ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពិចារណាបញ្ជូនជើងហោះទៅទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋខ្លួន ចេញពីតំបន់ផ្ទះវីរុសកូរូណា

សេអ៊ូល៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាបញ្ជូនជើងហោះហើរ ជាលក្ខណៈទៅទីក្រុង Wuhan របស់ប្រទេសចិន ដើម្បីនាំពលរដ្ឋរបស់ខ្លួន ចេញពីចំណុចកណ្តាលនៃការផ្ទុះឡើង នៃវីរុសថ្មីមួយ ដែលបានសម្លាប់មនុស្សរាប់សិបនាក់។

មន្ត្រីមកពីក្រសួងការបរទេស ក្រសួងមហាផ្ទៃក្រសួងសុខាភិបាល និងក្រសួងដឹកជញ្ជូន បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីវិធានការណ៍សុវត្ថិភាព សម្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលនៅសេសសល់ក្នុងទីក្រុងវូហាន ដែលប៉ាន់ស្មានមានប្រហែលពី ៥០០ ទៅ ៦០០ នាក់ ក្នុងនោះរួមមានការកៀងគរជើងហោះហើរ ជាលក្ខណៈឯកជន ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញ។

មន្ត្រីម្នាក់បានលើកឡើងថា “យើងបានដឹងអំពីភាពបន្ទាន់ នៃស្ថានភាពហើយយើង ក៏កំពុងពិគ្រោះយោបល់ ជាមួយប្រទេសចិន លើបញ្ហានេះ” ។ មានរឿងជាច្រើនដែលត្រូវរៀបចំជាកញ្ចប់ ដូចជាការពង្រឹងប្រព័ន្ធចំរុះក្នុងតំបន់ក្នុងករណី ដែលប្រជាជនកូរ៉េខាងត្បូង មកដល់ទីនោះ៕ ដោយ៖ ឈូក បូរ៉ា

To Top