ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូន ដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ ។ ក្រសួងបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ ៖...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ កំពុងហ្វឹកហ្វឺន រៀនសូត្រនៅក្នុង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និង នៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ កំពង់ស្ពឺ, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។...
បរទេស៖ ប្រទេសបារ៉ែន តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានរាយការណ៍អំពីការស្លាប់ដំបូងបណ្ដាលមកពីកូរ៉ូណាវីរុស ហើយតំបន់ផលិតថាមពលនេះ បានពង្រីកចំណាត់ការនានា ដើម្បីការពារប្រជាពលរដ្ឋនិងសេដ្ឋកិច្ច ពីការឆ្លងនៃវីរុសថ្មីនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មនុស្សជិត ១.០០០នាក់ ក្នុងនៅពេលបច្ចុប្បន្ននេះ ត្រូវបានតេស្តឃើញវិជ្ជមានសម្រាប់វីរុស...
បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសអាល់ហ្សេរី លោក Abdelaziz Djerad បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាល់ហ្សេរី នឹងផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រនិងផ្លូវអាកាសទាំងអស់ ជាមួយអឺរ៉ុប ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសារតែបញ្ហាកូរ៉ូណាវីរុស។ តាមសេចក្តីរាយការណ៍ ប្រទេសអាល់ហ្សេរី បាននិយាយកាលពី ថ្ងៃអាទិត្យម្សិលមិញនេះថា ខ្លួននឹងផ្អាករាល់ការធ្វើដំណើរ ចេញចូលទាំងអស់ ជាមួយប្រទេសបារាំង ចាប់ផ្តើមពីថ្ងៃអង្គារ និងបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍...
បរទេស៖ អាជ្ញាធរបាននិយាយប្រាប់ថា ការផ្ទុះបំពង់បង្ហូរប្រេង មួយកន្លែង នៅក្នុងប្រទេសនីហ្សេរីយ៉ា នាពេលថ្មីៗនេះ បានសម្លាប់មនុស្សយ៉ាងហោចចំនួន១៧នាក់ និងបំផ្លាញអគារជាង៧០អគារ ដោយរួមមានទាំងសាលារៀន ព្រះវិហារ និងសណ្ឋាគារ។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការផ្ទុះនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់...
ក្រសួងសុខាភិបាល សម្រេចបន្ថែមអគារ ថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានចំណុះ១០០គ្រែ ស្ថិតនៅអតីតមណ្ឌលសុខភាព ចាក់អង្រែ
បរទេស៖នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ ប្រទេសអាល្លឺម៉ង់ បានក្លាយជាប្រទេសអឺរ៉ុបថ្មីបំផុត ដែលបានរឹតបន្តឹងខ្លាំងក្លាលើការឆ្លងកាត់ព្រំដែន ស្របពេលដែលអឺរ៉ុប កំពុងតែបន្តធ្វើការងារគ្រប់គ្រងលើការរីករាលដាលឆ្លងនៃកូរ៉ូណាវីរុស។ នៅក្នុងដំណើការដាក់ឲ្យអនុវត្តការរឹតបន្តឹងតាមព្រំដែនជាធរមាននោះ ប្រទេសអាល្លឺម៉ង់ បានចូលរួមជាមួយប្រទេសជិតខាងផ្សេងៗទៀត ក្នុងការរឹតបន្តឹងលើការធ្វើដំណើរដោយសេរី នៅក្នុងប្រព័ន្ធបើកចំហព្រំដែនខាងក្នុង Schengen របស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសអាល្លឺម៉ង់ លោក Horst Seehofer បានធ្វើការប្រកាសអំពីការរឹតបន្តឹងថ្មីនេះ កាលពីល្ងាចថ្ងៃអាទិត្យ ដែលនឹងជះឥទ្ធិពលដល់ច្រកព្រំដែន ជាប់ជាមួយប្រទេសស្វីស...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro Locsin កាលពីថ្ងៃអាទិត្យ (១៥ មីនា) ដោយនិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជួយប្រទេសហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ យោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងនាមភាគីហ្វីលីពីន...
ភ្នំពេញ៖ យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការអនុវត្ត វិស្សមកាល តូច មុន កាល កំណត់ សម្រាប់ គ្រឹះស្ថាន សិក្សា ចំណេះ ទូទៅ សាធារណៈ និង ឯកជន របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការទប់ស្កាត់ការពារជាបន្ទាន់នូវវីរុសកូវីដ១៩ ប៉ុន្តែក្នុងអំឡុងវិស្សមកាលតូចមាតាបិតា និងអាណាព្យាបាលគ្រប់រូបត្រូវជំរុញអោយកូនចៅ...
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC) បានឲ្យដឹងថាការនាំចេញ ផលិតផលធ្វើដំណើរ របស់កម្ពុជាទៅកាន់ ទីផ្សារពិភពលោក មានចំនួនលើស១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ដោយចាប់ផ្ដើមពីកម្រិតទាបខ្លាំង តែប្រហែល៥០លានដុល្លារ ក្នុងឆ្នាំ២០១៦ ក្នុងនោះសហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំបំផុត របស់កម្ពុជា ដែលមានចំនួន ប្រហែល៨០% នៃការនាំចេញសរុប។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC)នៅថ្ងៃទី១៦...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង បានប្រកាសឲ្យ អ្នកដំណើរតាមជើងហោះហើរ លេខ PG933 មកពី បាងកកកាលពីថ្ងៃទី៩មីនា ហើយអង្គុយ នៅជួរទី 22, 23, 24, 25, ឬ 26 ទាក់ទៅក្រសួងសុខាភិបាល ឬមកពិនិត្យសុខភាព ជាបន្ទាន់។ គេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋាន...
ភ្នំពេញ៖លោកកៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍជនបទ បានអះអាងថាហិរញ្ញប្បទានពិសេស៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ដែលនឹងត្រូវផ្ដល់ជូនឲ្យ គ្រប់បណ្ដាសហគ្រាសដែលមានស្រាប់ខ្ចី ដើម្បីយកទៅ វិនិយោគ ពង្រីកអាជីវកម្មនានា តាមផ្នែកតាម វិស័យបន្ថែមទៀត នោះ ក្នុង១សហគ្រាស គឺអាចខ្ចីបានត្រឹមតែ ៣០ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “ការអនុវត្តកម្មវិធីហិរញ្ញប្បទាន ពិសេស៥០លានដុល្លាររបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៦...
សម្រាប់រដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ (IZE) បានផលិតវីដេអូពាណិជ្ជកម្ម ដ៏ថ្មីសន្លាងមួយដើម្បីអបអរសាទរពិធីបុណ្យ ដ៏គគ្រឹកគគ្រឹងនេះ ដែលនៅក្នុងវីដេអូនោះបានរំលេចអំពីទិដ្ឋភាពនៃការជួបជុំ សាច់ញាតិ មិត្តភ័ក្តិ ក្រុមគ្រួសារ និង សហគមន៍យ៉ាងសប្បាយរីករាយ ដោយមានការពិសាទឹកក្រូចអាយស៍ កូឡារាល់គ្រប់សកម្មភាពផងដែរ។ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ផលិតទឹកក្រូចអាយស៍ បានឱ្យដឹងថា «វីដេអូពាណិជ្ជកម្មប្រមាណ៣០វិនាទីដែលមាន ការចូលរួមសម្តែងពីក្រុម...
ភ្នំពេញ៖ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រយៈពេល២ថ្ងៃពេញ ក្រុមហ៊ុនអាកាសចរណ៍ ជំនាន់ថ្មី Vietjet ផ្តល់ការបញ្ចុះតម្លៃ ៧០% សម្រាប់ផ្លូវហោះហើរ ក្នុងស្រុក និងអន្តរជាតិទាំងអស់របស់ Vietjet និង Vietjet Thailand (ថៃ)។ ការផ្តល់ជូននេះគឺជាកាដូរបស់ Vietjet សម្រាប់រាល់អ្នកដំណើរទាំងអស់...
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប សុវត្តិ ទូតសុឆន្ទៈប្រចាំISUZU និង...
ភ្នំពេញ ៖ លោកឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារបណ្ដាញកម្ពុជា បានបន្តអំពាវនាវ ដល់ធុរកិច្ចទីផ្សារបណ្ដាញទាំងអស់ ក៏ដូចជាអាជីវកម្មខ្នាតតូច និងមធ្យមត្រូវមានចំណេះដឹង វិជ្ជាជីវៈប្រកបអាជីវកម្ម និងត្រូវគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ។ ក្នុងពិធីសំណេះសំណាល ជាមួយអាជីវករខ្នាតតូច និងមធ្យម ដែលជាធុរកិច្ចទីផ្សារបណ្តាញតាមផ្នែក តាមវិស័យ កាលពីពេលថ្មីៗនេះ លោកឡី...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៨-២០១៩ និងទិសដៅឆ្នាំសិក្សា ២០១៩-២០២០ ដោយសារការរីករាលដាល ជំងឺកូវីដ-១៩។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ លោក ហង់ជូន ណារ៉ុន...
ភ្នំពេញ ៖ អគ្គិភ័យ បានឆាបឆេះឃ្លាំងរថយន្តមីស៊ុយប៊ីស៊ី នៅជិតស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។ យ៉ាងណាក៏សមត្ថកិច្ច ពន្លត់អគ្គិភ័យ និងអាជ្ញាធរមូលដ្ឋាន កំពុងជួយអន្តរាគមន៍ ។ សមត្ថកិច្ចបានអោយដឹងថា រថយន្តជាច្រើនគ្រឿង ត្រូវបានឆេះខូចខាតទាំងស្រុង ។
បរទេស៖ ប្រធានមន្ទីរសុខុមាលភាពកងទ័ព បានរកឃើញមានជំងឺកូវីដ ១៩ ហើយមនុស្ស ចំនួន ៦០ នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក ត្រូវបានគេដាក់ឱ្យនៅ ដាច់ពីគេនៅតាមផ្ទះរបស់ពួកគេ រួមទាំងទាហានសក្ដិធំៗមួយចំនួនទៀត។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Nathaphon Srisawat...
ភ្នំពេញ ៖ ក្រោយវីរុសកូរ៉ូណា ឬហៅថាជំងឺកូវីដ-១៩ កំពុងរីករាលដាល ស្ទើរពាសពេញសកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរនោះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចឲ្យ សិស្ស-និស្សិត ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះតទៅ ហើយក្រសួងសុខាភិបាល ក៏បានណែនាំ អំពីវិធីការដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ចំពោះបុគ្គលណាធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ តាមរយៈសេចក្ដីណែនាំ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយសាំងធម្មតា ត្រូវលក់តម្លៃ ៣,០៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៨០០រៀលក្នុង១លីត្រ ។
ហ្សឺណែវ៖ យោងតាមរបាយការណ៍ ស្ថានការណ៍ប្រចាំថ្ងៃ ដែលចេញដោយ អង្គការសុខភាពពិភពលោក (WHO) ចំនួនករណី ដែលបានបញ្ជាក់ ពីការគ្របដណ្តប់លើជំងឺ COVID-១៩ នៅក្រៅប្រទេសចិន បានកើនឡើង ១០,៩៥៥ ដល់ ៧២,៤៦៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ របាយការណ៍ បានបង្ហាញករណីសរុប ចំនួន ១៥៣.៥១៧...
ភ្នំពេញ ៖ លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា ទោះបីជាមានការរីករាលដាលខ្លាំង នូវជំងឺកូវីដ១៩ ស្ទើរទូទាំងសកលលោកយ៉ាងណាក៏ដោយ តែវិស័យសំណង់នៅកម្ពុជា នៅតែមានការកើនឡើង គួរឲ្យកត់សម្គាល់ដោយជាក់ស្ដែង មានក្រុមហ៊ុន វិនិយោគមួយចំនួន នៅតែដាក់ពាក្យ ស្នើសុំសាងសង់ជាបន្តបន្ទាប់ ។...
វ៉ាស៊ីនតោន៖ ធនាគារកណ្តាល សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយអត្រា ការប្រាក់ដ៏សំខាន់ របស់ខ្លួនឱ្យជិតដល់ ០ភាគរយ និងបង្កើនការកាន់កាប់ សញ្ញាប័ណ្ណ របស់ខ្លួនយ៉ាងហោចណាស់ ៧០០ ពាន់លានដុល្លារ ក្នុងការភ្ញាក់ផ្អើលមួយ ដើម្បីការពារសេដ្ឋកិច្ចធំបំផុត របស់ពិភពលោក ពីការធ្លាក់ចុះដោយសារមេរោគកូរ៉ូណាថ្មីនេះ។ ផ្អែកលើការសម្រេចចិត្តរបស់គណៈកម្មាធិការរៀបចំទីផ្សារសហព័ន្ធ បើកទូលាយគោលនយោបាយធនាគារកណ្តាល បានសម្រេចចិត្តកាត់បន្ថយគោលដៅរបស់ខ្លួន សម្រាប់អត្រាមូលនិធិសហព័ន្ធចំនួន ១ ភាគរយស្មើនឹង...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ កំពុងរៀបចំដើម្បីចាប់ផ្តើមការ សាកល្បងវ៉ាក់សាំងថ្មីបានបង្កើតឡើង ដើម្បីការពារប្រឆាំង នឹងរោគរាតត្បាត (COVID-១៩) ដែលកំពុងរាតត្បាត។ នេះបើតាមការឱ្យដឹងរបស់មន្រ្តីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Associated Press ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសាកល្បងមិនត្រូវបាន...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាល រាជធានីភ្នំពេញ នាថ្ងៃទី១៦ មីនា ឆ្នាំ២០២០ បានរៀបចំវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្តីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹង និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង លើវិស័យសំណង់ ។ វគ្គផ្សព្វផ្សាយនេះ...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានចុះផ្សាយថា អ្នកចរចានុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានតែងតាំង ដើម្បីជំនួសកូនប្រសារ របស់ស្ថាបនិកជាតិ របស់ប្រទេសលោកគីម អ៊ីលស៊ុង ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអូទ្រីស។ លោកចូ កាងអ៊ីល អគ្គនាយកស្តីទី នៃការិយាល័យ កិច្ចការអាមេរិកខាងជើង នៃក្រសួងការបរទេស បានចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក រួមទាំងការពិភាក្សា ត្រៀមមុនកិច្ចប្រជុំកំពូលលើកទី២ នៅទីក្រុងហាណូយ...
សឹង្ហបុរី៖ ប្រទេសសឹង្ហបុរី បានឲ្យដឹងថាអ្នកណាម្នាក់ ដែលធ្វើដំណើរមកដល់រដ្ឋរបស់ខ្លួន ដែលមកពី ១២ ប្រទេសរួមទាំងប្រទេសជប៉ុន នឹងត្រូវ តម្រូវឲ្យ ញែកពួកគេចេញរយៈពេល ១៤ ថ្ងៃដែលជាផ្នែកមួយ នៃវិធានការណ៍ដើម្បីបង្កើន ការទប់ស្កាត់ការរីករាលដាល នៃវីរុសថ្មីនេះ។ ក្រសួងសុខាភិបាល បានឲ្យដឹងថានៅថ្ងៃច័ន្ទអ្នកណាម្នាក់ ដែលរួមទាំងពលរដ្ឋ ដែលមានប្រវត្តិធ្វើដំណើរ ទៅក្រុមប្រជាជាតិអាស៊ាន ជប៉ុន ស្វ៊ីស...
ភ្នំពេញ ៖ ក្រោយពីសាធារណជនមួយចំនួន មានការសង្ស័យថា ការកាត់ទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន មានភាពលម្អៀងនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវទៅដល់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវកាត់ទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ករណីធំៗ ដោយគ្មានការលើកលែងឡើយ ។ ក្នុងសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
វ៉ាស៊ីនតោន ៖ សេវាពលរដ្ឋ និងអន្តោប្រវេសន៍ សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញ នូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមាន ការព្រួយបារម្ភ” ចំនួន...
បាត់ដំបង ៖ សិស្សសាលាម្នាក់ រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។ បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Hindustan Times (HT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិ ឥណ្ឌា កំពុងស្វែងរកទិញមីស៊ីល ចំនួន៣០០គ្រាប់ទៀតគឺ...
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អាចត្រូវបានដោះលែងពីការឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃសុក្រនេះ ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ត្រូវបានកំណត់ដើម្បីសម្រេចលើសំណើសុំដោះលែងលោក អំឡុងពេលដែលដំណើរការលើលោកកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់លោក...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
