ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ទំនងជាទស្សនកិច្ចប៉ាគីស្ថាន ឆាប់ៗ ខណៈកំពុងចាប់អារម្មណ៍ តំបន់ប្រេងនៅមជ្ឈឹមបូព៌ា

វ៉ាសីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ក្នុងពេលឆាប់ៗនេះរដ្ឋមន្ត្រីការ បរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi បានឲ្យដឹងនៅថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ និងនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានជួបគ្នានៅទីក្រុង Davos នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក។

លោក Qureshi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបានប្រាប់ពីកាលបរិច្ឆេទជាក់លាក់ថា “លោក ត្រាំ បានធានាដល់យើងថាលោកនឹងទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន ឆាប់ៗនេះ” ។

លោក Qureshi បាលេីកឡេីងថាលោកខាន់បានលើកយកបញ្ហាសំខាន់ៗជាច្រើនជាមួយលោក ត្រាំ ហើយក៏បានជំរុញឱ្យលោកធ្វើឱ្យប្រសើរឡើងនូវការផ្តល់ប្រឹក្សាធ្វើដំណើររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសប៉ាគីស្ថាន។

សហរដ្ឋអាមេរិកនៅតែបន្តផ្តល់ការប្រឹក្សាដល់ជនជាតិរបស់ខ្លួនអំពីប្រទេសប៉ាគីស្ថាន ជាធម្មតាស្នើឱ្យពួកគេចៀសវាងធ្វើដំណើរទៅប្រទេសនេះដោយគិតពីស្ថានភាពសន្តិសុខ៕ ប្រែសម្រួលៈ ណៃ តុលា

To Top