ព័ត៌មានអន្តរជាតិ

រុស្ស៊ីដឹកបញ្ជូន ប្រព័ន្ធមីស៊ីល S-400 ឲ្យប្រទេសចិន

បរទេស ៖ យោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី ទើបបានដឹកបញ្ជូន ជាលើកទីពីរ នូវប្រព័ន្ធការពារ S-400 Triumf ដែលជាប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ឲ្យទៅប្រទេសចិន នៅក្នុងខែធ្នូកន្លងទៅថ្មីៗនេះ ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី TASS បានរាយការណ៍នៅថ្ងៃចន្ទម្សិលមិញនេះថា អាវុធដែលរួមបញ្ចូល ទាំងកងប្រព័ន្ធបាញ់ធំៗចំនួនពីរ ស្ថានីយស្វែងវិទ្យុសកម្ម ថាមពល សម្ភារៈសេវាកម្ម គ្រឿងបន្លាស់ និងឧបករណ៍នានា ត្រូវបានគេដឹកបញ្ជូនទៅឲ្យប្រទេសចិន ។

ក្រៅពីប្រព័ន្ធការពារដែនអាកាសនេះ ប្រទេសចិន ក៏បានទទួលមីស៊ីលប្រឆាំងយន្តហោះដ៏ទំនើបចំនួន១២០គ្រាប់ផងដែរ ហើយនៅក្រោមកុងត្រាការពារជាតិ ក្រុមហ៊ុនរុស្ស៊ី គឺតម្រូវឲ្យផ្តល់សេវាកម្ម ធានារ៉ាប់រងចំនួនរយៈពេល១៨ខែ ជាកាតព្វកិច្ចមួយ ដែលបានដាក់ឲ្យអនុវត្តជាធរមាន នៅក្នុងខែធ្នូ៕
ប្រែសម្រួល៖ប៉ាង កុង

To Top