ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស៖ រុស្ស៊ី អាចនឹងកាត់ផ្តាច់ទំនាក់ទំនង ជាមួយនឹងអង់គ្លេស

បរទេស៖ ក្រសួងការបរទេសបានចេញសេចក្តីប្រកាស ព្រមានមួយកាលពីថ្ងៃម្សិលមិញនេះថា ការផ្តាច់ទំនាក់ទំនងការទូត ជាមួយចក្រភពអង់គ្លេស នឹងអាចជាវិធានការដ៏ខ្លាំងមួយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងម៉ូស្គូ អាចនឹងបញ្ចប់ទៅនៃចំណងទំនាក់ទំនង ដោយសារតែការចូលរួមដ៏សំខាន់ របស់ទីក្រុងឡុងដ៍នៅក្នុងជម្លោះអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់កាសែត RT បានរាយការណ៍ថាមកទល់សប្តាហ៍កន្លងទៅនេះ ក្រុមកងកម្លាំងពិសេសអង់គ្លេសមកពីអង្គភាព SAS និង SRR ព្រមទាំងកងកម្លាំងអង្គភាពទ័ពជើងទឹកអាមេរិក SBS ផងកំពុងប្រតិបត្តិការយ៉ាងកៀកកិត នៅបន្ទាត់ប្រយុទ្ធជួរមុខ។

ប្រភពដដែលបានបន្តទៀតថា ទោះបីជាកងកម្លាំងអង់គ្លេសមិនបាន ចូលរួមពាកព័ន្ធដោយផ្ទាល់ក្តី ប៉ុន្តែពួកគេបានចូលរួមគំនិតក្នុងរៀបចំផែនការ អនុវត្តបេសកកម្មរបស់កងកម្លាំងពិសេសអ៊ុយក្រែន ដើម្បីបំផ្លិចបំផ្លាញក្នុងទឹកដីរុស្សី ដែលក្នុងនោះមានទាំងផ្លូវដែកផ្លូវអាកាស និងស្ថានីយស្តុកសាំងធំៗជាច្រើន ផ្សេងទៀតផងដែរ។

ក្រសួងក៏បានអះអាងដែរថាកន្លងមក ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅទីក្រុងមូស្គូ លោក Deborah Bronnert នៅក្រោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់កងទ័ពជើងទឹកអ៊ុយក្រែន លើនាវារុស្ស៊ីនៅកំពង់ផែ Crimean នៃ Sevastopol ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top