ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាបករណី រក្សាទុកគ្រឿងញៀន និងកែឆ្នៃសារធាតុគីមីផ្សំខុសច្បាប់ បានមួយចំនួនធំ និងរំដោះជនជាតិវៀតណាមចំនួន១៥ ដែលគេបង្ខាំង នៅក្នុងបន្ទប់ជួលមួយកន្លែង នៅក្រុងបាវិត ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៩:៤៥ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ក្រោយពីទទួលបានព័ត៌មាន ពីកម្លាំងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់ និងជួញដូរ រក្សាទុកគ្រឿងញៀន និងកែឆ្នៃសារធាតុគីមីផ្សំខុសច្បាប់ នៅចំណុចផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងនគរបាលក្រុងបាវិត សហការជាមួយកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល ដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តស្វាយរៀង និងគណៈបញ្ជា ការឯកភាពក្រុងបាវិត បានចុះដល់ទីតាំងផ្ទះជូលខាងលើ ធ្វើការត្រួតពិនិត្យនិងឆែកឆេរ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងទៀតថា សមត្ថិច្ចបានរកឃើញជាជនជាតិវៀតណាម ចំនួន ១៥ នាក់ ស្រី ០៣ នាក់ (អ្នកមើលការខុសត្រូវចំនួន ០១ នាក់)ត្រូវបានបង្ខាំងទុក នៅក្នុងបន្ទប់ជួល ខាងលើ ។ បន្ទាប់មកដោយមានការសង្សយ័ សមត្ថកិច្ចបានបន្តឆែកឆេរ បន្ទប់ជួលលេខ ០៦ និងលេខ ០២ ដែលគ្មានមនុស្សនៅ ហើយចាក់សោទ្វារបាន រកឃើញ
ក្នុងបន្ទប់លេខ ០៦ មានថ្នាំញៀនមេតំហ្វេតាមីនចំនួន ០២ កញ្ចប់ ឧបករណ៍សម្រាប់ជក់ស៊ីហ្សាចំនួន ០១ និងថ្នាំគ្រាប់ជក់ស៊ីហ្សាចំនួន ០៥ដុំ និង ០៩ គ្រាប់ ព្រមទាំងសម្ភារៈ សម្រាប់ប្រើប្រាស់មួយចំនួនទៀត ។ ក្នុងបន្ទប់លេខ ០២ មានថ្នាំមេតំហ្វេតាមីន ចំនួន០១កញ្ចប់តូច។
សមត្ថកិច្ចបានន្តថា ក្រោយធ្វើការសាកសួរជនជាតិវៀតណាម ឈ្មោះ ង្វៀង យាំងឌាំង ភេទប្រុស អាយុ ៣៥ ឆ្នាំ (អ្នកមើលការខុសត្រូវបន្ទប់ជួលខាងលើ) បានឆ្លើយបញ្ជាក់ប្រាប់ថា បន្ទប់លេខ ០៦គឺមានជនជាតិ វៀតណាមជានារី មិនស្គាល់អត្ត សញ្ញាណ(មានរក្សាទុកគ្រឿង ញៀន និងឧបករណ៍ជក់គ្រឿង ញៀនច្រើន) ហើយនាងធ្វើការ នៅក្លឹបព្រះអាទិត្យ និងមានបន្ទប់ជួលនៅជាន់ទី៣ សណ្ឋាគារសុបិន្តពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ។
សមត្ថកិច្ចបានបន្តទៀត ក្រោយពីទទួលបាន ចម្លើយសារភាពខាងលើ គណៈកម្មការចម្រុះ បានធ្វើការបន្តចុះឆែកឆេរបន្ទប់ នៅជាន់ទី3 សណ្ឋាគារសុបិន្តពិសេស (តែជនសង្ស័យបានគេចខ្លួនមុន) សមត្ថកិច្ចបានរកឃើញ ÷ថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ជាមេតំហ្វេតាមីនចំនួន ០៣ កញ្ចប់(ធំ០២កញ្ចប់) ម្សៅម៉ដ្ឋពណ៌សមួយថង់ធំ ម្សៅក្រាមពណ៌ផ្កាឈូក០១ថង់
ម្សៅក្រាមពណ៌ប្រផេះ០១ថង់ និងថ្នាំគ្រាប់ពណ៌ទឹកក្រូច០១ថង់ -ម្សៅម៉ដ្ឋពណ៌ស ០១ កញ្ចប់តូច -ថ្នាំគ្រាប់អ៊ិចស្តាស៊ី ០៤គ្រាប់ ម្សៅម៉ដ្ឋពណ៌សចំនួន០៧ ដប -ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿងទឹកថ្នាំដប ១០ ដប។ ឧបករណ៍សម្រាប់ជក់ស៊ីហ្សា ចំនួនប្រាំដើមធំសារធាតុគីមីផ្សំ ០២ ថូ កុំព្យូទ័រ laptop ចំនួន០៣ គ្រឿង -ipad ០១ គ្រឿងទូរស័ព្ទដៃ ០៣ គ្រឿង-ប្រាក់រៀល ៥៤ម៉ឺនរៀលម្សៅក្រាមពណ៌ប្រផេះចំនួន ០១ កញ្ចប់ ឯកសារ និងសម្ភារៈពាក់ព័ន្ធ ឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។
*សរុបដកហូតវត្ថុតាង ទាំងពីរគោលដៅរួមមាន ÷
*១-ម្សៅក្រាមពណ៌សថ្លាចំនួន ០៦ កញ្ចប់(ធំ០៣)មានទម្ងន់ ៦២,៤៧ g
*២-ថ្នាំគ្រាប់ចំនួន 205 គ្រាប់ទម្ងន់ ៤១,៥៩g ជាប្រភេទអ៊ិចស្តាស៊ី
*៣-ម្សៅក្រាមពណ៌ផ្កាឈូក០១ កញ្ចប់ ទម្ងន់១២៩,១៦ ក្រាមជាប្រភេទអ៊ិចស្តាស៊ី
*៤-ម្សៅក្រាមពណ៌លឿង ប្រភេទអ៊ិចស្តាស៊ី ០១កញ្ចប់ទម្ងន់ ៧៣,០៨ ក្រាម
*៥-ម្សៅម៉ដ្ឋពណ៌ស ០១ កញ្ចប់ធំជាមេតំហ្វេតាមីន ទម្ងន់ ២០៦,៥៤ ក្រាម
*៦-ម្សៅម៉ដ្ឋពណ៌ស ០១កញ្ចប់ជាមេតំហ្វេតាមីន ទម្ងន់ ២,៦៤ក្រាម ៧-ម្សៅម៉ដ្ឋពណ៌ប្រផេះ ០១ កញ្ចប់ ជាប្រភេទអ៊ិចស្តាស៊ីទម្ងន់ ៨,៤៦ ក្រាម
*៨-ថ្នាំគ្រាប់ចំនួន ០៤ គ្រាប់ពណ៌បៃតង ០៣គ្រាប់ ពណ៌ផ្កាឈូក ០១ គ្រាប់ ទម្ងន់ ១,០៩ ក្រាម ជាប្រភេទអិុចស្តាសីុ
*៩-ថ្នាំគ្រាប់ពណ៌ខ្មៅចំនួន០៥ ដុំនិង ០៩ គ្រាប់ទម្ងន់ ៣៥០,៨៥ ក្រាម ជាប្រភេទអ៊ិចស្តាស៊ី
*១០-សារធាតុគីមីផ្សំ(រាវ) ពណ៌ ត្នោតចំនួន ១០ ដប ទម្ងន់ ៣៦៦,៥១ ក្រាម
*១១-សារធាតុគីមីផ្សំ(ម៉ដ្ឋ) ពណ៌ សចំនួន ០៧ ដប ទម្ងន់ ១១៦,៨៤ ក្រាម
*១២-សារធាតុគីមីផ្សំ ជាម្សៅរាវពណ៌ផ្កាឈូកទម្ងន់ ១១៨៩,២០ ក្រាម ជាមេតំហ្វេតាមីន
១៣-សារធាតុគីមីផ្សំ ជាម្សៅរាវពណ៌សទម្ងន់ ៨២០,៥៨ ក្រាម ជាមេតំហ្វេតាមីន ។
(*សរុបទម្ងន់រួមគ្រឿងញៀននិងសាធាតុគីមីផ្សំ ៣៣៦៩,០១ ក្រាម គិតទាំងសំបកវេចខ្ចប់ និងដប)។
+ក្នុងករណីនេះក្រុមជនសង្ស័យ បានគេចខ្លួនបាត់ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ។
បច្ចុប្បន្នវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញ ធ្វើការរឹបអូសនិងវេចខ្ចប់ បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ធ្វើការកសាងសំណុំរឿង ចាត់ការបន្តតាមនីតិ វិធី រីឯបន្ទប់ជួលទាំងពីទីតាំងខាងលើ ត្រូវបានក្រុមការងារចំរុះ សម្រេចបិទផ្លុំបេរជាបណ្តោះអាសន្ន៕