ព័ត៌មានជាតិ

ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ទទួលការលើកទឹកចិត្ត ផ្នែកគយនិងពន្ធដារ

កំពង់ចាម ÷ ម្ចាស់ និងតំណាងសហគ្រា សធុនតូចនិងមធ្យមប្រមាណជា ៣០០ នាក់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២០ នេះ បានទទួលវគ្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការលើកទឹកចិត្តផ្នែកគយនិងផ្នែកពន្ធដារ ធ្វើឡើងនៅសណ្ឋាគារ LBN ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា សិក្ខាសាលាដែលបានរៀបចំនឹះ គឺក្នុងគោលបំណងលើកកម្ពស់ ការអភិវឌ្ឍន៍សហគ្រាស ធុនតូចនិងធុនមធ្យម ដើម្បី បង្កើតការងារ បង្កើនសមត្ថភាព និងលទ្ធផលប្រកួតប្រជែង របស់ផលលិតកម្ម ក្នុងស្រុក ក៏ដូចជាការលើកទកចិត្ត ផ្នែកគយនិងពន្ធដារ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម (SMEs) ឆ្នាំ២០២០ នាពេលនេះ គឺជាលើកដំបូង សម្រាប់ខេត្តកំពង់ចាមដែលមានមន្ត្រី ជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ធ្វើការរផ្សព្វផ្សាយ ជូនដល់ម្ចាស់ ឬតំណាងសហគ្រាសធុនតូចនិងមធ្យមទាំង អស់តាមដំណាក់កាលនីមួយៗ ។

ដំណាក់កាលទី ១ នាថ្ងៃនេះ រដ្ឋបាលខេត្តបានអញ្ជើញឱ្យ តំណាងសហគ្រាសចំនួន ២៨០ ប៉ុណ្ណោះ ចូលរួមទទួលយកព័ត៌ មាន ជាផលប្រយោជន៍សម្រាប់ម្ចាស់ សហគ្រាសធុនតូច និងធុនមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមផងដែរ ។

លោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋា ភិបាលអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះនឹងផ្ដល់ឱកាស ដល់ តំណាងមកពីក្រសួង ស្ថាប័ន នឹងវិស័យឯកជនពាក់ព័ន្ធ ដើម្បីទទួលបាននូវចំណេះដឹង អំពីលក្ខខណ្ឌ-នីតិវិធី និងយន្ត ការនៃការផ្ដល់ ការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុន
កូនតូចនិងមធ្យម ពីមន្ត្រីជំនាញដែលអញ្ជើញគយនិងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ លោកសូមលើកទឹកចិត្ត ឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ ស្តាប់ការធ្វើបទបង្ហាញ និងអាចលើក ឡើងនូវឬសំណូមពរ ដើម្បីឱ្យការអនុវត្ត ការលើកទឹកចិត្តនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិតបន្តថា ទន្ទឹមនិងនេះដែរ ដោយពិនិត្យឃើញការស្នើសុំ ការលើកទឹកចិត្តផ្នែកគយ នៅមានកម្រិតតិចតួចនៅឡើយ និងដើម្បីមានមូលដ្ឋាន លើកឡើងនូវដំណោះស្រាយ និងជំរុញការអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាព លោក សូមសិក្ខាកាមជាម្ចាស់ ឬតំណាងសហគ្រាសទាំងអស់ ជួយបំពេញឆ្លើយ តបនឹងកម្រងសំណួរ ដែលក្រុមការងារ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងផ្តល់ជូននៅក្រោយពេលធ្វើបទបង្ហាញ ៕

To Top