តេហរ៉ង់ ៖ នៅថ្ងៃអង្គារទី១៧ខែមិនានេះ ប្រទេសអ៊ីរ៉ង់ បានធ្វើការប្រកាស បែបព្រមានខ្លាំងៗ ទៅលើពលរដ្ឋរបស់ខ្លួនថា ព្រឹត្តិការណ៍វាយប្រហារ ដោយកូរ៉ូណានៅក្នុងប្រទេស អាចសម្លាប់មនុស្ស រាប់លាននាក់ ប្រសិនបើពួកគេមិនព្រមធ្វើ តាមការណែនាំរបស់រដ្ឋាភិបាល និងជាពិសេសនៅតែបន្តធ្វើដំណើរ ។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកកាសែត របស់ទូរទស្សន៍ដ៏ធំ ក្នុងស្រុកម្នាក់និង ក៏មានមុខងារជាវេជ្ជបណ្ឌិតផង ប៉ុន្មានម៉ោងប៉ុណ្ណោះ...
បរទេស ៖ រដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ នឹងផ្តល់នូវទឹកប្រាក់ដំបូង ១៣លានដុល្លារ ឲ្យដល់ក្រុមហ៊ុនអ៊ីស្រាអែលនានា សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍ ផលិតផលនិងបច្ចេកវិទ្យា ដែលអាចជួយដល់ការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩។ ក្រសួងសេដ្ឋកិច្ចអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធរច្នៃប្រឌិតអ៊ីស្រាអែល ក្រសួងសេដ្ឋកិច្ច និងសមាគមរោងចក្រអ៊ីស្រាអែល ក៏បានអំពាវនាវឲ្យរោងចក្រនានា ប្រគល់នូវគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីជួយអភិវឌ្ឍ ឬក៏ពន្លឿនការផលិតបច្ចេកវិទ្យា...
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាត ឲ្យនាវាទេសចរណ៍ កម្ពុជា៥គ្រឿង ដែលកាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរ របស់ប្រទេសវៀតណាម ហាមមិនឲ្យចូលចត ដើម្បីដាក់ភ្ញៀវទេសចរចុះ នោះឲ្យចូលមកកម្ពុជាវិញ ។ នេះបើយោងតាមសេចក្ដី ជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៨...
បរទេស ៖ ប្រទេសកាណាដា ប្រទេសបារាំង ប្រទេសរុស្ស៊ី និងប្រទេសស៊ូដង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបិទច្រកព្រំដែន របស់ខ្លួន នៅក្នុដំណើរឆ្លើយតប ទៅនឹងការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI ។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា វៀតណាម នឹងព្យួរការផ្តល់ទិដ្ឋាការថ្មី ដល់ជនបរទេសទាំងអស់ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។ ជាច្រើនសប្តាហ៍ បន្ទាប់ពីប្រកាសនៃការកកើតឡើងវិញ នៃអ្នកដែលឆ្លងវីរុស ចំនួន១៦នាក់...
រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃចន្ទ ប្រទេសអ៊ីតាលី ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ថ្មី ចំនួន៣៤៩នាក់ ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុប គិតចាប់ពីខែមកមកដល់ពេលនេះ កើនឡើងដល់២.១៥៨នាក់ ដែលជាតួលេខស្លាប់ច្រើនបំផុត បន្ទាប់ពីប្រទេសចិន ។ ចំនួននៃអ្នកស្លាប់ផ្លូវការ...
ភ្នំពេញ៖ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងគោលដៅរួមចំណែក...
តូក្យូ៖ អនុប្រធានគណៈកម្មាធិការ អូឡាំពិកជប៉ុនលោក Kozo Tashima បាននិយាយថា លោកបានធ្វើតេស្តិ៍ រកមេរោគវីរុសកូរ៉ូណា នៅពេលមានការ សង្ស័យកាន់តែកើនឡើងថា តើទីក្រុងតូក្យូអាចធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ បានដោយសុវត្ថិភាព យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Tashima បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយចេញដោយសមាគម បាល់ទាត់ជប៉ុនថា ថ្ងៃនេះលទ្ធផលតេស្តិ៍របស់ខ្ញុំ បានបង្ហាញជាវិជ្ជមានចំពោះវីរុសកូរ៉ូណា។...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងបានធ្វើតេស្តរកមេរោគកូវីដ១៩ បានចំនួន១១១២ករណី ដោយក្នុងនោះរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ៣៥ករណី ដែលសុទ្ធសឹងជាករណីនាំចូលពីបរទេស។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង”និង “បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩”នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោកស្រី...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា សម្ដេចសុខសប្បាយជាធម្មតាទេ ហើយព័ត៌មានដែលផ្សាយ អំពីគ្រោះថ្នាក់របស់ខ្ញុំ ដែលបានផ្សព្វផ្សាយដោយ News Fast ជាព័ត៌មានមិនពិត មានគោលបំណងបង្កការភាន់ច្រឡំ និងចេតនាអាក្រក់ណាមួយ។ ប្រតិកម្មរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពី គេហទំព័រ News...
អ៊ីរ៉ង់៖ អ្នកនាំពាក្យតុលាការ នៅប្រទេសនេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់ បានដោះលែងអ្នកទោស ប្រមាណ ៨៥.០០០ នាក់ ជាបណ្តោះអាសន្ន ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃវីរុសនេះ៕ ដោយ៖លី ភីលីព
ការ៉ាកាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា បានថ្លែងកាលពីថ្ងៃចន្ទថា ការធ្វើចត្តឡីស័ក នឹងត្រូវបន្ថែមទៀតដល់រដ្ឋទាំងអស់ ដើម្បីទប់ស្កាត់នឹងការផ្ទុះវីរុសកូរ៉ូណា ។ លោក បានគូសបញ្ជាក់ នៅលើកញ្ចក់ទូទូរសទស្សន៍ កាលពីយប់ថ្ងៃចន្ទថា ការធ្វើចត្តឡីស័កនៅទូទាំងប្រទេស នឹងចាប់ផ្តើមនៅម៉ោង ៥និង០០នាទីព្រឹក...
ប៉េកាំង៖ ប្រទេសចិន បានបញ្ចប់ការស្រាវជ្រាវ ទៅលើថ្នាំ Favipiravir ដែលជាថ្នាំប្រឆាំងវីរុស ដែលបានបង្ហាញ ពីប្រសិទ្ធភាពព្យាបាលល្អ ប្រឆាំងនឹងជំងឺឆ្លងមេរោគ COVID-19 ។ យោងតាមទី ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Zhang Xinmin ប្រធានមជ្ឈមណ្ឌលជាតិ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្មនៅសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួននៃអ្នកមានករណីជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់៤.៦០០ករណី គិតត្រឹមយប់ថ្ងៃចន្ទ ដែលបានកើនឡើងចាង ១.០០០ករណី នៅក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។ មជ្ឈមណ្ឌលបានឲ្យដឹងថា សរុបមានអ្នកស្លាប់ចំនួន...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានចេញរបាយការណ៍ អំពីស្ថានភាពប្រចាំថ្ងៃថា សរុបទៅមានប្រទេសចំនួន ១៥២ហើយ និងតំបន់ជាច្រើនបាន ត្រូវគេរាយការណ៍មកថា បានបញ្ជាក់ថាបានឆ្លងជំងឺ COVID-19 ចំនួន១៦៧.៥១១ករណី គិតត្រឹមព្រឹកថ្ងៃចន្ទ ដោយបានកើនឡើង ១៣.៩០៣ករណី បើធៀបនឹងថ្ងៃមុន ។...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោក ពេជ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងមន្រ្តីក្រោមឱវាទ ចូលជួបរាយការណ៍ និងស្នើសុំមតិណែនាំ ក្នុងការរៀបចំកញ្ចប់ ឯកសារកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២០-២០៣០ និងការរៀបចំឯកសារក្របខណ្ឌគតិយុត្ត សម្រាប់ដាក់ឲ្យអនុវត្ត...
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង” និង “បច្ចុប្បន្នភាពជំងឺរលាកសួតបង្ក ដោយវីរុសកូវីដ១៩” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអះអាងថា រហូតមកដល់ពេលនេះក្រសួង បានធ្វើតេស្តរកមេរោគកូវីដ ១៩...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៨ មីនានេះថា រាល់ការធ្វើតេស្តរកមេរោគកូវីដ១៩ មិនតម្រូវឲ្យបង់ប្រាក់នោះទេ មិនដូចពាក្យចចាមអារ៉ាម លើកឡើងនោះទេ។ បើគិតត្រឹមព្រឹកកនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់៣៥នាក់ បន្ទាប់ពីរកឃើញ ២នាក់បន្ថែមទៀត។
បរទេស៖ ការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសឆ្លងកូវីដ១៩ បានបន្តជះឥទ្ធិពលដល់ជីវិត នៅទូទាំងពិភពលោក នៅថ្ងៃអង្គារនេះ នៅពេលដែលប្រទេសជាច្រើន រឹតបន្តឹងវិធានការដាច់ដោយឡែកពីគ្នា។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីដែលត្រូវបានបញ្ជាក់ថា ឆ្លងវីរុសកូរ៉ូណាវី ដែលបានរាលដាលពាសពេញ សហរដ្ឋអាមេរិក ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ហើយបច្ចុប្បន្ននេះ វត្រូវបានគេរាយការណ៍ នៅក្នុងរដ្ឋទាំង...
អាមេរិក ៖ Dow Jones Industrial Average បានស៊ូទ្រាំនូវការបាត់បង់ពិន្ទុ ប្រចាំថ្ងៃដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានរបស់ខ្លួន នៅពេលដែលទីផ្សារពិភពលោក មានប្រតិកម្មទៅនឹងព័ត៌មានធ្ងន់ធ្ងរ ចុងក្រោយ ស្តីពីការរីករាលដាល នៃមេរោគឆ្លងកូរ៉ូណា យោងតាមការចេញផ្សាយពីSkyNews ។ ទីផ្សារកំពុង មានការភ័យ ខ្លាចបាន ចាប់ផ្តើម បន្ទាប់ពីធនាគារកណ្តាល អាមេរិកបម្រុងសហព័ន្ធ...
ភ្នំពេញ ៖ អាល្លឺម៉ង់ផ្ដល់ថវិកាចំនួន ៣,៥ លានអឺរ៉ូបន្ថែមទៀត សម្រាប់ការបោសសំអាត មីននៅកម្ពុជាក្នុងឆ្នាំ ២០២០ និង ២០២១ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានឲ្យដឹងថា អង្គការបោសសំអាតមីន HALO Trust នឹង អនុវត្តកម្មវិធីនេះ។ សូមរំលឹកថានៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០...
បរទេស៖ ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅថ្ងៃអង្គារ ទី១៧ ខែមិនានេះលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានប្រកាសដាក់ពិន្ទុឲ្យខ្លួនឯង ១០ ក្នុងលំដាប់ពិន្ទុល្អបំផុត ១០ ក្នុងការបំពេញការងារឆ្លើយតបទៅនឹង បញ្ហារាតត្បាតនៃកូរ៉ូណា។ ការប្រកាសនេះធ្វើឡើង នៅបន្ទាប់ពីអាមេរិក ទើបតែបានប្រកាសដាក់កំហិតចំពោះសកម្មភាព ប្រចាំថ្ងៃរបស់ពលរដ្ឋខ្លួន ដើម្បីបង្កាការឆ្លងមេរោគបន្ថែមទៀត។ វាគឺជាការឆ្លើយតបទៅនឹង សំណួរពីសំណាក់ក្រុមអ្នកកាសែត នៅក្នុងអគារសេតវិមាន អំពីស្ថានភាពជំងឺកូរ៉ូណានៅក្នុង...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៨ មីនានេះថា បើគិតត្រឹមព្រឹកកនេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ៣៥នាក់ បន្ទាប់ពីរកឃើញ ២នាក់បន្ថែមទៀត។
ប៉េកាំង៖ លោក យ៉ាង ជាឈី សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃចន្ទ តាមការស្នើសុំនេះ ដោយកត់សម្គាល់ថា អាទិភាពកំពូលនាពេលបច្ចុប្បន្ននេះ គឺសម្រាប់សហគមន៍អន្តរជាតិ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ...
ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុង ធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅ ការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង”និង “បច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុសកូវីដ១៩”។ សូបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាបានរកឃើញ អ្នកកើតជំងឺកូវីដ១៩ ចំនួន៣៣នាក់ ហើយ ដែលសុទ្ធសឹងតែជាជំងឺនាំចូលពីបរទេស។ គោលបំណងនៃសន្និសីទនេះ គឺចង់បង្ហាញជូនសាធារណជន យល់ដឹងកាន់តែច្បាស់ ពីសកម្មភាពនយោបាយ អភិបាលកិច្ចល្អ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំ ដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19 យ៉ាងជោគជ័យ ខណៈវ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការ ពិសោធន៍ព្យាបាលជំងឺ។ គេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរនៅព្រឹកថ្ងៃទី១៨ មីនានេះដោយមាន ខ្លឹមសាំងទាំងស្រុងថា “ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត ដែលដឹកនាំដោយលោកស្រី Chen...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន បាននិងកំពុងកើនឡើងនៅក្នុងខែមីនា ដោយសារការឆ្លងវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសជិតខាងមួយនេះ មានភាពធូរស្បេីយឡេីងវិញ ។ យោងតាមទិន្នន័យពីរដ្ឋាភិបាល និងប្រភពឧស្សាហកម្មបានឱ្យដឹងថា ការនាំចេញប្រចាំថ្ងៃទៅកាន់ប្រទេសមានសេដ្ឋកិច្ចធំទី២ លើពិភពលោកមួយនេះ គិតជាទឹកប្រាក់ជាមធ្យម ៤៣៦លានដុល្លារក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែនេះ កើនឡើង ២០,៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីខែកុម្ភៈ។ ប៉ុន្តែជាមធ្យមប្រចាំថ្ងៃធ្លាក់ចុះ ៨,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។...
ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយ នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តី អ៊ីតាលី ថា លោក Giuseppe Conte កាលពីល្ងាចថ្ងៃចន្ទថា ប្រទេសចិននឹងបញ្ជូន អ្នកជំនាញ ផ្នែកវេជ្ជសាស្ត្របន្ថែមទៀត ទៅកាន់ប្រទេសអ៊ីតាលី និងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការផ្គត់ផ្គង់ ខាងវេជ្ជសាស្ត្រ និងជំនួយផ្សេងទៀត។ យោងតាម...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
