បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់ជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន អាចនឹងកំពុងតែពិចារណា ដល់អាវុធវាយប្រហារមួយ ដែលអាចវាយកម្ទេចមូលដ្ឋានទ័ពសត្រូវបាន ក្នុងករណីមានសង្គ្រាមផ្ទុះឡើង។ កាសែតជប៉ុន ឈ្មោះ Yomiuri Shimbun បានរាយការណ៍នៅពេលថ្មីៗនេះថា គណបក្សប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់អំណាចជប៉ុន បានប្រារព្ធធ្វើកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នា ថាតើប្រទេសត្រូវការអាវុធ សម្រាប់ការវាយបកទៅ លើកងកម្លាំងរបស់សត្រូវ។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានប្រាប់ដល់ក្រុមសមាជិកសភាអាមេរិកថា ប្រទេសកម្ពុជា មិនអនុញ្ញាតឲ្យបរទេស បោះទីតាំងកងទ័ព នៅលើ ទឹកដីរបស់ខ្លួនជាដាច់ខាត ប៉ុន្តែកម្ពុជាមានសិទ្ធិទទួលយុទ្ធោបករណ៍ ពីបណ្ដាប្រទេសនានា ដើម្បីអភិវឌ្ឍកងទ័ពរបស់ខ្លួនបាន ខណៈចិននឹងជួយសាងសង់ កំពង់ផែចតនាវាដល់កម្ពុជា នាពេលខាងមុខនេះ ។ យោងតាមការចុះផ្សាយរបស់ ស្ថានីយទូរទស្សន៍ប៊ីធីវីបានឲ្យដឹងថា ការបញ្ជាក់ជាថ្មីរបស់ប្រមុខការពារជាតិកម្ពុជា...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានអំពាវនាវដល់ក្រុមគ្រូពេទ្យ ត្រូវបន្ដគោពក្រមសីលធម៌ ព្រមទាំងញញឹមដាក់អ្នកជំងឺ និងប្រើសម្ដីពិរោះដើម្បី ឲ្យអ្នកជំងឺមានកម្លាំងចិត្ត។ លោក ផៃ ស៊ីផាន អំពាវនាវបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីៗ នៅព្រឹក ថ្ងៃទី២៣ ខែមករា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ប្រធានគណៈកម្មការដឹកនាំ ធ្វើលំហាត់និងសមយុទ្ធ រវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាស សេចក្តីសម្រេច ការបង្កើតអនុគណៈកម្មការ ដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងទ័ពជើងទឹក នាបញ្ជាការដ្ឋានកងទ័ពជើងទឹក ។
ភ្នំពេញ៖ ក្នុងឱកាសជួបសវនាការ ជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋបាលក្រុង ស៊ិងឆូវ និងខេត្តហឺណានប្រទេសចិន កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ចិនបានទទួលយកសំណើ សម្រួលឲ្យមានការហោះហើរត្រង់ ឲ្យបានឆាប់ ហើយដែលនឹងអាច សម្ភោធជើងហោះហើរទី១ នាឱកាសកម្មវិធីបញ្ចប់ឆ្នាំទេសចរណ៍ និងវប្បធម៌ចិនកម្ពុជា២០១៩ នាដើមខែមេសា ឆ្នាំ២០២០ នៅទីក្រុងស៊ិនឆូវ និងបើកប្រកាសកិច្ចសហប្រតិបត្តិការថ្មីៗ ថែមទៀតនាពេលខាងមុខនេះ។ លោកបន្តថា...
វាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការ អន្តរកូរ៉េគួរតែបន្ដជាមួយនឹងវឌ្ឍនភាព នៃការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល នៅតែបន្តជំរុញឱ្យមានដំណើរ ទេសចរណ៍ផ្ទាល់ខ្លួន ទៅកាន់កូរ៉េខាងជើង។ មុននេះក្រសួងបង្រួបបង្រួម ទីក្រុងសេអ៊ូលបានឲ្យដឹងថា ខ្លួនកំពុងស្វែងរកមធ្យោបាយ ដើម្បីធ្វើកិច្ចចរចាជាមួយក្រុងព្យុងយ៉ាង ស្តីពីការអនុញ្ញាតឱ្យដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េខាងជើងដោយឈរលើមូលដ្ឋានបុគ្គល។ ការជំរុញនេះបានទទួល ឥទ្ធិពលបន្ទាប់ពី ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន...
បរទេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់ នៅក្នុងការផ្ទុះឡើងនៃជំងឺរលាកសួត ដែលមិនត្រូវបានគេស្គាល់ដែល ក្រោយមកត្រូវបានគេស្គាល់ថា ជាប្រភេទថ្មីនៃវីរុស កូរ៉ូណាវីរុស ដែលបានរញ្ជួយទីក្រុងវូហាន របស់ប្រទេសចិនកាលពីចុងខែធ្នូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានបញ្ជាក់ថា មានចំនួន ៥៧១ ករណីនៃការឆ្លងវីរុសនេះ។...
បរទេស ៖ ប្រទេសលីបង់ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ក្រោយរយៈពេលប៉ុន្មានខែ បន្ទាប់ពីនាយករដ្ឋមន្ត្រី នៃប្រទេសនេះ បានចុះចេញពីតំណែង ស្របពេលមានការតវ៉ាដ៏ធំ ស្តីពីបញ្ហាសេដ្ឋកិច្ច ។ រដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសលីបង់នេះ នឹងដឹកនាំដោយសាស្រ្តាចារ្យសាកលវិទ្យាល័យ លោក Hassan Diab ដែលត្រូវបានយោធានិងក្រុមនយោបាយគាំទ្រដោយអ៊ីរ៉ង់ ឈ្មោះ ហេស៍ប៊ូឡា ចូលមកកាន់តំណែងជំនួសអតីតនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នាវាទេសចរណ៍ SEABOURN OVATION សញ្ជាតិ BAHAMAS មានបណ្តោយ ២១០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ ជំរៅទឹក...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងធ្វើ សន្និសីទ សារព័ត៌មាន ១អាទិត្យ ចំនួន២ដង គឺនៅថ្ងៃច័ន្ទ និងព្រហស្បតិ៍ ដើម្បីលើកយកបញ្ហាផ្សេង មកពិភាក្សា និងស្វែងរកដំណោះស្រាយ ។ នេះបើតាមការបញ្ជាក់ ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីៗ នៅព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ នៅជាន់ផ្ទាល់ដី សាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្រ្តី។ សន្និសីទនេះ មានទិសដៅគោលបំណង ដើម្បីបង្ហាញជូនសាធារណជនឱ្យបានដឹង និងបានយល់អំពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចបម្រើរាស្ត្រ ឈានទៅការទាញយកបាននូវការជឿទុកចិត្ត និងចូលរួមគាំទ្រទាំងស្រុង ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់...
តូក្យូ៖ ក្រុមហ៊ុនពាណិជ្ជកម្មធំៗ របស់ជប៉ុន Mitsui & Co បានសហការជាមួយក្រុមហ៊ុនប្រេងដែលគាំទ្រដោយរដ្ឋថៃ PTT សាធារណៈដើម្បីចាប់ផ្តើម ដំណើរការរួមគ្នាសម្រាប់ បច្ចេកវិទ្យាស៊ើបការណ៍សម្ងាត់ និងបច្ចេកវិទ្យារ៉ូបូតស្របតាម គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើការច្នៃប្រឌិត។ យោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្រុមហ៊ុន Mitsui & Co និងក្រុមហ៊ុន PTT...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្រកាសទៅលើឆាកពិភពលោកថា ខ្លួននឹងមិនប្រកាន់ខ្ជាប់នូវការផ្អាករបស់ខ្លួនលើការ សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលឡើយ ដោយលើកឡើងពីទណ្ឌកម្ម “ ឃោរឃៅ និងអមនុស្សធម៌” ដែលដឹកនាំដោយសហរដ្ឋអាមេរិក លើរបបរបស់ខ្លួន។ លោក យូ យ៉ុងជុល ទីប្រឹក្សានៃបេសកកម្មកូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានលេីកឡេីងថា “យើងបានរកឃើញថា គ្មានហេតុផលណាមួយ ត្រូវបានចងជាឯកតោភាគីតទៅទៀតទេ...
ភ្នំពេញ៖ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទើបតែងតាំងថ្មី ប្រចាំកម្ពុជាបានបង្ហាញឆន្ទៈ អំពីការជួយជំរុញឲ្យពាណិជ្ជករ និងវិនិយោគិនអាល្លឺម៉ង់ ងាកមកចាប់អារម្មណ៍លើ សក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍកម្ពុជា។ ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោក Christian...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះបាននាំយកផ្លែស្វាយកែវរមៀតទុំ និងជាប្រភេទស្វាយសម្រាប់ នាំចេញទៅក្រៅប្រទេស ដែលដាំដុះនៅក្នុងចំការ របស់លោកដោយផ្ទាល់ មកបង្ហាញនិងជូនលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សម្រាប់ទទួលទានក្នុងឱកាស បុណ្យចូលឆ្នាំចិនផងដែរ។ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូន នាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកវរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែល មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត...
តូក្យូ៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលជប៉ុន បានរក្សាការវាយតំលៃរបស់ខ្លួន ចំពោះសេដ្ឋកិច្ចជប៉ុន បន្ទាប់ពីបានទម្លាក់អត្រា ការប្រាក់កាលពីមួយខែមុន ប៉ុន្តែបានកាត់បន្ថយទស្សនៈ របស់ខ្លួនលើការវិនិយោគអាជីវកម្ម ចំពេលការនាំចេញធ្លាក់ចុះ ។ ខុទ្ទកាល័យគណៈរដ្ឋមន្រ្តី បានបង្កើនការវាយតម្លៃរបស់ខ្លួន លើសេដ្ឋកិច្ចចិនដោយកត់សំគាល់ សញ្ញាខ្លះនៃភាពប្រសើរឡើង នៅក្នុងសន្ទស្សន៍អារម្មណ៍ អាជីវកម្មរបស់ចិន បន្ទាប់ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទី១ រវាងសហរដ្ឋអាមេរិកនិងចិន។ ការិយាល័យគណៈរដ្ឋមន្រ្តី បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំខែសម្រាប់ខែមករាថា...
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ បានមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយ នៅព្រឹកថ្ងៃទី២៣ ខែមករា នេះ ដើម្បីបន្តសវនាការសំណុំរឿង ពាក់ព័ន្ធការចោទប្រកាន់អំពីបទ “ក្បត់ជាតិ” ឃុបឃិតជាមួយជនបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នានេះ គេសង្កេតឃើញថា មានកងកម្លាំងចម្រុះបាន ដាក់ពង្រាយជាធម្មតា មុខសាលាដំបូងរាជធានីភ្នំពេញ...
តេហរ៉ង់៖ នៅថ្ងៃពុធ ទី២២ ខែមករា ខ្មាន់កាំភ្លើងពាក់ម៉ាស់ បានធ្វើការស្ទាក់បាញ់ ប្រហារសម្លាប់បានមេបញ្ជាការ មូលដ្ឋាននៃកងកម្លាំងសន្តិសុខប៉ារា នៅភាគនិរតី នៃប្រទេសអ៊ីរ៉ង់ម្នាក់ ដែលបុរសរូបនេះក៏ជាសហការី ដ៏ជិតស្និទ្ធផងដែរនៃ ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ក្នុងការ វាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អាមេរិក នៅទីក្រុងបា ដាតកាលពីដើមខែ។ មេបញ្ជាការរូបនេះ ត្រូវបានគេស្គាល់ឈ្មោះ Abdolhossein Mojaddami...
ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្ដើម របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យថែមទៀតផង ។ សូមរំលឹកថា ការដ្ឋានបុកស៊ីផាយស្ថាបនាប្រឡាយស្ទឹងមានជ័យ បានអនុវត្តតាំងពីដើមឆ្នាំ២០១៩ កន្លងមកហើយគិតមកដល់ចុងខែមករានេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចការងារ...
តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាន ឲ្យដឹង នៅថ្ងៃពុធនេះថាក្រុមហ៊ុនតូយ៉ូតា និងក្រុមហ៊ុនហុងដា នឹងប្រមូលយានយន្តជាង ៦ លានគ្រឿងនៅទូទាំងពិភពលោក ដោយសារតែ បញ្ហានៅក្នុងពោងសុវត្ថិភាព ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរ។ ក្រុមហ៊ុនតូយ៉ូតា បានឲ្យដឹងថា ការប្រមូលរបស់ ខ្លួនទាក់ទងនឹងពោងខ្យល់ផលិត ដោយក្រុមហ៊ុន ផលិតគ្រឿងបន្លាស់អាមេរិក ZF Friedrichshafen AG ប៉ះពាល់ដល់យានយន្តសរុបចំនួន...
សេអ៊ូល៖ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេស កូរ៉េខាងត្បូងលោក Xing Haiming នឹងទៅដល់ទីក្រុង សេអ៊ូល នៅសប្តាហ៍ក្រោយនេះ ដោយសារប្រទេសទាំងពីរព្យាយាមធ្វើឱ្យ ប្រសើរឡើងនូវចំណងមិត្តភាព នៅពេលដែលមានបញ្ហា ក្នុងការដំឡើងប្រព័ន្ធការពារមីស៊ីលអាមេរិកនៅប្រទេសកូរ៉េ។ លោក Xing ដែលជា អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសម៉ុងហ្គោលី គ្រោង នឹងទៅដល់ប្រទេសនេះ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទទួលមុខតំណែងនេះដែល បានទំនេរចាប់តាំងពី...
ភ្នំពេញ៖ សេចក្ដីរាយការណ៍នានាបាន ឲ្យដឹងថា នៅ ល្ងាច ថ្ងៃ ទី ២២ ខែមករា នេះ មានការសង្ស័យទុស្សេខ្សែភ្លើង បង្កជាគ្រោះ អគ្គិភ័យឆាបឆេះ យ៉ាង សន្ធោសន្ធៅ នៅ ចំណុច រង្វង់មូល ក្រុងស្ទឹងត្រែងបណ្តាល ឱ្យ ផ្ទះឈើធំមួយខ្នង និងតូបលក់ដូរប្រមាណ៤...
ឃ្លីបវីដេអូមានរយៈពេល ជាង១ម៉ោងដែលលោក កឹម សុខា ទាមទារឱ្យមានការចាក់ផ្សាយនោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ ចាក់ផ្សាយហើយនៅរសៀលថ្ងៃពុធ ទី២២ មករានេះ ទៅតាមសំណើររបស់លោក កឹម សុខា។ អ្វីដែលសំខាន់គឺ ពាក្យសម្តីទាំងអស់ដែលលោក កឹម សុខា បាននិយាយពាក់ព័ន្ធនឹង ការឃុបឃិតជាមួយបរទេស ហើយដែលដើមបណ្តឹងបានយកចេញពីការផ្សាយ របស់ទូរទស្សន៍អ៊នឡាញ CBN របស់អូស្រ្តាលី...
វ៉ាសីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ក្នុងពេលឆាប់ៗនេះរដ្ឋមន្ត្រីការ បរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi បានឲ្យដឹងនៅថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ និងនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានជួបគ្នានៅទីក្រុង Davos នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក។ លោក Qureshi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបានប្រាប់ពីកាលបរិច្ឆេទជាក់លាក់ថា...
បរទេស៖ ត្រូវបានហាមឃាត់ ដោយពួកបស្ចឹមប្រទេស ចាប់តាំងពីការបង្ក្រាបទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅឆ្នាំ ២០១៧ ដែលត្រូវបានពិពណ៌នាថា ជា“ អំពើប្រល័យពូជសាសន៍” ដោយអង្គការសហប្រជាជាតិ មកនោះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា អាចពឹងផ្អែកលើសម្ព័ន្ធមិត្តដ៏រឹងមាំមួយនោះ គឺប្រទេសចិន។ ស្របពេលដែលតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ គ្រោងនឹងចាត់ការ នៅថ្ងៃព្រហស្បតិ៍ទី ២៣ ខែមករា ស្តីពី“ វិធានការបន្ទាន់” ដែលត្រូវចាត់វិធានការប្រឆាំងនឹងមីយ៉ាន់ម៉ា...
ភ្នំពេញ៖ សមាជិកសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ថា នឹងជួយជំរុញឲ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក-កម្ពុជា កាន់តែល្អប្រសើរថែមទៀត ជាពិសេសសន្យាគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាឡើយ ។ នេះបើតាមការអះអាងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរតេសខ្មែរ ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី...
បរទេស៖ យោងតាមអាជ្ញាធរ មូលដ្ឋានបានឱ្យដឹងថា គិតមកទល់ថ្ងៃនេះ មានករណីឆ្លងវីរុស កូរ៉ូណាវីរុស សរុបចំនួន ៤៤០ករណី ត្រូវបានចុះបញ្ជី នៅក្នុងប្រទេសចិន នៅក្នុងការផ្ទុះ នៃជំងឺរលាកសួត ប្រភេទដែលមិនស្គាល់ ពីមុនមក ដែលឥឡូវនេះត្រូវបាន គេកំណត់ ថាជាប្រភេទថ្មី នៃកូរ៉ូណាវីរុស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា...
ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០៖ ពាក្យដែលថា “មួយជំហានដល់ឋានព្រះចន្ទ” សម្រាប់ បច្ចេកវិទ្យាដ៏មហិមារបស់ក្រុមហ៊ុន សាមសុងគឺពិតជាស័ក្តិសមបំផុត និងជាការពិតមួយ ដែលមិនអាចប្រកែកបានក្នុងការអភិវឌ្ឍន៍នូវគ្រឿងបរិក្ខារ អេឡិចត្រូនិចទំនើបដែលយើងមិនអាចស្មានដឹងមុនបាន ទាល់តែសោះ! ជាក់ស្តែងស្តេចកំពូលទូរទស្សន៍ Samsung QLED 8K Q900 គឺបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់មកទល់ពេលនេះ លើបច្ចេកវិទ្យា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនស្វាគមន៍ការសម្រេចចិត្ត របស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនកងទ័ព ទៅកាន់ច្រកសមុទ្រ ហូម៉ូស ដើម្បីការពារពលរដ្ឋ និងនាវារបស់ខ្លួន ដែលឆ្លងកាត់ ផ្លូវទឹកយុទ្ធសាស្ត្រ។ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានប្រកាសនៅមុននេះថា ខ្លួននឹងពង្រីកតំបន់ ប្រតិបត្តិការ នៃបេសកកម្មប្រឆាំងនឹង ចោរកម្ម តាមសមុទ្ររបស់ខ្លួន នៅឈូងសមុទ្រអាដេន ដើម្បីគ្របដណ្ដប់លើ...