នយោបាយ

សម្តេចតេជោ ៖ វិបត្តិអ៊ុយក្រែន នឹងបញ្ចប់ទៅ ប្រើពេលមិនយូរទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វិបត្តិនៅអ៊ុយក្រែននឹងឈានចូលមកទីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយប្រើពេលវេលាមិនយូរនោះទេ ។

ការបង្ហាញក្តីសង្ឃឹមចប់ បញ្ហានៅអ៊ុយក្រែន ដែលបានអូសបន្លាយជាង១ឆ្នាំមកនេះ ជាមួយរុស្ស៊ី គឺសម្តេចបានសំអាងថា ដោយសារមាន កិច្ចព្រមព្រៀង រវាងអ៊ុយក្រែន និងប្រទេសមួយចំនួន ជាពិសេសការនាំចេញស្បៀង ពីកំពង់ផែនអ៊ុយក្រែន ទៅផ្គត់ផ្គង់ដល់បណ្តា ប្រទេសមួយចំនួន ។ នេះជាប្រសាសន៍សម្តេចតេជោក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។

សម្តេចតេជោ សង្ឃឹមថា “វិបត្តិនៅអ៊ុយក្រែន នឹងបញ្ចប់ទៅដោយប្រើពេលមិនយូរ ។ សង្គ្រាម នៅអ៊ុយក្រែនតាមរយៈ ការចរចា ដែលឥឡូវ បានដល់ការស្រស់ស្រួលគ្នា សម្រាប់ការ នាំចេញធញ្ញជាតិ ចេញពីកំពង់ផែអ៊ុយក្រែន ទៅកាន់ប្រទេសនានា ដែលកាត់បន្ថយបាន នូវការខ្វះស្បៀងនៅខាងក្រៅ” ។

សម្តេចបន្តថា សម្រាប់ប្រទេសជាសមាជិកអាស៊ាន មិនចោទជាបញ្ហាទេ លើបញ្ហាស្បៀង ព្រោះប្រទេស ក្នុងតំបន់អាស៊ី មានថៃ ឡាវ មីយ៉ាន់ម៉ា និងកម្ពុជាបានផលិតស្រូវបានច្រើន ដោយសល់ពីការ នាំចេញជាច្រើនម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ ៕

To Top