ព័ត៌មានអន្តរជាតិ

ឥណ្ឌាតេស្តបាញ់មីស៊ីល សមត្ថភាពនុយក្លេអ៊ែ ពីនាវាមុជទឹក K-4 ពីរលើកក្នុងមួយសប្ដាហ៍

បរទេស៖ ប្រទេសឥណ្ឌា នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បងជោគជ័យ មីស៊ីលផ្លោងសមត្ថភាពនុយក្លេអ៊ែ បាញ់ចេញពីនាវាមុជទឹក K-4 នៅក្បែរតំបន់ឆ្នេរ Visakhapatnam សម្រាប់ជាលើកទីពីរ ក្នុងរយៈពេល៥ថ្ងៃ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីពង្រឹងអាវុធយុទ្ធសាស្ត្រ និងប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួន។

មន្ត្រីឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មីស៊ីលដែលអភិវឌ្ឍ ផលិតដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិនេះ មានរយៈចម្ងាយវាយប្រហារ៣.៥០០គីឡូម៉ែត្រ ហើយវានឹងអាចវាយប្រហារ ដល់ស្ទើរតែគ្រប់ផ្នែកនៃប្រទេសប៉ាគីស្ថាន និងតំបន់មួយចំនួនរបស់ប្រទេសចិន។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានធ្វើការអភិវឌ្ឍធ្វើឲ្យប្រសើរជាប់ជានិច្ច នូវអាវុធយុទ្ធសាស្ត្រ រួមបញ្ចូលទាំងការបាញ់តេស្ត ជោគជ័យមីស៊ីលផ្លោងឆ្លងទ្វីប សមត្ថភាពនុយក្លេអ៊ែ Agni 5 ដែលមានសមត្ថភាព អាចវាយប្រហារដល់ចម្ងាយ ៥.០០០គីឡូម៉ែត្រផង៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top