ព័ត៌មានជាតិ

ក្រសួងអប់រំ ជ្រើសរើស សាលាចំណេះ ទូទៅសា ធារណៈ ដើម្បីផ្តល់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេស

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសាលាចំណេះទូទៅសាធារណៈ ដើម្បីផ្តល់ជូនកុំព្យូទ័រ បន្ទះ និងសម្ភារៈបច្ចេកទេស សម្រាប់គាំទ្រការបង្រៀនបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។

យោងតាមលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងទទួលបានកុំព្យូទ័របន្ទះ និង សម្ភារៈព័ត៌មានវិទ្យា (ICT) ពីមន្ទីរអប់រំក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ សម្រាប់បំពាក់នៅសាលាចំពោះទូទៅសាធារណៈ ដើម្បីគាំទ្រដល់ការបង្រៀន និងរៀន មុខវិជ្ជាឯកទេសព័ត៌មានវិទ្យា (ICT) និងការប្រើប្រាសើ ICT ជំនួយការសិក្សា មុខវិជ្ជាទូទៅ នៅតាមគ្រឹះស្ថានសិក្សានៅកម្ពុជា ។

ការផ្តល់នេះដើម្បីធានាឲ្យសិស្សានុសិស្សអាចទទួល បានការអប់រំប្រកបដោយ គុណភាព និងសមធម៌ ពង្រឹងសមត្ថភាពឲ្យទាន់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាពិភពលោក៕

To Top