បរទេស៖ ប្រធានគណបក្សប្រជាធិបតេយ្យ សេរីជប៉ុន លោក Yoshihide Suga ត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុនថា ជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសនេះ បន្ទាប់ពីលោកស៊ីនហ្សូអាបេ បានលាឈប់ដោយសារ ហេតុផលសុខភាព ។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានថ្លែងនៅក្នុងសារជាវីដេអូ ទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីថ្ងៃសុក្រថា លោកបានត្រៀមខ្លួនជួបជាមួយ មេដឹកនាំកូរ៉េខាងជើង...
ហ្សឺណែវ៖ មន្ត្រីអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ជាសកលពីជំងឺកូវីដ-១៩ អាចកើនឡើង ទ្វេដង រហូតដល់ ២ លាននាក់មុនពេល ទទួលបានជោគជ័យនូវវ៉ាក់សាំង ដែលអាចប្រើបានជាទូទៅ និងអាចខ្ពស់ជាងនេះ ដោយមិនមានសកម្មភាពរួមគ្នា ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ លោក Mike Ryan ប្រធានកម្មវិធីបន្ទាន់ របស់ទីភ្នាក់ងារអង្គការ សហប្រជាជាតិ បានប្រាប់សន្និសីទសារព័ត៌មាន...
ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាត នៃក្តីសង្ឃឹម របស់សហព័ន្ធ សន្តិភាពសកល ដែលរៀបចំធ្វើ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក មានវិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាមរយៈការសម្របសម្រួល...
ភ្នំពេញ ៖ លោក កឹម សុខា និងសហការី បានយកអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងកូនឈើហូបផ្លែ ចែកជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលរងគ្រោះ ដោយទឹកជំនន់ នៅខេត្តពោធិ៍ សាត់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ លោកថា នេះជាការរំលែកទុក្ខលំបាក និងការខ្វះខាតខ្លះៗ ដែលខ្ញុំតែងតែចូលរួមដោយ...
បច្ចុប្បន្នភាព ក្រសួងសុខាភិបាល របស់ប្រទេសចិន បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ស្តីអំពីវ៉ាក់សាំង បង្ការវីរុសCovid-19 ដែលប្រទេសនេះ នឹងអាចចេញអោយប្រើប្រាស់ នៅខែវិច្ឆិកា ចុងឆ្នាំ២០២០នេះ ។ សេចក្តីប្រកាសដដែលបានអោយដឹងថា នៅឆ្នាំ២០២០នេះ ប្រទេសចិន នឹងអាចមានវ៉ាក់សាំង បង្ការវីរុសCovid-19 ប្រមាណ៦០០លានដូស ហើយនៅឆ្នាំបន្ទាប់ទៀត...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូន នាយអាវុធហត្ថជាច្រើន រូបទៀត នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ុន សារ៉ាឌីន មេបញ្ជាការរងខណ្ឌទួលគោក ដែលមានជម្ងឺដុះសាច់ច្រមុះចាក់ចូលខួរក្បាល...
(ទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី២៥ កញ្ញា ២០២០)៖ ក្រុមហ៊ុនHuawei នាថ្ងៃសុក្រនៅក្នុងកម្មវិធីប្រចាំឆ្នាំ HUAWEI CONNECT 2020 បានបង្ហាញរបត់គំរូដែលធ្វើអោយ មានការផ្លាស់ប្តូរវិស័យឧស្សាហកម្មឌីជីថល ក្នុងគោលបំណងធ្វើអោយរីកដុះដាល ប្រព័ន្ធអេកូឡូស៊ីដែលមានភាពរឹងមាំ និង បង្កើនដំណោះស្រាយ ដែលពឹងផ្អែកលើស្ថានភាពជាក់លាក់ សំរាប់អនាគតនៃសង្គមឆ្លាតវៃ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងទៅតាមក្រុមហ៊ុន បច្ចេកវិទ្យានាំមុខនៅក្នុងពិភពលោក គំរូថ្មីនេះមានលក្ខណៈសម្បត្តិ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យសហគមន៍អន្តរជាតិ ជួយបំពេញគម្លាតហិរញ្ញវត្ថុ ចំនួន ៣៥ ពាន់លានដុល្លារសម្រាប់“ ការទទួលបានឧបករណ៍កូវីដ១៩” (ACT-Accelerator) ដែលជាការសហការ ជាសកលដឹកនាំដោយអង្គការ សុខភាពពិភពលោក នៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាលនិងការចាក់វ៉ាក់សាំង។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃសុក្រថា...
វ៉ាទីកង់ ស៊ីធី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា សម្តេចសង្ឃប៉ាប បានថ្លែងប្រាប់ដល់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រថា អ្នកក្រ និងសមាជិកភាពក្នុងសង្គមដែលខ្សត់ខ្សោយ គួរតែទទួលបានការព្យាបាលជំងឺមុនគេ នៅពេលដែលវ៉ាក់សាំងប្រឆំាងនឹងវីរុសកូរ៉ូណា បានផលិតរួចរាល់នោះ ។ ថ្លែងពីទីក្រុង Vatican នៅក្នុងខ្សែវីដេអូមួយដែលសម្តេចសង្ឃបានគូសបញ្ជាក់ទៅកាន់អង្គសន្និបាតនៃអង្គការសហប្រជាជាតិ...
ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា ទីក្រុងជាច្រើននឹងត្រូវជាប់គាំងក្នុងតំបន់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុង ការទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំងនៃករណីវីរុសឆ្លងកូវីដ-១៩។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock បានប្រកាសពីវិធានការណ៍រឹតបន្តឹងថ្មីដែលនឹងត្រូវអនុវត្តនៅក្នុងទីក្រុង Leeds, Blackpool, Wigan និង Stockport ។ លោក Hancock បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទិន្នន័យចុងក្រោយបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃអត្រាគ្រោះថ្នាក់ក្នុងចំនួនប្រជាជន ១០ម៉ឺននាក់នៅក្នុងទីក្រុង Leeds,...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ជួយរៀបចំសន្និសីទអន្តរជាតិ សម្រាប់សន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។ លោកអាបាស់ បានធ្វើការអំពាវនាវនៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតរបស់លោកពីទីក្រុងរ៉ាម៉ាឡា ដល់សម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ដោយសារតែការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩ លោក អាបាស់ មិនអាចចូលរួមក្នុងសន្និសីទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិបាននោះទេ។ លោកបានអំពាវនាវឱ្យអគ្គលេខាធិការយូអិនលោក Antonio Guterres សម្របសម្រួលជាមួយអង្គការសហប្រជាជាតិសហរដ្ឋអាមេរិក សហភាព អ៊ឺរ៉ុប...
ភ្នំពេញ ៖ អ្នកប្រដាល់កម្ពុជា ជើងខ្លាំង ចំនួន៨នាក់ ចែកចេញជា២ក្រុម នឹងប្រកួតប្រជែងគ្នា ដណ្ដើមជើងឯកក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម នៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា រដូវកាលទី២ ដែលមានរង្វាន់ ចំនួន៥,០០០ដុល្លារ នៅសង្វៀនCNC ក្រោមការសហការ រវាងស្ថានីយទូរទស្សន៍ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៦...
ខ្ញុំសូមកោតសរសើរ ក្រុមហ៊ុនលីយ៉ុងផាត់ ដែលបានយកសេចក្តីសុខរបស់ពលរដ្ឋជាមូលដ្ឋាន មកដោះស្រាយនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទោះបីក្រុមហ៊ុននេះ មានដីដែលមានប្លង់រឹង និងមានអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចតេជោ នាយក្រដ្ឋមន្រ្តីក៏ដោយ ក៏ក្រុមហ៊ុនមិនប្រើកម្លាំងហិង្សា កម្លាំងសមត្ថកិច្ច ឬកម្លាំងតុលាការទៅបង្ខំបណ្តេញពលរដ្ឋ ចេញពីទីតាំងអភិវឌ្ឍន៍របស់ខ្លួនដែរ។ កាលពីសប្តាហ៍មុនតំណាងក្រុមហ៊ុន បានទៅជួបពិភាក្សាជាមួយខ្ញុំនៅវិមានសន្តិភាព ដើម្បីរិះរកដំណោះស្រាយល្អសមរម្យជូនពលរដ្ឋ និងក្រុមហ៊ុន ។ ខ្ញុំបានបញ្ជាក់ច្បាស់ជូនតំណាងក្រុមហ៊ុនរួចហើយថា មានតែដំណោះស្រាយឈរលើគោលការណ៍ ឈ្នះឈ្នះ សម្តេចតេជោទេ...
គៀវ៖ ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថាមនុស្ស ២៥ នាក់បានស្លាប់នៅក្នុងការធ្លាក់យន្ដហោះយោធានៅតំបន់ Kharkiv ភាគឦសានរបស់ប្រទេសនេះ កាលពីយប់ថ្ងៃសុក្រ ខណៈដែលមនុស្សពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ការស្រាវជ្រាវផ្សេងទៀតកំពុងបន្ត។ យោងតាមការិយាល័យកិច្ចដំណើរការ នីតិវិធីព្រហ្មទណ្ឌត្រូវបានបង្កើតឡើង សម្រាប់ការបំពានច្បាប់ហោះហើរ ដែលបណ្តាលឱ្យជាប់គាំង និងផលវិបាកធ្ងន់ធ្ងរ។ ទីភ្នាក់ងារសារព័ត៌មាន Interfax អ៊ុយក្រែនបានរាយការណ៍ថា ប្រធានរដ្ឋបាលតំបន់ Kharkiv លោក Oleksiy...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងទាមទារឱ្យប្រទេសកូរ៉េខាងជើង អនុវត្តការស៊ើបអង្កេតមួយផ្សេងទៀតចំពោះ ការសម្លាប់មន្ត្រីជលផលក្រុងសេអ៊ូលរបស់ខ្លួន នៅជិតព្រំដែនសមុទ្រ ដែលមានភាពតានតឹងដោយសារតែការពន្យល់របស់កូរ៉េខាងជើង មានភាពខុសគ្នាមួយចំនួនពីទីក្រុងសេអ៊ូល។ នៅថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់សម្លាប់បុរសអាយុ ៤៧ ឆ្នាំ នៅក្នុងដែនទឹករបស់ខ្លួនហើយបានដុតសាកសពរបស់លោកចោលទៀត នេះបើយោងតាមយោធាកូរ៉េខាងត្បូង។ មន្រ្តីរូបនេះបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈពេលដែលលោកកំពុងបំពេញភារកិច្ចនៅក្បែរកោះយ៉ុនប៉ូយុងនៅព្រំដែនសមុទ្រលឿង។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសុំអភ័យទោសចំពោះឧប្បត្តិហេតុកាលពីថ្ងៃសុក្រនៅក្នុងសារមួយផ្ញើដោយនាយកដ្ឋានរណសិរ្សបង្រួបបង្រួម ដែលជាទីភ្នាក់ងារចារកម្មដ៏សំខាន់មួយ...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា មានពលរដ្ឋចំនួន០៣នាក់បានរកឃើញថា បាត់បង់ជីវិត បន្ទាប់ពីមានអគ្គីភ័យមួយបានឆាបឆេះចេញពីខាងក្នុងរោងចក្ររបស់ក្រុមបច្វេកវិទ្យាយក្សរបស់ចិន គឺ Huawei Technologies នៅក្រុង Dongguan ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីថ្ងៃសុក្រ ។ អគារដែលមានអគ្គីភ័យនោះ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រេស៊ីល មានកំណត់ត្រាជាង១៤០.០០០នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ដែលបានចុះក្នុងបញ្ជីចំនួន៧២៩នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបមានរហូតដល់១៤០.៥៣៧នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣១.៩១១នាក់ ដែលបានកត់ត្រា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៦៨៩.៦១៣នាក់ ។...
ភ្នំពេញ៖ ខាងក្រោមនេះជាខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍ ទាំងស្រុងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លេីកទី៧៥ កាលពីថ្ងៃទី២៦ កញ្ញា។ – ឯកឧត្តម វ៉ុលកាន បូសគារ ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ, – ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, – ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! មហាសន្និបាតនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុង ប្រវត្តិរបស់អង្គការសហប្រជាជាតិ; ដោយសារមហាសន្និបាតនេះ មិនគ្រាន់តែត្រូវបានរៀបចំឡើងជាលើកដំបូង តាមរយៈប្រព័ន្ធ វីដេអូប៉ុណ្ណោះទេ, ប៉ុន្តែ ប្រព្រឹត្តទៅក្នុងអំឡុងពេលដែលពិភពលោកបាន និង កំពុងគ្របដណ្តប់ដោយវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន ។ ជាការពិត, ពិភពលោកកំពុងប្រឈម នឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ, បង្កឡើងដោយឥទ្ធិពលរួមបញ្ចូលគ្នា នៃបញ្ហាជាច្រើន រួមមាន លទ្ធភាពឈានទៅរក សង្រ្គាម ត្រជាក់បែបថ្មី ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល; ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩; ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន; បញ្ហាភេរវកម្មមិនមែនរដ្ឋ; និង ភាពអត់ឃ្លាន, ទុក្ខវេទនា និង ការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្ស រាប់លាននាក់រងគ្រោះ ។ល។ ជាងនេះទៅទៀត, អ្វីដែលពិភពលោកកំពុងប្រឈម គឺការផ្លាស់ប្តូរមិនអាចបកក្រោយ ទៅរក ប្រព័ន្ធពហុ ប៉ូល ដែលត្រូវបានលេចឡើង តាមរយៈការប្រកួតប្រជែង ឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើង នៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿន ឆ្ពោះទៅជួរមុខនៃនយោបាយតំបន់ ។ ទោះជាយ៉ាងណាក៏ដោយ, ឆ្នាំនេះ គឺជាឆ្នាំដែលយើងកំពុងប្រារព្ធខួបលើកទី ៧៥ នៃការបញ្ចប់សង្គ្រាមលោក លើកទី ២, ដែលជាព្រឹត្តិការណ៍ គ្រប់គ្នាបំភ្លេចមិនបាន ។ ក្នុងន័យនេះ, យើងត្រូវតែសម្តែងការដឹងគុណ ដល់បិតាស្ថាបនិកនៃអង្គការ សហប្រជាជាតិដែលបានរៀបចំបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ប្រព័ន្ធទំនាក់ទំនងអន្តរជាតិ សម័យទំនើប និង ការចូលរួមជាលក្ខណៈពហុភាគី ប្រកបដោយឧត្តមគតិ ក្នុងការ “ជួយសង្គ្រោះមនុស្សជំនាន់ក្រោយៗ ឱ្យរួចផុតពីគ្រោះកំណាចនៃសង្គ្រាម ដែលនាំមកនូវទុក្ខវេទនាដល់មនុស្សជាតិ”។ នៅក្នុងបរិការណ៍នេះ, ខ្ញុំសូមអនុញ្ញាតលើកឡើងនូវគំនិតផ្ទាល់ខ្លួន លើប្រធានបទមួយចំនួន សម្រាប់ការពិភាក្សានៃ អង្គសន្និបាតរបស់យើង ដូចខាងក្រោម ៖ ១-ភាពតានតឹងផ្នែក ភូមិសាស្ត្រនយោបាយថ្មីៗ និង ផលប៉ះពាល់ចំពោះពិភពលោក ស្ថិរភាព និង វិបុលភាពរយៈពេលវែងបំផុត ក្នុងសម័យទំនើបនេះ, ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរ-ជាតិ បង្កើតឡើងក្នុងឆ្នាំ១៩៤៥ នោះ, កំពុងទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ព្រោះគុណតម្លៃជាមូលដ្ឋានដែលជាគ្រឹះ នៃសណ្ដាប់ធ្នាប់នេះ ក៏ដូចជាគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ ត្រូវបានគេរំលោភបំពាន និងលែងគោរព ។ ជាងនេះទៅទៀត, និន្នាការឯកតោភាគីនិយម និងការប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ កំពុងតែកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និង វិធានពហុភាគីនិយម ។ ជាការពិត, សព្វថ្ងៃនេះ យើងកត់សម្គាល់ឃើញយ៉ាងប្រចក្ស នូវការចុះខ្សោយនៃប្រព័ន្ធ ត្រួតពិនិត្យអាវុធអន្តរជាតិ និង ការកើនឡើងយ៉ាងស្រួចស្រាល នៃហានិភ័យនុយក្លេអ៊ែរ ។ យើងក៏សង្កេតឃើញមានការ-ផ្លាស់ប្តូរដ៏គួរឱ្យភ័យ ព្រួយនៃគោលនយោបាយ និងលទ្ធិយោធានិយម ឆ្ពោះទៅរកទស្សនៈមួយដែលថា ការបង្កើតសង្គ្រាម ដើម្បីរក្សាឧត្តមភាព របស់ខ្លួនជាទង្វើមួយ ដែលអាចទទួលយកបាន ។ តួយ៉ាង, កិច្ចព្រមព្រៀងជាសកល ត្រូវបានគេបដិសេធជាឯកតោភាគី ហើយស្ថាប័នអន្តរជាតិ ក៏ត្រូវបានគេវាយប្រហារ...
ជុន ច័ន្ទបុត្រ ដែលដឹងខ្លួនថា មានជំងឺកាចសាហាវកំពុងយាយីជីវិត របស់ខ្លួន បានខិតខំសរសេរកំណត់ហេតុវែងអន្លាយលន្លង់ លន្លោចនិងតភាគក្នុងបំណងចង់ឲ្យអ្នកអាន ជាពិសេសអ្នកគាំទ្របក្សប្រឆាំងជឿនិងអាណិត អាសូរ ហើយចាត់ទុកខ្លួនជា មនុស្សអស្ចារ្យ។ ប៉ុន្តែ កាន់តែសរសេរវែង កាន់តែបង្ហាញឲ្យឃើញ ថា ជុន ច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើចារកម្មឲ្យលោក ហ៊ុន សែន យ៉ាងពិតប្រាកដ។ ជាក់ស្តែង...
ដែកថែបអ៊ីតាលីម៉ាក វី បានប្រគល់រង្វាន់ជូនអតិថិជន ដែលឈ្នះពីការចាប់ឆ្នោតផ្សងសំណាងជុំទីមួយកាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះ។ អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំមានរហូតដល់៥៥រូប ប៉ុន្តែមានតែចំនួន១០រូបប៉ុណ្ណោះត្រូវបានអញ្ជើញជាតំណាងមកទទួលរង្វាន់ដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រី វើក នៅថ្ងៃ២៥ កញ្ញានេះ។ ដែកថែបអ៊ីតាលីម៉ាក វី នឹងបន្តរៀបចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន២ដងទៀត និងមានរង្វាន់ធំសរុបចំនួន១១០រង្វាន់ទៀតដូចជា ម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់ជូនអតិថិជន។ អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលីគ្រប់ប្រភេទចាប់ពី២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក។...
កោះកុង : មន្ទីរសុខាភិបាលខេត្តកោះកុង បានបើកយុទ្ធនាការណ៍ បាញ់ថ្នាំ និងដាក់អាប៊ែត ដើម្បីកំចាត់ជម្រកសត្វម៉ូស ដើម្បីបង្ការការពារជំងឺគ្រុនឈាម ជំងឺគ្រុនឈីត និងជំងឺឆ្លងផ្សេងៗ ដើម្បីសុខភាពប្រជាពលរដ្ឋ ។ ការចុះប្រតិបត្តិការណ៍បាញ់ថ្នាំនិងអាប៊ែត បានធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅជុំវិញ បរិវេនផ្សារដងទង់ ភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា...
ភ្នំពេញ៖ ក្នុងឱកាស ដែលព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោក សូវ សច្ចៈសម្បត្តិ ជាឧកញ៉ា ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក TEN SYNERGY TRADING សូមជូនពរឧកញ៉ា សូវ សច្ចៈសម្បត្តិ មានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ដើម្បីបន្តដឹកនាំ ក្រុមហ៊ុន ឆ្ពោះទៅរកភាពរឹងមាំ និងរីកចម្រើនតរៀងទៅ។ ខ្ញុំបាទសូមជូនពរ បវរមហាប្រសើរជូន លោកឧកញ៉ា និងក្រុមគ្រួសារទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សេអ៊ូល៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ការសូមទោស របស់កូរ៉េខាងជើង ចំពោះការបាញ់សម្លាប់មន្ត្រីរដ្ឋាភិបាល កូរ៉េខាងត្បូង ដែលទើបនឹងស្លាប់ថ្មីៗនេះ គឺជាជំហានដ៏មានប្រយោជន៍ ខណៈដែលបានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ខ្លួន ចំពោះការថ្កោលទោស និងទាមទារឱ្យ មានការពន្យល់ពេញលេញមួយ។ ប្រតិកម្មនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំកូរ៉េ ខាងជើង លោកគីម ជុងអ៊ុន បានលើកឡើងថា លោកមានអារម្មណ៍សោកស្តាយ យ៉ាងខ្លាំងនៅក្នុងសារ...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា ឧត្តមស្នងការសម្រាប់ ជនអន្តោប្រវេសន៍ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន១២៤នាក់ ត្រូវបានជួយសង្គ្រោះ ដោយក្រុមឆ្មាំសមុទ្ររបស់ប្រទេសលីប៊ី ។ ឧត្តមស្នងការបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា “សរុបមានជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន១២៤នាក់ និងក្រុមអន្តោប្រវេសន៍ ជាច្រើននាក់...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធីប្រោសព្រះរាជទាន ប្រគេន-ជូន សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ដល់សមណនិស្សិត-និស្សិត ចំនួន៨១៥ អង្គ/រូប នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា(PSBU)...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រកើតឡើងនៅភាគអាគ្នេយ៏នៃប្រទេសជប៉ុន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ ស្ថិតនៅចម្ងាយ១៨១គីឡូម៉ែត្រ នៅភាគអាគ្នេយ៏កោះស៊ូម៉ូដា (Shimoda)របស់ប្រទេសជប៉ុន កាលពីម៉ោង១៦និង៤៥នាទីម៉ោងសកល កាលពីថ្ងៃសុក្រ ។ គ្រោះរញ្ជួយដីនេះមានជម្រៅ១១៨គីឡូម៉ែត្រ ។ តាមការវាយតម្លៃ បឋមឃើញថា មានរង្វាស់៣៣.២០៩២ដឺក្រេ...
បរទេស ៖ ប្រទេសប្រ៊ុយណេ នៅថ្ងៃសុក្រនេះ បានធ្វើការប្រកាសថា ប្រទេសរបស់ខ្លួនមិន មានករណីឆ្លងថ្មី នៃវិរុសកូវីដ១៩ឡើយ ខណៈដែលតួលេខសរុប នៅមានត្រឹមតែ១៤៦ ករណីដដែល។ យោងតាមការ ចេញផ្សាយ ដែលត្រូវបានធ្វើឡើយ ក្រសួងសុខាភិបាល នៃប្រទេសប៊្រុយណេ បានបញ្ជាក់ថា មិនមានករណីថ្មីនៃកូវីដ១៩ ឡើយហើយករណី ដែលជាសះស្បើយមាន១៤២ ករណីក្នុងនោះមានម្នាក់ នៅបន្តព្យាបាលក្នុងមន្ទីរ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
