ព័ត៌មានអន្តរជាតិ

អបអរអ្នកជំងឺ ដោយសារវិរុស កូរ៉ូណា នៅក្រុងវូហាន ៣នាក់ បានជាសះស្បើយ និងអាចចេញ ពីពេទ្យបានហើយ

បរទេស ៖ ទីភ្នាក់ងារនៅថ្ងៃអង្គារទី២៨ ខែមករានេះ បានឲ្យដឹងថា បុគ្គលិកពេទ្យចំនួន៣នាក់ហើយ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកសួតប្រភេទថ្មី ឬហៅកាត់ថា 2019-nCoV នោះ ពេលនេះត្រូវបានគេព្យាបាល ឲ្យធូរស្រាល និងអាចចេញពីមន្ទីរពេទ្យ នៅទីក្រុងវូហានខេត្ត Hubei ភាគកណ្តាលប្រទេសចិននោះវិញបានហើយ។

ទោះបីជាយ៉ាងណាក្តី ប្រភពដដែលមិនបានបញ្ជាក់បន្ថែម និងច្បាស់ទេថា តើពួកគេបានចំណាយពេល អស់ប៉ុន្មានថ្ងៃ និងដោយរបៀបណានោះទេ ដើម្បីព្យាបាល ពួកគេទាំងនោះឲ្យ គេជាសះស្បើយ ៕

ផ្ទាំងពាណិជ្ជកម្ម

ប្រែសម្រួល៖ស៊ុនលី

To Top