ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានផ្ដល់ឥណទានសម្បទាន ជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់។
លើសពីនេះ ចិន ក៏បានផ្ដល់ឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិ លេខ៧ (ស្ពន់-កំពង់ចាម)។
ការផ្តល់ឥណទានសម្បទាននូវគម្រោងទាំងពីរខាងលើនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៩ វិច្ឆិកា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា៕