ព័ត៌មានអន្តរជាតិ

រុស្សីសន្យា ធ្វើការសងសឹង ជាមួយនឹងអឺរ៉ុប ជុំវិញបញ្ហារារាំង ទិដ្ឋាការលើពលរដ្ឋ របស់ខ្លួន

បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្សី លោក Alexander Grushko កាលពីថ្ងៃអង្គារកន្លងមកនេះ បានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងត្រូវតែធ្វើការ សងសឹកវិញជាមួយ នឹងចំពោះ ការសម្រេចចិត្ត ដោយសហភាពអឺរ៉ុប ក្នុងការរារាំងដំណើរ ការផ្តល់ទិដ្ឋាការងាយៗជូនពលរដ្ឋរបស់ខ្លួន។

លោកបានថ្លែងប្រាប់កាសែត RIA Novosit ថា ៖ការសម្រេចចិត្តដែលមាន លក្ខខណ្ឌការបំពាន ការជ្រៀតជ្រែក ឬការដកសហភាពអឺរ៉ុប ចេញពីកិច្ចព្រមព្រៀង សម្របសម្រួលទិដ្ឋាការ ជាមួយរុស្ស៊ី នឹងមិនអាចបន្តបែបនេះ ហើយដោយគ្មានលទ្ធផល ដ៏អាក្រក់ណាមួយនោះឡើយ។

រុស្សីមានសិទ្ធ ក្នុងការឆ្លើយតប ចំពោះជំហ៊ានសងសឹង ដែលចាំបាច់គ្រប់បែបយ៉ាង ដែលអឺរ៉ុបនឹងមិនបានរំពឹងទុក ដល់ហើយព្រមានថា ការសម្រេចចិត្តរារាំងទិដ្ឋាការ របស់អឺរ៉ុបនឹងផ្តល់ឲ្យទ្វីបនេះ ទាំងមូលនូវការ គម្រាមកំហែងជាជាងរឿងល្អៗ ដែលនឹងអាចកើតឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top