ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ពន្ធ័ករណីឃាតកម្មសម្លាប់យុវជនម្នាក់នៅក្រុងប៉ោយប៉ែត 

បន្ទាយមានជ័យ: ជនសង្ស័យ៥នាក់តត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទីបញ្ជាការភូមិភាគ៥ ចុះឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២៣:៣០ នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ចំណុចភូមិ សុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណ:ជនសង្ស័យទាំងនោះបានយកដុំថ្មគប់ ដំបងវាយ និងដាវសាម៉ូរ៉ៃកាប់លើយុវជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្លាយពោះវៀនចេញក្រៅដេកក្នុងថ្លុកឈាម។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចេញអន្តរគមន៍ចំនុចកើតហេតុ និងមួយចំនួនបានចេញច្បាមមុខសញ្ញាតាមគោលដៅសង្ស័យ លទ្ធផលឃាត់បានជនសង្ស័យ៥នាក់ ១-ឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ដកបានដាវសាំម៉ូរ៉ៃ១ដើម

លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តថា លុះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និ០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែមទៀត ទី១.ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ទី២.ឈ្មោះធុច ឆាត ភេទ ប្រុស អាយុ១៨ឆ្នាំ ទី៣.ឈ្មោះតាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ទី៤.ឈ្មោះឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ ពួកគេទាំង៤នាក់ ស្នាក់នៅភូមិយាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៤នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាព គប់ដុំថ្ម និងកាំបិត ទៅលើក្រុមជនរងគ្រោះខាងលើពិតប្រាកដមែន។បច្ចប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕ដោយ ប៊ុន សំណាង


To Top