និយាយ ចំពោះប្រទេសចិន ឆ្នាំ២០២១ ជាឆ្នាំប្រកបដោយនិមិត្តសញ្ញា ជាប្រវត្តិសាស្ត្រ ពោលគឺខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ដែលបានជំរុញ ឱ្យប្រទេសចិនបោះជំហានថ្មី ក្នុងដំណើរកិច្ចការទូត ជាមួយអន្តរជាតិ ។ មួយឆ្នាំកន្លងមក លោក Xi Jinping ប្រធានរដ្ឋចិន បានចូលរួមសកម្មភាពផ្លាស់ប្តូរកំពូលជាលក្ខណៈអន្តរជាតិតាមអនឡាញយ៉ាងញឹកញាប់ ដូចជាការពិភាក្សាតាមទូរស័ព្ទ ផ្ញើលិខិត ចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធ...
ភ្នំពេញ ៖ រដ្ឋបាលសង្កាត់អូប្ញស្សី៣ ខណ្ឌ៧មករា បានធ្វើសកម្មភាពជួសជុល ផ្លូវជង្ហុកសំបុកមាន់ ដោយអ៊ុតកៅស៊ូប្រភេទAC លើកំណាត់ផ្លូវលេខ១៦៤ ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ អោយកាន់តែល្អប្រសើរ និងសម្រួលដល់ការ ធ្វើដំណើរទៅមក ។ មន្ត្រីរដ្ឋបាលសង្កាត់អូប្ញស្សី៣ បានឲ្យដឹងថា ការជួសជុលផ្លូវជង្ហុកសំបុកមាន់នេះ គឺចាប់អនុវត្តពីផ្លូវសុខហុក ដល់មហាវិថី អ៊ុងប៉ូគុណ(ផ្លូវលេខ១០៩) មានប្រវែងជាង ២២៥...
បច្ចុប្បន្នភាព ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានផ្សព្វផ្សាយបែបចំអក អោយសហរដ្ឋអាមេរិក ថា ប្រទេសអ៊ីរ៉ង់ នៅពេលបច្ចុប្បន្ននេះ មិនមែនជាប្រទេសអ៊ីរ៉ាក់ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការវាយធ្វើបាប ពីសហរដ្ឋអាមេរិក កាលពីជាង២០ឆ្នាំមុននោះទេ ។ IRNA បានបន្តថា កាលពីជាង២០ឆ្នាំមុន សហរដ្ឋអាមេរិក បានចូលឈ្លានពានប្រទេសអ៊ីរ៉ាក់ និងបានផ្តួលរំលំរបបដឹកនាំ របស់អតីតីប្រធានាធិបតីអ៊ីរ៉ាក់ លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អមដំណើរដោយ នាយករដ្ឋបាល, មន្ទីរ/អង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស បានអញ្ជើញពិនិត្យមើលការរៀបចំបុកគ្រឹះ ទីតាំងដាក់រូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” ស្ថិតនៅសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទល់មុខមន្ទីរពេទ្យ មេគង្គកំពង់ចាម ។...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធ ចំពោះការអះអាងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ថាមានការពិភាក្សាដោយផ្ទាល់រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ចាប់តាំងពីការចាប់ផ្តើមការចរចា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅទីក្រុងវីយែន ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ” ។ កាលពីថ្ងៃសុក្រ លោក Sullivan...
វ៉ាស៊ីនតោន៖ ទម្រង់ឆ្លងអូមីក្រុង Omicron បានក្លាយជាទម្រង់ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដ៏លេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនជាង ៧៣ភាគរយនៃករណីថ្មីប្រចាំសប្តាហ៍ នេះបើយោងតាមការប៉ាន់ស្មានគំរូចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)។ ទិន្នន័យរបស់ CDC បានបង្ហាញថា ករណីឆ្លងដែលបង្កឡើងដោយទម្រង់ឆ្លងអូមីក្រុង Omicron បានកើនឡើងពី ១២,៦ភាគរយនៃករណីឆ្លងទាំងអស់ក្នុងសប្តាហ៍ ដែលបញ្ចប់ពីថ្ងៃទី១១ ខែធ្នូ ដល់ ៧៣,២ភាគរយក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម បានឯកភាពគ្នាពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ពាណិជ្ជកម្មតាមព្រំដែន ហើយក៏ពន្លឿនកិច្ចពិភាក្សាលើលិខិតឆ្លងដែន និងវិញ្ញាប័នបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះជាប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា លោក Khairy Jamaludin រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានថ្លែងនៅថ្ងៃចន្ទនេះថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី រំពឹងថានឹងមានការ កើនឡើងនៃករណីកូវីដ-១៩ នៅមជ្ឈមណ្ឌលសង្គ្រោះផ្សេងៗ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានកើតឡើង ។...
បរទេស៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសជប៉ុន ឲ្យផ្អាកកម្មវិធីសិក្សាយោធាបរទេសមួយ ដែលកម្មាភិបាលមកពីប្រទេសមីយ៉ានម៉ា បានទទួលការបណ្ដុះបណ្ដាកម្មវិធីប្រយុទ្ធ។ ចាប់តាំងពីមានរដ្ឋប្រហារ ក្នុងប្រទេសមីយ៉ានម៉ា នៅក្នុងខែកុម្ភៈមក ប្រទេសជប៉ុនបានកាត់ផ្តាច់ជំនួយថ្មី និងបានអំពាវនាវឲ្យយោធា នៃប្រទេសមីយ៉ានម៉ា ឈប់ធ្វើអំពើហិង្សា ប៉ុន្តែក្រុមសិទ្ធិមនុស្ស បាននិងកំពុងតែស្នើឲ្យមាន ចំណាត់ការកាន់តែខ្លាំងក្លាឡើង ដូចជាទណ្ឌកម្មសេដ្ឋកិច្ចជាដើម។...
ភ្នំពេញ៖ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-កម្ពុជានៅរសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២១នេះបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារដ្ឋសង្គមនិយមវៀតណាម ។
ភ្នំពេញ ៖ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាវេលាថ្ងៃទី២១ ខែធ្នូ...
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញ ស្ដីពីការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធនាភិបាល សន្ដិសុខសង្គម នៃបេឡាជាតិសន្ដិសុខសង្គម ។ នៅក្នុងកិច្ចប្រជុំខាងលើ លោកអគ្គនាយករងបានថ្លែងថា៖ ក្នុងនាមជាប្រតិបត្តិករសន្តិសុខសង្គម បច្ចុប្បន្ន ប.ស.ស. បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះ ។ បន្ថែមពីនេះទៀត ប.ស.ស. បានសិក្សារៀបចំបទដ្ឋានគតិយុត្ដ និងយន្ដការពាក់ព័ន្ធផ្សេងៗ រួចជាស្រេច ដើម្បីឲ្យការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ នៅពេលដែលដាក់ឲ្យដំណើរការ ។ ក្នុងកិច្ចប្រជុំនោះដែរ លោកអគ្គនាយករង បានថ្លែងបន្ថែមថា៖ បន្ទាប់ពីអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ចូលជាធរមាន ប.ស.ស. ក៏បានធ្វើការផ្សព្វផ្សាយ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ដល់តំណាង GMAC តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជា តំណាងអង្គកាសង្គមស៊ីវិល ព្រមទាំងតំណាងសហគ្រាស គ្រឹះស្ថាន នានា ជាច្រើនលើកមកហើយ ដែលមានអ្នកចូលរួម សរុបប្រមាណជាង ១ ០០០នាក់។ បន្ថែមពីនេះ ប.ស.ស. ក៏បានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមជាច្រើន ក្នុងន័យដើម្បីបង្កើនការយល់ដឹង ទៅដល់សមាជិកដែលជាគោលដៅ គឺសំដៅដល់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ នេះតែម្ដង។ លោក ក៏បានបញ្ជាក់ថា៖ ដោយស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ បានធូរស្រាល ទន្ទឹមនឹង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបើកប្រទេសឡើងវិញ លើគ្រប់វិស័យផងដែរ នេះជាឱកាសដ៏ល្អមួយក្នុងការដាក់ឲ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង ដើម្បីការពារហិរញ្ញវត្ថុ ពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យ ចំពោះប្រជាជនដែលបានចូលរួម ក្នុងរបបប្រាក់សោធន ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម សរុបប្រមាណជាង ២០នាក់ ៕
ភ្នំពេញ ៖ លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គម បានវិភាគពីលោក កឹម សុខា ថា អតីតមេបក្សប្រឆាំងនេះ មាន៣ជម្រើស សម្រាប់ជីវិត នយោបាយ ក្រោយពីមានសិទ្ធិសេរីភាព និងបាននីតិសម្បទានយោបាយឡើងវិញ ។ ការវិភាគរបស់លោកនេះ ដោយសារតែ លោកមើលឃើញ លទ្ធភាព នៃការ...
ភ្នំពេញ: សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១ បានសម្រេចផ្តន្ទាទោស បុររសជាប់ចោទម្នាក់ ដាក់គុក កំណត់ ១២ ឆ្នាំ និង បង្គាប់ឱ្យបង់ថ្លៃជម្ងឺចិត្ត ចំនួន ៨០ លានរៀល ទៅម្តាយរបស់របស់ជនរងគ្រោះ ជាភាគីដើមបណ្ដឹង ជាប់ទាក់ទង...
កំពត ៖ អង្គការមូលនិធិ ថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំង អ្នកពាក់ព័ន្ធ ពីសហគមន៍ បានសហការគ្នា រៀបចំកម្មវិធីជួបជុំគ្នា របស់គម្រោងលើកកម្ពស់ ក្មេងស្រី រស់នៅក្នុងសហគមន៍ ក្រីក្រ ដើម្បីបង្ហាញពីការ យកចិត្តទុកដាក់ និងអនុវត្តការងារ ជាមួយដៃគូ ក្នុងការឆ្លើយតបទៅនឹង តម្រូវការដល់ក្មេងស្រី...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននិងកំពុង ជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាមនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។ បន្ទាប់ពីបញ្ចប់ជំនួប សម្តេចតេជោ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពី បទប្បញ្ញត្ដិ និងកម្រិតវិន័យ ចំពោះបេក្ខជន ក្នុងការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលបានកំណត់យកថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ ដោយបេក្ខជន ត្រូវមានលិខិត បញ្ជាក់អវិជ្ជមានជំងឺកូវីដ១៩ ហើយ សម្រាប់បេក្ខជន ជាប់ពាក់ព័ន្ធ ជាមួយអ្នកកើតជំងឺកូវីដ១៩ ត្រូវទៅកាន់មណ្ឌលប្រឡង...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា មន្ទីរពេទ្យរបស់កូរ៉េខាងត្បូង ត្រូវតែរៀបចំគ្រែនិងធនធានបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ១៩ ស្របពេលដែលករណីឆ្លងធ្ងន់ធ្ងរ បានឈានជិតដល់កម្រិតខ្ពស់បំផុត។ស្របពេលដែលប្រព័ន្ធសុខាភិបាល ជាប់គាំងដោយសារតែការកើនឡើងខ្លាំងក្នុងករណីឆ្លងប្រចាំថ្ងៃថ្មីនិងករណីជម្ងឺធ្ងន់ធ្ងរនោះ អាជ្ញាធរកូរ៉េខាងត្បូង បានអនុវត្តជាថ្មីនូវច្បាប់គម្លាតសង្គមកាន់តែម៉ឺងម៉ាត់ឡើង នៅក្នុងសប្ដាហ៍នេះ ត្រឹមតែមួយខែកន្លះបន្ទាប់ពីធ្វើការបន្ធូរបន្ថយ នៅក្នុងគោលនយោបាយរស់នៅជាមួយជម្ងឺកូវីដ១៩។ មន្ត្រីនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Kyung-mee បានមានប្រសាសន៍ថា “កាលពីឆ្នាំមុន...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះបានកើនឡើងដល់៣៧៥នាក់គិតត្រឹមថ្ងៃចន្ទនេះ ខណៈដែលអ្នករស់រានមានជីវិតអស់សង្ឃឹមបានជួយផ្គត់ផ្គង់ទឹក និងអាហារជាបន្ទាន់ ។ប្រទេសនេះបានបញ្ជាឱ្យយោធារបស់ខ្លួនបញ្ជូនយន្តហោះ និងនាវាកងទ័ពជើងទឹក ដើម្បីដឹកជំនួយទៅកាន់តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង Rai ដែលបានជម្លៀសមនុស្សរាប់សែននាក់ចេញ ។ តំបន់ភាគកណ្តាល និងភាគខាងត្បូងជាច្រើនត្រូវបានកាត់ផ្តាច់ ដោយមានចរន្តអគ្គិសនី និងទំនាក់ទំនងទំនាក់ទំនងដែលធ្វើអោយមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការសង្គ្រោះ។...
ភ្នំពេញៈ ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុនចំនួន ៤៥,០៩% នៃភាគហ៊ុន សរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីផ្សិត ភីអិលស៊ី (PPSP-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) និងបានក្លាយជា ភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោត ចំនួនច្រើនលើសលប់។ ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី...
ភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មក នៅថ្ងៃទី២១ ធ្នូនេះ កម្ពុជាគ្មានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទេ ខណៈរកឃើញអ្នកឆ្លងថ្មី៤នាក់ទៀត តាមលទ្ធផលតតេស្ត PCR និងមានអ្នកជាសះស្បើយចំនួន១២នាក់។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជាបានប្រកាស។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០...
ភ្នំពេញ ៖ ខណៈរឿងរ៉ាវប្លន់ផ្ទះស្រ្តីអ្នកលក់ឡេដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អ៊ាន សៀវម៉ី កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ករណីក្រុមចោរប្លន់ដ៏កក្រើកនេះ ក្រុមសមត្ថកិច្ចខាងស៊ើបអង្កេតបាននិងកំពុងបន្តនីតិវិធី មិនទាន់អាចបញ្ចេញអ្វីឲ្យទូលំទូលាយបានទេ ។ លោកថា ចំពោះករណី កម្លាំងកងរាជអាវុអហត្ថរាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនពិតមែន នាវេលាយប់ថ្ងៃទី២០...
ភ្នំពេញ ៖ ប្រធានគណបក្ស យុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងចំអកទៅកាន់អតីត គណបក្ស សង្គ្រោះជាតិថា ការធ្វើអំពើល្អ ពិតជាមិនរលាយកៅអី ឃុំ-សង្កាត់ ដូចអតីតបក្សប្រឆាំងសង្រ្គោះជាតិទេ ដូច្នេះ គណបក្សយុវជនកម្ពុជា នឹងប្រព្រឹត្តអំពើល្អ កុំធ្វើអំពើទុរិច្ច ដែលសង្គមស្អប់ខ្ពើម ជាពិសេសកុំធ្វើអំពើណាខាត បង់ប្រយោជន៍រាស្ដ្រ ។...
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យមន្ត្រី នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបង្កើន ការផ្សព្វផ្សាយពាក់ព័ន្ធនឹង ជីវភាពសហគមន៍ ទេសភាពនៅតាមតំបន់នានា សកម្មភាពមេត្រីភាពបរិស្ថាន និងព័ត៌មានបរិស្ថានឱ្យបានច្រើន ដើម្បីផ្ដល់ចំណេះដឹងដល់ ប្រជាពលរដ្ឋកាន់តែច្រើន។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន ។ ក្នុងកិច្ចប្រជុំបូកសរុបសលទ្ធផល ការងាររបស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន...
ភ្នំពេញ ៖ ដោយសារការ កកស្ទះ ចរាចរណ៍រាល់ថ្ងៃ នៅតំបន់ភ្លើងស្តុប ផ្លូវលេខ២០០៤ កែងនៅផ្លូវហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងពីគម្រោងសាងសង់ ស្ពានអាកាសថ្មីមួយ កន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ ។...
ភ្នំពេញ ៖ ប្រទេសកម្ពុជា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការទទួលស្គាល់ ក្នុងនាមជាអាគារខ្ពស់ ស្តង់ដាគុណភាពល្អ ជាមួយនឹងការទទួលពានរង្វាន់ ជាសកលផ្នែករចនាស្ថាបត្យកម្ម និងសោភ័ណភាពដំបូងគេ បង្អស់នៅក្នុងប្រទេសកម្ពុជា ។ អាគារ Mesong ត្រូវបានតារា សម្តែងហុងកុង នៅប៉ុស្តិ៍ទូរទស្សន៍ TVB លោក Brian...
ភ្នំពេញ ៖ លោក សយ សុភាព ដែលជាអ្នកចូលចិត្ត តាមដានប្រវត្តិសាស្រ្តខ្មែរ បានថ្លែងថា ប្រវត្តិសាស្ត្រ បានបង្ហាញថា ខ្មែរជាជនជាតិសាសន៍មួយ នៅអាស៊ី ដែលមានអរិយធម៌ ចំណាស់ជាងគេ ដោយមិនចេះភ្លេចគុណ និង ក្លាយជាមហាអំណាចពីឆ្នាំ៨០២ ដល់ឆ្នាំ១៣៤០ ។ លោកបន្តថា ជនជាតិខ្មែរសម្បូរអ្នកប្រាជ្ញ និងចេះអំណត់អត់ធ្មត់...
ការបោះឆ្នោតក្រុមប្រឹក្សា នីតិប្បញ្ញត្តិនីតិកាលទី៧ នៃតំបន់រដ្ឋបាលពិសេសហុងកុង របស់ប្រទេសចិន បានបិទបញ្ចប់ដោយរលូន ។ ថ្ងៃទី២០ ខែធ្នូ ការិយាល័យ ព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការ រដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការអភិវឌ្ឍប្រជាធិបតេយ្យ នៃហុងកុង ក្រោមគោលនយោបាយ” ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង់ពីរ » ដោយបានរំលឹកឡើងវិញ ជាប្រព័ន្ធពីដំណើរអភិវឌ្ឍ ប្រជាធិបតេយ្យ...
លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់លើកឡើងថា ៤០ ឆ្នាំ កន្លងមក ទាំងមុននិងក្រោយ ខ្ញុំបានធ្វើការនៅស្រុក ទីក្រុង ខេត្តនិងមជ្ឈិម ការកាត់ បន្ថយភាពក្រីក្រ ជាខ្លឹមសារការងារដ៏សំខាន់មួយ របស់ខ្ញុំជាប់រហូតមក ហើយខ្ញុំក៏បានចំណាយ កម្លាំង កាយចិត្តច្រើនបំផុតដែរ ។ ខាងក្រោមនេះ សូមរំលឹកឡើងនូវទិដ្ឋភាព ដែលលោក...
ភ្នំពេញ ៖ សាលាដំបូង រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ មេក្លោង គ្រឿងញៀន ជនជាតិចិន ចំនួន ៣ នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន, រក្សាទុក...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
