ព័ត៌មានជាតិ

មួយករណីទៀតហើយ នៅខេត្តកំពង់ធំ! រង្វាន់ទឹកប្រាក់ ៥០លានរៀលពីក្រវិល កំប៉ុងស្រាបៀរ កម្ពុជាជួយសម្រួលដល់មធ្យោបាយធ្វើដំណើរកូនទៅរៀនជិត១០គីឡូម៉ែត្រ

កំពង់ធំ៖ លោក អ៊ីវ ធាន កសិករ​វ័យ៥២ឆ្នាំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែល​មានប្រាក់ចំណូល​មិនទៀង ហើយត្រូវ​ទំនុកបម្រុងកូន៤នាក់​ផង​ បាន​ឈ្នះ​រង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់​៥០​លាន​រៀល។

លោក អ៊ីវ ធាន បាន​រៀបរាប់​ថា៖ «សព្វថ្ងៃអាណិតដល់កូនប្រុសពៅខ្លាំងជាងគេ។​ មួយ​ថ្ងៃៗ​ គាត់ប្រឹងប្រែងរៀនសូត្រណាស់ មិនថាក្តៅ ឬត្រជាក់។ សាលា​របស់​គ្នា​នៅចម្ងាយ​​ជិត​១០គីឡូម៉ែត្រពីផ្ទះក៏ដោយ ក៏កូនម្នាក់នេះខិតខំតស៊ូជិះកង់ទៅរៀនរាល់ថ្ងៃ។ ដូច្នេះហើយអ្វី ដែលខ្ញុំ​គិត​នឹង​ធ្វើមុនគេ​ជាមួយទឹកប្រាក់​៥០លានរៀល​នេះ គឺ​ទិញម៉ូតូ១គ្រឿងសម្រាប់គាត់ ដើម្បីសម្រាលភាព​នឿយ​ហត់​របស់គាត់ខ្លះ»។​

វាពិតជារឿងលំបាកក្នុងការសន្សំប្រាក់ទិញអ្វីម្យ៉ាង ដែលមានតម្លៃខ្ទង់ពាន់ដុល្លារឡើងទៅ។ នេះជារឿងពិតរបស់លោក អ៊ីវ ធាន ដែលជាអតិថិជនឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់​៥០​លានរៀល ។ 

លោកបន្តទៀតថា៖ «ប្រាក់ដែលនៅសល់នឹងត្រូវយកទៅជួសជុលផ្ទះធ្វើដំបូល ជញ្ជាំង និង សសរឲ្យ​រឹង​មាំ​ជាង​សព្វថ្ងៃបន្តិច ព្រោះផ្ទះរស់នៅរាល់ថ្ងៃនេះ វាចាស់ខ្លាំងមែនទែន អាយុប្រមាណ​៣០​ឆ្នាំ​ហើយ»។

លោកបញ្ជាក់ដែរថា រង្វាន់នេះជាសំណាងដែលលោកមិន​នឹកស្មានដល់ព្រោះប្រាក់​៥០​លានរៀល​នេះ​​ច្រើនខ្លាំងណាស់សម្រាប់លោក។

ពិសាដោយការទទួលខុសត្រូវ!

To Top