បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ច ទៅកាន់ទីតាំងរងគ្រោះ ដោយសារគ្រោះធម្មជាតិទឹកជំនន់ នៅអ៊ឺរ៉ុបខាងលិច។ ទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល គ្រោះទឹកជំនន់ជាច្រើនថ្ងៃ បានវាយប្រហារ ទៅលើតំបន់អ៊ឺរ៉ុបខាងលិច និងបានបណ្តាលឲ្យមនុស្ស ប្រមាណជា ១៧១នាក់មកហើយ បាត់បង់ជីវិត និងជាច្រើនទៀត...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់បានកើតឡើង នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ នៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North Rhine-Westphalia ដោយសារតែភ្លៀងធ្លាក់ចុះយ៉ាងគំហុក បណ្តាលឲ្យស្លាប់ពលរដ្ឋតិចបំផុត ៥៨នាក់ និងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ឲ្យដឹងដូច្នេះ ។ លោក...
បរទេស៖ មនុស្សយ៉ាងហោចណាស់ ៣៣នាក់ បានបាត់បង់ជីវិត ដោយសារហេតុការណ៍ គ្រោះធម្មជាតិទឹកជំនន់ នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ និងមនុស្សជាច្រើននាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ។ យោងតាមការចេញផ្សាយ របស់ BBC បានបញ្ជាក់ថាទឹកជំនន់ ដែលត្រូវបានចាត់ទុកថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត មិនធ្លាប់មាន របស់អាល្លឺម៉ង់លើកនេះ បានកើតឡើងនៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាយោធារបស់ប្រទេស អាល្លឺម៉ង់បានដក ខ្លួនចេញពីប្រទេស អាហ្គានីស្ថានរួចរាល់អស់ ហើយបន្ទាប់ពីរយៈ ពេលជិត២ទសវត្ស។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោក Annegret Kramp Karrenbauer ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃម្សិលមិញ នោះផងដែរបានបញ្ជាក់ ទៀតថាវាគឺជាសង្គ្រាមដែល បានឆក់យកជីវិតយោធាអាល្លឺម៉ង់ ច្រើនបំផុតគិតចាប់តាំងតែ ពីពេលបញ្ចប់ទៅ នៃសង្គ្រាមលោកទី២។...
ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៥៣លានអឺរ៉ូ ស្មើ នឹង ៦៣លានដុល្លារ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន កម្ពុជា ឆ្នាំ២០២១-២០២២ ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ ក្នុងកិច្ចប្រជុំចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍...
បរទេស ៖ នៅថ្ងៃនេះមេដឹកនាំប្រជែង តំណែងដ៏សំខាន់មួយ សម្រាប់អធិកាបតីអាល្លឺម៉ង់ថ្មី ដែលឈានមដល់ពេលខាងមុខនោះ បានធ្វើការអំពាវនាវ និងលើកឡើង បែបតានតឹង និង មត់ចត់ ថា នឹងមានកិច្ចពិភាក្សាដ៏ក្តៅគគុក សំដៅលើប្រទេស ចិន និងប្រទេសរុស្សី ផងដែរ នៅពេល ដែលមានការសាកសួរ ទៅដល់កិច្ចការងារ របស់គាត់ក្នុងនាមជាអ្នកនយោបាយ ប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស...
បឺលីន៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងពង្រីកការដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសម៉ាលី ដែលជាប្រទេសអាហ្វ្រិកខាងលិច ដែលបានប្រតិបតិ្តការ សហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការគំរាមកំហែងនៃអំពើភេរវកម្ម និងឧក្រិដ្ឋកម្ម ដែលបានរៀបចំមិនត្រឹមតែជះឥទ្ធិពល ដល់ប្រទេសម៉ាលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងធ្វើឱ្យ អស្ថិរភាពនៅអាហ្វ្រិកខាងលិចទាំងមូល” ។ លោកបានបន្ថែមថា ការចូលរួមរបស់យោធាអាល្លឺម៉ង់ នៅក្នុងប្រទេសម៉ាលី...
បរទេស៖ យោងតាមការចេញផ្សាយ the Telegraph ប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមកិច្ចការងារ ដើម្បីជ្រើសរើសកងកម្លាំងយោធាថ្មី ដើម្បីផ្គត់ផ្គង់នូវកង្វះខាតក្នុងប្រទេស ដើម្បីកិច្ចការងារ ការពារជាតិប៉ុណ្ណោះ ប៉ុន្តែបានបញ្ជាក់ថា មិនមែនសម្រាប់កិច្ចការងារ បេសកកម្មទៅកាន់ បរទេសឡើយ។ ប្រភពដដែលបានសរសេរថា កងកម្លាំងយោធាថ្មី នឹងត្រូវជ្រើសរើស នឹងមានចំនួន មួយពាន់នាក់ ជារៀងរាល់ ដែលនឹងត្រូវចូលរួមជាមួយនឹងកងកម្លាំងសន្តិសុខ ក្នុងប្រទេស...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃពុធនេះ បានជំរុញឱ្យប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ប្រឹងប្រែងរួមគ្នាជាមួយប្រទេសចិន ដើម្បីការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងស្ថេរភាពនៃ កិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីនាំមកនូវភាពប្រាកដប្រជា និងស្ថេរភាពបន្ថែមទៀតដល់ពិភពលោក ដែលងាយនឹងបង្កជាហេតុមួយនេះ។ ប្រមុខរ្ដឋចិនលោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថាលោក និងអធិការបតីអាល្លឺម៉ង់លោកស្រី Merkel...
បរទេស៖មន្ត្រីសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានផ្អាកប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំពោះមនុស្សមានវ័យក្រោម៦០ឆ្នាំ ព្រោះតែមានក្តីព្រួយបារម្ភពីការកកឈាមធ្ងន់ធ្ងរ នៅក្នុងមនុស្សដែលមានវ័យក្មេងជាងនោះ ក្រោយទទួលថ្នាំវ៉ាក់សាំងហើយ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងរដ្ឋមន្ត្រីសុខភិបាល លោក Jens Spahn បានធ្វើសេចក្តីប្រកាសនៅក្នុងអំឡុងសន្និសីទកាសែតមួយ ឲ្យផ្អាកប្រើប្រាស់ថ្នាំនោះ ចំពោះមនុស្សមានវ័យក្រោយ៦០ឆ្នាំ តាមការណែនាំរបស់គណៈកម្មការចាក់វ៉ាក់សាំងឯករាជ្យអចិន្ត្រៃយ៍របស់ប្រទេស។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...