Miyagi៖ អណ្តាតភ្លើងកីឡាអូឡាំពិក បានមកដល់ប្រទេសជប៉ុន នៅថ្ងៃសុក្រ បន្ទាប់ពីធ្វើដំណើរមកពី ប្រទេសកំណើតក្រិក នៅក្នុងពិធីបង្រួមចុះក្រោម នៅមូលដ្ឋានអាកាសមួយ នៅភាគខាងជើងប្រទេសជប៉ុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យន្តហោះBoeing 787 ប្រតិបត្តិការរួមគ្នាដោយ ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានទៅដល់មូលដ្ឋាន Matsushima របស់កងកម្លាំងការពារខ្លួន...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការពន្យាពេលចាប់ផ្តើម បើកបវេសនកាលសិក្សាឆ្នាំថ្មី បើទោះជាមានចំណាត់ការត្រូវបានធ្វើឡើង ឆ្ពោះទៅរកការបញ្ចប់ការ ដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់មនុស្សជាច្រើននាក់។ ទីភ្នាក់ងារសារព័ត៌មាន Seoul Pyongyang News របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការពន្យាពេលនេះ គឺជាផ្នែកមួយនៃការឆ្លើយតប របស់រដ្ឋាភិបាលកូរ៉េខាងជើង ចំពោះការផ្ទុះឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស។ ប៉ុន្តែមិនមានសេចក្តីលម្អិត...
ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិបានឱ្យដឹងថា អ្នកជំងឺសរុបចំនួន ៧៣០នាក់ ដែលកើតជំងឺកូវីដ១៩ បង្កើតឡើងវីរុសកូរ៉ូណា ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍នៅលើដីគោកចិន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការបាននិយាយ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ របស់ខ្លួនកាលពីថ្ងៃសុក្រថា សរុបអ្នកជំងឺ ៧១.១៥០ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ភ្ញៀវទេសចរណ៍ទាំង ៥៧នាក់ ដែលកំពុងសម្រាកនៅសណ្ឋាគារមេគង្គ ខេត្តកំពង់ចាម មានសុខ ភាពល្អធម្មតាទេ ហើយការស្នាក់នៅមាន សភាពស្ងៀមស្ងាត់ល្អ ជាមួយគ្នានោះនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ គ្រូពេទ្យជំនាញនឹងយកសំណាកអ្នកទាំង ៥៧នាក់ ទៅពិនិត្យរក វីរុសកូរ៉ូណា នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា...
ស្វាយរៀង៖គូរដណ្តឹងមួយគូរត្រូវ រថយន្តបុកស្លាប់ភ្លាមៗ នៅនឹងកន្លែងនិងអ្នករួម ដំណើរងរបួសធ្ងន់ម្នាក់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយរវាងរថយន្តនិង ម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង០៤នាទីល្ងាចថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថាមានកណីគ្រោះថ្នាក់ ចរាចរណ៍នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទាខេត្តស្វាយរៀង រវាងរថយន្តដឹកកម្មករ និង ម៉ូតូ បើកបរស្របទិសគ្នាពីជើងទៅត្បូង...
សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Co និងក្រុមហ៊ុន Kia Motors Corp ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេពីររបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេបានផ្អាករោងចក្រ របស់ពួកគេភាគច្រើននៅសហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បី ការពារការរីករាលដាលនៃមេរោគនេះស្របតាមការហាមឃាត់ និងការចាក់សោរយ៉ាងតឹងរ៉ឹង។ យោងតាមក្រុមហ៊ុនហ៊ីយ៉ាន់ដាយ គ្រុបបានអោយដឹងថាក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានផ្អាករោងចក្រ នៅអាឡាបាម៉ាកាលពីថ្ងៃទី ១៨ ខែមីនា (ម៉ោងក្នុងតំបន់) បន្ទាប់ពីនិយោជិកម្នាក់របស់ខ្លួននៅទីនោះបានឆ្លងវីរុសកូវីដ-១៩ ។...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានលេីកឡេីងថាសហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានជំងឺរាតត្បាតដែលឆ្លង ហើយនឹងបន្តស្វែងរកការផ្តល់ជំនួយសង្គ្រោះបន្ថែមទៀត។ លោក Pompeo បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃពុធបន្ទាប់ពីលោក Sean Hannity ដែលជាម្ចាស់ផ្ទះនៃកម្មវិធីបានបង្ហាញថា វានឹងមានប្រយោជន៍ប្រសិនបើសហរដ្ឋអាមេរិក អាចជួយប្រទេសដូចជាអ៊ីរ៉ង់ រុស្ស៊ី និងចិន។...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ នេះ បានបើកកិច្ចប្រជុំ ដើម្បីបង្កើតគណកម្ម ការប្រយុទ្ធនឹងជំងឺ Covid-19 ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា បន្ទាប់ពី រាជរដ្ឋាភិបាល បានដាក់ចេញសេចក្តីសម្រេចលេខ ២៩ សសរ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០...
សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន បានប្រកាសជាសាធារណៈនូវកញ្ចប់ជំនួយ អាជីវកម្មខ្នាតតូចដ៏ធំមួយដែលមានតម្លៃ ៥០ ពាន់ពាន់លានវ៉ុន (៣៩ ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ នេះក្នុងពិធីបើកក្រុមប្រឹក្សាសេដ្ឋកិច្ចគ្រាអាសន្ន។ លោកប្រធានាធិបតីបានលេីកឡេីងថាផែនការហិរញ្ញប្បទានបន្ទាន់ គឺមានគោលបំណងរារាំងក្រុមហ៊ុនខ្នាតតូច និងមធ្យមម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកធ្វើការដោយខ្លួនឯង ពីការក្ស័យធន និងបន្ធូរបន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងពីវិបត្តិសេដ្ឋកិច្ច និងវិបត្តិឥណទានសកល។ លោកប្រធានាធិបតី...
ស្វាយរៀង ៖លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ខេត្ត តំណាងលោកអភិបាលខេត្តនារសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺ(Covid-19) ខេត្តស្វាយរៀង នៅសាលប្រជុំនន្ទីរ អាគារ”ខ”។ លោកតូច ប៉ូលីវ៉ាអភិបាលរងបានលើកឡើងនូវទិសដៅចំនួន៥ចំណុច ដើម្បីលេខាធិការដ្ឋានអនុវត្តន៍៖ ទី១.ត្រូវត្រៀមរៀបចំទីតាំងអគារ ដែលមានបន្ទប់ដាច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត និង ក្រុង ស្រុក...
Whole school improvement is at the heart of the learning and teaching process at Paragon International School Cambodia (Paragon ISC). One way...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនគ្រោងនឹងនាំចូលម៉ាស់ការពារ ចំនួន ៥៣ តោនរហូតដល់ខែមិថុនា ដើម្បីរក្សាការផ្គត់ផ្គង់ របស់របរអនាម័យ នៅពេលមានការរីករាលដាល នៃមេរោគកូរ៉ូណាថ្មីនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ការនាំចូលម៉ាស់ ការពារក្នុងបរិមាណ ២,៥ តោនដំបូង នឹងមកដល់ប្រទេសនេះ នៅសប្តាហ៍ក្រោយ។ ប្រទេសនេះ បានបិទការនាំចេញម៉ាស់ការពារ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានបង្កើនការផ្តល់ប្រឹក្សា ធ្វើដំណើរទូទាំងពិភពលោករបស់ខ្លួន ដល់កម្រិតខ្ពស់បំផុត ដោយជំរុញឱ្យជនជាតិអាមេរិក ចៀសវាងការធ្វើដំណើរអន្តរជាតិ ដោយសារតែការរីករាលដាល នៃវីរុសកូរ៉ូណានេះ។ នាយកដ្ឋានបានចេញការ ព្រមានកម្រិត ៤ ថាកុំធ្វើដំណើរ ដោយសារចំនួននៃការឆ្លង នៅសហរដ្ឋអាមេរិក កើនឡើងដល់ជាង ១០.០០០ នាក់ ក្នុងនោះមានអ្នកស្លាប់...
វ៉ាស៊ីនតោន៖ លោក Bill De Blasio អភិបាលក្រុងញូវយ៉ក បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសពីការកេណ្ឌ (ប្រមូលផ្តុំ) យោធាយ៉ាងពេញទំហឹង ចំពេលមានការផ្ទុះឡើងនៃវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក De Blasio បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា...
BBC៖ មេរោគកូវីដ១៩ បានសម្លាប់មនុស្ស នៅប្រទេសអ៊ីតាលីច្រើន ជាងប្រទេសដទៃទៀត បន្ទាប់ពីការស្លាប់នៅអ៊ីតាលី បានកើនឡើងដល់ទៅ ៤២៧ នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់ពេលនេះ មានដល់ទៅ ៣.៤០៥ នាក់ ដែលចំនួននេះ គឺច្រើនជាងនៅប្រទេសចិន ទីកន្លែងដែលវីរុសនេះ មានដើមកំណើត កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា...
ភ្នំពេញ ៖ ធនាគាពិភពលោក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានអនុម័ត ផ្ដល់ជំនួយឥតសំណង ចំនួន២កញ្ចប់ បំពេញបន្ថែមទៀត នូវទំហំងទឹកប្រាក់១,៧២លានដុល្លារ សម្រាប់គាំទ្រ ដល់គណនេយ្យភាពសង្គម នៅតាមផ្នែកសេវាសាធារណៈ សំខាន់ៗ ដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលមូលដ្ឋាន ក្នុងខេត្តចំនួន១០ នៅកម្ពុជា ។...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ឯកភាពផ្ដល់ថវិកា ចំនួន៣១២,៤១៧ដុល្លារ ដល់អង្គភាព ចំនួន៤ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ គម្រោងទាំង៤នៅកម្ពុជា រួមមាន ៖ គម្រោងសាងសង់អាគារសម្ភព ក្នុងមណ្ឌលសុខភាពកំពង់ល្ពៅ ខេត្តបាត់ដំបង ថវិកា៨៥,៧៩៩ដុល្លារ ,ទី២-គម្រោងសាងសង់ មណ្ឌលសុខភាពល្បាំងមួយ ក្នុងខេត្តរតនគិរី...
សេអ៊ូល ៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមិនានេះមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទទួលស្គាល់ថា ប្រទេសរបស់លោកពិត ជាកំពុងខ្វះខាត មធ្យោបាយថែទាំវេជ្ជសាស្រ្ត ទំនើបពិតមែន ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតកូរ៉ូណា។ ក្នុងនោះផងដែរ មេដឹកនាំរូបនេះ បានថែមទាំងធ្វើការ អំពាវនាវឱ្យមានការជួយកែតម្រូវ ជាបន្ទាន់នៅក្នុងការវាយតម្លៃ ដ៏កម្រមួយនៃប្រព័ន្ធថែទាំសុខភាព របស់កូរ៉េខាងជើង ដែលកើតឡើង ចំពេលមានការព្រួយបារម្ភ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនានេះ បានឲ្យដឹងថា កម្រិតការបំពុលបរិយាកាស នៅតាមទីក្រុងនិងតំបន់ជាច្រើន លើពិភពលោកកំពុងធ្លាក់ចុះ គួរឱ្យកត់សម្គាល់បំផុត ក្នុងពេលដែលផលប៉ះពាល់ នៃការឆ្លងមេរោគឆ្លង និងការធ្វើដំណើរ ត្រូវបានលុបចោលស្ទើរតែទាំងអស់។ ក្រុមអ្នកស្រាវជ្រាវ ដែលមានទីតាំងនៅក្នុងទីក្រុងញូវយ៉ក បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន BBC បានបញ្ជាក់យ៉ាងច្បាស់ថា ឧស្ម័នកាបូនឌីអុកស៊ីត...
បរទេស ៖ ក្រុមហ៊ុន Raytheon បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ខ្លួនទើបបានបញ្ចប់ការ តេស្តជុំទីមួយ នូវអារ៉េអង់តែង រ៉ាដា សម្រាប់ឧបករណ៍ ចាប់សញ្ញាការពារមីស៊ីល របស់កងទ័ពសហរដ្ឋអាមេរិក ដែលជាប្រព័ន្ធរ៉ាដា ជំនាន់ថ្មី សម្រាប់ប្រឆាំងទប់ទល់ នឹងអាវុធលឿនជាងសម្លេង ។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២០ មីនានេះ បានចេញសេក្ដីជូនដំណឹង សូមធ្វើការផ្អាកនីតិវិធី នៃ ការផ្ដល់អាជ្ញាប័ណ្ណ ជូនដល់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ដែលបានដាក់ពាក្យ ស្នើសុំមកច្រក ចេញចូលតែមួយរួចហើយមួយរយៈសិន រហូតដល់ស្ថានការណ៍ នៃការរាតត្បាតជំងឺកូវីដ១៩ មានសភាពស្ងប់ស្ងាត់។
ភ្នំពេញ ៖ គ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខាការិយាល័យ សម្ភារៈសំណង់ផ្សេងៗ ជាច្រើនទៀត ត្រូវបានក្រុមការងារ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោកបាននាំយកប្រគល់ ជូនអង្គភាពទ័ពចំនួន ៤នៅក្នុងសប្តាហ៍នេះ។ អំណោយដ៏ថ្លៃថ្លា របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានផ្ដល់ជូនអង្គភាពទ័ពចំនួន៤ នោះរួមមាន ÷ ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរនូវ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា បានសរសេរថា មនុស្សរាប់ពាន់នាក់ ត្រូវបានគេដឹងថា បានប្រមូលផ្តុំគ្នា នៅក្នុងប្រទេសបង់ក្លាដេស សម្រាប់ការប្រជុំបែបសាសនាដ៏ធំមួយ កាលពីថ្ងៃពុធម្សិលមិញ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍បែបសាសនាមួយនេះ មិនត្រូវបានលុបចោល ប៉ុន្តែនៅតែបន្តធ្វើឡើង នៅចំពេលមានការភ័យខ្លាចថា វាអាចនាំឱ្យមានការ រីករាលដាលកាន់តែច្រើនឡើង អំពីមេរោគឆ្លងកូរ៉ូណា។ យោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពន្យារពេល ការចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ១៩។ នេះបើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ...
ភ្នំពេញ ៖ ក្រោយពីជំងឺកូវីដ-១៩ កំពុងមានកំណើន នៃការឆ្លងនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា កុំមានការរើសអើងបក្ខពួក និងពណ៌សម្បុរ ចំណែកអ្នកបង្ហោះព័ត៌មានមិនពិត ជុំវិញបញ្ហា កូវីដ-១៩ នឹងត្រូវទទួលខុសត្រូវមុខច្បាប់ជាមិនខាន។ សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០...