ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៧រ៉ិចទ័រ វាយប្រហារ នៅប៉ែកខាងលិចអាហ្សង់ទីន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បាននិយាយថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ប៉ែកខាងលិចក្រុង Chilecito ប្រទេសអាហ្សង់ទីន ។ គួរបញ្ជាក់ថា ហេតុការណ៍រញ្ជួយដីនេះ...
ភ្នំពេញ ៖ នៅម៉ោងប្រមាណ ១១និង៣០នាទីព្រឹក នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មាននាវាហ្វឹកហ្វឺនកងទ័ពជើងទឹក សហព័ន្ធរុស្ស៉ីប្រចាំតំបន់ Baltic ១គ្រឿង ឈ្មោះ PEREKOP បានចូលសំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ នេះបើតាមការចុះផ្សាយ របស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ៕
ភ្នំពេញ ៖ ករណីរថយន្តពីរគ្រឿងបុកគ្នា នៅចំណុចផ្លូវបំបែកជាបួន និងបានជ្រុលទៅបុកផ្ទះពលរដ្ឋ បង្កដោយរថយន្ត ស្តារិច បើកបរដោយជនជាតិចិន កាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី៤ ខែវិច្ឆិកាឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ២០៥កែង និងផ្លូវ៣១០ ស្ថិតនៅក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។ តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកស្តារិច...
ភ្នំពេញ ៖ នៅចំពោះមុខ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាជួយផ្សព្វផ្សាយ ពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនខ្លួន ដូចដែលប្រជាជនខ្លួន បានស្គាល់ប្រាសាទអង្គរ នៅខេត្តសៀមរាបដែរ។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច...
ប័រឌឺរ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរបាននិយាយថា ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង នៅតំបន់ភាគខាងត្បូង នៃប្រទេសបារាំង កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលព្យុះនេះបានបក់មកពីតំបន់មហាសមុទ្រ ដែលមានរលកធំៗ បង្កឲ្យបាក់រលំដើម ឈើជាច្រើន និងពលរដ្ឋប្រមាណ ១៤០.០០០នាក់ គ្មានអគ្គីសនីប្រើប្រាស់ ។...
ភ្នំពេញ ៖ លោក Christophe Crepin នាយកប្រតិបត្តិផ្នែកបរិស្ថាន ធនធានធម្មជាតិ នៃធនាគារពិភពលោក (World bank) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយកម្ពុជាគ្រប់គ្រង ទុកដាក់កាកសំណលរឹង ឲ្យបានល្អប្រសើរ ។ ក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Christophe...
ភ្នំពេញ ៖ ករណីអគ្គិភ័យ ឆេះផ្ទះជនជាតិចិន សមត្ថកិច្ចបានអន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗ ជាពិសេស សមត្ថកិច្ចបានរកឃើញ គ្រឿងញៀ ២០គីឡូ ដែលជនជាតិចិនបានលាក់ទុក ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចមូលដ្ឋាន...
ភ្នំពេញ ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសាលដីកាបដិសេធ សំណើសុំនៅក្រៅឃុំរបស់យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានបង្ហោះសារ លើបណ្ដាញសង្គមហ្វេសប៊ុក ករណីលក់អាវយឺតមានរូបអ្នកវិភាគនយោបាយ លោក កែម ឡីដែលត្រូវបានឃាតក បាញ់សម្លាប់ ។...
ខាងក្រោមនេះជាអាហារមួយចំនួន ដែលអ្នកគួរទទួលទានរៀងរាល់ថ្ងៃ ដើម្បីសម្អាតសសៃឈាម ហើយជៀសឆ្ងាយពីជំងឺសសៃឈាមបេះដូង ឬបញ្ហាស្ទះសសៃឈាម ៖ ១.ខ្ទឹមស៖ ខ្ទឹមមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកម្ចាត់រ៉ាឌីកាល់សេរី ដែលនាំឲ្យមានការស្ទះក្នុងសសៃឈាម។ ដូច្នេះចូរព្យាយាមទទួលទានខ្ទឹមស ១ ឬ ២កំពឹស រៀងរាល់ព្រឹកនៅពេលពោះទទេ ឬរួមបញ្ចូលវាទៅក្នុងអាហារផ្សេងៗរបស់អ្នក។ ២.ផ្លែទទឹម៖ ទទឹម គឺជាប្រភពដ៏ប្រសើរនៃ សារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាអាចជួយកាត់បន្ថយ ជាតិខ្លាញ់ដែលប្រមូលផ្ដុំ...
បរទេស៖ ប្រទេសថៃ នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍ បានប្តេជ្ញាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការប្រឹងប្រែងជំរុញទៅមុខ នូវអ្វីដែលអាចក្លាយជាអង្គភាពជំនួញ ដ៏ធំបំផុតនៅក្នុងពិភពលោក ក្រោយពីមានការទាមទារពីឥណ្ឌា ធ្វើឲ្យប៉ះពាល់ដល់ដណើរការ គាំទ្រដោយប្រទេសចិន។ មន្ត្រីនាំពាក្យរបស់ រដ្ឋាភិបាលនៃប្រទេសថៃ លោកស្រី ណារុម៉ុន ភីនយុស៊ីនណាវ៉ាត់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា មន្ត្រីចរចា បានជួបពិភាក្សាគ្នានៅល្ងាចថ្ងៃអាទិត្យ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងគ្នាមួយ។ លោកស្រី បាននិយាយបន្តទៀតយ៉ាងដូច្នេះថា “យើងមិនមានសេចក្តីសម្រេចចុងក្រោយ នៅឡើយនោះទេ ហើយនៅពេលដែលវាមានមួយនោះ វានឹងត្រូវបានប្រកាសឡើង។ រដ្ឋមន្ត្រីពាណិជ្ជកម្មនានា នៅតែកំពុងពិភាក្សាគ្នា អំពីបញ្ហាចម្បងៗ ចំណែកការចុះហត្ថលេខា ត្រូវគេរំពឹងថា នឹងប្រហែលត្រូវធ្វើឡើង នៅក្នុងខែកុម្ភៈឆ្នាំក្រោយ”៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ ក្រោយជួបជាមួយថ្នាក់ដឹកនាំ មកពីសមាគមអាស៊ាន នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានមានប្រសាសន៍ថាប្រទេសចិនត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការងារជាមួយ ប្រទេសអាស៊ីអាគ្នេយ៍ សម្រាប់សន្តិភាពនិងស្ថិរភាពរយៈពេលវែង នៅដែនសមុទ្រចិនខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោមមតិរួមគ្នាជាឯកច្ឆ័ន្ទដែលបានសម្រេច យើងមានឆន្ទៈចង់ធ្វើការងារជាមួយអាស៊ាន ដើម្បីគាំពារសន្តិភាព និងស្ថិរភាពរយៈពេលវែង នៅដែនសមុទ្រចិនខាងត្បូង ដោយយោងទៅតាមតារាង ពេលវេលាដែលបានកំណត់ សម្រាប់រយៈពេល៣ឆ្នាំ”។ គួរបញ្ជាក់ថា ការអះអាងទាមទារសិទ្ធិ កាន់កាប់របស់ប្រទេសចិន នៅដៃនសមុទ្រចិនខាងត្បូង គឺត្រូវបានសមាជិកមួយចំនួនរបស់អាស៊ាន ធ្វើការបដិសេធច្រានចោល ដោយប្រទេសទាំងនោះ បានធ្វើការប្រជែងនឹងការអះអាងកម្មសិទ្ធិនៅដែនទឹក ដ៏មមារញឹកនោះ៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ ក្រុមជម្រើសជាតិ U-19 កម្ពុជា នឹងត្រូវជួបក្រុម U-19 កោះម៉ារីអាណាខាងជើង នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ដែលជាប្រកួតទី២ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ នេះគឺជាប្រកួតទី២ ក្នុងពូល G ក្រោយក្រុម...
បរទេស: ក្រសួងការពារជាតិតួកគី នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកានេះ បាននិយាយថា គ្រាប់បែកក្នុងរថយន្តមួយ បានផ្ទុះនៅភាគខាងជើងប្រទេសស៊ីរី នៅតាមបណ្តោយព្រំដែន ជាមួយប្រទេសតួកគីកាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស សរុបទៅដល់១៣នាក់។ ក្រសួងបានបញ្ជាក់ដែរថា មនុស្សប្រមាណក្រៅពីនោះ មនុស្ស២០នាក់ផ្សេងទៀត បានរងរបួសនៅពេល ដែលគ្រាប់បែកបានផ្ទុះ នៅកណ្តាលតំបន់Tal Abyad ដែលកាលពីខែមុន ត្រូវកាន់កាប់បាន ដោយក្រុមកងកម្លាំងដែលគាំទ្រ...
ភ្នំពេញ ៖ “ក្លិនអីហ្មឹង! ទាក់ទាញម្ល៉េះ!” ជាសារមួយប្រើ ដើម្បីជាចម្ងល់ និងទាក់ទាញសាធារណជន ឲ្យចាប់អារម្មណ៍ នូវផលិតផលចំណីអាហារថ្មី ដែលជាស្នាដៃខ្មែរ ផលិតឡើង សម្រាប់ប្រជាជនខ្មែរ ។ ផលិតផលនេះ គឺជាផលិតផលមី ក្រោមស្លាកសញ្ញា “មីជាតិ” ដែលត្រូវបានផលិត ដោយក្រុមហ៊ុន One More Manufacturing...
តេហរ៉ង់:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ បានឲ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានធ្វើការលើកឡើងដ៏ គួរឲ្យភ្ញាក់ផ្អើលបែបជម្រុញ ឲ្យរដ្ឋាបាលអ៊ីរ៉ង់ ក្នុងការបញ្ចប់កិច្ចចរចាណា មួយជាមួយសហរដ្ឋអាមេរិក និងធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការរារាំងការជ្រៀត ចូលរបស់ជនជាតិអាមេរិក ចូលក្នុងប្រទេស ។ លោកAyatollah Ali Khamenei ត្រូវបានដកស្រង់សម្តីទៀតថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានណែនាំក៏ដូចជាដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទាំងអស់ឲ្យត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់ និងបង្រ្កាប ក្រុមក្បត់ជាតិទាំង ឡាយណាដែលមាន បំណងបះបោរ ធ្វើរដ្ឋប្រហារផ្តួលរលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យកម្លាំងប្រជុំជួរ និងគោរពទង់ជាតិនៅថ្ងៃទី៤ វិច្ឆិកា លោក ស...
ភ្នំពេញ៖ នៅចំពោះមុខក្រុមអង្គការ សង្គមស៊ីវិលលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបានបន្តដោះស្រាយនូវបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធជាមួយអង្គការសង្គមស៊ីវិល ។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងអង្គការសង្គមស៊ីវិល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៊ុន ហុន មានប្រសាសន៍ថា “បន្ទាប់ពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសមាគមបានសហការធ្វើវេទិកា...
ស្នាមសង្វារក្រោយ ពេលសម្រាលកូនរួច គឺជាសុបិនអាក្រក់បំផុតរបស់មនុស្សស្រី រហូតអ្នកខ្លះ បាក់ទឹកចិត្ត ហើយអាចប៉ះពាល់ជីវិតលើ គ្រែរបស់ពួកគេទៀតផង ពីព្រោះ តែពួកគេមួយចំនួន មិនពេញចិត្ត និងគ្មានទំនុកចិត្តលើខ្លួន។ ស្នាមសង្វារ គឺជាខ្សែឆ្នូតៗ រដិបរដុប ឬផុសឡើងជាពណ៌ផ្កាឈូក ស ឬខ្មៅ ដោយសារតែការឡើង ឬស្រកគីឡូលឿនខ្លាំងពេក ជាពិសេស អ្នកកំពុងមានផ្ទៃពោះ ឬទើបសម្រាលកូនរួច។...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យនាយកគ្រប់គ្រងបរិស្ថានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ មួយចំនួនទាក់ទង និងបរិស្ថាន ៕
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមរិក ប្រចាំកម្ពុជា លោក Patrick Murphy កាលពីសប្តាហ៍មុន បានទៅមើលមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ប្រកបដោយអារម្មណ៍ស្រងូតស្រងាត់ និងការរំជួលចិត្ត ជាមួយលោក ឆាង យុ ដែលមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ។ ក្នុងពេលនោះ លោកបានមានប្រសាសន៍ថា “វាគឺជាកន្លែងរំលឹកដ៏មានសារៈសំខាន់ ហើយក៏ជាការរំលឹក...
បរទេស៖ លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះវៀតណាម ក្នុងសោកនាដកម្មស្លាប់ក្នុងឡានដឹកទំនិញ នៅចក្រភពអង់គ្លេស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក ង្វៀន បានណែនាំដល់ក្រសួងសន្តិសុខសាធារណៈ និងក្រសួងការបរទេស ឱ្យបញ្ជូនមន្រ្តីទៅចក្រភពអង់គ្លេស ដើម្បីធ្វើការជាមួយអាជ្ញាធរ...
ភ្នំពេញ ៖ ទោះបីជាការមានការបណ្តេញជនជាតិចិនចេញពីកម្ពុជា ជាបន្តបន្ទាប់ក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបត ទល់គ្នាជាមួយលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នាក្រៅកិច្ចប្រជុំអាស៊ាននៅ ប្រទេសថៃ កាលពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចបានស្នើផ្ទាល់មាត់ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍព្រះសីហនុ...
មនុស្សទូទៅធ្លាប់បានគិតថា ជំងឺឈឺសន្លាក ឈឺឆ្អឹងកង ក ស្មា ខ្នង ចង្កេះ ជង្គង់ សុទ្ធតែទាមទារព្យាបាល ដោយការវះកាត់ជាមួយមុខកាំបិត ឬប្រើប្រាស់ពេលវេលាយូរ និងថ្នាំច្រើន ជាពិសេសចំណាយលើការព្យាបាលអស់ថវិកាច្រើន ។ ការគិតទាំងអស់នេះ បានក្លាយជាបញ្ហា ដល់អ្នកជំងឺមួយចំនួន មកទល់នឹងបច្ចុប្បន្ន ប៉ុន្តែនៅពេលនេះ មិនគួរមានការបារម្ភ បែបនេះទៀតនោះទេ គ្លីនិក...
បរទេស៖ សហរដ្ឋអាមេរិកកំពុងព្យាយាម ពង្រីកឥទ្ធិពលសន្តិសុខរបស់ខ្លួន នៅក្នុងតំបន់អាស៊ីបូព៌ា ជាមួយនឹងការចុះហត្ថលេខាលើ គោលនយោបាយការបរទេស នៅប្រទេសតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងការពង្រឹងសាមគ្គីភាព ក្នុងតំបន់អាមេរិក ទោះបីជាមានបញ្ហាប្រឈមថ្មីៗ ពីប្រទេសចិនក៏ដោយ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បន្ទាប់ពីពិភាក្សាជាមួយអនុរដ្ឋមន្រ្តី ក្រសួងកិច្ចការនយោបាយ របស់កូរ៉េខាងត្បូងលោក Yoon...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើអាស៊ាន និងអង្គការសហប្រជាជាតិ(UN) បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយៈផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ដែលមន្រ្តីUNអាចធ្វើបានជាមួយអាស៊ាន ។ ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ សម្តេចបានថ្លែងសុន្ទរកថា គន្លឹះទៅកាន់បណ្តាមេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ ។...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី ៦ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា មានការចូលរួមពីសមាជិក សមាជិការចំនួន១១០រូប នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុម័ត លើសេចក្តីព្រាងច្បាប់ សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាមជាឯកច្ឆ័ន្ទ គ្មានការកែប្រែ ដោយសំឡេងគាំទ្រទាំង១១០រូប ៕
ភ្នំពេញ ៖ លោក ឌីមីទ្រី មីដវីដេវ ( Dmitry Medvedev) នាយករដ្ឋមន្រ្តី នៃប្រទេសរុស្ស៊ី ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីការចូល រួមកិច្ចប្រជុំអាស៊ាននៅថៃ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញចំណាប់អារម្មណ៍ ចង់សហការជាមួយកម្ពុជា...
បរទេស៖ ក្រុមអ្នកតវ៉ា និងអ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្រោមបដារបស់ Jamiat Ulema-e-Islam-Fazlur (JUI-F) ដែលជាគណបក្សនយោបាយធំទី៥ របស់ប៉ាគីស្ថាន ដើម្បីបង្ហាញរដ្ឋាភិបាលសហព័ន្ធ របស់លោកនាយករដ្ឋមន្រ្តី Imran Khan ដែលពួកគេពណ៌នាថា“ ក្លែងក្លាយ និងដែលបានជ្រើស។ “ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩...
បរទេស៖ សេចក្តីរាយការណ៍ពីប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយកាំបិត នៅហុងកុង។ បើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គឺឧប្បត្តិហេតុនេះបានកើតឡើង នៅផ្សារទំនើបស៊ីធីផ្លាហ្សា នៅក្នុងសង្កាត់ តៃកូ ក្នុងទីក្រុងហុងកុង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកវាយប្រហារត្រូវបាន...
ភ្នំពេញ៖ ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននិងកំពុងរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ជាមួយ តំណាងអង្គការសង្គមស៊ីវិល។ កិច្ចប្រជុំពិគ្រោះយោបល់ នាពេលព្រឹកនេះ ក្នុងគោលបំណងស្វែងយល់បន្ថែមទៀត លើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល របស់អង្គការសង្គមស៊ីវិល៕ ដោយ...