ព័ត៌មានជាតិ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ នឹងរៀបចំវេទិកា ជជែកកម្សាន្ត អំពីសុវត្ថិភាព ចំណីអាហារ លើកទី២

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ (JCI Cambodia Chbar Ampov) នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ នឹងរៀបចំកម្មវិធី “ជជែកអំពីទម្លាប់លើសុវត្តិភាព ចំណីអាហារ” លើកទី២ (Food Safety Talk Show) ដើម្បីចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធនឹងចំណីអាហារ ដែលអ្នកមិនធ្លាប់បានដឹង ។

ក្នុងកម្មវិធីនេះមានការចូលរួម ជាវាគ្មិនកិត្តិយសពីលោក ហេង វាសនា និងកញ្ញា សាឡាត់ ស្រីឡាង ក្នុងការរៀបចំទុកដាក់ម្ហូបអាហារនៅផ្ទះ ដែលមានការបង្ហាញ ជូនទស្សនាដោយសេរី តាមរយៈផេកហ្វេសប៊ុកផ្លូវការ JCI Cambodia Chbar Ampov និង ផេក SME Transformation នៅម៉ោង ៧ល្ងាច ដល់ម៉ោង៨ល្ងាច ។

ផ្ទាំងពាណិជ្ជកម្ម

កម្មវិធីនេះនឹងលើកយក​​ ការជជែកដេញដោល អំពីរឿងចំណីអាហារបច្ចុប្បន្ន ដែលយើងបរិភោបទូទៅ ជាមួយនឹងការចែករំលែក បទពិសោធន៍ នៃសុវត្ថិភាព ចំណីអាហារ៕

To Top
×