារព័ត៌មាន នាពេលនេះ មានគោលបំណង បង្ហាញជូនសាធារណជន អំពី បច្ចុប្បន្ន...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រេសិតនុយក្លេអ៊ែរ កំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរការវាយ តម្លៃស្ថានភាពនៅ ឧបទ្វីបកូរ៉េតាមទូរស័ព្ទនៅ ថ្ងៃអង្គារ នេះ ចំពេលមានការសង្ស័យអំពី សុខភាពរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន។ កិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក Lee Do-hoon និងសមភាគីរបស់លោក គឺលោក Stephen Biegun បានកើតឡើងនៅពេលដែល...
ភ្នំពេញ ៖ ក្រោយទទួលបាន អំណោចពីសប្បុរសជន នូវសម្ភារៈការពារ មេរោគកូវីដ១៩ ជាបន្តបន្ទាប់នោះ លោកអភិបាលរាជធានីភ្នំពេញ លើកឡើងថា ទឹកចិត្តរបស់សប្បុរសជនតាមរយៈសកម្មភាព មនុស្សធម៌ ដូចជាការផ្តល់ជាអំណោយ ម៉ាស់ ទឹកអាល់កុល ជែលសំរាប់លាងដៃ និងសម្ភារៈសំរាប់បរិភោគ ស្តែងឲ្យឃើញ ពីការគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះជនរួមជាតិ។ លោក ឃួង...
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានប្រកាស សន្យាថានឹងផ្តល់ថវិកាចំនួន ១,៥ លានដុល្លាបន្ថែមទៀត សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ការប្រកាសបែបនេះ ធ្វើឡើងនៅក្នុង ពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ សរុបប្រមាណ៣,៥៤៦,៨០០ដុល្លារត្រូវបានផ្ដល់ជូនតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ អន្ដរជាតិសហរដ្ឋអាមេរិក (USAID) ដល់អង្គការដៃគូរបស់ USAID សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ១៩...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារទី២៨ ខែមេសានេះ បានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ គិតត្រឹមថ្ងៃចន្ទ នេះមានអ្នកឆ្លង រហូតទៅដល់៣លាននាក់ ជាលើកដំបូង ហើយពោល គឺប្រមាណជា៣០០២៣០៣នាក់ ។ តួលេខដែលត្រូវបានរាប់ ដោយសកល វិទ្យាល័យ Johno Hopkins ចំណែកឯអ្នកបាត់បង់ជីវិតវិញ គឺមានទៅដល់២០៨១៣១នាក់...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ី ន បានលើកឡើងថា រដ្ឋាភិបាលរបស់លោក នឹងឆ្ពោះទៅមុខដោយមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសកូរ៉េខាងជើង ទោះបីមានឧបសគ្គអន្តរជាតិក៏ដោយ ដោយរំពឹងថានឹងមានការវិវឌ្ឍន៍ថ្មី នៅក្នុងជំងឺរាតត្បាតកូវីដ-១៩។ ជាក់ស្តែងលោកបានសំដៅទៅលើការដាក់ ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកលើទីក្រុងព្យុងយ៉ាង នៅពេលដែលលោក បានថ្លែងក្នុងឱកាសនៃខួបលើកទី ២ នៃកិច្ចប្រជុំកំពូលប៉ានម៉ុនហ្សូម ជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។...
ភ្នំពេញ ៖ ត្រីមាសទី១ ឆ្នាំ២០២០ នាយកដ្ឋានស៊ើបអង្កេត បានបណ្តេញជនបរទេសចេញពី កម្ពុជា ចំនួន១១៥លើក មនុស្ស ៣៣៩នាក់ និងមាន ៣៤សញ្ជាតិ។ យោងតាមគេហទំព័ហ្វេសប៊ុកហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា «ក្នុងត្រីមាសទី១ ឆ្នាំ២០២០ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ បន្ទាប់ពីរូបគេធ្វើសកម្មភាព លួចម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AA-9898 នៅចំណុចផ្ទះលេខ៣CE0 ផ្លូវលេខ១១ ភូមិ៣...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)។ -ឈ្មោះ សារ ឡុក ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន...
សេអ៊ូល៖ រដ្ឋមន្រ្តីបង្រួបបង្រួមលោក Kim Yeon-chul បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបន្តរាយការណ៍ អំពីការងារ របស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងការបង្ហាញថា លោកកំពុងដោះស្រាយ កិច្ចការរដ្ឋជាធម្មតា ។ លោក គីម ជុងអ៊ុន បានស្ថិតនៅឆ្ងាយ ពីសាធារណៈអស់រយៈពេលប្រហែល ពីរសប្តាហ៍ចាប់តាំងពីលោក ត្រូវបានគេឃើញចុងក្រោយ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងកោតសរសើរនិង សម្តែងអំណរគុណ ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានរួមសហការ លើការងារព្យាបាល និងទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ រហូតមកដល់ថ្ងៃនេះ ។ លោកអភិបាលខេត្ត បានលើកឡើង ដូច្នេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី ២៨...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា លោក Andrew Cuomo អភិបាលក្រុងញ៉ូវយ៉ក បានថ្លែងកាលពីថ្ងៃចន្ទថា គាត់នឹងបន្តពេល ដើម្បីបិទនៅក្នុងតំបន់ ដែលរងគ្រោះធ្ងន់ធ្ងរ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងរាលដាលខ្លាំង ។ លោក Cuomo បានលើកឡើងអំពីស្ថានភាព ប្រចាំថ្ងៃរបស់គាត់ថា “ថ្ងៃទី១៥ ខែឧសភា...
រតនគិរី ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្នុងសាលប្រជុំ សាលាខេត្ត លោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី។...