ព័ត៌មានជាតិ

អនុគណ:កម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ដាក់ផែនការ បន្ថែមទីតាំងពន្លឿន ដល់ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណ:កម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានលើកឡើង ក្នុងកិច្ចប្រជុំថា ត្រូវដាក់ផែនការ បង្កើនទីតាំង ដើម្បីពន្លឿនការចាក់វ៉ាក់សាំង ម្ជុលទី២ និងសិក្សាទីតាំង ក្នុងការបន្តចាក់វ៉ាក់សាំងម្ជុលទី១ ទៅដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមិនទាន់បានចាក់វ៉ាក់សាំង ម្ជុលទី១ នៅក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ។

កិច្ចប្រជុំរបស់អនុកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានប្រព្រឹត្តទៅមានការចូលរួមពី ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ លោកអភិបាលរង ខណ្ឌមានជ័យ និងចៅសង្កាត់ទាំង៦ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០។

ផ្ទាំងពាណិជ្ជកម្ម

គួររំលឹកផងដែរថា យុទ្ធនាការជាតិ ចាក់ វ៉ាក់ សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ បានចាប់ផ្តើមយុទ្ធនាការ តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១មកម្លេះ៕

To Top