ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារ បានកើនឡើងលើសពី២០០.០០០នាក់ ។ សាកលវិទ្យាល័យដដែលនេះ បានឲ្យដឹងថា ជាមួយគ្នានេះដែរ ករណីនៃអ្នកឆ្លងជំងឺ បានកើនឡើងលើសពី៦,៨លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក...
ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតទឹកបរិសុទ្ធកម្ពុជា បានបញ្ចេញវីដេអូខ្លីមួយ បង្ហាញអំពីតួអង្គដ៏សំខាន់ ដែលបណ្ដាលឲ្យ ទឹកបរិសុទ្ធកម្ពុជា មានលទ្ធភាព ធ្វើជាយុទ្ធនាការ ទឹកចិត្តកម្ពុជា ដើម្បីចែកទឹកបរិសុទ្ធ ដល់មន្ត្រីនគរបាល ទូទាំងប្រទេស។ តួអង្គដ៏សំខាន់នោះ គឺពលរដ្ឋកម្ពុជាតែម្ដង ដែលជាអតិថិជនដ៏ស្មោះស្ម័គ្រ បានជួយគាំទ្រទឹកបរិសុទ្ធកម្ពុជា ចាប់ពីពេលបង្កើត ផលិតផលនេះ ក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានដំឡើង តួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២០ ដោយផ្អែកលើភាពប្រសើរជាងមុន នៃផលិតកម្ម វិស័យ កសិកម្ម និងការកើនឡើង នៃការនាំចេញផលិតផល មិនមែនសំលៀកបំពាក់ ដូចជាកង់ និង គ្រឿងអេឡិចត្រូនិច ព្រមគ្នានឹងការស្ញើចសសើរ...
បរទេស៖អគ្គលេខាធិការអង្គការសម្ពន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ បានមានប្រសាសន៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ណាតូត្រូវតែចាប់យកប្រទេសនានានៅខាងក្រៅតំបន់អឺរ៉ុប ដើម្បីពង្រីកវិសាលភាព ឥទ្ធិពលរបស់ខ្លួន ស្របពេលដែលអំណាចយោធាចិនកំពុងតែរីកធំធាត់ឡើង។ លោក Jens Stoltenberg បាននិយាយប្រាប់សន្និសីទរបស់មជ្ឈមណ្ឌលការវិភាគគោលនយោបាយអឺរ៉ុបដូច្នេះថា “ការកើនឡើងនៃប្រទេសចិន ជាមូលដ្ឋានកំពុងតែផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោក ហើយប្រទេសចិនមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ទម្ងន់ផ្នែកសេដ្ឋកិច្ចនិងការទូតរបស់ខ្លួន ដើម្បីសម្លុតដៃគូជំនួញនិងក្រុមហ៊ុនឯកជននានានោះទេ”។ លោកអគ្គលេខាធិការអង្គការណាតូរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ការប្រើប្រាស់ណាតូឲ្យកាន់តែមានលក្ខណៈបែបនយោបាយបន្ថែមទៀតនោះ គឺមានតម្លៃដើម្បីបញ្ជូនសារនយោបាយរួមសាមគ្គីគ្នាយ៉ាងច្បាស់ ព្រោះរួមបញ្ចូលគ្នា សម្ពន្ធមិត្តណាតូតំណាងឲ្យពាក់កណ្ដាល...
បរទេស៖ ដោយបានចោទប្រកាន់ប្រទេសចិនថា ជាអ្នកនៅពីក្រោយការរីករាលដាលនៃមេរោគឆ្លងវីរុសដោយគ្រោះថ្នាក់ សហរដ្ឋអាមេរិកបានបដិសេធការផ្តល់មូលនិធិរបស់ខ្លួនដល់អង្គការសុខភាពពិភពលោក ដែលក្រុងវ៉ាស៊ីនតោនបានអះអាងថា កំពុងធ្វើសកម្មភាពគាំទ្រប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាដែលបានកត់ត្រាទុករបស់លោក ត្រាំ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ ដែលត្រូវបានធ្វើឡើងនៅលើអ៊ិនធឺរណែតនៅឆ្នាំនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ នឹងអំពាវនាវដល់អង្គការសហប្រជាជាតិឱ្យទទួលខុសត្រូវចំពោះប្រទេសចិន ចំពោះសកម្មភាពរបស់ពួកគេ។ លោក ត្រាំ នឹងនិយាយដោយដកស្រង់ចេញពីសុន្ទរកថាថា «រដ្ឋាភិបាលចិននិងអង្គការសុខភាពពិភពលោក...
ប៊ែកឡាំង៖ ប៉ូលីសទីក្រុងប៊ែកឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ប្រអប់ដែលគួរអោយសង្ស័យមួយត្រូវបានគេរកឃើញនៅក្នុងបរិវេណនៃសភាអាល្លឺម៉ង់ ហើយបច្ចុប្បន្នកំពុងធ្វើការត្រួតពិនិត្យកោសល្យវិច្ច័យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យប៉ូលីសថា « ខ្ញុំអាចបញ្ជាក់បានថា ប៉ូលីសកំពុងធ្វើការនៅនឹងកន្លែង ពីព្រោះប្រអប់ដែលគួរអោយសង្ស័យមួយ ត្រូវបានទុកក្នុងប្រអប់សំបុត្ររបស់ Bundestag [សភាអាល្លឺម៉ង់] ។ អ្នកនាំពាក្យមិនបានបញ្ជាក់ថាតើសមាជិកសភាត្រូវបានគេជម្លៀសចេញទេដោយបង្វែរសំណួរនេះទៅសេវាកម្មសារព័ត៌មានរបស់ Bundestag ដែលមានកម្លាំងប៉ូលីសផ្ទាល់។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា សន្តិភាពនិងការអភិវឌ្ឍ បាននិងកំពុងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ជារៀងរាល់ថ្ងៃ ។ សម្តេចថា ក្នុងនោះ ក៏បានអនុញ្ញាត ឲ្យពួកគាត់ មាន លទ្ធភាពពេញលេញ ក្នុងការប្រតិបត្តិជំនឿសាសនា...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឲ្យប្រធានមន្ទីរគ្រប់រាជធានី-ខេត្ត ផ្សព្វផ្សាយអប់រំណែនាំ ម្ចាស់អាជីវកម្មឲ្យប្រយ័ត្ន ខណៈមានភ្លៀងធ្លាក់ ពីតិចទៅច្រើន ពីថ្ងៃ ២៣-២៩ កញ្ញា។
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានកិច្ចជំនួបជាមួយ គណៈប្រតិភូអ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ (UN)ប្រចាំកម្ពុជា លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក...
ភ្នំពេញ៖ ឯកអគ្គរាជទូត Kang បានទៅទស្សនកិច្ចនៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ភូមិភាគបាត់ដំបង ដែលគ្រប់គ្រងដោយ មូលនិធិជនពិការ – PWDFដោយមានការគាំទ្រពីគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (International Committee of the Red Cross Cambodia) ។ មជ្ឈមណ្ឌលនេះ ផ្តល់ការគាំទ្រយ៉ាងសំខាន់ ដល់ជនរងគ្រោះ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ចេញផ្សាយកំណាព្យអប់រំ “អារ្យធម៌ ខ្មែរ”សម្រាប់ អបអរសាទរ ទិវាគ្រូបង្រៀន ៥តុលា ខាងមុខនេះ៕
ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចំាកម្ពុជា បានថ្លែងសម្តែងនូវក្តីរម្លឹក ចំពោះស្នាដៃជាច្រើនរបស់ខ្លួន ក្នុងការរួមចំណែកស្វែងរក និងគំាទ្រសន្តិភាព នៅក្នុងប្រទេសកម្ពុជា ពីប្រទេសទទួលកងកម្លាំងសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប) រហូតក្លាយជាប្រទេសបញ្ជូនកងកម្លាំងក្រោមឆ័ត្រ អ.ស.ប។ ស្ថានទូតអូស្រ្តាលី បានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសហ៊ុក របស់ខ្លួនថា ក្នុងទិវាសន្តិភាពអន្តរជាតិនេះ (២១កញ្ញា) អូស្រ្តាលី ទទួលស្គាល់ថា អង្គការសហប្រជាជាតិ បានធ្វើការងារដ៏សំខាន់...
ស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា អភិបាលក្រុងស្រុកទាំង៨ នៅខេត្តស្វាយរៀង ត្រូវត្រៀមលក្ខណៈ រៀបចំទីទួលមានសុវត្ថិភាព និងត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋ ពេលជួបគ្រោះធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។ ការថ្លែងលើកឡើង របស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅ ការងារត្រីមាសទី៤ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកងកម្លាំងនគរបាល នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តបាត់ដំបង ត្រូវបន្តសហការ ជាមួយអាជ្ញាធរខេត្ត រួមទាំងកម្លាំងពាក់ព័ន្ធ ត្រៀមទប់ស្កាត់ជានិច្ច នូវជនមានឧបាយកលអាក្រក់ ចូលមកបង្កភាពចលាចល ឬអសន្តិសុខក្នុងប្រទេស ។ នេះបើយោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន...
បរទេស៖ Independent នៅថ្ងៃអង្គារនេះ បានសរសេរថា ដុកទ័រអាមេរិកម្នាក់ ដែលបានឆ្លងកូវីដ១៩ ពីអ្នកជំងឺរបស់ខ្លួន នៅឯមន្ទីរពេទ្យ នៃរដ្ឋតិចសាសនោះ បានស្លាប់ហើយ ក្រោយពេលដែលគាត់ បានព្យាយាមប្រឆាំងទៅនឹងវិរុសនេះ អស់រយៈពេល២ខែរួចមក។ ដុកទ័រដែលមានឈ្មោះថា Adeline Fagan បានបាត់បង់ជីវិត នៅក្រោយការតស៊ូ អស់រយៈពេលយ៉ាងយូរ រហូតដល់ដំណាក់កាលចុងក្រោយ គឺខួរក្បាលរបស់គាត់ មានឈាមហូរពីខាងក្នុងផងដែរ។...
បរទេស៖ នៅថ្ងៃអង្គារនេះ មេដឹកនាំទីក្រុងបានប្រកាសថា ទីក្រុងហុងកុង គ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីទាមទារសិទ្ធិពិសេសណាមួយ សម្រាប់ពលរដ្ឋហុងកុងចំនួន ១២ នាក់ ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសចិន នៅពេលពួកគេព្យាយាម រត់គេចដោយទូក ហើយពួកគេនឹងត្រូវប្រឈមមុខនឹងច្បាប់នៅទីនោះ។ អ្នកទាំង ១២ នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៣ ខែសីហា ពីបទឆ្លងចូលដែនទឹកចិនដីគោក ដោយខុសច្បាប់...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាច នឹងមានការរអាក់រអួលខ្លះៗ...
ញូវយ៉ក ៖ មេដឹកនាំកំពូល សហរដ្ឋអាមេរិក និងចិន បានធ្វើការដោះដូរ តតាំងគ្នាទៅវិញទៅមក លើការឆ្លងរាលដាល នៃការឆ្លងរាតត្បាត នៅឯការប្រជុំជាក់ស្តែងមួយ របស់មេដឹកនាំពិភពលោក នៅឯទីស្នាក់ការកណ្តាល របស់អង្គការ សហប្រជាជាតិ។ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសុន្ទរកថា ដែលបានកត់ទុកសម្រាប់មហាសន្និបាត អង្គការសហប្រជាជាតិ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២២ ខែកញ្ញាបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីរុស្សី លោក Alexey Overchuk បានចេញសេចក្តីអធិប្បាយមួយ ដើម្បីបញ្ជាក់ពីប្រទេសដែលជាអទិភាព ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គារដដែលនេះលោក Overchuk បាននិយាយថាប្រទេស Kyrgyzstan គឺជាប្រទេសអទិភាពបំផុតរបស់រុស្សី ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង ដោយបញ្ជាក់បន្ថែមថារុស្សីបានផ្តល់តម្លៃយ៉ាងធំធេង ចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរក្នុងនាម...
បរទេស៖ ការិយាល័យប៉ូលីសក្រុង កំពុងរៀបចំការចោទប្រកាន់ជាច្រើនប្រឆាំងមេដឹកនាំ ១៦ នាក់ នៃបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងបាងកក កាលពីចុងសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ Sukhun Prommayon ស្នងការរងបាននិយាយ នៅថ្ងៃអង្គារថា ការចោទប្រកាន់នឹងត្រូវបាន ធ្វើឡើងប្រឆាំងនឹងក្រុមបាតុករសំខាន់ៗចំនួន...
ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិនបានឲ្យដឹងថាជាលទ្ធផលកិច្ចប្រជុំ បានអនុម័តទទួលយក សេចក្តីព្រាងច្បាប់ចំនួន៧ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៩...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំស្តីពីការផ្សព្វផ្សាយ អំពីរចនាសម្ព័ន្ធចាត់តាំង កងរាជអាវុធហត្ថ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ និង ជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ដែលមានអត្តលេខ៩៩៦ ត្រូវបានម្ចាស់ហាងគុយទាវអង្គរជុំ សាខាទួលគោក ដាក់ពាក្យបណ្តឹងទៅស្ថាប័នធំៗចំនួន៣ គឺ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ប្រធានគណៈមេធាវី នៃព្រះរាជណាចក្រកម្ពុជា...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មថ្មីលើ ក្រសួងការពារជាតិ របស់ប្រទេសអ៊ីរ៉ង់ និងបុគ្គលដទៃទៀត ដែលពាក់ព័ន្ធក្នុងកម្មវិធី អាវុធនុយក្លេអ៊ែនិងសព្វាវុធ ដើម្បីគាំទ្រដល់ការអះអាង របស់អាមេរិកដែលថា ទណ្ឌកម្មទាំងអស់របស់ អង្គការសហប្រជាជាតិ លើទីក្រុងតេអេរ៉ង់ ត្រូវតែដាក់វិញក្នុងពេលបច្ចុប្បន្ននេះ។ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិក ដែលផ្តោតគោលដៅលើអង្គភាព និងប្រជាជនអ៊ីរ៉ង់ចំនួន ២៧...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទាន ជាង២៩លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាតាមរយៈ កំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទ ដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។ យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងថា ការផ្តល់កម្ចីនេះ គឺជាកម្មវិធីទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ...
ប្រវត្តិសាស្ត្រ ៖ សង្គ្រាមបង្ហូរឈាម បានប្រព្រឹត្ត ទៅអស់រយៈពេលជាច្រើនទសវត្ស រវាងប្រទេសជិតខាង អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ប៉ុន្តែទីបំផុតនាថ្ងៃទី១៣ ខែកញ្ញា កាលពីឆ្នាំ១៩៩៣ តំណាងនៃភាគីទាំងពីរ បានជួបជុំគ្នានៅសេតវិមាន របស់អាមេរិក ដើម្បីសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពមួយឡើង។ ការប្រយុទ្ធគ្នា រវាងពួកពូជសាសន៍ជ្វីហ្វ និងពួកអារ៉ាប់នៅប៉ាឡេស្ទីន មានតាំងពីទសវត្សរ៍ឆ្នាំ១៩២០ នៅពេលដែលក្រុមទាំងពីរ...
ភ្នំពេញ ៖ ម៉ាស់ត្បាញដោយដៃ ចំនួន៦០០០ម៉ាស់ ដែលជាអំណោយនៃក្ដីស្រឡាញ់ របស់ធនាគារ មេយប៊ែង ត្រូវបានប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ស្របពេលជាមួយនឹងការបើកឲ្យដំណើរការឡើងវិញនៃគ្រឹះស្ថានអប់រំ និងក្នុងឱកាស នៃខួបលើកទី៦០ឆ្នាំ របស់ធនាគារ មេយប៊ែង ។ ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ...
បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីឃើញ មានឱកាសតិចតួច ដើម្បីបន្តសន្ធិសញ្ញា នុយក្លេអ៊ែ New START ជាមួយសហរដ្ឋអាមេរិក ដែលជាសន្ធិសញ្ញា អាវុធនុយក្លេអ៊ែដ៏ចម្បង ចុងក្រោយរបស់ប្រទេសទាំងពីរ ដោយសារតែរុស្ស៊ីមិនទទួលយក លក្ខខណ្ឌដែលទីក្រុង វ៉ាស៊ីនតោនកំណត់។ គួរបញ្ជាក់ថា លោកអនុរដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅអគារ មិត្ត ភាព ទីស្ដីការ គណៈរដ្ឋមន្ត្រី ។...
បរទេស ៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹក ជញ្ជូនតួកគីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយចោទប្រកាន់ ពីបទល្មើសបម្រាមលក់អាវុធ ឲ្យប្រទេសលីប៊ី និងមាននាវាជាប់ពាក់ព័ន្ធ ក្នុងឧប្បត្តិហេតុមួយ រវាងបារាំងនិងតួកគី កាលពីខែមិថុនា។ ការបង្កកទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនដឹកជញ្ជូន Avrasya Shipping ដែលសហភាព អឹរ៉ុបនិយាយថា ប្រតិបត្តិការនាវាដឹកទំនិញ Cirkin...
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 |
ភ្នំពេញ ៖ លោក Gary Franci ប្រធានក្រុមអ្នកសារព័ត៌មានសេតវិមាន ប្រចាំបណ្តាញ Next News Network បានបង្ហាញសារទៅកាន់ពិភពលោក ឲ្យដឹងលឺ ពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
បរទេស៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា...
បរទេស៖ កងទ័ពជើងទឹកថៃបានបាត់បង់នាយទាហានម្នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុពេលកំពុងរៀបចំសព្វាវុធនៅព្រំដែនកម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។ ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពសៀមចំនួន ១.៥៤៩គ្រាប់។ តាមរយៈបណ្ដាញសង្គមផ្លូវការ...
បរទេស៖ នាយទាហាន និង ពលទាហានជិត ១៦.០០០ នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ និងសន្តិសុខសាធារណៈ បានចូលរួមការហាត់ សមរួមគ្នាលើកទី ២ សម្រាប់ព្យុហយាត្រាយោធា និងការដើរដង្ហែរខួបលើកទី ៨០...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញសំណេរ ដោយផ្ទាល់ដៃមួយទៀត របស់សិស្សសាលាខ្មែរ ដែលរៀបរាប់ពីសកម្មភាពឈ្លានពាន ប្រដាប់អាវុធដោយក្រុមកងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា ៕
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ