ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញ ដឹកនាំគណ:ប្រតិភូ មកដល់កម្ពុជា

ភ្នំពេញ៖ លោក ដាតុ ស្រ៊ី អ៉ីស្មាអែល សាប្រ៊ី ប៊ីន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការររយ:ពេល២ថ្ងៃ ។

ការធ្វើដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមគ្រោងទុកលោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញ ចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

លោកក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ដាតុ ស៊ី អ៊ុស្នាអែល សាហ៊ីប៊ីន យ៉ាកុប និងមានជំនួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការភាគី រួមមាន វិស័យ ពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្តិសុខ និងការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្ត្រី ទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។
ដំណើរទស្សនកិច្ច​ផ្លូវការលោក ដាតុ ស៊ី ស៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការល្អដែលមានស្រាប់រវាងកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

ខណៈឆ្នាំ២០២២ ជាឆ្នាំរំលឹកអនុស្សាវរីយ៍ទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដំណើរផ្លូវការលោក ដាតុ ស៊ី ស៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការល្អដែលមានស្រាប់រវាងកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

To Top