ព័ត៌មានជាតិ

អនុប្រធានចលនា យុវជនកម្ពុជា សាខាខេត្តកោះកុង នាំយកអំណោយមួយចំនួន ជូនលោកតា អាយុ១០១ឆ្នាំ នៅឃុំថ្មស ស្រុកបុទុមសាគរ

ភ្នំពេញ៖ លោក គង់ សុភាព អនុប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកោះកុង នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១ បានដឹកនាំ សមាជិក សមាជិកា ធ្វើការចុះសួរសុខទុក្ខ លោកតា ជិន ឡាន់ អាយុ ១០១ឆ្នាំ (ពិការភ្នែក) និងលោកយាយ គឹមឡាយ អាយុ ៧៤ឆ្នាំ នៅ២នាក់ ប្តីប្រពន្ធមានជីវភាព ក្រលំបាកចាស់ជរា រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

ក្នុងនោះដែរចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកោះកុងបាននាំយកអំណោយ មានដូចជា៖ -អង្ករ ១បាវ ៥០គីឡូ -មី១ កេស -ទឹកផ្លែឈើ ១កេស -ទឹកស៊ីអ៊ីវ ១យួរ- ប្រេងឆា ១ដបធំ -ទឹកត្រីទន្សាយ១យួរ -ស្កសរ ២គីឡូ -ប៊ីចេង ១គីឡូ-តែ៦កញ្ចប់ -អំបិល២គីឡូ-ប្រេងកូឡា១ដប-ថវិកា ចំនួន១លានរៀល ជូនដល់លោកយាយ លោកតា ផងដែរ ៕

To Top