ភ្នំពេញ៖ លោក ស៊ុំ សុចិន្តា អ្នកនាំពាក្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានឱ្យដឹងថា លក្ខណៈពិសេសរបស់វិទ្យាស្ថាន NPIC គឺផ្តោតលើការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង មានឧបករណ៍ទំនើប គ្រូមានបទពិសោធន៍ខ្ពស់ ហើយវិទ្យាស្ថានមានកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីហាត់ការជំនាញប្រកបដោយគុណភាព។ លោក ស៊ុំ សុចិន្តា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ ឱ្យពិចារណាជ្រើសរើសជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថាន...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំនៅកម្ពុជា នឹងបន្តធ្វើការជាមួយគ្រប់ភាគី ដើម្បីបង្កើតឱកាសបន្ថែមទៀត សម្រាប់យុវជនកម្ពុជាឆ្នើមៗទៅសិក្សានៅប្រទេសចិន។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៦ សីហា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមពិធីទទួលនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនឆ្នាំ ២០២៦។ លោក ទូត បន្ដថា ពីទន្លេមេគង្គរហូតដល់ទន្លេឆាងជាំង ពីប្រាសាទអង្គរវត្តរហូតដល់មហាកំពែង...
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាប្រវត្តិសាស្ត្រលើកដំបូង ត្រូវបានប្រព្រឹត្តិទៅក្រោមទស្សនវិស័យ អនុវត្តជាក់ស្តែងរួមគ្នា និងផ្តល់លទ្ធផលជាផ្លែផ្ការួមគ្នា ជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន នៃប្រទេសទាំងបី ក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែសីហា...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ការរក្សាសុវត្ថិភាពរបស់អ្នកជំងឺ មានភាពសំខាន់ និងចាំបាច់បំផុតដែលអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់”។ ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សាស្ត្រាចារ្យ ឈាង រ៉ា បានរំលឹកពីស្ថានការណ៍ដែលត្រូវយកចិត្តទុកដាក់រួមមាន ៖ ទឹកជំនន់ដែលកំពុងហក់ឡើង ជំងឺគ្រុនឈាម ដែលមិនទាន់ថយចុះ និង ជំរុញឱ្យអ្នកផ្តល់សេវាសុខាភិបាលទាំងអស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់បានធ្វើការសរសើរប្រទេសចិនចំពោះការបដិសេធការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើប្រទេសដែលបន្តធ្វើពាណិជ្ជកម្មជាមួយសាធារណរដ្ឋអ៊ីស្លាម។ ការថ្លែងកោតសរសើរនេះត្រូវបានធ្វើឡើងដោយប្រធានសភាលោក Mohammad Bagher Ghalibaf ដែលបាន និយាយកាលពីថ្ងៃពុធម្សិលមិញនេះ។លោកបានគូសបញ្ជាក់អំពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ទីក្រុងតេហរ៉ង់ជាមួយទីក្រុងប៉េកាំង ដែលមិនត្រូវការការអនុញ្ញាតពីនរណាម្នាក់ឡើយ ។ លោក Ghalibaf បានស្វាគមន៍ចំពោះអ្វីដែលលោកហៅថាសេចក្តីថ្លែងការណ៍គោលរបស់ប្រទេសចិន ដោយបដិសេធការដាក់ទណ្ឌកម្មខុសច្បាប់ប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមX។ លោកបានសរសេរថា៖ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អ៊ីរ៉ង់-ចិន ត្រូវបានចាក់ឫសក្នុងការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងចក្ខុវិស័យរួមគ្នាសម្រាប់ពិភពលោកពហុប៉ូលមួយ។ទំនាក់ទំនងនេះមិនត្រូវការការអនុញ្ញាតពីនរណាម្នាក់ទេ។ ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការដាក់ទណ្ឌកម្មបន្ទាប់បន្សំប្រឆាំងនឹងប្រទេស និងក្រុមហ៊ុនដែលបន្តធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។ ...
ក្រុមហ៊ុន Metfone និង ធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយភាគីទាំងពីរនឹងសិក្សាស្រាវជ្រាវអំពី ឱកាសនៃកិច្ចសហប្រតិបត្តិការលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដំណោះស្រាយឌីជីថល សន្តិសុខសាយប័រ ថាមពលបៃតង និងឡូជីស្ទីក។ កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើង នៅលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជិត ២០ ឆ្នាំ រវាងក្រុមហ៊ុនទាំងពីរ។ កន្លងមក Metfone បានផ្តល់ជូនធនាគារ...
ភ្នំពេញ៖ សហ័ពន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) កាលពីពេលថ្មីៗកន្លងទៅនេះ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការអនុវត្តន៏កសិកម្មល្អ និងការបង្កើនទិន្នផល នៅសាលាបឋមសិក្សាស៊ុង១ ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយ អំពីបច្ចេកទេសថ្មីៗក្នុងការថែទាំដើមម្រេច និងស្វែងយល់ពីបច្ចេកទេសក្នុងការអនុវត្តន៏កសិកម្មល្អ។ បន្ថែមពីលើនេះដែរ ក៏មានការចូលរួមពីក្រុមហ៊ុននាំចេញម្រេចដូចជា FUCHs, Olam Cambodia និង...
គែរ៖ អេហ្ស៊ីប កាតា និងតួកគី ដែលជាប្រទេសសម្របសម្រួលក្នុងជម្លោះហ្គាហ្សា បានថ្កោលទោសការវាយប្រហារ ចុងក្រោយរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសទាំងបី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភបំពានដែលកំពុងបន្តនៅក្នុងតំបន់នោះ ដោយព្រមានថា ការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែល ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះហ្គាហ្សា។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អ៊ីស្រាអែលក្នុងការគោរពតាមកាតព្វកិច្ចទាំងអស់របស់ខ្លួនក្រោមកិច្ចព្រមព្រៀងឈប់បាញ់ និងចៀសវាងសកម្មភាពណាមួយ ដែលបង្កើនភាពតានតឹងបន្ថែមទៀត។ ប្រភពបានបន្ថែមថា អ្នកសម្របសម្រួលទាំងបី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានជំរុញឱ្យប្រទេសជប៉ុន ទទួលស្គាល់យ៉ាងពេញលេញនូវលទ្ធផលនៃសង្គ្រាមលោកលើកទី២ និងបញ្ឈប់ការប៉ុនប៉ងបិទបាំងប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានស៊ីនហួ លោកស្រី Zakharova បានឧ្យដឹងថា នៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨១ នៃការប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន រដ្ឋាភិបាលជប៉ុន មិនត្រឹមតែបរាជ័យក្នុងការទទួលស្គាល់ជាសាធារណៈនូវការឈ្លានពានរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សុំទោសដោយស្មោះចំពោះប្រជាជននៃប្រទេសជិតខាងដែលបានរងទុក្ខដោយសារវា និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបទប្បញ្ញត្តិសន្តិភាពនិយមនៃរដ្ឋធម្មនុញ្ញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញបានបន្តដំណើរនៃការធ្វើយោធាឡើងវិញ ដោយកំពុងធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់កាន់តែខ្លាំងឡើង។ លោកស្រី...
ភ្នំពេញ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ សាស្ត្រាចារ្យ បណ្ឌិត Manivanan Saman ប្រធានប្រតិបត្តិនៃសាលាធនាគារអាស៊ី (Asian Banking School – ABS)...