ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងក្រុមការងារចុះពិនិត្យផ្លូវអ៊ុតកៅស៊ូ ប្រភេទAC ក្នុងក្រុងខណៈ ជិតសម្រេចលទ្ធផលហើយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យផ្លូវអ៊ុតកៅស៊ូប្រភេទAC មួយខ្សែ លើកំណត់ផ្លូវកម្ពុជាក្រោម ដែលមានប្រវែង ៨៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីរង្វង់មូល1-79 រហូតដល់ផ្សារបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលគម្រោងខាងលើ ជិតសម្រេចលទ្ធផល ១០០% ហើយ ។

គួរបញ្ជាក់ដែរថា នៅក្នុងដំណើរចុះពិនិត្យការរដ្ឋានខាងលើ លោកអភិបាលខេត្ត ក៏បានជួបចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវនេះប្រកបដោយភាពស្និតស្នាល ហើយ លោក ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋយើងមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ដោយប្រការណាមួយ ខណៈគម្រោងខាងលើ កំពុងអនុវត្តមិនទាន់រួចរាល់នៅឡើយនេះ។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា ផ្លូវដែលត្រូវស្ថាបនាឡើងវិញមានចំនួន៣ខ្សែ ជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២០ ក្នុងនោះ ខ្សែទី១ (ផ្លូវលេខ៧ ចាស់)ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិទីបឹងស្នាយសង្កាត់សំបួរមាសដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ក្រុងកំពង់ចាម។ ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង៧៧១ ម៉ែត្រ ទទឹង៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

To Top