បរទេស៖កូរ៉ូណាវីរុស តាមសេចក្តីរាយការណ៍ កំពុងតែរីករាលដាលយ៉ាងលឿន ទៅកាន់តំបន់នានា ស្ថិតនៅជិតព្រំដែនកូរ៉េខាងជើង ហើយនេះជាសញ្ញាបង្ហាញថា ការផ្ទុះសាយភាយនៃវីរុស ដែលឆ្លងមនុស្សរាប់ពាន់នាក់នេះ ជាចុងក្រោយ អាចនឹងចូលទៅដល់ប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន Yanbian Daily មានមូលដ្ឋាន នៅក្នុងប្រទេសចិនភាគឦសាន បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ពីការរកឃើញ អ្នកជំងឺឆ្លងវីរុសកូរ៉ូណា នៅក្នុងទីក្រុងយ៉ានបៀន ជាតំបន់មានជនជាតិកូរ៉េភាគច្រើន...
(ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា OMG? មានអ្នកណាខ្លះចង់បានទូរស័ព្ទស្មាតហ្វូនជំនាន់ ចុងក្រោយស៊េរី Samsung Galaxy A51? ហើយអ្នកណាខ្លះមានក្តីសុបិនចង់ទៅចូលរួមទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់? ឥឡូវនេះគឺត្រូវប៉ាន់តែម្តង…រកអុសប្រទះចង្ក្រាន្តហ្គាសហើយ…! ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុនសាមសុង នឹងផ្តល់ជូនការប្រកួតក្បាច់រាំក្នុងកម្មវិធី SAMSUNG AWESOME CHALLENGE ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តទៅចូលរួមទស្សនាការប្រគំតន្រី្ត K-POP នៅបរទេសដោយផ្ទាល់ និងឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A51 ដែលទើបតែចេញលក់ផ្លូវការពីពេលថ្មីៗនេះ និងរង្វាន់ជាច្រើនទៀត! ធ្វើម៉េចទៅបានចូលរួមប្រកួតនេះបានទៅហ្ន៎? កុំបារម្ភអី! លក្ខខណ្ឌចូលរួមលេងងាយៗ ដោយអ្នកចូលរួមលេងទាំងអស់គ្រាន់តែអនុវត្តតាមចំណុចដូចខាងក្រោម៖ 1. បេក្ខជនតម្រូវអោយមានគ្នាច្រើនបំផុត 6 នាក់ក្នុងមួយក្រុម ឬម្នាក់ឯងក៏បាន 2. បេក្ខជនតម្រូវអោយរាំបទ Dance Awesome ដូចឧទាហរណ៍ក្នុង Link https://bit.ly/2Ga95Soនេះ៖ (អាចបំបែកក្បាច់រាំបាន)។ ឬអាចទស្សនាវីដេអូរបៀបរាំបានតាម Link https://bit.ly/36iBccA 3. ថតវីដេអូការរាំ Dance Awesome រួចបង្ហោះលើ Facebook ឬផេក ផ្ទាល់ខ្លួនជា Public ដោយវាយពាក្យ៖#danceAwesomeKH#SamsungAwesomeChallenge (បញ្ជាក់៖ សមាជិកក្នុងក្រុមត្រូវមានវត្តមាននៅក្នុងវីដេអូនេះ) 4. បេក្ខជនតម្រូវអោយត្រៀមបទភ្លេច និងក្បាច់រាំតាមចង្វាក់ Kpop ណាមួយដើម្បីទុកប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ 5. បេក្ខជនចំនួន 10ក្រុម នឹងត្រូវបានវាយតម្លៃ និងជ្រើសរើសដោយ អ្នកជំនាញ Kpop, អ្នកតំណាងក្រុមហ៊ុនសាមសុង និងក្រុមរាំOMG 6. ការប្រកាសនៃជម្រើសទាំង 10 ក្រុមនឹងធ្វើឡើងនៅថ្ងៃទី 13 ខែកុម្ភៈ 2020 តាម ហ្វេសប៊ុក ផេកផ្លូវការរបស់សាមសុង...
ភ្នំពេញ : នៅព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅច្រាស់គ្នា។ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់។ ដំណើររឿង៖ មុនកើតហេតុគេឃើញ ម៉ូតូម៉ាក ហុងសេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ...
ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយអែត បានប្ដេជ្ញានឹងបន្ត ផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ ជាច្រើននៅកម្ពុជា ។ នេះជាការអះអាងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Bjorn HAggark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្តភាព នៃប្រទេសស៊ុយអែតប្រចាំកម្ពុជា នៅថ្ងៃទី៣០...
បរទេស៖ មន្ត្រីអង្គការសុខភាពពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ បានប្រកាសថា ការផ្ទុះវីរុសកូរ៉ូណាថ្មីក្នុងឆ្នាំ២០១៩ គឺជាភាពអាសន្នលើសុខភាពសាធារណៈមួយ នៅក្នុងក្តីព្រួយបារម្ភរបស់អន្តរជាតិ នេះបើនេះ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ អគ្គនាយកអង្គការ សុខភាពពិភពលោក លោក Tedros Adhanom បានមានប្រសាសន៍ថា “នៅក្នុងអំឡុងពេលពីរបីសប្ដាហ៍កន្លងទៅនេះ យើងបានឃើញការលេចឡើង...
បរទេស៖ ប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នា បិទជាបណ្ដោះអាសន្ន នូវការិយាល័យអន្តរទំនាក់ទំនង នៅក្នុងទីក្រុង Kaesong ប្រទេសកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាង បង្កើនវិធានការប្រឆាំងការរីករាលដាល នៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន ជាទីដែលមានមនុស្សចំនួន៧០នាក់ បានស្លាប់បាត់បង់ជីវិត។ ក្រសួងបង្រួបបង្រួម របស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការិយាល័យនេះត្រូវបានបិទ ហើយបុគ្គលិកកូរ៉េខាងត្បូង ចំនួន៥៨នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋាន សាងសង់ជួសជុលផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដើម្បីធ្វើឲ្យប្រសើរឡើងវិញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ។ នេះបើតាមការប្រកាស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវជាតិលេខ២មានប្រវែងសរុប ៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ។ ចំណែក...
តូក្យូ៖ លោកសាស្រ្តាចារ្យ បានមើលពីគ្រោះថ្នាក់សុខភាព មុនព្រឹត្តិការណ៍កីឡាអូឡាំពិក បាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង ដែលបានសម្លាប់មនុស្ស១៧០នាក់ នៅក្នុងប្រទេសចិន ប្រហែលជាមិនទាន់ត្រៀមរួចរាល់ទេ នៅមុនការចាប់ផ្តើមអូឡាំពិករដូវក្តៅតូក្យូ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Koji Wada សាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈ នៃសាកលវិទ្យាល័យអន្តរជាតិនៃសុខភាព និងសុខុមាលភាព នៅទីក្រុងតូក្យូ សហអ្នកនិពន្ធក្រដាសមួយនៅឆ្នាំ ២០១៨ ដែលពិនិត្យមើលហានិភ័យ...
តូក្យូ៖ ព្រះរាជអាជ្ញាទីក្រុងតូក្យូ បានចេញដីកាចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំពោះអតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ដែលមិនបានបង់ប្រាក់ធានា ខណៈពេលរង់ចាំការជំនុំជម្រះ នៅប្រទេសជប៉ុនហើយ ដែលស្ថិតនៅក្នុងប្រទេសលីបង់នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ជប៉ុនមិនមានសន្ធិសញ្ញា ធ្វើបត្យាប័នជាមួយលីបង់ទេ ដូច្នេះលោកទំនងជាមិនត្រូវបានចាប់ខ្លួនទេ ពីព្រោះប្រទេសលីបង់បានបង្ហាញថា ខ្លួននឹងមិនប្រគល់លោក Ghosn អតីតប្រធានក្រុមហ៊ុន...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចខាងក្រោម ៖ សូមអានសេចក្តី ជូនដំណឹង របស់អគ្គិសនីស្វាយរៀង...
ភ្នំពេញ៖ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអះអាថា សម្ដេចមិនដែលធ្វើសេចក្ដីសម្រេចណា ដើម្បីតម្រូវចិត្តប្រទេសណាមួយទេ ហើយជាពិសេស ក៏មិនធ្វើអ្វីនាំឲ្យខូចផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជាដែរ ។ ការអះអាងរបស់សម្តេចតេជោនេះ ខណៈសហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយ ត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀតក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ...
ភ្នំពេញ៖ ដោយសម្លឹងឃើញពិភពលោកបច្ចុប្បន្ន មានការប្រែប្រួលនិងស្មុគស្មាញ ដែលកំពុងស្ថិតក្នុងដំណាក់កាល អន្តរកាល ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូល ដ៏សាំញ៉ាំក្នុងនោះតួអង្គចាស់-ថ្មី រដ្ឋនិងមិនមែនរដ្ឋ កំពុងប្រកួតប្រជែងគ្នា យ៉ាងតានតឹង ដើម្បីគ្រប់គ្រងចាត់ចែង និងការតម្រង់ទិស របស់ពិភពលោក រវាងប្រទេសមហាអំណាចនោះ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្តឲ្យ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីការទូតខ្មែរ សិក្សាស្រាវជ្រាវពី...
បរទេស៖ គណៈកម្មការសុខភាពជាតិចិន (NHC) បានផ្តល់ទិន្នន័យថ្មីស្តីពីចំនួនមនុស្ស ដែលបានឆ្លងវីរុសផ្តាសាយប្រភេទថ្មី។ យោងតាម NHC គិតត្រឹមថ្ងៃទី ៣០ ខែមករាមានករណីឆ្លងវីរុសរលាកសួត កូរ៉ូណាវីរុស នៅតាមខេត្តចំនួន ៣១ ទូទាំងប្រទេសចិនមានមនុស្សចំនួន ១.៥២៧ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងស្លាប់ចំនួន ២១៣ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១...
បរទេស៖ អាជ្ញាធរនៅក្នុងដែនដីរដ្ឋធានីអូស្រ្តាលី (ACT) បានប្រកាសពីភាពអាសន្ន ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះ យ៉ាងខ្លាំងនៅភាគខាងត្បូងនៃទីក្រុងកង់បេរ៉ា។ ក្រុមមន្រ្តីបាននិយាយថា វាជាការគំរាមកំហែងដ៏អាក្រក់បំផុត ចំពោះទឹកដីអូស្រ្តលីក្នុងរយៈពេល ជិតពីរទសវត្សរ៍មកនេះ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គិភ័យដ៏ធំនៅភាគខាងត្បូងនៃទឹកដីនេះ កំពុងឆេះលើផ្ទៃដីជាង ១៨.៥០០ ហិកតា។ អ្នកស្រុកនៅជាយក្រុង...
ភ្នំពេញ៖ ក្រុមហ៊ុនអាជីវកម្ម ស៊ីម៉ងត៍-សម្ភារៈសាងសង់ អេសស៊ីជី បានឱ្យប្រកាសឱ្យដឹងនៅថ្ងៃ សុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ខ្លួន បានរកចំណូលរកដល់ទៅ១១៤លាន ក្នុងទីផ្សារស៊ីម៉ងត៍-សម្ភារៈសាងសង់ នៅប្រទេសកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន ឱ្យដឹងថា នៅក្នុងទីផ្សារប្រទេសកម្ពុជា ចំណូលពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ របស់...
បរទេស ៖ រដ្ឋាភិបាលអាមេរិក នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមករានេះបានប្រកាស ដាក់ទណ្ឌកម្មថ្មីមួយទៀត ទៅលើក្រុមហ៊ុនឯកជន ទទួលបន្ទុកកិច្ចការងារផ្លូវដែកមួយ ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ។ ខ្សែផ្លូវដែកមួយ ដោយក្រុមហ៊ុននេះ កាលពីខែមុនបានបើកដំណើរ សេវាកម្មដឹកអ្នកដំណើររបស់ខ្លួនពីប្រទេសរុស្ស៊ី និងតំបន់Crimea ដែលគ្រប់គ្នាបានស្គាល់ថា ជាឧបទ្វីបមួយរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានបញ្ចូលទៅក្នុងទឹកដី របស់ខ្លួនកាលពីឆ្នាំ ២០១៤ដោយឯកតោភាគី។ ការដាក់ទណ្ឌកម្មត្រូវបានគេមើលឃើញថា គឺសំដៅទៅលើក្រុមហ៊ុន Grand...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមចូលរៀនហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ ។ ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ...
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលចង់បានភ្លើងបំភ្លឺផ្លូវ ដើម្បីសុវត្ថិភាព ក្នុងការធ្វើដំណើរពេលយប់ ឥឡូវនេះត្រូវបានអាជ្ញាធរខណ្ឌ ផ្តល់ជូនហើយ ធ្វើអោយប្រជាពលរដ្ឋចំនួន៤ ភូមិរួមមានភូមិក្តីតាកុយ ភូមិវាលស្បូវ សង្កាត់វាលស្បូវ និងភូមិជ្រោយបាសាក់ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ សប្បាយចិត្តយ៉ាងខ្លាំង ។ និយាយរួមក្រោមដំបូលសន្តិភាព និងអរគុណសន្តិភាពរដ្ឋបាល ខណ្ឌច្បារអំពៅ...
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កឡើង ដោយវីរុសកូរ៉ូណា មានស្ថានភាពល្អប្រសើរឡើង វិញហើយ ដោយលោកបានសម្តែង ការសប្បាយចិត្ត និងថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា យ៉ាងជ្រាលជ្រៅ ដែលបានឲ្យក្រុមគ្រូពេទ្យខ្មែរ យកចិត្តទុកដាក់ក្នុងការ ព្យាបាលជំងឺរបស់គាត់។ បើតាមការផ្សព្វផ្សាយ របស់នាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង...
ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាបានស្ថេរភាព លើវិស័យមួយនេះ គួរឲ្យគត់សម្គាល់ ។ បើយើងក្រឡេកមើល ទៅភាគនារតី នៃរាជធានីភ្នំពេញ ពោលគឺក្នុងតំបន់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ហាក់កំពុងត្រូវបានអ្នកវិនិយោគ ក្នុងនិងក្រៅស្រុកជាច្រើន ងាកមកវិនិយោគ...
បរទេស៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បានបញ្ជាក់ពីករណីឆ្លងវីរុសថ្មី ចំនួនពីរករណីដំបូង នៅក្នុងប្រទេសរបស់លោក។ លោក Conte បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយរដ្ឋមន្រ្តីក្រសួង សុខាភិបាលប្រទេស Roberto Speranza កាលពីថ្ងៃព្រហស្បតិ៍ថា “យើងមានករណីសង្ស័យ ពីរហើយទើបតែទទួលបានព័ត៌មានថ្មី។ ករណីទាំងនេះ ត្រូវបានបញ្ជាក់” ។...
ភ្នំពេញ ៖ នាវាទេសចរណ៍ SILVER SPIRIT សញ្ជាតិ BAHAMAS មានបណ្តោយ ២១០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ ជំរៅទឹក៦ម៉ែត្រ ដែលផ្ទុកអ្នកដំណើរ ចំនួន៥១១នាក់ និងនាវិកចំនួន៤០៨នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅម៉ោង៦និង៣០ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ដើម្បីទស្សនាកំសាន្តតំបន់ ទេសចរណ៍សំខាន់ៗនៅខេត្ត...
ភ្នំពេញ ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ ថាឡូយគឺឡូយហើយ…!អ្វីដែលអតិថិជន កំពុងរងចាំយ៉ាងអន្ទះសារបានមកដល់ ព្រះរាជាណាចក្រកម្ពុជា ហើយគឺវត្តមានស្មាតហ្វូន ជំនាន់ថ្មីរបស់ Galaxy A ស៊េរី A51 និង A71 ដែលអមមកជាមួយនឹងរូបរាង មុខមាត់ និងចំណុះពិសេសជាច្រើន ហើយអ្វីដែលកាន់តែ អស្ចារ្យ...
បរទេស៖ ទីស្តីការគណៈរដ្ឋមន្ត្រីចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្រុមហ៊ុននានា ឲ្យបន្តផលិតទំនិញសុខាភិបាលសំខាន់ៗ សម្រាប់ប្រើប្រាស់គ្រប់គ្រងលើវីរុសថ្មី ស្របពេល កំពុងមានការខ្វះខាតបណ្ដើរៗ។ នៅក្នុងសេចក្តីរាយការណ៍មួយ ក្រុមប្រឹក្សារដ្ឋបាននិយាយប្រាប់ថា អាជ្ញាធរក្នុងតំបន់ ត្រូវតែទទួលខុសត្រូវធានាឲ្យបានថា សហគ្រាសក្នុងតំបន់ខ្លួន រក្សាធ្វើការផ្គត់ផ្គង់ សម្លៀកបំពាក់សម្រាប់ការពារ ម៉ាស់ពាក់មុខ វ៉ែនតា រថយន្តសង្គ្រោះបន្ទាន់ និងថ្នាំពេទ្យ។ ទីភ្នាក់ងារសារព័ត៌មាន Us...
ភ្នំពេញៈ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូក សរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងការងារប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើក ទឹកចិត្តឲ្យមន្រ្តីការទូតទាំងអស់ សិក្សាស្រាវជ្រាវ ពីយុទ្ធសាស្រ្ត និងភូមិសាស្រ្តនយោបាយ នៅក្នុងតំបន់និងអន្តរជាតិ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាថ្មីថា នឹងមិនដូរអធិបតេយ្យភាពកម្ពុជា ជាមួយជំនួយណាទាំងអស់ ខណៈសហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយថា តើត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀត នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ បើសិនរកឃើញ ការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចធ្វើអ្វីមួយមិនតម្រូវ តាមការចង់បានរបស់បរទេសណា ដែលធ្វើឲ្យនាំខូចផលប្រយោជន៍កម្ពុជាឡើយ គឺធ្វើអ្វីៗដើម្បីផលប្រយោជន៍ ពលរដ្ឋខ្មែរជាធំប៉ុណ្ណោះ ៕