ព័ត៌មានជាតិ

អឺរ៉ុប ចូលរួមចំណែក គាំទ្រកម្ពុជា ស្ការសេដ្ឋកិច្ច-សង្គម ដែលរងផល ប៉ះពាល់ដោយកូវីដ-១៩

ភ្នំពេញ ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានបង្ហាញគោលជំហរគាំទ្រ យ៉ាងពេញទំហឹង ក្នុងការចូលរួមចំណែកគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ការ សម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ នៃជំងឺ វិបត្តិនៃជំងឺកូវីដ-១៩ ។

ក្នុងជំនួបពិភាក្សាការងារតាមរយៈ Video Conference កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ ជាមួយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Carmen Moreno បានឲ្យដឹងថា សហភាពអឺរ៉ុបដែលមានទីស្នាក់ការកណ្ដាល នៅ Brussel ទើបតែបានអនុម័ត អនុញ្ញាត ឲ្យបង្វែរហិរញ្ញប្បទានឥតសំណង សរុបចំនួន៥៦លានអីរ៉ូ ពី កម្មវិធីកំពុងដំណើរការ មួយចំនួនដែលជាហិរញ្ញ ប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកគាំពារសង្គម ដែលការងារអាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាល ក្នុងការស្ការ សម្បទារសេដ្ឋកិច្ច-សង្គម ឡើងវិញពីវិបត្តិ នៃជំងឺ កូវីដ-១៩។

លោកស្រី មានប្រសាសន៍ថា «កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិ នៃជំងឺកូវីដ-១៩ នេះ និងបានថ្លែងបញ្ជាក់ អំពីជំហរគាំទ្រ យ៉ាងពេញទំហឹងរបស់ សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ការសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ នៃជំងឺវិបត្តិ នៃជំងឺកូវីដ-១៩នេះ»។

ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ កិច្ចសហប្រតិបត្តិការ រឹងមាំកន្លងមក របស់សហភាពអឺរ៉ុបជាមួយកម្ពុជា ជាពិសេស ស្វាគមន៍ ចំពោះការចូលរួមចំណែក នៅក្នុងគ្រាដ៏លំបាកនេះ ។

លោកបន្ដថា ក្នុងការអនុវត្តវិធានការស្ដារ សេដ្ឋកិច្ច-សង្គម ពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន ៤រួមមាន ៖ ទី១-ក្រុមការងាចំពោះកិច្ចគ្រប់គ្រង់ ការផ្ដត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ដ្រក្នុងអំឡុង ពេលនឹងជំងឺកូវីដ-១៩ ,ទី២-ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្ដការជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ,ទី៣-ក្រុមការងារ ចំពោះកិច្ចរៀបចំគោលនយោបាយ ថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងទី៤-ក្រុម ការងារបច្ចេកទេសចម្រុះចំពោះកិច្ចសិក្សារៀបចំដាក់ចេញ នូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និង ដោះស្រាយ ផលប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ-១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញមួយចំនួន ក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើក លែងតែសព្វាវុធ (EBA)» ៕

ដោយ ៖ អេង ប៊ូឆេង

To Top