ភ្នំពេញ៖ យោងតាមគេហទំព័រហ្វសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១ឧសភា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង របស់ក្រសួងសុខាភិបាល បានចេញទៅយក អ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យ សម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច ។
គិតត្រឹមរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុង២៤ប្រទេស លើពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន 152,027,566នាក់, ស្លាប់ចំនួន 3,193,961នាក់ និងមានអ្នកជាសះស្បើយ ចំនួន 129,312,098នាក់ ទី១ សហរដ្ឋអាមេរិក អ្នកឆ្លងវីរុស 33,103,974នាក់, ស្លាប់ចំនួន 590,055នាក់, អ្នកជាសះស្បើយ 25,710,142នាក់ ទី២ ឥណ្ឌា មានអ្នកឆ្លង 19,164,969នាក់, ស្លាប់ 211,853នាក់ និងជាសះស្បើយ 15,684,406នាក់, ទី៣ ប្រេស៊ីល មានអ្នកឆ្លង 14,665,962នាក់, ស្លាប់ 404,287នាក់ និងមានអ្នកជាសះស្បើយ 13,194,538នាក់, ទី៤ បារាំង មានអ្នកឆ្លងវីរុស 5,616,689នាក់, ស្លាប់ 104,514នាក់ និងជាសះស្បើយ 4,539,909នាក់ ទី៥ រុស្ស៊ី មានអ្នកឆ្លង 4,805,288នាក់, ស្លាប់ 110,128នាក់ និងជាសះស្បើយ 4,427,946នាក់ ទី៦ អង់គ្លេស មានអ្នកឆ្លង 4,416,623នាក់, ស្លាប់ 127,517នាក់ និងជាសះស្បើយ 4,214,791នាក់ ទី៧ អាល្លឺម៉ង់ ឆ្លង 3,392,232នាក់ , ស្លាប់ 83,542នាក់ និងជាសះស្បើយ 3,012,100នាក់ ទី៨ អ៊ីតាលី ឆ្លង 4,022,653នាក់ , ស្លាប់ 120,807នាក់ , ជាសះស្បើយ 3,465,676នាក់ ទី៩ អ៊ីស្រាអែល ឆ្លង 838,481នាក់, ស្លាប់ 6,363នាក់ និងជាសះស្បើយ 830,625នាក់ ទី១០ អារ៉ាប៊ីសាអូឌីត ឆ្លង 417,363នាក់, ស្លាប់ 6,957នាក់ និងជាសះស្បើយ 400,580នាក់ ទី១១ អាហ្វ្រិកខាងត្បូង មានអ្នកឆ្លង 1,581,210នាក់ , ស្លាប់ 54,350នាក់ និងជាសះស្បើយ 1,505,620នាក់, ទី១២ ជប៉ុន មានអ្នកឆ្លង 586,782នាក់, ស្លាប់ 10,194នាក់, ជាសះស្បើយ 519,047នាក់ ទី១៣ ចិន មានអ្នកឆ្លង 90,671នាក់, ស្លាប់ 4,636នាក់ និងជាះស្បើយ 85,710នាក់ ទី១៤ កូរ៉េខាងត្បូង ឆ្លង 122,634នាក់, ស្លាប់ 1,831នាក់ និងជាសះស្បើយ 112,337នាក់ ទី១៥ ប្រទេស ឥណ្ឌូនេស៊ី ឆ្លង 1,668,368នាក់, ស្លាប់ 45,521នាក់ និងជាសះស្បើយ 1,522,634នាក់ ទី១៦ ប្រទេស ហ្វីលីពីន មានអ្នកឆ្លង 1,037,460នាក់, ស្លាប់ 17,234នាក់ និងជាសះស្បើយ 946,318នាក់ ទី១៧ ថៃ មានអ្នកឆ្លង 67,044នាក់, ស្លាប់ 224នាក់ និងជាសះស្បើយ 38,075នាក់ ទី១៨ វៀតណាម មានអ្នកឆ្លង 2,928នាក់, ស្លាប់ 35នាក់ និងជាសះស្បើយ 2,516នាក់ ទី១៩ ឡាវ មានអ្នកឆ្លង 757នាក់, ជាសះស្បើយ 51នាក់ និងគ្មានអ្នកស្លាប់ ទី២០ មីយ៉ាន់ម៉ា មានអ្នកឆ្លង 142,817នាក់, ស្លាប់ 3,209នាក់ និងជាសះស្បើយ 131,966នាក់ ទី២១ អូស្រ្តាលី មានអ្នកឆ្លង 29,813នាក់, ស្លាប់ 910នាក់, ជាសះស្បើយ 28,599នាក់ ...
វ៉ាស៊ីនតោន៖ មេបញ្ជាការថ្មីប្រចាំឥណ្ឌូ – ប៉ាស៊ីហ្វិច លោក John Aquilino បានសន្យាកាលពីថ្ងៃសុក្រថា នឹងរក្សាតំបន់នេះដោយ “ សេរី និងបើកចំហ” និងផ្តល់នូវការទប់ស្កាត់ ដែលចាំបាច់ដើម្បីការពារ“ ជម្លោះត្រង់ទ្រាយធំ” ចំពេលមានការអះអាង កាន់តែខ្លាំងឡើង របស់ប្រទេសចិន។ ដោយអំពាវនាវ ឱ្យមានបទបញ្ជាអន្តរជាតិ ផ្អែកលើមូលដ្ឋានគ្រឹះ សម្រាប់តំបន់នេះ...
រ៉ង់ហ្គូន៖ ថ្ងៃសៅរ៍បានកត់សម្គាល់រយៈពេល ៣ខែចាប់តាំងពីរដ្ឋប្រហារ យោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបណ្តេញ រដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។ ប្រជាជន ដែលអំពាវនាវ រកលទ្ធិប្រជាធិបតេយ្យ បានបន្តការតវ៉ា របស់ពួកគេប្រឆាំង នឹងរដ្ឋប្រហារ ក្នុងទម្រង់ផ្សេងៗគ្នា ដែលរួមមានទាំងចលនា មិនគោរពតាមរដ្ឋប្បវេណី ដើម្បីធ្វើពហិការការងារ។ ខណៈដែលបាតុកម្ម កំពុងបាត់បង់សន្ទុះ នៅពាក់កណ្តាលខែមេសា...
បន្ទាប់ពីរដ្ឋាភិបាល បានបន្តការបិទខ្ទ ប់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល១សប្តាហ៍ទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្នុងនោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបន្តឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងយាមនៅតាមគោលដៅ បិទខ្ទប់ចំនួន២០ទីតាំង ក្នុងរាជធានីភ្នំពេញ។ នេះជាការបរិច្ចាគបន្ថែម ទៅលើអំណោយជាង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រីភរិយា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យ លោក តេង ភីស៊ាន ជាតំណាង នាំយកឯកសណ្ឋាន ប្រជាការពារ ទៅឧបត្ថម្ភ ដល់ប្រជាការពារ ក្នុងមូលដ្ឋានប៉ុស្តិនគរបាល រដ្ឋបាលគិរីចុងកោះ...