ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៧បន្ថែមទៀត បានសម្រេចបោះទុនជិត ៣៣លានដុល្លារ លើការវិនិយោគបង្កើតរោងចក្រ និងបង្កើតឱកាសការងាររាប់ពាន់កន្លែង ដល់ប្រជាពលរដ្ឋ នៅកម្ពុជា ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ដល់ក្រុមហ៊ុនទាំង៧ ដូចខាងក្រោម ៖ ១- “...
TEL AVIV៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ លោកបានជំរុញឱ្យអ៊ីស្រាអ៊ែល បង្កើតតំបន់សុវត្ថិភាពសម្រាប់ជន ស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា នៅមុនពេលខ្លួនបន្ត “ប្រតិបត្តិការយោធាសំខាន់ៗ” នៅក្នុងទឹកដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងបន្តបទឈប់បាញ់ បច្ចុប្បន្ននៅតំបន់ហ្គាហ្សា មួយថ្ងៃទៀត បន្ទាប់ពីមានការដោះដូរ អ្នកជាប់ឃុំរាប់សិបនាក់ទៀត កាលពីថ្ងៃពុធ ។ ប្រភពដដែល បានសរសេរទៀតថា ការពន្យារពេលនេះ ត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ចប់ត្រឹមតែប៉ុន្មាននាទី មុនពេលបទឈប់បាញ់មុន នឹងត្រូវបញ្ចប់នៅ ម៉ោង៧ព្រឹកម៉ោង ក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍។...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmitry Kuleba បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំអង្គការ ណាតូ នៅទីក្រុង ប្រ៊ូសែល កាលពីថ្ងៃព្រហស្បតិ៍ថា គំនិតដែលថា អ៊ុយក្រែន អាចប្រគល់ទឹកដី ដែលខ្លួនបាត់បង់ទៅឱ្យរុស្ស៊ី ជាថ្នូរនឹងសមាជិកភាពណាតូ នៅតែមិនអាចទទួលយកបានឡើយ។ យោងតាមការ ចេញផ្សាយរបស់ RT...
ភ្នំពេញ ៖ ដើម្បីសម្រួលដល់ពលរដ្ឋមានបញ្ហាក្នុងការស្វែងរកដំណោះស្រាយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។ ក្រុមការងារនេះ មានលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចធិបតី ជាប្រធាន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែធ្នូ ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ៤.៣០០រៀល ឡើងថ្លៃ៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.៣០០រៀល ឡើងថ្លៃ៥០រៀលដូចគ្នា ៕
ភ្នំពេញ៖ លោកស្រី Luo Lihua លេខាក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd. បានបញ្ជាក់ថា ក្រុមហ៊ុន មានបំណងនាំចេញផ្លែស្លា ដែលដាំនៅកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗ ទៀត ក្នុងពិភពលោក។ ការបង្ហាញបំណង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានទទួលស្គាល់ ក្នុងអំឡុង ពេលជួបជាមួយ និស្សិត សាកលវិទ្យាល័យនៅទីក្រុង Nikolaev កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស របស់លោកប្រហែល ជាមិនចូលរួមជា មួយណាតូឡើយ។ មេដឹកនាំដែលដំបូងឡើយ...
បរទេស៖ ជិតពាក់កណ្តាល នៃការឆ្លងមេរោគអេដស៍ថ្មី ៩.០០០ បូក នៅក្នុងប្រទេសថៃ ជារៀងរាល់ឆ្នាំ គឺជាមនុស្ស ដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ, នេះបើយោង តាមនាយកដ្ឋានគ្រប់គ្រង ជំងឺក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១២) ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យា ការងារក្នុងខែកញ្ញា ខែតុលា និងខែវិច្ឆិកាឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ៣៣ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ ក្រសួងការងារ បញ្ជាក់ថា ធនាគារ វីង...
បរទេស ៖ យោងតាមទិន្នន័យ ពីទីភ្នាក់ងារជាតិកិច្ចការងារ ស្ថិតិរបស់ប្រទេស រុស្សីហៅថា Rosstat ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា អត្រានៃអ្នកអត់ការងារធ្វើនៅក្នុងប្រទេស រុស្ស៊ីបានធ្លាក់ចុះដល់២,៩ភាគរយ នៅក្នុងខែតុលា ។ តួលេខនេះគឺទាបបំផុត ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។ ទិន្នន័យបានបង្ហាញដែរថា កាលពីខែមុន មនុស្សប្រហែល២,២លាននាក់ ដែលមានអាយុពី១៥ឆ្នាំឡើង ទៅត្រូវបានចាត់ថ្នាក់ជាអ្នកអត់ការងារធ្វើ បើប្រៀបធៀបទៅនឹងជាមធ្យម២,៣លាននាក់សម្រាប់ត្រីមាសទីបីហើយបើធៀបនឹងតួលេខឆ្នាំមុន...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងថា ក្រុមហាម៉ាស់បាន ដោះលែងចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអ៊ែលចំនួន៦នាក់ បន្ថែមទៀត ពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ថែមពីលើចំណាប់ខ្មាំងស្ត្រី២នាក់ ដែលត្រូវបានដោះលែងនៅមុនថ្ងៃនោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ IDF...
ភ្នំពេញ៖ វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ៣២៣ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ ។ ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ១២៩...
បាដាដ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាល ពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ាក់ នឹងកាត់បន្ថយការផលិតប្រេង ដោយស្ម័គ្រចិត្តចំនួន ២២០.០០០បារ៉ែលក្នុង១ថ្ងៃ (bpd) ដែលនឹងចាប់ផ្តើមនៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៤ ។ចំពោះវិធានការនេះត្រូវបានធ្វើឡើង ដោយមានការសម្របសម្រួល...
បាដាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា មន្ត្រីសន្តិសុខម្នាក់បានឲ្យដឹងថា មនុស្សរហូតដល់១១នាក់បានស្លាប់ និង៩នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលខ្មាន់កាំភ្លើង មិនស្គាល់មុខបាន បើកការវាយប្រហារ មកលើរថយន្តជនស៊ីវិលនៅក្នុងខេត្ត Diyala ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់ ។ រថយន្តនេះត្រូវបានបើកការ វាយប្រហារ ដោយគ្រាប់បែក នៅតាមដងផ្លូវ...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សា ព្រះមហាក្សត្រ ដោយព្រះមហាក្សត្រ Maha Vajiralongkorn, នេះបើយោងតាមកាសែត Royal Gazette ចេញផ្សាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវឲ្យក្រុមបុរសរួមភេទ ជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយ មនុស្សពេញវ័យ ចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លង មេរោគអេដស៍ឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី...
ភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញ ដល់សាធារណរដ្ឋសង្គម និយមវៀតណាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ លោក Nguyen Duc Hai អនុប្រធាន រដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាវៀតណាមកម្ពុជា នៅសណ្ឋាគារដែល...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ “រំលឹកគុណអង្គរ” ឆ្នាំ២០២៣រយៈពេល១០ថ្ងៃចាប់ពីថ្ងៃ៧-១៦ធ្នូ ។ សម្រាប់ព្រឹត្តិការណ៍បើកនឹងធ្វើនាថ្ងៃ៧ ធ្នូ ក្រោមអធិបតីភាព លោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានាថ្ងៃ៣០ វិច្ឆិកា ។ ការប្រារព្ធពិធី “រំលឹកគុណអង្គរ” នេះឡើងដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការចុះបញ្ជីនៃរមណីយដ្ឋានអង្គរ...
ថ្មីៗនេះ ក្រុមហ៊ុន Viettel Cambodia (Metfone) បានឈ្នះពានរង្វាន់អន្តរជាតិចំនួន 4 ក្នុងឆ្នាំ 2023 ដែលក្នុងនោះមាន 3 ពី Globee Awards និង 1 ពី Stevie Award។ តាមរយៈការសម្រេចបាននូវ ការលើកសរសើរលើឆាកដ៏គួរឱ្យគោរពនេះ មិត្តហ្វូនបន្តអះអាងខ្លួនឯងថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការកោតសរសើរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយជោគជ័យ ហើយមានប្រជាពលរដ្ឋចូលរួមកម្សាន្ដរាប់លាននាក់យ៉ាងសប្បាយរីករាយ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូន ដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។ តាមរយៈសារតេឡេក្រាម នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេសត្រូវគិតគូរលើកត្តាសំខាន់ចំនួន៣ ជាចាំបាច់៖...
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបិទ មិនឲ្យផលិតអគ្គិសនី ដុតដោយធ្យូងថ្ម នៅកម្ពុជាhttps://dap-news.com/?p=375692 ក្រសួងមហាផ្ទៃ ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងការបង់កម្រៃ និងពន្លឿនការផ្ដល់សេវា ដើម្បីបម្រើការ ចុះបញ្ជីដីធ្លីឲ្យពលរដ្ឋhttps://dap-news.com/?p=375699 បុរសក្លាហាន ហ៊ានលួចរថយន្តស៊េរីទំនើប ត្រូវបានចាប់ខ្លួនhttps://dap-news.com/?p=375738 ទឹកប្រាក់ ១០០លានដុល្លារ ត្រូវបានបោះទុនវិនិយោគ អភិវឌ្ឍន៍ស្ថានីយ៍ ផលិតអគ្គិសនី...
បរទេស៖ បុគ្គលិករដ្ឋាភិបាលបារាំង ត្រូវបានហាមប្រាមជាផ្លូវការពីការប្រើប្រាស់ WhatsApp, Telegram, Signal និងកម្មវិធីផ្ញើសារដែលប្រើយ៉ាងទូលំទូលាយផ្សេងទៀត សម្រាប់ការទំនាក់ទំនងផ្ទៃក្នុងដោយសារតែភាពងាយរងគ្រោះផ្នែកសុវត្ថិភាព, នេះបើតាមកំណត់ហេតុផ្ទៃក្នុងរបស់នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne ដែលទទួលបានដោយទូរទស្សន៍បារាំង BFMTV កាលពីថ្ងៃពុធ ហើយការហាមប្រាមនេះ នឹងចូលជាធរមាននៅថ្ងៃទី ៨ ខែធ្នូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោក Nikolai Yevmenov បាននិយាយកាលពីថ្ងៃពុធថា ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរពហុគោលបំណង និងយុទ្ធសាស្ត្រ គឺជាអាទិភាពសម្រាប់ឧស្សាហកម្មកងទ័ពជើងទឹក និងផលិតកប៉ាល់របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីយោធាថា មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីនឹងដាក់បន្ថែមនូវបុព្វលាភលើការអភិវឌ្ឍន៍នាវាមុជទឹកនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកងកម្លាំងនាវាមុជទឹក ដែលជាមូលដ្ឋានសម្រាប់ធានាសន្តិសុខនៅសមុទ្រ និងក្នុងមហាសមុទ្រ។ ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរពហុគោលបំណង និងយុទ្ធសាស្ត្រគឺជាអាទិភាពមួយនៅក្នុងការងាររួមគ្នារបស់យើងជាមួយឧស្សាហកម្មនេះ»។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។ បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ រួចមក លោក ឆាយ...
ភ្នំពេញ៖ មជ្ឈមណ្ឌលការងារខេត្តកំពត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពត និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង គាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវេទិកាការងារនូវមូលដ្ឋានក្នុងស្រុកឈូក នៃខេត្តកំពត ដោយនាំយកក្រុមហ៊ុន រោចក្រ សហគ្រាសធំៗចំនួន៤ ជាមួយនឹងឱកាសការងារសរុបជាង ៦ ០០០...
នាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ១០៨នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះ បណ្តាលស្តីពីសុវ ត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបចំនួន១២២នាក់ ។ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា សិក្ខាសាលានេះត្រូវ បានរៀប ចំឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពអគ្គិភ័យ...