ព័ត៌មានជាតិ

ក្រសួងសុខាភិបាលអះអាងថា អ្នកជំងឺជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណាមាន សុខភាពល្អ ប្រសើរដូច ធម្មតាវិញហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថាថាអ្នកជំងឺជនជាតិចិនម្នាក់ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅខេត្តព្រះសីហនុមានសុខភាពល្អប្រសើរដូចធម្មតាវិញហើយស្របពេលដែលលទ្ធផលនៃការធ្វើតេស្តលើវត្ថុវិភាគរបស់អ្នកជំងឺចំនួន២លើក បង្ហាញលទ្ធផលអវិជ្ជមាន(គ្មានមេរោគ)។

សូមរំលឹកថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ទើបឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណាប្រភេទថ្មីនិងត្រូវបានថែរក្សាព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសសំណាក់ក្រុមគ្រូពេទ្យរបស់កម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៦ ខែ កុម្ភៈឆ្នាំ២០២០បានបញ្ជាក់ថថា”បច្ចុប្បន្នអ្នកជំងឺមានសុខភាពល្អប្រសើរដូចធម្មតាវិញហើយ រីឯការធ្វើតេស្តលើវត្ថុវិភាគរបស់អ្នកជំងឺរូបនេះ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផលអវិជ្ជមានចំនួន២លើក គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ”។

បើតាមសេចក្ដីប្រកាសដដែលឲ្យដឹងបន្តថាថា ថ្វីត្បិតតែសុខភាពរបស់ជនជាតិចិនរូបនោះ មានសភាពល្អប្រសើរនិងដើម្បីឲ្យមានភាពច្បាស់លាស់ តាមការពិភាក្សាជាមួយអង្គការសុខភាពពិភពលោក អ្នកជំងឺរូបនេះមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅឡើយទេ ដោយទុកតាមដានបន្ថែមទៀតរហូតដល់ថ្ងៃអាទិត្យទី ៩ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរង់ចាំការធ្វើតេស្តជាថ្មីម្តងទៀត ទៅតាមវិធានវេជ្ជសាស្ត្រ ក្នុងការបញ្ជាក់នូវ ភាពសះស្បើយពិតប្រាកដរបស់អ្នកជំងឺ៕

To Top