ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កម្ពុជានឹងបន្តរីកចម្រើន ឥតឈប់ឈរទៅមុខទៀត ។ លោក បន្ត «ថា ប្រាកដណាស់ កម្ពុជានឹងបន្តរីកចម្រើនឥតឈប់ឈរទៅមុខទៀត នៅពេលដែលប្រជាជនទាំងអស់ រួបរួមសាមគ្គីគ្នានិងមានទឹកចិត្តជ្រះថ្លា ចូលរួមចំណែកជួយគ្នាទៅវិញទៅមក គួបផ្សំនឹងគោលមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ ដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធា, សំបូរទៅដោយកម្លាំងធនធានមនុស្សគ្រប់ជំនាញ ប្រកបដោយសមត្ថភាពចំណេះដឹង និងសុខភាពល្អ ជាពិសេសបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកំណើនសេដ្ឋកិច្ចខ្ពស់ដូចសព្វថ្ងៃ។» លោក បន្ថែមថា ពីមួយថ្ងៃទៅមួយថ្ងៃ សមិទ្ធិផលថ្មីៗនានាទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនដុះដាលឡើងជាបន្តបន្ទាប់ ដែលបងប្អូនប្រជាពលរដ្ឋយើងបានឃើញជាក់ស្តែងនៅក្នុងស្រុកបូរីជលសារនេះផ្ទាល់, នៅទូទាំងខេត្តតាកែវ ក៏ដូចជានៅទូទាំងប្រទេស។ សមិ ទ្ធផលទាំងនេះ ជាសមិទ្ធផលជាតិ ដែលយើងបានខិតខំរួមគ្នាកសាងប្រកបដោយមោទនភាព សម្រាប់បម្រើសេចក្តីត្រូវការរបស់យើងទាំងអស់គ្នា និងកូនចៅរបស់យើងគ្រប់ៗជំនាន់តទៅ។ ដំណើរដ៏វែងឆ្ងាយនៃការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់លោកយាយលោកតាបងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀន ដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ស្នេហាជាតិ គឺចៀសវាងការបំបែកបំបាក់ជាតិ ដុតបំផ្លាញជាតិ បង្កអស្ថិរភាព។ ផ្ទុយទៅវិញត្រូវចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធិផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋ ល្អតាមតួនាទីរៀងៗខ្លួន។ បើតាមលោក ម៉ាណែត យើងអាចភ្លេចខ្លួន និងមើលស្រាលចំពោះតម្លៃនៃសន្តិភាព ប៉ុន្តែយើងនឹងមានវិប្បដិសារីស្តាយក្រោយនៅពេលដែលសន្តិភាពបានបាត់បង់ ហើយពិបាកនឹងស្តារត្រឡប់មកវិញបាន។ បងប្អូនប្រជាពលរដ្ឋរបស់យើងបានយល់ច្បាស់អំពីបញ្ហានេះ។ ដូច្នេះហើយ បានជាឧបាយកលញុះញង់បំបែកកំបាក់ជាតិ ដើម្បីឈានទៅដល់ការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម មិនអាចសម្រេចបានឡើយ ដោយសារគ្មានការគាំទ្ររបស់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។ប្រជាជនខ្មែរ ត្រូវការបំផុតនូវភាពសុខសាន្ត និងសុភមង្គលស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសំឡឹងជានិច្ចឆ្ពោះទៅថ្ងៃស្អែកនិងអនាគតជានិរន្តន៍នៃសន្តិភាព និងការអភិវឌ្ឍ។ យុវជន ក៏ត្រូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតចំពោះការជ្រើសរើសមាគ៌ានេះ ព្រោះវាពាក់ព័ន្ធផ្ទាល់នឹងអនាគត របស់យុវជន និងអ្នកជំនាន់ក្រោយៗទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រើប្រាស់អាយុជីវិតរបស់សម្តេចផ្ទាល់ នៅក្នុងការដាក់ចេញ និងអនុវត្តនយោបាយឈ្នះ-ឈ្នះសម្រាប់ជាតិខ្មែរ។ អ្នកឈ្នះទាំងអស់គឺខ្មែរ ដោយទទួលបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ផ្ទុយទៅវិញអ្នកនយោបាយល្មោភអំណាចមួយចំនួន បានប្រើប្រាស់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ធ្វើជាល្បែងនយោបាយបម្រើឱ្យមហិច្ឆិតាខ្មៅកខ្វក់របស់ខ្លួន និងបង្កវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជន៕
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ដែលប្រព្រឹត្តទៅនៅលើទឹកដីអង្គរ ខេត្តសៀមរាប ជាប់ផ្លូវ៦០ម៉ែត្រ ទល់មុខសណ្ឋាគារសុខា នឹងធ្វើឡើងនៅថ្ងៃទី ៦ ដល់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នាពេលខាងមុខនេះ លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិប BMW Motorcycle...
ភ្នំពេញ៖ បច្ចុប្បន្ននេះ ប្រសិនបើអ្នកធ្វើធុរកិច្ចទីផ្សារបណ្តាញ មិនយល់ដឹងអំពីច្បាប់ ឬមិនចេះធ្វើទីផ្សារបណ្ដាញនោះទេ ច្បាស់ជាចាញ់បោកគេតៗគ្នា បណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិ និងពេលវេលាផ្ទាល់ខ្លួន អ្វីដែលកាន់តែធ្ងន់ធ្ងរ អាចនឹងត្រូវប្រឈមទោសទណ្ឌ ផងដែរ ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយ ដោយគ្រាន់តែអ្នកទាំងអស់នោះ មកទទួលការបណ្ដុះបណ្ដាល តាមវិជ្ចាជីវៈត្រឹមត្រូវ និងស្របច្បាប់ នោះនឹងទទួលបានមកវិញ នូវកំណប់ទ្រព្យដ៏មហាសាល ។ ទាំងនេះគឺជាការក្រើនរំឭក ម្តងហើយម្តងទៀត...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ អ្នកនាង ព្រីង សុខឃីម ជាអ្នកលក់គ្រឿងក្រអូប ទាំងOffline...
កំពង់ចាម: អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹក ថ្ងៃ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានដឹកនាំក្រុមការ ងារចុះពិនិត្យមើលការបាក់ ច្រាំងទន្លេជាថ្មី ដែលស្ថិតនៅ ក្រោយ ប៉ុស្តិ៍ នគរបាល រដ្ឋបា ល សង្កាត់កំពង់ចាម...
បាងកក ៖ GSP (Generalized System Preference) គឺជាសិទ្ធិពិសេសផ្នែកពន្ធ ដែលប្រទេសអភិវឌ្ឍន៍មួយចំនួន បានផ្ដល់ទៅឲ្យប្រទេស កំពុងអភិវឌ្ឍន៍ ដោយមិនត្រូវ បង់ពន្ធគយទំនិញ ដើម្បីជួយឲ្យប្រទេស ដែលទទួលសិទ្ធិ អាចនាំទំនិញ ទៅប្រកួតប្រជែង ជាមួយបណ្ដាប្រទេស អភិវឌ្ឍន៍បាន ។ ការផ្ដល់សិទ្ធិGSP នេះ គឺជាការផ្ដល់តែមួយភាគី...
បរទេស៖ បណ្ដាញទូរទស្សន៍ Zvezda TV របស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានដាក់ឧទ្ធម្ភាគចក្រចម្បាំង និងកងទ័ព នៅមូលដ្ឋានកងទ័ពអាកាសមួយ ក្នុងប្រទេសស៊ីរីភាគខាងជើង ដែលកងកម្លាំងសហរដ្ឋអាមេរិក បានបោះបង់ទុកចោល។ ទូរទស្សន៍ក្រសួងការពារជាតិរុស្ស៊ីនោះ តាមសេចក្តីរាយការណ៍ ក៏បាននិយាយប្រាប់ឲ្យដឹងផងដែរថា ទីតាំងមូលដ្ឋានទ័ពអាកាសនោះ នឹងត្រូវបានប្រើប្រាស់ ជាមជ្ឈមណ្ឌលមួយ ដើម្បីចែកជំនួយមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ហើយចំណោតអាកាសយាននោះ...
ភ្នំពេញ ៖ ភាគីកម្ពុជា-ថៃ បានជួបពិភាក្សាគ្នាពន្លឿន នីតិវិធីតភ្ជាប់ បើក និងដំឡើងច្រកផ្លូវ៥៥ (ច្រកថ្មដា) នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅជាច្រកអន្តរជាតិ ភ្ជាប់ជាមួយច្រកថាសេន ខេត្តត្រាត ដើម្បីសម្រួលដល់ការធ្វើចរាចរ និងដឹកជញ្ជូនទំនិញ សម្រាប់ពលរដ្ឋ នៃប្រទេសទាំង២ ។ នេះបើយោងតាមរដ្ឋបាល ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសជួបពិភាក្សា...
ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មាន អំពីអតីតយុទ្ធជនម្នាក់ ជួបការលំបាក ក្នុងការព្យាបាលជំងឺរបស់លោកដែលមានអការៈធ្ងន់ធ្ងរនោះ នៅរសៀល ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអោយក្រុមការងារ និងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ(TYDA) ចុះទៅដល់មន្ទីពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩)...
លោក Mikami Masahiro (មី កា មី ម៉ាសា ហ៊ី រ៉ូ) ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា បានចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៥...
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រសួងការ បរទេសសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK)ឬហៅថា កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ម្សិល មិញនេះបានអំពាវនាវ សុំឲ្យមានការចរចាគ្នា ដោយផ្ទាល់មួយ ជាមួយនឹងសហរដ្ឋអាមេរិក នៅកន្លែងណាមួយ និងមិនថាពេលណាមួយនោះទ នៅក្នុងការឆ្លើយតប ទៅនឹងសំណើថ្មីមួយ របស់សហរដ្ឋអាមេរិក ។ លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ក្ដីរំពឹងថា ការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិនដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន នឹងសម្រេចបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា...
ភ្នំពេញ ៖ ប្រតិកម្មតបជាមួយក្រុប្រឆាំង ដែលលើកឡើងថា ផែនការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដាក់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង ឲ្យបន្តតំណែងជានាយករដ្ឋមន្រ្តី នៅថ្ងៃអនាគត ត្រូវបានបរាជ័យនោះ សម្ដេចតេជោ បានចោទសួរត្រឡប់ទៅកាន់ ក្រុមប្រឆាំងវិញថា បើសម្ដេច ដែលជាឪពុកកំពុងកាន់អំណាចហើយនោះ តើឲ្យកូនប្រុសមកធ្វើរដ្ឋប្រហារ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកា ជាង១៧០លានដុល្លាអាមេរិក ដើម្បីអនុវត្ត គម្រោងពង្រីក រោងចក្រ ចម្រោះទឹកស្អុយ ឲ្យបានស្អាតមុន នឹងបង្ហូរចូលទៅក្នុងសមុទ្រ ដើម្បីធានានិរន្តភាព ទឹកសមុទ្រឲ្យកាន់តែស្អាត គ្មានជាតិពុល ដែលបំរើដល់វិស័យ ទេសចរណ៍និង ធនធានជីវៈចម្រុះក្នុងទឹកសមុទ្រ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...
កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្ត ដល់មន្ត្រីក្រោមឱវាទ ដែលទទួលភារកិច្ច លើគម្រោងបឹងទន្លេសាប ឲ្យបន្តអនុវត្តកិច្ចការនេះ ក្នុងទិសដៅដើម្បីអភិវឌ្ឍមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។ ការលើកឡើងដូច្នេះ ខណៈលោកអភិបាលខេត្ត បានសន្និដ្ឋានចុងកម្មវិធីប្រជុំ ស្ដីអំពីការអនុវត្ត គម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់បឹងទន្លេសាបជំហានទី...
ភ្នំពេញ៖ស្របពេលដែលវិស័យខុនដូរ មានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងគំរោងខុនដូរ របស់ក្រុមហ៊ុនជប៉ុន ????? ??????? (?? +??) #លំនៅឋានអារ៉ាខាវ៉ា ដែលមានចាប់ពីតម្លៃ ២៨,០០០ដុល្លារឡើងទៅ ខណៈការទិញបង់រំលស់ដោយអត់ការប្រាក់ អ្វីដែលពិសេសនោះមិនត្រូវការប្រាក់កក់មុន ស្ថិតនៅការិយាល័យលក់ ផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នឹងគំរោងបញ្ចប់ការសាងសង់នៅក្នុងចុងខែ១២ ឆ្នាំ២០២០ខាងមុខនេះ។...
អ្នកនឹងទទួលបានរបបធានារ៉ាប់សន្តិសុខសង្គមមាន ដូចជា៖ ➤ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ➤ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ➤ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន (គ្រោងនឹងអនុវត្តក្នុងពេលខាងមុខឆាប់ៗនេះ) សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូននឹងទទួលបានសេវាដូចជា៖ ➤ ថ្លៃសម្រាល ថ្លៃថែទាំមុន និងក្រោយពេលសម្រាល ➤ ប្រាក់បំណាច់ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ចំនួន...
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការរិះគន់ចំៗ ចំពោះនយោបាយការទូត មិនច្បាស់លាស់ របស់ក្រុមឧទ្ទាម សម រង្ស៊ី ដែលម្ដងគាំទ្រចិន ប្រឆាំងអាមេរិក ម្ដងគាំទ្រអាមេរិកប្រឆាំងចិន ។
ភ្នំពេញ៖ ទោះបីដឹងថា អ្នកហៅចូលទូរសព្ទ មកនោះមិន ដែលស្គាល់ក្ដីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលកំពុងថ្លែងសារ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានលើកទទួល ឆ្លើយតបជាទៅវិញជាធម្មតា ។
បរទេស៖ កងទ័ពឥណ្ឌា បានព្រមានមន្រ្តី របស់ខ្លួនឱ្យនៅឆ្ងាយ ពីបណ្តាញសង្គម ហ្វេសប៊ុក និង WhatsApp ដោយការជជែកវែកញែក អំពីបណ្តាញសង្គម ដែលពេញនិយម មានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះថា គឺងាយរងគ្រោះពីការលួច និងជាប្រភពដ៏សំខាន់ សម្រាប់ការប្រមូលព័ត៌មានសម្ងាត់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
ញូវយ៉ក ៖ ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា ក្រុមហ៊ុន WeWork បានខាតបង់ទឹកប្រាក់ ចំនួន១,២៥ពាន់លានដុល្លារ នៅត្រីមាសទី៣ ធ្វើឲ្យមានការរិះគន់ ក្រោយពីបង្ហាញ ខ្លួនជាក្រុមហ៊ុនសាធារណៈ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការខាតបង់របស់ WeWork ច្រើនជាងទ្វេដងរវាងខែមិថុនា-កញ្ញាបើប្រៀបធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារក្រុមហ៊ុន ចែករម្លែកការិយាល័យ...
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅកម្ពុជា គ្មានការចាប់ខ្លួនដោយទំនើងនោះទេ ព្រោះជាអំពើខុសច្បាប់ ហើយរាល់ការចាប់ខ្លួន ត្រូវតែមានដីការពីតុលាការ លើកលែងតែបទល្មើស ជាក់ស្ដែងមួយតែប៉ុណ្ណោះ៕
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាប់ខ្លួនសកម្មជន អតីតបក្សប្រឆាំង ដែលទើបដោះលែងត្រឡប់មកវិញ បើនៅតែបន្តវាយប្រហាររាជរដ្ឋាភិបាលថា ការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន មកពីសម្ពាធអន្តរជាតិ ។ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើង ផែនការរដ្ឋប្រហាររបស់ក្រុមឧទ្ទាមសមរង្ស៊ីមិន មែនគ្រាន់តែ ដើម្បីចាប់ខ្លួនសម្ដេចនោះទេគឺថែមទាំងឲ្យព្រះមហាក្សត្រដាក់រាជ្យទៀតផង ដែលនេះ ជាផែនការរដ្ឋប្រហារប្ដូររបបមិនអាចលើកលែងឲ្យបាន។
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថាសម្ដេចនឹងអញ្ជើញងូតទឹកសមុទ្រ នៅល្ងាចនេះតែមិនទាន់ដឹងថា ត្រូវបង្ហោះហ្វេសប៊ុកឬអត់នោះទេ។
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថាក្រោយការស្ថាបនាផ្លូវរួចរាល់ នៅពេលខាងមុខគ្រាន់តែផ្លូវថ្នល់ ក៏អាចទាក់ទាញប្រជា ពលរដ្ឋពីបណ្ដាខេត្តផ្សេងៗ មកលេងខេត្តព្រះសីហនុបានដែរហើយ មុខមាត់ខេត្តព្រះសីហនុនឹង ប្រែប្រួលកាន់តែខ្លាំងតាមរយៈផ្លូវថ្នល់ស្អាត ធំទូលាយនិងសំណង់ អគារខ្ពស់រះ ត្រដែតឡើងពាសពេញក្រុង។
បរទេស: The USnews ចេញផ្សាយនៅថ្ងៃសុក្រទី១៥ ខែវិច្ឆិកានេះ បានសរសេរថាប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់កូរ៉េខាងជើង បានធ្វើការវាយប្រហារចំៗ មួយទៅលើអតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden ដោយបញ្ជាក់ថាបុរសរូបនេះ បានធ្វើការនិយាយ បង្កាច់បង្ខូចមេដឹកនាំ របស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយនេះបានហៅ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យថា ជាឆ្កែឆ្កួតមួយដែលស្ទើរតែ ដាច់ខ្យល់ស្លាប់ទៅហើយ។ ប្រព័ន្ធផ្សព្វផ្សាយKCNAទោះបី...
ភ្នំពេញ៖ក្នុងពិធីបើកការដ្ឋាន សាងសង់ ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងមួយខែរាជរដ្ឋាភិបាល ប្រមូលពន្ធបានប្រមាណ ៥០០លានដុល្លារ ក្រោយដកយក ទៅចំណាយផ្សេងៗ ហើយរាជរដ្ឋាភិបាល អាចសន្សំប្រាក់ បាន១០០ទៅ២០០លានដុល្លារ ក្នុងមួយខែសម្រាប់ ទុកទ្រទ្រង់សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ លើវិស័យផ្សេងៗ។
បរទេស៖យោងតាម កាសែតកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានធ្វើដំណើរ ទស្សនកិច្ចរីសត Yangdok Hot Springs សម្រាប់ជាលើកទីពីរ ក្នុងរយៈពេលតិចជាងមួយខែ និងបានធ្វើការណែនាំ ដល់អ្នកក្រោមឱវាទរបស់លោក មិនឲ្យធ្វើឲ្យលោកខកចិត្ត សូម្បីដោយការ ខ្វះខាតបន្តិចបន្តួច បំផុតក៏ដោយ។ រូបភាពរបស់មេដឹកនាំ កូរ៉េខាងជើង នៅកន្លែងរីសតដែលរដ្ឋកសាងនេះ...
បរទេស៖រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានបញ្ជាក់ចំពោះ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ ឲ្យចេញថ្លៃចំណាយបន្ថែម សម្រាប់ការដាក់ កងទ័ពសហរដ្ឋអាមេរិក ឲ្យឈរជើងប្រចាំនៅក្នុងប្រទេស និងឲ្យរក្សាកិច្ចព្រមព្រៀងចែករំលែក ការសម្ងាត់យោធា ជាមួយប្រទេសជប៉ុន។ ថ្លែងក្រោយជំនួបស្តីពី គោល នយោបាយការពារជាតិជាន់ខ្ពស់មួយ ជាមួយលោក Jeong Kyeong-dooរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក...