ព័ត៌មានអន្តរជាតិ

កំពុងព្រួយបារម្ភថា វីរុសកូរូណា អាចនឹងរាលដាល ទូទាំងប្រទេស កូរ៉េខាងត្បូង

សេអ៊ូល៖ ទោះបីជាមានការ ខិតខំប្រឹងប្រែង ដាច់ដោយឡែកពីគ្នា ក៏ដោយការព្រួយបារម្ភ កំពុងកើនឡើងថាវីរុសកូរូណា វ៉ូហាន់ អាចរាលដាលពាស ពេញប្រទេស កូរ៉េខាងត្បូង ខណៈអ្នកជំងឺមួយចំនួនបានបញ្ជាក់ថា បានឆ្លងវីរុសនេះ មិនត្រូវបានពិនិត្យគ្រប់គ្រាន់ នៅអាកាសយានដ្ឋាន ហើយបានទាក់ទងជាមួយពលរដ្ឋនៅទីនោះ ។

យោងតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់ការត្រួតពិនិត្យ និងការពារជំងឺ (KCDC) កាលពីថ្ងៃច័ន្ទបុរសជនជាតិកូរ៉េម្នាក់អាយុ ៥៥ ឆ្នាំ ដែលបានវិលត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិន កាលពីថ្ងៃទី ២០ ខែមករា បានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសថ្មីដែលបង្កើនចំនួន ជាករណីទី៤ ។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារសុខាភិបាល បានឲ្យដឹងថាចំនួនករណីសរុបនៃជំងឺ ដូចជាជំងឺរលាកសួតបានឈរនៅចំនួន ៤ នៅដើមថ្ងៃអង្គារ ដែលមិនមានការផ្លាស់ប្តូរពីមួយថ្ងៃមុននោះទេ៕

ដោយ ឈូក បូរ៉ា

To Top
×