ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ កងទ័ពឈ្លានពានថៃ បានបន្តបំផ្លិចបំផ្លាញ ប្រាង្គប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត ។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តថា សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ បានបាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឲ្យមានការខូចខាតច្រើនកន្លែង ។...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា រហូតមកដល់ម៉ោងប្រមាណជា១១ព្រឹកថ្ងៃទី២៧ ខែកក្កដានេះ កងទ័ពថៃ នៅតែបន្តសកម្មភាពយ៉ាងគឃ្លើន បាញ់ប្រហារយ៉ាងកម្រោលចូលទឹកដីកម្ពុជា ដោយគ្មានកោតញញើត។ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញស្តីពីការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា-ថៃ នាថ្ងៃ២៧ កក្កដានេះលោកស្រីមានប្រសាសន៍ថា យោធាថៃ នៅបន្តវាយប្រហារទាំងទទឹងទិស និង មិនរើសគោលដៅមកលើកម្ពុជា ដែលបានបង្កវិនាសកម្មកើតឡើងជារៀងរាល់ថ្ងៃ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល ចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីសម្របសម្រួល ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ របស់ពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ព កម្ពុជា-ថៃ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់ពីសំណាក់ ក្រសួងការបរទេសថៃ ដោយគ្មានមូលដ្ឋាន ថាកម្ពុជា តម្រង់គោលដៅលើជនស៊ីវិលនោះ ត្រូវបានលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា បានប្រកាន់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ ក្នុងការបញ្ជៀសគោលដៅ ជនស៊ីវិល ស្រប់តាមកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាទីក្រុងហ្សឺណែល និងច្បាប់មនុស្សធម៌អន្តរជាតិ ។...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថា «កម្ពុជា ផ្តើមធ្វើអរិភាពមុន»។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប្រកាសច្រានចោល...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិបានថ្លែងឲ្យដឹងថា ភាគីថៃ បានចាប់ផ្ដើមពង្រាយកងទ័ព នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា រហូតមកដល់ម៉ោងប្រមាណជា១១ព្រឹក ថ្ងៃទី២៧ ខែកក្កដានេះ កងទ័ពថៃ នៅតែបន្តបាញ់ប្រហារយ៉ាងកម្រោល ចូលទឹកដីកម្ពុជា ដោយគ្មានកោតញញើត ៕
ភ្នំពេញ៖ ក្រោយពីមានការឈ្លានពាន ពីសំណាក់កងកម្លាំងប្រដាប់អាវុធ របស់កងទ័ពថៃ មកលើទឹកដីកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការដោះស្រាយ និងសុំកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដោយក្នុងនោះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជា ទទួលបានការកើនឡើង នូវការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះជំហរប្រកបដោយសុច្ឆន្ទៈរបស់កម្ពុជា ។ ការគូសបញ្ជាក់ របស់លោក...
ភ្នំពេញ ៖ ក្រុមបាតុករខ្មែរ នៅកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃ២៧ កក្កដា នេះ ដើម្បីប្រឆាំងតវ៉ា ចំពោះការឈ្លានពាន របស់យោធាថៃ ចូលក្នុងទឹកដីកម្ពុជា។ ក្រុមបាតុករបានអំពាវនាវ ឲ្យអន្តរជាតិយកចិត្តទុកដាក់ និងអន្តរាគមន៍ការទូតជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាន និងស្តារសន្តិភាពក្នុងតំបន់ ៕
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ បានត្រៀមខ្លួន បញ្ឈរគ្រឿងចក្រប្រចាំការ24/24ម៉ោង ជួសជុល តភ្ជាប់បន្ទាន់ ករណីមានការខូចខាតផ្លូវ ដោយគ្រាប់ផ្លោងសត្រូវធ្លាក់ចំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ផន រឹម នៅថ្ងៃទី២៧...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បង្ហាញការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការឈ្លានពាន ដោយគិតព្រាងទុកជាមុន និងដោយចេតនា វាយប្រហារមកលើប្រទេសកម្ពុជារបស់យោធាថៃ ខណៈការប្រើអំពើហិង្សានេះ និង ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលថៃខ្លួនឯងបានទទួលស្គាល់នោះ បានបង្កជាមហន្តរាយមនុស្សធម៌ មកលើប្រជាជនស៊ីវិលស្លូតត្រង់ របស់កម្ពុជា ។ សេចក្តីប្រកាសរបស់អាជ្ញាធរមីននាថ្ងៃ២៧...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលារៀន៦០០ បិទទ្វារ លើ ៥ខេត្ត ប៉ះពាល់ដល់សិស្សានុសិស្ស១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់ ដោយសារតែការឈ្លានពានរបស់ថៃ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ។ សូមរំលឹកថា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា រហូតមកដល់ព្រឹកថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៥នេះ មិនមានការបាញ់ប្រហារតាមផ្លូវទឹកពីភាគីថៃនោះទេ ។ ការលើកឡើងរបស់លោកស្រីអ្នកនាំពាក្យបែបនេះ បន្ទាប់ពីសារព័ត៌មានថៃបានចេញផ្សាយជាបន្តបន្ទាប់ថា កងទ័ពខ្លួនបានបន្តវាយប្រហារកម្ពុជាតាមរយៈផ្លូវទឹកមួយផ្នែកទៀត ប៉ុន្តែក្នុងសន្និសីទស្តីពីការវិវឌ្ឍនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃនាព្រឹកថ្ងៃ២៧ កក្កដានេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងតបទៅវិញថា មិនមានការបាញ់ប្រហារតាមផ្លូវទឹកឡើយ។...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥ នៅស្រុកវាលវែងបានអញ្ជើញទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន ដឹកនាំដោយលោកបណ្ឌិតទី នរិន្ទ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីចាត់ចែងជូនដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និង ប្រជាពលរដ្ឋភៀសសឹកមកពីឃុំថ្មដា ស្រុកវាលវែងព្រំប្រទល់កម្ពុជា-ថៃ។ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តលោកមានមោទនភាពយ៉ាងក្រៃលែង និង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថាភាគីថៃ នឹងមិនកែប្រែជំហរ ជាមួយនិងសំណេីរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា ដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោមការជួយសម្របសម្រួល របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនោះទេ។ តាមរយៈបណ្តាញសង្គម នាព្រឹកទាភ្លឺថ្ងៃទី២៧ ខែកក្កដា...
ភ្នំពេញ ៖ កម្ពុជា បានទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងគ្រាន់តែដើម្បីបិទបាំងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ តាមរយ:សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ក្រសួងការពារជាតិនៃកម្ពុជា...
ភ្នំពេញ៖ ថ្ងៃទី៣ នៃសត្រូវឈ្លានពាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងបណ្តាមេទ័ពដេីម្បីវាយខ្មាំងដោយភាពក្លាហាន និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ ទោះបីរយៈពេល ៣ ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពេលនិងភាពមុតស្រួចដល់វីរៈកងទ័ពរបស់យេីង។ ស្មារតីតេជោសែន នៅជាមួយអ្នកប្រយុទ្ធរបស់យេីងគ្រប់ពេល។ រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទេីតែ ៤ ភាគ៥...
ភ្នំពេញ៖ ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី លីម ហ៊ូង សហស្ថាបនិកគម្រោងឱកាស នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញកិត្តិយសក្នុងកម្មពិធីបើកជាផ្លូវការកម្មវិធីពិព័រណ៍អប់រំ អាជីព និងសហគ្រិនភាពដែលរៀបចំដោយ ឱកាស នៅអាគារ Connexion ក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជាធានីភ្នំពេញ ដោយស្តង់ចំនួនជា ៦០...
ភ្នំពេញ ៖ ឈ្វេងយល់ ពីសិល្បៈការច្នៃផលិតផល ធ្វើពីស្បែកប្រណីត ក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកប ដោយគុណភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ។ យីហោល្បីៗរបស់ប្រទេស សិង្ហបុរីចំនួនពីរ គឺក្រុមហ៊ុន Hides and Thread និង Faire...
ស្រុកជីក្រែង ចំនួន173គ្រួសារ សរុប=627នាក់ ស្រី353នាក់(រដ្ឋបាលស្រុក 012 47 82 69)ស្រុកអង្គរជុំ ចំនួន435គ្រួសារ សរុប=1,487នាក់ ស្រី863នាក់(រដ្ឋបាលស្រុក 017 77 44 24)ស្រុកពួក ចំនួន244គ្រួសារ សរុប=1,024នាក់ ស្រី 591នាក់(រដ្ឋបាលស្រុកពួក 089 99 44...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតខ្មែរ ២៩នាក់ បានចាកចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមប្រទេសឡាវ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «ថ្ងៃទី២៦ ខែកក្កដា...
(ឧត្តរមានជ័យ)៖ នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស មកចែកជូនដោយផ្ទាល់ដល់ប្រជាជនដែលភៀសខ្លួនមកទីទួលសុវត្ថិភាព ស្ថិតនៅតំបន់ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងចែកជូនទឹកពិសាកម្ពុជា ទៅដល់ប្រជាជនជាច្រើនគ្រួសារ ដែលបានជម្លៀសចេញពីតំបន់ក្តៅគគុកតាមបន្ទាត់ព្រំដែន ដែលជំហរឧបត្ថម្ភបន្តបន្ទាប់នេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការងារ វាយកំទេច របងចាស់ប្រវែង 102m, សាងសង់ទ្វារចូល និងរបងខាងមុខកម្ពស់ 2.50m ប្រវែង 47.50m...
ឧត្តរមានជ័យ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ជាង ៣ពាន់គ្រួសារ នៅវត្តបាត់ថ្កៅ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ សម្តេច បានមានប្រសាសន៍ថា «បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-៣ថ្ងៃ កន្លងមកនេះ...
ភ្នំពេញ៖ ផលិតផលជិត២០០ស្តង់ បានដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងព្រឹត្តិការណ៍ពិព័រណ៍ ១st Phnom Penh Shopping Festival នៅមជ្ឈមណ្ឌលពិព័រណ៍នៅកោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ ១st Phnom Penh Shopping Festival នេះគឺជាពិព័រណ៍លក់លាងឃ្លាំងដំបូងគេ នៅកម្ពុជា ដែលដំណើរការដោយ Online ផង...
ភ្នំពេញ ៖ ឆ្លើយតបនឹងសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើការកោះប្រជុំចង្អៀតជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ ។ លោក កែវ ឈា ឯកអគ្គរាជទូត...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១ មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ឱ្យសប្បុរសជនជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារនិងថ្នាំពេទ្យ ដើម្បីយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា បានអំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ប្រសិនបើគ្មានការចាំបាច់ វិលមកទឹកដីកំណើតដ៏សុខសាន្តយើងវិញ និងសូមចងចាំថា «រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រង់ចាំទទួលសម្របសម្រួលជូនពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ»។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
