វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុងមួយចំនួននៅតំបន់ Southland និងអូតាហ្គោ នៅដែនកោះភាគខាងត្បូងនៃប្រទេសណូវែលសេឡង់ បានរងការគំរាមកំហែងដោយកម្ពស់ទឹកស្ថិតក្នុងកម្រិត មួយគួរឲ្យព្រួយបារម្ភ ។ រដ្ឋាភិបាលណូវែលសេឡង់ បានប្រកាសអំពីការខូចខាតនៅថ្ងៃពុធនេះ ។ ការដាក់រដ្ឋក្នុងគ្រាអាសន្ន ត្រូវបានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃអង្គារ ហើយបន្តដល់ថ្ងៃពុធនេះ សម្រាប់ក្រុង Gore ។ កម្រិតកម្ពស់ទឹកទន្លេបានហក់ឡើងនៅតំបន់...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ស្ត្រីទី១ដែលជាភរិយាអតីត មេដឹកនាំម៉ាឡេស៊ី ដែលត្រូវបានគេដាក់ការ សង្ស័យយកប្រាក់ចំណាយលើការទិញអគារប្រណីតមួយកន្លែង ដែលទទួលបានចំណូលមកវិញយ៉ាងច្រើន និងលួចកេងយកប្រាក់ សាធារណៈ បានឡើងសវនាការនៅថ្ងៃពុធនេះ ពីបទប្រព្រឹត្តអំពើពុករលួយ ដែលជាការឡើងសវនាការជាលើកដំបូង ចាប់តាំងពីស្វាមីរបស់លោកស្រីបាត់បង់មុខតំណែង ។ លោកស្រី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក ស៊ីន ជីងពីង ប្រធានាធិបតីចិន នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឆ្លៀតឱកាសនាំលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងជួបលោកប្រធានាធិបតីចិន ដើម្បីឲ្យស្គាល់គ្នាទៅវិញទៅមក៕
ភ្នំពេញ ៖ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការផ្ទុះឡើង...
សេអ៊ូល៖ របាយការណ៍មួយ របស់អង្គការសហប្រជាជាតិ បានបង្ហាញនៅថ្ងៃពុធនេះថា ប្រទេសចិន បានផ្តល់ប្រេងប្រហែល ២៣.០០០ តោនដល់ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំមុន ចំពេលមានការដាក់ទណ្ឌកម្មជាសកល ទៅលើការផ្គត់ផ្គង់ ផលិតផលប្រេងដល់របបនេះ។ យោងតាមរបាយការណ៍ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួនដែលថា ប្រទេសចិន បានផ្តល់ផលិតផលប្រេង ២២.៧៣៩ តោនដល់កូរ៉េខាងជើង កាលពីឆ្នាំមុន។...
ភ្នំពេញ ៖ កម្ពុជានិង៣ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន បានរួមគ្នាផ្លាស់ប្តូរយោបល់ ដើម្បីរកដំណោះស្រាយ សម្រាប់ពលករ ដែលជួបបញ្ហការជួញដូរមនុស្ស ទៅប្រទេសផ្សេងទៀត ព្រោះការជួញដូរមនុស្សនៅតែបន្តកើតមាន។ ប្រទេសទាំង៣នោះរួមមាន ៖ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស(គ.ជ.ប.ជ)...
សេអ៊ូល៖ ក្រុមអ្នកវិភាគ បានឲ្យដឹងនៅថ្ងៃពុធនេះថា ការរីករាលដាល នៃមេរោគឆ្លងនៅក្នុងប្រទេសចិន ទំនងជាជំរុញឱ្យតម្លៃអគ្គិសនី នៃឧបករណ៍អេឡិចត្រូនិក និងបន្ទះអេក្រង់ឡើងថ្លៃ ចំពេលមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ នៃវត្ថុធាតុដើមឧស្សាហកម្មសំខាន់ៗ។ ប្រទេសចិន ដែលជាកន្លែងដែលមានការផ្ទុះឡើងនោះ គឺជាកន្លែងផលិតរោងចក្រ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូង រួមមានក្រុមហ៊ុនសាមសុងអេឡិចត្រូនិក និងក្រុមហ៊ុន SK hynix Inc។ ក្រុមហ៊ុនបានឲ្យដឹងថា ពួកគេកំពុងព្យាយាមរក្សាវត្ថុធាតុដើម...
ភ្នំពេញ៖ គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ដែលកំពុងសាងសង់ លើផ្ទៃដីជាង ៨ពាន់ម៉ែត្រក្រឡា ហ៊ុព័ទ្ធទៅដោយ ផ្លូវសាធារណៈធំៗ និងជាតំបន់អភិវឌ្ឍ សំបូរទៅដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម រីឯសំណង់លំនៅដ្ឋាន មានភាពប្រណិតខ្ពស់ គ្រោងនឹងបញ្ចប់ ការសាងសង់ ត្រឹមរយៈពេល ២៤ខែ លើគម្រោងទាំងមូល គិតមកដល់ពេលនេះ បានឈានដល់ដំណាក់កាលទី២...
សេអ៊ូល៖ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង អាចប្រឈមនឹងការខាតបង់ផលិតកម្មខ្ពស់ ដោយសារការរីករាលដាលយ៉ាងឆាប់រហ័ស នៃការឆ្លងវីរុសនេះ កំពុងតែធ្វើឱ្យកង្វះខាតផ្នែកខ្លះពីប្រទេសចិន ដោយគ្មានសញ្ញាធ្លាក់ចុះនោះឡើយ។ ក្រុមហ៊ុនផលិតរថយន្តចំនួន ៥ របស់ប្រទេសនេះ Hyundai Motor Co., Kia Motors Corp., GM Korea Co., SsangYong Motor Co....
ភ្នំពេញ ៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដល់ទីក្រុងប៉េកាំង នៃប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។ អញ្ជើញមកទទួលសម្តេតេជោ នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង គឺមាន លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប ព្រមទាំងមន្រ្តីការទូតកម្ពុជា ប្រចាំប្រទេសចិនផងដែរ។ នៅល្ងាចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ទឹកក្រូចអាយស៍កូឡា ដែលជាភេសជ្ជៈ កំពុងទទួលបានការពេញនិយមច្រើន ក្នុងស្រទាប់យុវវ័យ នាពេលបច្ចុប្បន្ននេះ បានជ្រើសរើសក្រុមតូច Small World Small Band ជាទូតសុឆន្ទៈផ្លូវការ តំណាងភេសជ្ជៈរបស់ខ្លួន ចាប់ពីពេលនេះ តទៅហើយ ។ តារាចម្រៀងវ័យក្មេង សម្លេងពិរោះបែប មនោសញ្ចេតនា លោក ម៉ម ពេជ្ជរិទ្ធ...
ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយផ្តល់ ដល់កម្មករចំនួន៣នាក់ ដែលរងគ្រោះដោយអគ្គិភ័យ នៅស្ថានីយ៍ដេប៉ូប្រេងតេលា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ នេះ ។ យោងតាមលោក ញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានប្រាប់អោយដឹងថា...
ក្រុមហ៊ុនខេមហ្វូន កាលពីថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី29 ខែមករា ឆ្នាំ2020 បានបង្កើតវគ្គបណ្ដុះបណ្ដាលថ្មីមួយ មានការចូលរួមពី លោក លន់ បុរី ទីប្រឹក្សាជាន់ខ្ពស់ របស់ក្រុមហ៊ុន ដែលប្រព្រឹត្តឡើងនៅ មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន...
សេអ៊ូល៖ ការព្រួយបារម្ភកំពុងកើនឡើង នៅលើលទ្ធផលនៃការនាំចេញ របស់កូរ៉េខាងត្បូង នៅចំពេលមានវិបត្តិវីរុសកូរ៉ូណាថ្មី ប៉ុន្តែមន្ត្រីឲ្យដឹងថា មិនទាន់មានការរាយការណ៍ អំពីបញ្ហាធ្ងន់ធ្ងរណាមួយ កើតឡើងនៅឡើយទេ។ មានការព្រួយបារម្ភយ៉ាងខ្លាំងថា ការផ្ទុះឡើងនិងរាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណា ដែលត្រូវបានគេជឿថា មានដើមកំណើតនៅទីក្រុងវូហាន ប្រទេសចិន នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន ធ្លាក់ចុះក្នុងត្រីមាសទី ១ ។ ប្រទេសចិន គឺជាទីផ្សារនាំចេញឈានមុខគេ របស់ប្រទេសកូរ៉េខាងត្បូង...
ភ្នំពេញ ៖ លោក ចាន់ ចេន មេធាវីការពារក្តីឲ្យលោក កឹម សុខា បានថ្លែងថា រហូតមកដល់សប្តាហ៍ទី៤ នៃដំណើរការសវនាការលោក កឹម សុខា តុលាការមិនទាន់ចោទប្រកាន់ ទៅលើភ្នាក់ងារបរទេស ឬក៏រដ្ឋបរទេស ឬក៏កោះហៅជនបរទេស ក្នុងក្របខណ្ឌជាសហចារី ពាក់ព័ន្ធសំណុំរឿងក្បត់ជាតិនៅឡើយទេ។ ក្រោយបញ្ចប់សវនាការ នៅព្រឹកថ្ងៃ៥ ខែកុម្ភៈ...
ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល រួមដំណើរដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ និងមន្រ្ដីជំនាញក្រោម ឱវាទ របស់រដ្ឋបាលខណ្ឌ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យស្ថានភាព ការបុកស៊ីផាយប្រឡាយបឹងត្របែក និងការសង់ផ្ទះបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើផ្ទះ ចេញពីលើប្រឡាយ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកដំណើរចំនួន ១០ នាក់ ដែលជិះនៅលើនាវាទេសចរណ៍មួយ ដែលនៅដាច់ឆ្ងាយពីទីក្រុងយូកូហាម៉ា បានឆ្លងវីរុសកូរ៉ូណា វីរុស ដែលកំពុងរីករាលនៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលការងារ និងសុខុមាលភាពជប៉ុនលោក Katsunobu Kato បានបញ្ជាក់ពីព័ត៌មាននេះដោយបន្ថែមថា...
បរទេស៖ វីរុសដែលរកឃើញថ្មី មានដើមកំណើត នៅទីក្រុងវូហាន របស់ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក បានរាលដាលដល់ ២៤ ប្រទេស និងបណ្តាលយ៉ាងហោចណាស់មានអ្នកស្លាប់ម្នាក់ ត្រូវបានចុះឈ្មោះ នៅខាងក្រៅ ប្រទេសចិន ។ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ សរុបដោយសារការឆ្លងវីរុសនេះ នៅក្នុងប្រទេសចិន បានកើនឡើងដល់ ៤៩០ នាក់...
បរទេស ៖ ពួកតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបង្អាក់កិច្ចចរចាសន្តិភាព នៅក្នុងការឆ្លើយតប ចំពោះការថ្លែងរបស់មន្ត្រីការទូត ជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលថា ការកាត់បន្ថយអំពើហិង្សា គឺជាការចាំបាច់ នៅមុនពេលដែលការចរចាបញ្ចប់សង្គ្រាមជាច្រើនឆ្នាំ អាចនឹងត្រូវបានធ្វើឡើង ។ អ្នកនាំពាក្យពួកតាលីបង់ លោក Zabihullah Mujahid បាននិយាយថា បញ្ហានានាពីអាមេរិក...
ភ្នំពេញ ៖ ក្នុងមហាសន្និបាត បូកសរុបការងាររយៈពេល ២ ថ្ងៃ(៤-៥កុម្ភៈ) ក្រសួងមុខងារសាធារណៈ បានសម្រេចកំណែទម្រង់និងដាក់ទិសដៅថ្មី សម្រាប់ឆ្នាំ ២០២០ ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ត។ ការបន្តអនុវត្តកិច្ចការ នៅឆ្នាំ២០២០រួមមាន៖១. ដាក់ឆ្លងសេចក្ដីព្រាងកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ឆ្នាំ២០២០-២០៣០ ជូនប្រមុខរាជរដ្ឋាភិបាលអនុម័ត ឲ្យបានក្នុងត្រីមាសទី១ ឆ្នាំ២០២០។ ២. ជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រង ផ្អែកលើសមិទ្ធកម្ម...
ភ្នំពេញ៖ លោក ជុង សៃឃ្យូង (Chung Sye Kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុត របស់សាធារណរដ្ឋកូរ៉េ តាមរយៈទំនាក់ទំនង នៃប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់តាំងតែពីបាន ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖មជ្ឈដ្ឋានជាច្រើន មើលឃើញថា បញ្ហារថយន្តអ្នកធំ អ្នកមានលុយ និង មានអំណាច បំពាក់សុទ្ធតែស្លាកលេខខេមរភូមិន្ទ គឺ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា នាពេលកន្លងមក ព្រោះតែមានសកម្មភាព បទល្មើសមួយចំនួន ។ លើសពីនេះ ទៅទៀត ពេលខ្លះ សមត្ថកិច្ចរកឃើញថា ស្លាកលេខខេមរភូមិន្ទ គឺជាស្លាកលេខក្លែងក្លាយថែមទៀតផង ។ ទោះបីយ៉ាងណា នៅពេលនេះ...
បរទេស ៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានដាក់មន្ត្រីថ្នាក់រដ្ឋមន្ត្រី ឲ្យទទួលខុសត្រូវ ចំពោះការប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស នៅទូទាំងប្រទេស ស្របពេលមានក្តី ព្រួយបារម្ភកើនឡើង ជុំវិញការរីករាលដាល នៃវីរុសឆ្លងតាមផ្លូវដង្ហើមនេះ នៅលើពិភពលោក។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នេះគឺជាចំណាត់ការដ៏ថ្មីចុងក្រោយបំផុត នៅក្នុងចំណោមចំណាត់...
បរទេស៖ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួននឹងពង្រីកការនាំចូលសម្ភារៈ ពាក់ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវត្ថុធាតុដើមនៃផលិតកម្ម និងប្រើប្រាស់ការនាំចូល ដើម្បីបង្កើនការផ្គត់ផ្គង់ ផលិតផលកសិកម្មក្នុងស្រុក រួមបញ្ចូលទាំងសាច់ផង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស ៖ ប្រទេសចិន នៅពេលថ្មីៗនេះ បានយល់ព្រមអនុញ្ញាត ឲ្យអ្នកជំនាញសុខភាព សហរដ្ឋអាមេរិក ចូលទៅក្នុង ប្រទេស ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់អង្គការសុខភាពពិភពលោក ជួបប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស ដែលកំពុងតែរីករាលដាលយ៉ាងលឿន ដោយចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅតែបន្ត កើនឡើង។ សេតវិមានបាននិយាយ នៅថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសចិន នាពេលថ្មីៗនេះ បានទទួលយកសំណើរបស់ខ្លួន ឲ្យមានអ្នកជំនាញអាមេរិក...
ភ្នំពេញ ៖ ក្រុមការងារចម្រុះ ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ ចុះផ្អាកសំណង់អគារ ស្នាក់នៅរួម ស្ថិតនៅផ្លូវ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ដែលបានដាក់រថយន្តបាញ់បេតុង បិទផ្លូវទាំងស្រុង បង្កអោយមានការក្តៅក្រហាយ ដល់អ្នកធ្វើដំណើរ និងរំខានការរស់នៅ របស់ប្រជាពលរដ្ឋជិតខាង...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអះអាងថា កម្ពុជា ចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកល គឺជាការដោះស្រាយរួមគ្នា នូវបញ្ហាប្រឈមនានា ។ ក្នុងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី កិច្ចសន្ទនាសង្គម សម្រាប់ការងារ នាពេលអនាគតកាន់តែប្រសើរ នៅថ្ងៃទី៤ ខែកុម្ភៈ...
ភ្នំពេញ៖ អមដោយរូបភាព កំពុង ស្ថិតនៅលើយន្តហោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៥កុម្ភៈនេះ បានបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង របស់សម្ដេច គឺជាដំណើរទស្សនកិច្ចការងារ ដែលសម្ដេចគ្រោង នឹងជួបជាមួយ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង និងលោកប្រធានាធិបតីចិន ស៊ី ជិនពីងនៅល្ងាចនេះតែម្ដង មុនចាកចេញត្រឡប់មកកម្ពុជា...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ អាញ់ មូនស៊ុក ស្ថាបនិកនៃ e-government របស់ប្រទេសកូរ៉េ បានបង្ហាញបំណងយ៉ាងមុតមាំ ជួយដល់រាជរដ្ឋាភិបាលកម្ពុជារៀបចំប្រព័ន្ធ e-government ខណៈ ការិយាល័យ e-government របស់កូរ៉េបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញអ៊ីហ្កាវើមិននេះរួចរាល់ហើយ ។ នេះបើយោងតាម AKP ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកសាស្រ្តាចារ្យអាញ់...