ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល៕
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានទទូចដល់ប្រជាពលរដ្ឋគ្រប់រូប កុំយកអាល់កុលមកលាយជាមួយទឹក ឬភេសជ្ជ:នានា មកពិសារពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសាធាតុសម្លាប់មេរោគ។ ការទទូចរបស់ លោក ម៉ម ប៊ុនហេង បែបនេះក្រោយពីពលករខ្មែរ ធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ស្ថិតនៅក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២១នាក់ បានពុលក្នុងនោះ ៧នាក់...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជេីញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីបើកការដ្ឋានគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។នេះបើយោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជួន។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវយកចិត្តទុកដាក់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ តាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ...
ភ្នំពេញ៖ សកម្មជន២នាក់របស់អតីតគណបក្សសង្រ្គោះជាតិដែលបញ្ជូនមកពីថៃ មកកម្ពុជាវិញនោះ ឥឡូវបាន បញ្ជូនពួកគាត់ទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១២ វិច្ឆិកា ថា ក្រោយពួកគេមកដល់កម្ពុជា បានបញ្ជូនទៅតុលាការ ហើយតុលាការក៏បញ្ជូនទៅពន្ធនាគារហើយ”។ សូមបញ្ជាក់ថា សកម្មជនទាំងពីរនោះគឺ លោក វឿង សំណាង អតីត...
ភ្នំពេញ ៖ បន្ថែមពីលើពិធីមង្គលការ និងជួបជុំបែបសាសនា សម្ដេចតេជោ ហ៊ុន សែន នាយករដមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យមានការជួបជុំទាំងអស់ របស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ។ នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១២...
ភ្នំពេញ ៖ គណបក្សបេះដូងជាតិ ដែលមានលោក សៀម ភ្លុក ជាតំណាងត្រូវបានក្រសួងមហាផ្ទៃ បដិសេធមិនឲ្យចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ដោយសារក្រសួងបានរកឃើញមានការក្លែងបន្លំ ស្នាមមេដៃចំនួន២ ៤៥២នាក់ ក្នុងចំណោមចំនួន៤៧៨១ស្នាមមេដៃ ។ តំណាងបក្សក៏អាចនឹងប្រឈមផ្លូវច្បាប់ផងដែរ។ យោងតាមលិខិតរបស់ក្រសួងចុះហត្ថលេខាដោយ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនសម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសអនុញ្ញាតឱ្យរៀបចំពិធីមង្គលការ និងពិធីសាសនា នានា ដោយមិនកំណត់ចំនួនមនុស្ស ប៉ុន្តែត្រូវកំណត់ទំហំទីតាំង និងអ្នកចូលរួមត្រូវធានាថា បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់។ តាមរយៈសារសំឡេង នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ពិធីមង្គលការ ដែលត្រូវរៀបចំឡើង គឺអនុញ្ញាតឱ្យម្ចាស់ដើមការ មានលទ្ធភាព អញ្ជើញភ្ញៀវច្រើនលើសពី ចំនួនកំណត់២០០នាក់ ហើយចំនួនអាចដល់ខ្ទង់ពាន់នាក់បាន អាស្រ័យទៅតាមទំហំទីតាំង ដែលត្រូវរៀបចំ និងអាចរក្សាបាននូវគម្លាតសុវត្ថិភាព ទៅតាមការកំណត់របស់ក្រសួងសុខាភិបាល ជាពិសេសពិនិត្យឱ្យបានច្បាស់លាស់ ទៅលើសមាភាពភ្ញៀវ ដែលនឹងត្រូវអញ្ជើញចូលរួម គឺជាអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ព្រមទាំងការពាក់ម៉ាស់ និងបាញ់អាកុលជាដើម»។ ក្រៅពី ពិធីរៀបមង្គលការ ការប្រារព្ធពិធីសាសនាផ្សេងៗ ក៏ត្រូវបានបើកទូលាយ សម្រាប់ការចូលរួមផងដែរ ដោយមិនមានការកំណត់ចំនួនអ្នកចូលរួមនោះឡើយ ប៉ុន្តែត្រូវពិនិត្យជាក់ស្តែង ទៅលើទីតាំងប្រារព្ធពិធីទាំងនោះ។ ទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវ ដល់អ្នកចូលរួមក្នុងពិធី ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ក្នុងការការពារ រីករាលដាលជំងឺកូវីដ១៩ ដោយមានម៉ាស់ និងអាល់កុលជាប់តាមខ្លួនជាប្រចាំ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ ដោយទទួលភ្ញៀវបានចាប់ពី៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សាគម្លាត ទៅតាមតុដែលត្រូវបានរៀបចំ តាមទីតាំង ។ តាមរយៈសារជាសំឡេងជាង១០នាទី នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផល ភូមិសាស្ត្រនយោបាយ។ យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ»។ ប្រតិកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស សព្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្ត នៅក្នុងខេត្តកណ្ដាល កាលលពីអំឡុងឆ្នាំ ២០២០។ លោក យន់ ណារ៉ុង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ...
បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាពេលថ្មីៗនេះ បានធ្វើការព្រមាន មិនឲ្យមានការវិលត្រឡប់ទៅរក ភាពតានតឹង សម័យសង្គ្រាមត្រជាក់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយលោកជំរុញឲ្យ មានកិច្ចសហប្រតិបត្តិការសកល នៅមុនជំនួបផ្ទាល់មួយ ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក។ នៅក្នុងសារជាវីដេអូ ជូនដលក់វេទិកា CEO នៅក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា...
កាប៊ុល៖ យោងតាមក្រុមប្រឹក្សាអន្តោប្រវេស នៃប្រទេសនវេសឬ NRC កាលពីថ្ងៃពុធកន្លងទៅនេះ បានអះអាងថា ពលរដ្ឋជនជាតិអាហ្គានីស្ថាន ចន្លោះពី៤០០០ទៅ៥០០០នាក់ បានធ្វើការឆ្លងព្រំដែន ចូលទៅដល់ប្រទេសអ៊ីរ់ង់ ជារៀងរាល់ថ្ងៃ គិតចាប់តាំងតែពីតាលីបង់ បានចូលកាន់កាប់ រដ្ឋធានីកាប៊ុល ទាំងស្រុង កាលពីខែសីហា។ ក្រុមជំនួយមនុស្សធម៍ដដែលនេះ បានបន្តទៀតថា គិតមកដល់ពេលនេះពលរដ្ឋអាហ្កានីស្ថាន សរុបប្រមាណជា៣០០ ០០០នាក់ហើយដែលបានធ្វើដំណើរ ចូលទៅដល់ក្នុងប្រទេស...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកាលើបណ្តឹងឧទ្ធរណ៍ របស់ អតីតប្រធានគណបក្សខ្មែរឈ្នះ គឺ លោក សួង សុភ័ណ្ឌ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែ កុម្ភ: ឆ្នាំ ២០២១ ផ្តន្ទាទោស...
ភ្នំពេញ ៖ ពលករខែ្មរ ដែលត្រឡប់មកពីប្រទេសថៃចំនួន២៥ នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បែកគំនិតយកអាល់កុលបាញ់ដៃ សំរាប់ធ្វើអនាម័យ លាយជាមួយទឹកតែអូអ៊ិឈិ និងទឹកក្រូច ផឹកត្រូវបានពុលស្លាប់ និងកំពុងសង្គ្រោះជាច្រើននាក់ ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា៖ ពិតជាមានករណីពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ពុល និងស្លាប់ពិតប្រាដកមែន។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ប្រទេសជប៉ុនផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ របស់កម្ពុជា ប្រមាណជាង៦០%។ ក្នុងឱកាសអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុន លើកទី១៩ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ ជាលើកដំបូង ក្នុងភូមិព្រៃស្នូល ត្រូវបានត្រៀមរៀបចំកម្មពីធី ប្រណាំងទូកត្នោតនិងទូកស្មាច់ នៅក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ដល់២០ វិច្ឆិកា ២០២១ខាងមុខនេះ។ កម្មវិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក មុឹង អុក មេភូមិព្រៃស្នូល នាបរិវេណ «ព្រែកព្រៃស្នូល» (ទើបស្ដារឡើងនាពេលថ្មីៗនេះ) ស្ថិតក្នុងភូមិព្រៃស្នូល ឃុំរវៀង...
បន្ទាយមានជ័យ: ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានបន្តប្រជុំត្រួតពិនិត្យវត្តមានកងកម្លាំង និងពង្រឹងប្រសិទ្ធភាពរបៀបរបបធ្វើការងារប្រចាំថ្ងៃ របស់នគរបាលចំនួន៤ផែន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារសេនាធិការដ្ឋាន ផែនការងារអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ...
បរទេស៖ ឧទ្ធម្ភាគចក្រ និងនាវាចម្បាំង ដែលប្រតិបត្តិការជាផ្នែកមួយ នៃក្រុមវាយប្រហារ នាវាផ្ទុកយន្តហោះ HMS Queen Elizabeth បានគ្រប់គ្រងដើម្បីស្វែងរក និងតាមដាននាវាមុជទឹករបស់ចិន ក្នុងអំឡុងពេលបេសកកម្មរបស់ពួកគេ នៅក្នុងដែនទឹកជម្លោះ នៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការកត់សម្គាល់ របស់ឧត្តមនាវីត្រី Steve Moorhouse – មេបញ្ជាការនៃកងនាវាចរណ៍ក្រុម នៅក្នុងបទសម្ភាសន៍ជាមួយ Sky...
កំពង់ចាម ៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ រួមនិងមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំទីកន្លែងសម្រាប់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយ ចំនួន៦៧នាក់ និងស្លាប់ចំនួន៦នាក់ ដោយ៤នាក់ មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៥៥នាក់ និងអ្នកដំណើរពីបរទេស ចំនួន៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន និងគូកនចំនួន២នាក់ទៀត ក្រោមការចោទប្រកាន់ ពីបទញុះញុង បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ជាប់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-វៀតណាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ...
បរទេស៖ ក្រុមប្រឹក្សារដ្ឋាភិបាលម៉ាឡេស៊ី តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសម៉ាឡេស៊ី នឹងបើកព្រំដែន ទទួលភ្ញៀវអន្តរជាតិឡើងវិញ នៅថ្ងៃទី០១ ខែមករា ស្របពេលដែលប្រទេសនេះ ស្វះស្វែងស្តារឡើងវិញ នូវវិស័យទេសចរណ៍របស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើការបើកឡើងវិញ នូវសេដ្ឋកិច្ចខ្លួនជាបណ្ដើរៗ ស្របពេលដែលអត្រាករណី ឆ្លងមេរោគកូរ៉ូណាបានថយចុះ ដោយសារតែការបង្កើនសន្ទុះ នៃកម្មវិធីចាក់ថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩...
បរទេស៖ មេបញ្ជាការជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើប្រទេសអ៊ីស្រាអែល ធ្វើការចាប់ផ្តើមបំផ្ទុះសង្គ្រាមនោះ ប្រទេសអ៊ីរ៉ង់ នឹងជាប្រទេសមួយ ដែលធ្វើការបញ្ចប់វា។ មេបញ្ជាការនៃកងកម្លាំងជើងអាកាស របស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ លោក Amir Ali Hajizadeh ត្រូវបានគេរាយការណ៍ថា បានថ្លែងប្រាប់តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយពាក់កណ្ដាលផ្លូវការ Tasnim យ៉ាងដូច្នេះថា “កំហុសបង្កើតឡើង...
វ៉ាស៊ីនតោន៖ អត្ថបទថ្មីមួយដែលចុះផ្សាយ ដោយគេហទំព័រ The Hill ដែលជាគេហទំព័រនយោបាយ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា មាន “រោគសញ្ញាដែលមិនអាចបំភ្លេចបាន នៃជំងឺមហារីកនយោបាយ ដែលស៊ីដាច់ឆ្ងាយ ពីលទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក” ។ ដោយកត់សម្គាល់ថា “អាមេរិកមិនមែន ជាប្រជាធិបតេយ្យសុទ្ធសាធ” អត្ថបទនេះបានចុះផ្សាយថា “ប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពរបស់វាជារឿយៗអនុញ្ញាត ឱ្យជនជាតិភាគតិចគ្រប់គ្រងភាគច្រើន”...
បរទេស៖ ប្រធានាធិបតីប្រទេសចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការព្រមានចំៗថា អាស៊ីប៉ាស៊ីហ្វិក ត្រូវតែប្រយ័ត្នប្រយែងមិនត្រូវធ្លាក់ចូល ទៅក្នងភាពតានតឹង ដូចសង្គ្រាមត្រជាក់សាជាថ្មីឡើយ។ ថ្លែងបែបនេះនៅមុនកិច្ចប្រជុំតាមវិដេអូ ជាមួយនឹងប្រធានាធិបតីអាមេរិក ដែលគ្រោងធ្វើឡើងយ៉ាងលឿនបំផុត នាសប្តាហ៍ក្រោយលោក Xi បានបន្តថាការប៉ុនប៉ង នៃការធ្វើមនោគមវិជ្ជា ឬបង្កើតជាក្រុមតូចៗ ឈរលើមូលដ្ឋានភូមិសាស្ត្រនយោបាយ នឹងត្រូវបរាជ័យជាដាច់ខាត។ វិដេអូដែលលោក បានផ្ញើទៅកាន់កិច្ចប្រជុំ APEC...
ដើម្បីចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដ៏ធំប្រចាំឆ្នាំ ២០២១ ឈ្មោះថា «WURKZ MOUNTAIN BIKE SERIES» ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ បានរៀបចំស្តង់ផ្តល់ព័ត៌មានចំនួន២ ទីតាំង គឺនៅកំពង់ចម្លង កោះពេជ្រ និងក្លោងទារ ហ្រ្គេនភ្នំពេញចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឆ្នាំនេះ...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចដោះលែងលោក រ៉ុង ឈុន, កញ្ញា ស កន្និកា និងលោក តុន និមល តែព្យួរទោសនៅសល់ សម្រាប់ពួកគាត់ទាំង៣។ នេះបើយោងតាមការចេញផ្សាយ របស់អង្គការលីកាដូ។ អ្នកទាំងបី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសពីបទញុះញង់ តាមបញ្ញត្តិមាត្រា...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខជូនយោបល់ខ្លះ ដល់នគរបាលសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យលើអ្នកដឹកជញូជួន ក្នុងពេលដែលបុគ្គលិកដឹកជញ្ជូននោះ តេសួររកទីតាំង ដើម្បីដឹកម្ហូបអាហារជូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
